Category: One-Minute

  • សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបជាមួយ នាយករដ្ឋមន្រ្តីជប៉ុន KISHIDA Fumio ក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន 💐🇰🇭🇯🇵

    សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបជាមួយ នាយករដ្ឋមន្រ្តីជប៉ុន KISHIDA Fumio ក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន 💐🇰🇭🇯🇵

    ១៨ ធ្នូ ២០២៣ #ams1minute

  • ការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ គឺជាមុំទី ៤ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧

    ការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ គឺជាមុំទី ៤ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧

    ដែលមានគោលដៅយុទ្ធសាស្ត្រលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង បង្កើនតម្លៃបន្ថែមខ្ពស់ ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ។ #ams1minute

  • សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី Asia Zero Emissions Community (AZEC)

    សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី Asia Zero Emissions Community (AZEC)

    ប្រទេសជប៉ុន ១៨ ធ្នូ ២០២៣ #ams1minute

  • សម្តេចធិបតី៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧

    សម្តេចធិបតី៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧

    ចំពោះប្រទេសជប៉ុន ត្រូវបានរក្សាដូចអាណត្តិមុនៗ គឺការបន្តរក្សានិរន្តរភាព និងសង្គតិភាព នូវទំនាក់ទំនងដែលមានស្រាប់ ព្រមទាំងបន្តពូនជ្រំអភិវឌ្ឍទំនាក់ទំនងដ៏ល្អប្រសើរនេះ ឱ្យបានកាន់តែរឹងមាំបន្ថែមទៀត។ ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា៖ ក្រុមហ៊ុនជប៉ុនមានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀតពីប្រទេសកម្ពុជា។ #ams1minute

  • អេឡុន ម៉ាស់ និយាយថាប្រេងនិងឧស្ម័នមិន​គួរបោះបង់ភ្លាមៗពេកទេ

    អេឡុន ម៉ាស់ និយាយថាប្រេងនិងឧស្ម័នមិន​គួរបោះបង់ភ្លាមៗពេកទេ

    រ៉ូម៖ លោក អេឡុន ម៉ាស់(Elon Musk)ស្ថាបនិកក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កាលពីថ្ងៃសៅរ៍ទី១៧ ខែធ្នូ ឆ្នាំ២០២​៣ បាននិយាយថា ប្រេង និងឧស្ម័ន មិនទាន់គួរត្រូវពិចារណា​ឈប់ប្រើប្រាស់ក្នុង​រយៈពេល​មធ្យម​​នោះ​ទេប៉ុ​ន្តែលោកក៏បាននិយាយថា វាមានសារៈសំខាន់ក្នុងការកាត់បន្ថយ​ការបញ្ចេញកាបូនដើម្បី​ការពារ​ភពផែនដី​ដែរ។​ នៅក្នុង​កិច្ច​​ជួបជុំនយោបាយស្តាំនិយមដែលរៀបចំដោយគណបក្ស Brothers of Italy របស់​នាយករដ្ឋមន្រ្តី​អ៊ីតាលី Giorgia Meloni លោក Musk បាននិយាយថា ការព្រមានអំពី​ការប្រែប្រួល​អាកា​សធាតុ​ក្នុងរយៈពេលខ្លី​​​គឺនិយាយបំផ្លើស​ ដោយបន្ថែមថា​ចលនាបរិស្ថានអាចនឹងទៅឆ្ងាយពេក ដែលបណ្តា​លឱ្យមនុស្សបាត់បង់ជំនឿទៅថ្ងៃអនាគត។​ គួរជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP28 ក្នុងខែនេះ អ្នកតំណាងមកពីប្រទេសជិត ២០០ ប្រទេស បាន​ព្រមព្រៀងគ្នាដើម្បីចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាសាកល ដើម្បី​ទប់ទល់​នឹង​​ការប្រែប្រួល​អាកាសធាតុដ៏អាក្រក់បំផុត ដែលជាសញ្ញាបង្ហាញពីការបញ្ចប់នៃយុគសម័យប្រេង។​ ដោយឡែក លោក Musk បាននិយាយថា លោកចាត់ទុកខ្លួន​ជាអ្នកបរិស្ថាន ហើយបានបន្ថែមថា វាពិតជា សំខាន់បែបនោះមែនបើគិតក្នុងរយៈពេលយូរ ដោយ​ឧស្សាហកម្មកាត់​បន្ថយកាបូនរាប់ពាន់លាន​ដែលពួកគេ​យកពីផែនដី ហើយបញ្ចេញទៅក្នុងបរិយាកាសដោយការដុតឥន្ធនៈហ្វូស៊ីល។​ ក៏ប៉ុន្តែម្តងហើយម្តងទៀតមហាសេដ្ឋីរូបនេះ​បានបញ្ជាក់​ថា ​៖ «​យើង​មិន​គួរបោះបង់​ប្រេង និង​ឧស្ម័ន​ក្នុង​រយៈ​ពេល​មធ្យម​នោះ​ទេ​»​។​ ក្រៅតែពីនិយាយបញ្ហាប្រេង នៅពេលដែលអ្នកសម្របសម្រួល​សួរថា​តើក្រុមហ៊ុនរបស់លោក​នឹងវិនិយោគ​នៅ​ក្នុងប្រទេសអ៊ីតាលីឬទេ លោក Musk…

