Category: One-Minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងតូក្យូ ប្រទេសជប៉ុន 💐🇰🇭🇯🇵

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងតូក្យូ ប្រទេសជប៉ុន 💐🇰🇭🇯🇵

    ១៩ ធ្នូ ២០២៣ #ams1minute

  • កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី ៩ ជាប្រទេសដែលមានប្រជាជនចិនរស់នៅប្រមាណ ១៥២ ០០០ នាក់

    កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី ៩ ជាប្រទេសដែលមានប្រជាជនចិនរស់នៅប្រមាណ ១៥២ ០០០ នាក់

    ខណៈឥណ្ឌូណេស៊ីស្ថិតក្នុងលំដាប់ទី ១ ដែលមានប្រជាជនចិនទៅរស់នៅច្រើនជាងគេរហូតដល់ ១០ ៨៨០ ០០០ នាក់គិតត្រឹមឆ្នាំ ២០២១។ ថៃមានប្រជាជនចិនរស់នៅប្រមាណ ៧ ០១០ ០០០ នាក់ ច្រើនជាងប្រទេសម៉ាឡេស៊ី ដែលមានត្រឹម ៦ ៧៣០ ០០០ នាក់។ ក្រៅពីនេះ គេក៏ឃើញមានប្រជាជនចិនទៅរស់នៅឯប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមាន សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម ឡាវ ប្រុយណេ និងទីម័រខាងកើត – Seasia Stats #ams1minute

  • បណ្ណាគារអណ្តែតទឹកដ៏ធំបំផុតរបស់ពិភពលោក ឈ្មោះ Doulos Hope ចូលចតនៅខេត្តព្រះសីហនុ

    បណ្ណាគារអណ្តែតទឹកដ៏ធំបំផុតរបស់ពិភពលោក ឈ្មោះ Doulos Hope ចូលចតនៅខេត្តព្រះសីហនុ

    នាវា Doulos Hope ផ្ទុកសៀវភៅរាប់ពាន់ក្បាល ដែលអ្នកអានគ្រប់គ្នាអាចទិញបាន។ Doulos Hope បង្កើតឡើងជាពិសេស ដើម្បីលើកកម្ពស់អក្ខរកម្ម ការអប់រំ និងកិច្ចសហប្រតិបត្តិការអន្តរវប្បធម៌នៅទូទាំងអាស៊ីអាគ្នេយ៍ នឹងបើកឱ្យចូលទស្សនាជាសាធារណៈ នៅកំពង់ផែព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ធ្នូ ២០២៣ – ១១ មករា ២០២៤ ជារៀងរាល់ថ្ងៃអង្គារ៍-អាទិត្យ ពីម៉ោង ២រសៀល ដល់ ៩យប់ #ams1minute

  • ព្រឹកនេះ ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Fujian

    ព្រឹកនេះ ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Fujian

    នៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី១៩-២១ ធ្នូ ២០២៣ 💐🇰🇭🇨🇳 #ams1minute

  • យុទ្ធសាស្ត្រអព្យាក្រឹតកាបូនរបស់កម្ពុជា ឈរលើសសរស្ដម្ភចំនួន ៣ រួមមាន៖

    យុទ្ធសាស្ត្រអព្យាក្រឹតកាបូនរបស់កម្ពុជា ឈរលើសសរស្ដម្ភចំនួន ៣ រួមមាន៖

    ១. ការបង្កើនសមាមាត្រនៃថាមពលកកើតឡើងវិញ ២. ការលើកកម្ពស់ប្រសិទ្ធភាពថាមពល ៣. ការពង្រីកអគ្គិសនីភាវូបនីយកម្ម។ #ams1minute

