Category: One-Minute

  • សម្តេចធិបតី៖ “ការចាប់យក និងការសម្របខ្លួនទៅនឹងប្រព័ន្ធឌីជីថលរបស់ធនាគារ មិនត្រឹមតែរួមចំណែកលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ

    សម្តេចធិបតី៖ “ការចាប់យក និងការសម្របខ្លួនទៅនឹងប្រព័ន្ធឌីជីថលរបស់ធនាគារ មិនត្រឹមតែរួមចំណែកលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ

    ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់កំណើន ប្រកប ដោយចីរភាព”។ #ams1minute

  • វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្ស

    វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្ស

    សម្តេចធិបតី៖ “ការសម្រេចវិនិយោគសាងសង់អគារខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើង ព្រមទាំងបានបង្ហាញអំពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារ មកលើបរិយាកាសធុរកិច្ច ភាពរឹងមាំ និងភាពធន់របស់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា”។ #ams1minute

  • លោក ហ្សេលេនស្គី ប្រកាសថា អ៊ុយក្រែននឹងទទួលបានប្រព័ន្ធការពារដែនអាកាស Patriot បន្ថែមទៀត

    លោក ហ្សេលេនស្គី ប្រកាសថា អ៊ុយក្រែននឹងទទួលបានប្រព័ន្ធការពារដែនអាកាស Patriot បន្ថែមទៀត

    គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងថា ប្រទេសអ៊ុយក្រែននឹងទទួលបានប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot) បន្ថែមទៀត ដើម្បីពង្រឹងកងកម្លាំងរបស់ខ្លួនក្នុងរដូវរងា ដែលប្រឈមមុខនឹងការកើនឡើងការវាយប្រហារតាមអាកាសពីរុស្ស៊ី។ ថ្លែងក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំរយៈពេល ២ម៉ោងនៅទីក្រុងគៀវវ ក្នុងថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហើបឱ្យដឹងថា យោធាអ៊ុយក្រែនត្រូវការទាហានបន្ថែមរហូតដល់ ៥០០,០០០នាក់ទៀត ស្របពេលដែលជម្លោះជាមួយរុស្ស៊ីជិតដល់រយៈពេលពីរឆ្នាំហើយ។ លោក ហ្សេលេនស្គី បានបញ្ជាក់យ៉ាងដូច្នេះថា មេបញ្ជាការរបស់លោក កំពុងស្វែងរកទាហានចន្លោះពី ៤៥០,០០០នាក់ ដល់ ៥០០,០០០នាក់។ ជាមួយគ្នានេះ លោក ហ្សេលេនស្គី ក៏ទទួលស្គាល់ដែរថា នេះជាដ៏បញ្ហារសើប ប៉ុន្តែទាហាន ៥០០,០០០នាក់បានស្ថិតនៅសមរភូមិជួរមុខរួចទៅហើយ។ លោក ហ្សេលេនស្គី បន្ថែមថា ប្រទេសរបស់លោកនៅឆ្នាំក្រោយ នឹងផលិតយន្តហោះដ្រូនមួយលានគ្រឿង ដែលនេះជាកត្តាជំរុញដ៏សំខាន់មួយ ក្នុងការប្រយុទ្ធគ្នារវាងអ៊ុយក្រែន និងរុស្ស៊ី។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហាក់បន្ថយការផ្តល់ជំនួយដល់អ៊ុយក្រែន ចំពេលដែលទីក្រុងគៀវកំពុងប្រឈមនឹងការខ្វះខាតគ្រាប់រំសេវ ដើម្បីបន្តប្រយុទ្ធនឹងកងកម្លាំងរុស្ស៊ី បន្ទាប់ពីទីក្រុងមូស្គូបើកការវាយលុកពេញទំហឹងក្នុងខែកុម្ភៈ ឆ្នាំ២០២២។ យ៉ាងណាមិញ…