  • ជប៉ុន និងអាស៊ាន ព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ

    ជប៉ុន និងអាស៊ាន ព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ

    តូក្យូ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ មេដឹកនាំរបស់បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ និងជប៉ុនបានព្រមព្រៀងគ្នា ជំរុញកិច្ចស​ន្ទនា និងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខដែនសមុទ្រ ខណៈដែលពួកគេកំពុងប្រឈមមុខនឹងឥទ្ធិពលរបស់ចិនដែលកំ​ពុងកើនឡើងកាន់តែខ្លាំងឡើងនៅក្នុងតំបន់។​ រដ្ឋាភិបាលក្រុងប៉េកាំងតែងតែបានទាមទារ ចង់គ្រប់គ្រងស្ទើរតែទាំងស្រុងទៅលើតំបន់សមុទ្រចិនខាងត្បូង ដែលជាច្រ​ក​របៀងពាណិជ្ជកម្មដ៏សំខាន់ ហើយចិនក៏បានបង្កើនការដាក់ពង្រាយនាវា និងសកម្មភាពយោធាផ្សេងៗទៀត ដែលបា​ន​ធ្វើឱ្យប្រទេសនានានៅក្នុងតំបន់ និងទីក្រុងវ៉ាស៊ីនតោន មានការមិនពេញយ៉ាងខ្លាំង។​ ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន ​បានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចពិភា​ក្សា និងកិច្ចសហប្រតិបត្តិការដើម្បីរក្សាសន្តិសុខដែនសមុទ្រ តាមរយៈការអនុវត្តតាមនីតិរដ្ឋ ធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរប្រកបដោយសុវត្ថិភាព ព្រមទាំងការធ្វើពាណិជ្ជកម្មដោយរលូន នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយបន្ទាប់ពីចប់កិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូ។​ នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលបានលើកឡើងដោយមិនសរសេរចំឈ្មោះប្រទេសចិនថា ពួកគេនឹងជំរុញលើកកម្ពស់ការយល់ដឹងអំពីតំបន់សមុទ្រ ធ្វើការរួមគ្នាជាមួយឆ្មាំឆ្នេរសមុទ្រ និងភ្នាក់ងារអនុវត្តច្បាប់ពាក់ព័ន្ធ ពង្រឹងកិច្ចសហប្រតិ​បត្តិការលើការកសាងសមត្ថភាពដែនសមុទ្រ និងធានាដោះស្រាយជម្លោះដោយមធ្យោបាយសន្តិវិធី មិនប្រើការគំរាមកំ​ហែ​​​ង ឬការប្រើប្រាស់កម្លាំងយោធា ដែលទាំងអស់នេះគឺ​ស្រប​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ​ដែល​ទទួល​ស្គាល់​ជា​សា​កល។​ គួរដឹងដែរថា ប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក កំពុងបង្កើនការចំណាយថវិកាជាតិទៅលើវិស័យការពារជាតិ និងពង្រីកភាពជាដៃគូសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈដែលខ្លួនកំពុងប្រឈមមុខនឹងការដោះស្រាយជម្លោះមួយចំនួនជាមួយប្រទេសចិន។​ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ប្រទេសជប៉ុនបានលើកឡើងថា ខ្លួននឹងពង្រឹងទំនាក់ទំនងជាមួយប្រទេសម៉ាឡេស៊ី និងផ្តល់ជំនួយប្រហែលជា ២,៨ លានដុល្លារអាមេរិក សម្រាប់រៀបចំឧបករណ៍ប្រកាសអាសន្ន និងឃ្លាំមើលស្ថានភា​ពដែនសមុទ្រ។ គួររំឮកថា កាលពីខែមុន ជប៉ុនក៏បានយល់ព្រមជួយប្រទេសហ្វ៊ីលីពីនក្នុងការទិញកប៉ាល់ការពារឆ្នេរសមុទ្រ…