  • មនុស្សជិត ១០០នាក់ស្លាប់ ក្នុងគ្រោះរញ្ជួយដីនៅចិន

    មនុស្សជិត ១០០នាក់ស្លាប់ ក្នុងគ្រោះរញ្ជួយដីនៅចិន

    ប៉េកាំង៖ គ្រោះរញ្ជួយដីក្នុងកម្រិត ៦.២រ៉ិកទ័រ បានវាយប្រហារខេត្ត Gansu ភាគពាយព្យរបស់ប្រទេសចិន បណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៨៦នាក់បាត់បង់ជីវិត នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ ចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ យោងតាមក្រុមស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះ កើតឡើងនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគនិរតីទីក្រុង Lanzhou ខេត្ត Gansu។ គ្រោះរញ្ជួយដីនេះ មានជម្រៅ១០គីឡូម៉ែត្រ វាយប្រហារនៅថ្ងៃចន្ទវេលាម៉ោង១១:៥៩នាទីយប់ថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ហើយក្រោយមក ក្រុមមន្ត្រីបានចាប់ផ្តើមការឆ្លើយតបជាបន្ទាន់ និងបញ្ជូនបុគ្គលិកជួយសង្គ្រោះទៅកាន់តំបន់នោះ។ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួរ មនុស្ស ៩៦នាក់ផ្សេងទៀតក៏ត្រូវរបួសផងដែរក្នុងខេត្តនេះ។ ដោយឡែកមនុស្ស៩នាក់ក៏ស្លាប់ និង១២៤នាក់ទៀតរងរបួសផងដែរ ក្នុងទីក្រុង Haidong ខេត្ត Qinghai ដែលស្ថិតនៅជិតខាង។ ទន្ទឹមគ្នា បណ្តាញផ្គត់ផ្គង់ទឹក និងថាមពលត្រូវរងការរំខាននៅភូមិមួយចំនួនក្នុងតំបន់។ សូមរម្លឹកផងដែរថា គ្រោះរញ្ជួយដី មិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសចិន។ តួយ៉ាង កាលពីខែសីហា គ្រោះរញ្ជួយដីកម្រិត៥.៤រ៉ិកទ័រ បានវាយប្រហារភាគខាងកើតប្រទេសចិន ធ្វើឱ្យមនុស្ស២៣នាក់រងរបួស និងបាក់អគាររាប់សិបខ្នង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • រលកកម្តៅវាយប្រហារទីក្រុង Porto Alegre ប្រទេសប្រេស៊ីល

    រលកកម្តៅវាយប្រហារទីក្រុង Porto Alegre ប្រទេសប្រេស៊ីល

    ប្រាស៊ីលីយ៉ា៖ ប្រជាជនរស់នៅទីក្រុង Porto Alegre រដ្ឋ Rio Grande do Sul កំពុងជួបប្រទះនឹងរលកកំដៅ ដែលកំពុងវាយប្រហារតំបន់ភាគច្រើនរបស់ប្រទេសប្រេស៊ីល។ វិទ្យាស្ថានជាតិឧតុនិយម (Inmet) បានចេញការប្រកាសអាសន្នពីរលក “កំដៅខ្លាំង” នៅក្នុងរដ្ឋយ៉ាងហោចណាស់ ១៥ របស់ប្រទេសប្រេស៊ីល។ អ្នកលក់ដូរតាមចញ្ចើមផ្លូវនៅទីក្រុង Porto Alegre លោក Luiz Claudio Souza បាននិយាយថា ខ្ញុំធ្លាប់ជួបប្រទះរលកកំដៅពីមុនមកដែរ តែរលកំដៅលើកនេះ វាពិតជាក្តៅខ្លាំងណាស់។ ខ្ញុំចង់ឈឺដោយសារវា… វាពិតជាពិបាកណាស់។ រីឯអ្នកជំនាញកុំព្យូទ័រ លោក Oscar Serrano បានបញ្ជាក់ថា ខ្ញុំជឿថា សព្វថ្ងៃនេះ យើងកំពុងរស់នៅជាមួយបញ្ហាការប្រែប្រួលអាកាសធាតុ ដោយសារទង្វើរបស់មនុស្ស មិនបានថែរក្សាភពផែនដី។ ដូច្នេះពួកយើងនឹងរងការឈឺចាប់ ដែលជាលទ្ធផលបង្កឡើងពីរលកកម្តៅ, អាកាសធាតុអាក្រក់ និងខ្យល់ព្យុះជាដើម។ សូមរម្លឹកថា នៅថ្ងៃទី១៣ ខែធ្នូនេះ តំណាងមកពីប្រទេសជិត២០០ បានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP28 ចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាសកល ដើម្បីទប់ស្កាត់ផលប៉ះពាល់ដ៏អាក្រក់ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ហើយនេះជាកិច្ចព្រមព្រៀងដំបូងបង្អស់…