  • ចិនមានទំហំផលិតផលក្នុងស្រុកសរុប (GDP) ១៧,៧៣ ទ្រីលានដុល្លារ ជាមួយកំណើនសេដ្ឋកិច្ច ៨,១% ក្នុងឆ្នាំ២០២១

    ចិនមានទំហំផលិតផលក្នុងស្រុកសរុប (GDP) ១៧,៧៣ ទ្រីលានដុល្លារ ជាមួយកំណើនសេដ្ឋកិច្ច ៨,១% ក្នុងឆ្នាំ២០២១

    ការនាំចេញមានទំហំ ៣ ៥៤៨ ពាន់លានដុល្លារ ខណៈការនាំចូលមានទំហំ ៣ ០៨៩ ពាន់លានដុល្លារ។ យ៉ាងណាមិញ បំណុលសាធារណៈមានទំហំ ១៣,១៤ ទ្រីលានដុល្លារ ស្មើនឹងប្រមាណ ៧៧% នៃGDP ជាមួយអត្រាអតិផរណា ១,៨%។ ក្នុងចំណោមប្រជាជន ១ ៤១២ លាននាក់ មានប្រជាជន ៧៨០ លាននាក់ស្ថិតក្នុងក្រុមកម្លាំងពលកម្ម។ អត្រាប្រជាជនគ្មានការងារធ្វើមានចំនួន ៤,៨២% នៃប្រជាជនសរុប ឬស្មើនឹង ៣៧,៦ លាននាក់។ ប្រាក់ចំណូលជាមធ្យមសម្រាប់គ្រួសារចិនមាន ៥៤ ៤២២ ដុល្លារ ដោយប្រាក់ឈ្នួលអប្បបរមាស្មើនឹង ៣,៧៥ ដុល្លារនៅរដ្ឋធានីប៉េកាំង – creativefabrica #ams1minute

  • ប៉ារ៉ាហ្គាយសម្លាប់ជនសង្ស័យ ៩នាក់ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមរត់ពន្ធគ្រឿងញៀន និងអាវុធខុសច្បាប់

    ប៉ារ៉ាហ្គាយសម្លាប់ជនសង្ស័យ ៩នាក់ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមរត់ពន្ធគ្រឿងញៀន និងអាវុធខុសច្បាប់

    អាសង់ស្យុង៖ លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនជាតិ (Senad) បានរាយការណ៍ថា ក្រុមជួញដូរគ្រឿងញៀនសរុបចំនួន ៩នាក់ត្រូវបានសម្លាប់ និង ១០នាក់ត្រូវចាប់ខ្លួន នៅថ្ងៃអង្គារសប្តាហ៍នេះ។ នៅក្នុងប្រតិបត្តិការបង្ក្រាបក្រុមរត់ពន្ធគ្រឿងញៀន និងអាវុធខុសច្បាប់ ក្នុងទីក្រុង Salto del Guairá ជាក្រុងជាប់ព្រំដែនជាមួយប្រទេសប្រេស៊ីល នៅថ្ងៃអង្គារសប្តាហ៍នេះ ក្រុមជួញដូរគ្រឿងញៀនសរុបចំនួន ៩នាក់ត្រូវបានសម្លាប់ និង ១០នាក់ត្រូវចាប់ខ្លួន នេះបើតាមសេចក្តីរាយការណ៍ពីលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនជាតិ (Senad)។ ប្រធានប្រឆាំងគ្រឿងញៀនប៉ារ៉ាហ្គាយ លោក Javier Rachid បានរាយការណ៍នៅក្នុងសន្និសីទកាសែតថា កងកម្លាំងចម្រុះមានទាំងយោធា និងប៉ូលិសបានឆ្មក់ចូលកសិដ្ឋានដ៏ប្រណិតមួយកន្លែង ដែលជាកម្មសិទ្ធិបុរសជនជាតិប្រេស៊ីល Ricardo Luis Picolotto ហៅឈ្មោះកាត់ថា R7 ហើយឈានដល់ការចាប់ខ្លួនរូបគេ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាម។ លោក Rachid និយាយថា ជនសង្ស័យរូបនេះ គឺជាមេខ្លោងជួញដូរគ្រឿងញៀន ដែលជាប់ចោទពីបទចែកចាយអាវុធ និងគ្រឿងញៀនដល់ទីបញ្ជាការ (PCC) មានមូលដ្ឋាននៅប្រទេសប្រេស៊ីល ដើម្បីបង្កអំពើឧក្រិដ្ឋកម្ម។ ក្នុងអំឡុងពេលវាយឆ្មក់នៅឯកសិដ្ឋានខាងលើ អាជ្ញាធររឹបអូសបានគ្រាប់រំសេវមួយចំនួន, កាំភ្លើងស្វ័យប្រវត្តិប្រហែល ៤០ដើម (មួយក្នុងចំណោមនោះ ជាកាំភ្លើងប្រឆាំងយន្តហោះ), អាវកាក់ការពារគ្រាប់កាំភ្លើង,…

