-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់មាតុភូមិវិញហើយ

-
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានទទួលការចូលជួបក្រុមហ៊ុនឈានមុខរបស់ជប៉ុនប្រមាណ២០

ដែលមានប្រតិបត្តិការក្នុងវិស័យកែច្នៃចំណីអាហារ កសិកម្ម ថាមពល គ្រឿងបង្គំអេឡិចត្រូនិក ផ្សារទំនើប ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និងឌីជីថល ជាដើម ហើយបានលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុនពង្រីកការវិនិយោគរបស់ខ្លួន តាមរយៈការពង្រីកច្រវាក់ផលិតកម្មក្រោមទម្រង់បូកមួយ (country+1) នៅលើវិស័យជាក់លាក់។ ក្រុមហ៊ុនទាំងអស់នោះក៏បានជម្រាបពីការបន្តប្រតិបត្តិការ និងធុរកិច្ចរបស់ខ្លួន ក៏ដូចជាការពង្រីកគម្រោង វិនិយោគ និងការបណ្តាក់ទុនវិនិយោគថ្មីៗ នៅកម្ពុជាទៀតផង។ #ams1minute
-
“កម្ពុជា-ជប៉ុន ឯកភាពពន្លឿនការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាកំពង់ផែស្នូលក្នុងតំបន់”

-
សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា អាណតិ្តទី ៧ នៃរដ្ឋសភា បានកំណត់យកឌីជីថល

ជាបញ្ចកោណទី ៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយបន្តផ្ដោតលើកិច្ចការអាទិភាព ជាអាទិ៍ ការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។ នាយកប្រតិបត្តិក្រុមហ៊ុន NTT DOCOMO, INC បានជម្រាបជូន សម្តេចនាយករដ្ឋមន្ត្រី អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនលើវិស័យទូរគមនាគមន៍ ដោយផ្គត់ផ្គង់សេវាកម្ម 4G និង 5G ប្រព័ន្ធផ្កាយរណប និងទូរសព្ទចល័ត និងបានសហការជាមួយ NTT Group អភិវឌ្ឍន៍បច្ចេកវិទ្យា 6G ព្រមទាំងជម្រាបអំពីបំណងក្នុងការពង្រីកវិនិយោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន Toyota ពិចារណាក្នុងការបង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ការងាររវាងបុគ្គលិកកម្ពុជា-ជប៉ុន

ដើម្បីពង្រឹងនូវការដកបទពិសោធន៍លើចំណេះដឹង វិជ្ជាជីវៈ វប្បធម៌ ប្រពៃណី ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ នាយកប្រតិបត្តិ ក្រុមហ៊ុន Toyota លោក Ichiro Kashitani ក៏បានជម្រាបជូនអំពីវឌ្ឍនភាព និងដំណើរការបង្កើតរោងចក្រដំទ្បើងរថយន្ត នៅកម្ពុជា ដែលនឹងរួចរាល់នាពាក់កណ្តាលឆ្នាំ ២០២៤ ខាងមុខនេះ ហើយបានសុំការអនុញ្ញាតគោរពអញ្ជើញ សម្តេចនាយករដ្ឋមន្ត្រី ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការផងដែរ។ #ams1minute
-
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ” រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា នឹងបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពង្រឹងការអប់រំ

បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១លាន ៥សែន នាក់”។ ទន្ទឹមនេះសម្តេចក៏បានរំឭកពីគំរូវីរភាពនៃការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងធនធានមនុស្សនៅកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយកសាងសាលារៀនគ្រប់ដណ្តប់ទូទាំងប្រទេស ដើម្បីបើកឱកាសឱ្យកូនចៅប្រជាពលរដ្ឋគ្រប់គ្នាទទួលបានការអប់រំ។ នាយកប្រតិបត្តិក្រុមហ៊ុន AEON MALL លោក Okada Motoya ជម្រាបជូនសម្តេចអំពីវឌ្ឍនភាព ការចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្ស ដែលចាំបាច់ត្រូវផ្អែកលើកត្តាចំណេះដឹង សមត្ថភាព និងសុខភាព

ដូច្នេះការផ្គត់ផ្គង់ចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ជាកត្តាអទិភាពចម្បង។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Meiji Co., Ltd ធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម ដោយធ្វើការផលិតផ្ទាល់ ដើម្បីលក់នៅទីផ្សារកម្ពុជា និងនាំចេញទៅប្រទេសជិតខាង និង ប្រទស ក្នុងតំបន់ ដែលកំពុងមានតម្រូវការខ្ពស់ចំពោះផលិតផលទាំងអស់នេះ។ #ams1minute
-
របាយការណ៍នៅថ្ងៃទី១៨ ធ្នូ

-
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យតំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជាទៅដល់វិនិយោគិនជប៉ុន

ដើម្បីទទួលបាននូវការចាប់អារម្មណ៍ និងឱកាសក្នុងការពង្រីកវិនិយោគរបស់ខ្លួននៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវលឿន ផ្លូវដែក និងកំពង់ផែ ជាដើម ។ #ams1minute
-
ការប្រើប្រាស់សេវាបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) របស់កម្មការិនី ចាន់ លីនដា