  • ប្រមុខការទូតចិន៖ មិត្តភាពជាប្រពៃណីរវាងចិន និងកូរ៉េខាងជើង គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ

    ប្រមុខការទូតចិន៖ មិត្តភាពជាប្រពៃណីរវាងចិន និងកូរ៉េខាងជើង គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ

    ប៉េកាំង៖ ប្រមុខការទូតចិន និងមន្ត្រីកូរ៉េខាងជើង បានសម្តែងការគាំទ្រ និង ជឿជាក់យ៉ាងមុតមាំលើទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងអំឡុងកិច្ចប្រជុំមួយនៅថ្ងៃចន្ទសប្តាហ៍នេះ ខណៈប្រទេសផ្សេងទៀតបានថ្កោលទោស ការបាញ់សាកល្បងមីស៊ីលចុងក្រោយនេះ របស់ទីក្រុងព្យុងយ៉ាង។ Read. រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក ផាក ម្យុងហូ ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញនៅទីក្រុងប៉េកាំងថា មិត្តភាពជាប្រពៃណីរវាងចិន និងកូរ៉េខាងជើង គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលភាគីទាំងពីរបានចែករំលែក។ លោក វ៉ាង បន្តថា ចំពោះមុខស្ថានការណ៍អន្តរជាតិដ៏ចលាចល ចិន និងកូរ៉េខាងជើង តែងតែគាំទ្រ និងជឿជាក់គ្នាទៅវិញទៅមក ក៏ដូចជាបង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីជាមិត្ត នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងការបរទេសចិន។ បើតាមក្រសួងការបរទេសចិន ជំនួបរវាងលោក វ៉ាង និង លោក ផាក បានពិភាក្សាពីការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាក្តីកង្វល់រួម ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។ កិច្ចប្រជុំខាងលើនេះ កើតឡើងបន្ទាប់ពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង រៀងៗខ្លួន ដោយចាត់ទុកថា នេះជាទង្វើបង្កការគំរាមកំហែងដល់ស្ថិរភាព និងសន្តិភាពក្នុងតំបន់។ តែជារឿយៗកូរ៉េខាងជើងក៏បានអះអាងដែរថា ការធ្វើតេស្តអាវុធគឺជាសិទ្ធិស្វ័យការពារខ្លួន៕ ប្រភព៖ AFP…

  • ចិន ​និង​កូរ៉េ​ខាង​ជើង​ បើក​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​ ​ស្រប​ពេល​​​ក្រុង​ព្យុងយ៉ាង​បាញ់​មីស៊ីល​ផ្លោង​អន្តរទ្វីប​

    ចិន ​និង​កូរ៉េ​ខាង​ជើង​ បើក​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​ ​ស្រប​ពេល​​​ក្រុង​ព្យុងយ៉ាង​បាញ់​មីស៊ីល​ផ្លោង​អន្តរទ្វីប​