  • ប៉ូឡូញកាត់ទោសជនបរទេស ១៤នាក់ ពីបទធ្វើចារកម្មឱ្យរុស្ស៊ី

    ប៉ូឡូញកាត់ទោសជនបរទេស ១៤នាក់ ពីបទធ្វើចារកម្មឱ្យរុស្ស៊ី

    វ៉ាសូវី៖ តុលាការប៉ូឡូញ នៅថ្ងៃអង្គារសប្តាហ៍នេះ បានកាត់ទោសពលរដ្ឋរុស្ស៊ី បេឡារុស និងអ៊ុយក្រែនសរុបចំនួន ១៤នាក់ ពីបទរៀបចំអំពើបំផ្លិចបំផ្លាញជំនួសរុស្ស៊ី ជាផ្នែកនៃការធ្វើចារកម្ម។ ជនជាប់ចោទចំនួន ១៤នាក់ បានរងការចោទប្រកាន់កាលពីខែមុន ពីបទធ្វើចារកម្ម ក្នុងនោះមានការប៉ុនប៉ងធ្វើឱ្យខូចរថភ្លើងដឹកជំនួយទៅកាន់ប្រទេសជិតខាងអ៊ុយក្រែន ក៏ដូចជាឃ្លាំមើលទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេសសមាជិកណាតូ។ ចៅក្រម Jaroslaw Kowalski បាននិយាយនៅពេលប្រកាសសាលក្រមថា បន្ទាប់ពីពិនិត្យសំណុំរឿង តុលាការរកឃើញថា ជនជាប់ចោទទាំងអស់មានពិរុទ្ធពីបទឧក្រិដ្ឋកម្ម ហើយពួកគេមួយចំនួនកំពុងធ្វើប្រតិបត្តិការ នៅក្នុងក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំ។ ជនជាប់ចោទទាំង ១៤នាក់ ត្រូវបានកាត់ទោសកំបាំងមុខ បន្ទាប់ពីពួកគេបានសារភាពកំហុស។ បើតាមការរំពឹងទុក ពួកគេនឹងត្រូវជាប់ពន្ធធនាគារពី ១៣ខែដល់ ៦ឆ្នាំ។ គួរបញ្ជាក់ថា ប៉ូឡូញជាប្រទេសគាំទ្រអ៊ុយក្រែនយ៉ាងខ្នះខ្នែងមួយ ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានពេញលេញក្នុងឆ្នាំ២០២២។ ប៉ុន្តែកាលពីចុងខែកញ្ញា នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉ាធើស ម៉ូរ៉ាវីកគី បាននិយាយថា ប្រទេសរបស់លោកនឹងបញ្ឈប់ការផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន ដោយសារតែបច្ចុប្បន្នយើងកំពុងបំពាក់អាវុធឱ្យប៉ូឡូញដែរ ជាមួយអាវុធទំនើបៗបន្ថែម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ក្រុមប្រឹក្សាសន្តិសុខយូអិនយល់ព្រមដកកងរក្សាសន្តិភាពចេញពីកុងហ្គោ