  • រាជរដ្ឋាភិបាល នីតិកាលទី៧ មានគោលដៅច្បាស់លាស់ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយវិស័យកសិកម្ម

    រាជរដ្ឋាភិបាល នីតិកាលទី៧ មានគោលដៅច្បាស់លាស់ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយវិស័យកសិកម្ម

    ដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀងនាថ្ងៃអនាគត ដោយបានផ្តល់ជាគោលការណ៍ក្នុងការជ្រើសរើសមន្ត្រីបច្ចេកទេសកសិកម្ម ចំនួន ២៥០នាក់ ក្នុងឆ្នាំ២០២៣ ចំនួន ៨០០នាក់ ក្នុងឆ្នាំ២០២៤ និងចំនួន ៥៥០នាក់ ក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបដល់ឃុំដែលមានសក្តានុពល និងសកម្មភាពកសិកម្មចំនួន ១ ៥៥០ ដែលបម្រើដល់កសិករប្រមាណ ២លានគ្រួសារ។ #ams1minute

  • លោក ពូទីន នឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីឯករាជ្យ មិនស្ថិតក្រោមគណបក្សនយោបាយ

    លោក ពូទីន នឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីឯករាជ្យ មិនស្ថិតក្រោមគណបក្សនយោបាយ

    មូស្គូ៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​បានរាយការណ៍ដោយ​ដក​ស្រង់​សម្តី​របស់អ្នក​គាំទ្រលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ថា លោក ពូទីន នឹងឈរឈ្មោះជាប្រធានាធិបតីដោយឯករាជ្យ ហើយលោកបានទទួ​លការគាំទ្រយ៉ាងខ្លាំង ពោលគឺលោកមិនបានឈរឈ្មោះក្រោមគណបក្សនយោបាយជាក់លាក់ណាមួយនោះទេ។​ យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីដដែលបានឱ្យដឹងថា ក្រុមអ្នកនយោបាយ និងបុគ្គលល្បីៗមកពីវិស័យកីឡា និងវប្បធម៌ ចំនួន ៧០០ នាក់​ បានជួបប្រជុំគ្នានៅទីក្រុងមូស្គូ ហើយបានព្រមព្រៀងគ្នាគាំទ្រការតែងតាំងរបស់លោក ពូទីន ជាបេក្ខជនប្រធានាធិបតីឯករាជ្យតែម្នាក់គត់។​ លោក ពូទីន បានធ្វើការដឹកនាំប្រទេសរុស្ស៊ី ក្នុងនាមជាប្រធានាធិបតីផង និងជានាយករដ្ឋមន្ត្រីផង អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ លោកនឹងឈរឈ្មោះសម្រាប់អាណត្តិ ៦ ឆ្នាំទៀតនៅក្នុងការបោះឆ្នោតនៅខែមីនាឆ្នាំ២០២៤ ខា​ងមុខនេះ ដែលគេរំពឹងថា លោកនឹងឈ្នះការបោះឆ្នោតយ៉ាងងាយស្រួលបំផុត។​ ជាក់ស្ដែង លោក ពូទីន មានការគាំទ្រយ៉ាងពេញទំហឹងពីគណបក្សរបស់លោក ឈ្មោះថាគណបក្សសហព័ន្ធរុស្ស៊ី (United Russia Party) ដែលជាគណបក្សកាន់អំណាច ប៉ុន្តែលោកសម្រេចមិនឈរឈ្មោះជាបេក្ខជនមកពីគណបក្សនេះឡើយ។ ផ្ទុយទៅវិញ លោកនឹងឈរឈ្មោះជាបេក្ខជនឯករាជ្យ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់មកពីគណបក្សកាន់អំណាច លោក អាន់ដ្រី…

  • ចំនួនពាក្យស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតជំនាញតាម ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គិតត្រឹមថ្ងៃទី១០ ធ្នូ ២០២៣

    ចំនួនពាក្យស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតជំនាញតាម ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គិតត្រឹមថ្ងៃទី១០ ធ្នូ ២០២៣

    – Online Business Registration Service #ams1minute

  • ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. បានជម្រាបជូនសម្តេចធិបតី អំពីគម្រោងនៃការពង្រីកការវិនិយោគក្នុងប្រទេសកម្ពុជា

    ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. បានជម្រាបជូនសម្តេចធិបតី អំពីគម្រោងនៃការពង្រីកការវិនិយោគក្នុងប្រទេសកម្ពុជា

    ជាពិសេសនៅក្នុងវិស័យកសិកម្ម សម្រាប់បម្រើដល់ការនាំចេញ និងគម្រោងនៃការបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើននូវការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរនៅក្នុងប្រទេសជប៉ុន សំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ។ #ams1minute