    ប៉េកាំង៖រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​លោក​ វ៉ាង​ យី​ បាន​​ជួប​ពិភាក្សា​​​គ្នា​​​ជាមួយ​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ជើង​នៅ​ទីក្រុង​ប៉េកាំង​នា​​ថ្ងៃ​ចន្ទ​ទី​ ១៨ ខែធ្នូ​ឆ្នាំ២០២៣ នេះ​ ស្រ​ប​ពេល​ដែល​ទីក្រុង​ព្យុងយ៉ាង​​បាញ់មីស៊ីល​ផ្លោង​អន្តរទ្វីប​​ដែល​មាន​សមត្ថភាព​ទៅ​ដល់​គ្រប់​ទីកន្លែង​នៃ​ទឹក​ដី​របស់​សហរដ្ឋ​​​អាមេរិក​។​នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ ​យោងតាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​ចិន​ ​​លោក​ វ៉ាង​ ​បាន​និយាយ​នៅ​ពេល​ជួប​​​​​​​ជាមួយ​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ជើង​ លោក​ Pak Myong Ho ​ថា​ ​ទីក្រុង​ប៉េកាំង​មាន​ឆន្ទៈ​ក្នុង​ការ​ពង្រឹង​ទំនា​ក់​ទំនង​ និង​ការ​សម្រប​សម្រួល​ទ្វេ​ភាគី​ និង​ធ្វើ​ឱ្យ​ការ​ផ្លាស់​ប្តូរ​ និង​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ស៊ី​ជម្រៅ​ក្នុ​ង​វិស័យ​ផ្សេង​ៗ​។​ លោក​ វ៉ាង​ និង​លោក​​ Pak ​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​បញ្ហា​នៃ​​ក្តី​បារម្ភ​រួម​ ប៉ុន្តែ​សេចក្ដី​ថ្លែងការណ៍​​ពី​ក្រសួង​ការបរទេស​ចិន​មិន​បាន​រៀប​រាប់​លម្អិត​ស្ដី​ពី​កិច្ច​ប្រជុំ​នោះ​ទេ​។​ ចំណែក​ឯ​លោក​ Pak វិញ​ បាន​និយាយ​ថា​ ​កូរ៉េ​ខាង​ជើង​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពហុ​ភាគី​ជា​មួ​យ​ចិន​ ដើម្បី​​ការពារ​ផល​ប្រយោជន៍​រួម​​ ​និង​​រក្សា​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​។ នេះ​បើ​តាម​សេចក្ដី​ថ្លែងកា​រណ៍​របស់​ក្រសួង​ការបរទេស​ចិនដដែល​​។ ​ គួរ​គូស​បញ្ជាក់​ថា​ កូរ៉េ​ខាង​ជើង​​​ជា​សម្ព័ន្ធ​មិត្ត​​ផ្លូវ​ការ​​តែ​​មួយ​​គត់​​របស់​​ចិន​​។ ​ក្រោម​​សន្ធិ​សញ្ញា​ឆ្នាំ​ ១៩៦១ ប្រទេស​ទាំង​២​ ​​ត្រូវ​ចាត់​វិធានការ​ចាំ​បាច់​ទាំង​អស់​ រួម​ទាំង​ជំនួយ​ផ្នែក​យោធា​ ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​ ឬ​ការ​ប៉ុន​ប៉ង​វាយ​ប្រ​ហារ​ដោយ​ប្រទេស​ទី​៣​។ ជំនួបចុង​ក្រោយ​ ដែល​រ៉យទ័រ​រាយការណ៍​ថា​ជា​ជំនួប​ថ្នាក់​ខ្ពស់​ នា​ថ្ងៃ​ចន្ទ​​នេះ​ ធ្វើ​ឡើង​ស្រប​គ្នា​​នៃ​ការ​បាញ់​សាក​ល្បង​មីស៊ីល​ផ្លោង​អន្តរទ្វីប​របស់​កូរ៉េខាង​ជើង​ ដែល​កើត​ឡើង​បន្ទាប់​ពី​ការ​បាញ់​សាក​ល្បង​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​។ កូរ៉េខាង​ជើង​និយាយ​ថា​ ការ​បាញ់​សាក​ល្បង​របស់​ខ្លួន​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​ទៅ​នឹង​សកម្មភាព​យោធា​ក្នុង​តំ​បន់​របស់​អាមេរិក​ ដែល​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បញ្ជូននាវា​មុជ​ទឹក​ដើរ​ដោយ​ថាម​ពល​នុយក្លេអ៊ែរ​ទៅ​កាន់​កូរ៉េខាង​ត្បូង​។ កូរ៉េខាង​ជើង​ថ្កោល​ទោស​សកម្ម​ភាព​នេះ​ថា​ជា​ការ​គៀង​គរ​អាវុធ​ដើម្បី​ធ្វើ​សង្រ្គាម​។…

  • កម្ពុជា បានបញ្ជាក់ពីជំហរឹងមាំជាមួយនឹងសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC)

    កម្ពុជា បានបញ្ជាក់ពីជំហរឹងមាំជាមួយនឹងសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC)

    ក្នុងការជំរុញអន្តរកាលថាមពលស្អាត និងសមធម៌ ដើម្បីឆ្ពោះទៅរកសង្គមអព្យាក្រឹតកាបូន និងការបំភាយឧស្ម័នសូន្យនៅអាស៊ី។ កម្ពុជា ជឿជាក់លើកិច្ចសហការរួមគ្នាដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងយល់ស្រប អំពីវិធីសាស្ត្រដែលផ្អែកទៅតាមស្ថានភាពតំបន់ និងសង្គមរបស់ប្រទេសនីមួយៗ។ #ams1minute