    ក្រុមប្រឹក្សាសន្តិសុខយូអិនយល់ព្រមដកកងរក្សាសន្តិភាពចេញពីកុងហ្គោ

    អ.ស.ប៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតជាឯកច្ឆ័ន្ទលើដំណោះស្រាយ ដែលដាក់ចេញដោយប្រទេសបារាំង ស្តីពីការដកកងរក្សាសន្តិភាពចេញពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។ ថ្វីបើស្ថានការណ៍ក្នុងស្រុកមានការប្រែប្រួលក៏ដោយ ក៏រដ្ឋាភិបាលកុងហ្គោ ក្នុងរយៈពេលជាច្រើនខែនេះ បាននឹងកំពុងអំពាវនាវឱ្យមានការពន្លឿន ការដកកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចេញពីប្រទេសខ្លួន គិតពីចុងឆ្នាំ ២០២៣ ជាជាងពន្យារពេលរហូតដល់ចុងឆ្នាំ ២០២៤។ ហើយនៅទីបំផុត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានយល់ព្រមនៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីទទួលយកការទាមទារពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងចាប់ផ្តើមដកកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបន្តិចម្តងៗ ដែលនឹងចាប់ផ្តើមនៅចុងខែធ្នូនេះ។ សូមបញ្ជាក់ថា កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិមានវត្តមាននៅក្នុងប្រទេសកុងហ្គោ ចាប់តាំងពីឆ្នាំ ១៩៩៩។ ហើយការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខខាងលើនេះ ធ្វើឡើងស្របពេលមានការព្រួយបារម្ភ អំពីការកើនឡើងហានិភ័យ នៃការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់ រវាងប្រទេសកុងហ្គោ និង រវ៉ាន់ដា។ ក្រុមប្រឹក្សាសន្តិសុខក៏ចេញសេចក្តីព្រាងដំណោះស្រាយមួយ អំពាវនាវឱ្យមាន “ភាពស្ងប់ស្ងាត់ និងការសន្ទនា” រវាងប្រទេសជិតខាងទាំងពីរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • រាជរដ្ឋាភិបាល បន្តគិតគូរ និងយកចិត្តទុកដាក់លើការដំឡើងប្រាក់បៀវត្ស និងអត្ថប្រយោជន៍ដល់គ្រូបង្រៀននៅទូទាំងប្រទេស

    រាជរដ្ឋាភិបាល បន្តគិតគូរ និងយកចិត្តទុកដាក់លើការដំឡើងប្រាក់បៀវត្ស និងអត្ថប្រយោជន៍ដល់គ្រូបង្រៀននៅទូទាំងប្រទេស
  • ពុទ្ធឱវាទ

    ពុទ្ធឱវាទ
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ ធ្នូ ២០២៣

    ១. ត្រឹម ១០ ថ្ងៃ មានភ្ញៀវទេសចរជិត ៨ ម៉ឺននាក់ បានមកទស្សនាពិព័រណ៍ និងការសម្តែងទស្សនីយភាពសិល្បៈចម្រុះនានា ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ ខេត្តសៀមរាប – AMS Central ២. ជប៉ុនផ្តល់ជំនួយជាង ១ លានដុល្លារបន្ថែមទៀត ដល់អង្គការ JMAS លើគម្រោងបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់មីន នៅក្នុងខេត្តស្ទឹងត្រែង និងបន្ទាយមានជ័យ – AMS Central ៣. កម្ពុជា និងជប៉ុន គ្រោងនឹងពិភាក្សាអំពីការផ្តល់សេវាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ QR Code រវាងប្រទេសទាំងពីរ – ខ្មែរថាមស៍ ៤. អាមេរិកបង្កើតសម្ព័ន្ធភាព ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់ក្រុមហ៊ូធីលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម – CNA ៥. UN អំពាវនាវរកជំនួយជិត ១ ពាន់លានដុល្លារ ដើម្បីជួយប្រជាជនមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០២៤ – AFP #ams1minute