-
តាមរយៈការព្យាករណ៍សេដ្ឋកិច្ចរបស់ IMF បានបង្ហាញថា កម្ពុជាកើនឡើងនូវសេដ្ឋកិច្ចក្នុងរង្វង់ ៥,៦% ក្នុងឆ្នាំ២០២៣ ហើយនឹងកើនដល់ ៦,៦% ក្នុងឆ្នាំ២០២៤

យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ បានបន្ថែមនូវមុំយុទ្ធសាស្ត្រថ្មីលើបច្ចេកវិទ្យា ដែលកំពុងតែសាយភាយលូតលាស់ពេញស្រទាប់យុវជនវ័យក្មេងរបស់កម្ពុជា ដោយអភិវឌ្ឍបាននូវប្រព័ន្ធឌីជីថលសម្រាប់ប្រើប្រាស់បានដ៏ល្អប្រសើរ។ រដ្ឋាភិបាលកម្ពុជា ក៏ប្តេជ្ញាធ្វើកំណែទម្រង់សេដ្ឋកិច្ច និងទស្សនទានច្បាស់លាស់ ក្នុងការសម្រេចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុង២០៥០។ #ams1minute
-
សន្តិភាពដែលកម្ពុជារកបាន និងរក្សាបាន ក្លាយជាឱកាសបន្ថែមដល់ការបើកចំហរជើងមេឃលើមាគ៌ាសេដ្ឋកិច្ចទីផ្សារសេរី

ដើម្បីជំរុញដល់វិស័យដទៃទៀត ដូចជា ថាមពលកកើតឡើងវិញ កម្មន្តសាល ព្រមទាំងវិស័យទេសចរណ៍ ដែលជាគន្លឹះសេដ្ឋកិច្ចដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។ វិស័យកម្មន្តសាល កម្ពុជាបានរៀបចំរចនាសម្ព័ន្ធច្បាស់លាស់ដើម្បីរក្សានូវថ្លៃដើមកម្លាំងពលកម្មសមរម្យ និងមានទីតាំងជាយុទ្ធសាស្ត្រ ដែលជាច្រកដ៏ល្អប្រសើរសម្រាប់ការនាំចេញទំនិញទៅកាន់ប្រទេសដទៃទៀតលើសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ាន និងទ្វេភាគីជាច្រើនទៀត។ #ams1minute
-
កម្ពុជា សម្បូរពោរពេញដោយកម្លាំងពលកម្មដែលមានវ័យក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ

-
កម្ពុជាពោរពេញដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ

កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%ក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី ៣.១១ ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់ ២៩.៦០ ពាន់លានដុល្លារនៅឆ្នាំ២០២២។ សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង ១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង FDI Standouts Watchlist 2024។ #ams1minute
-
ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ

-
សូមស្វាគមន៍មកកម្ពុជា និងសូមរីករាយក្នុងការវិនិយោគនៅកម្ពុជា

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ ធ្នូ ២០២៣

១. អង្គការសង្គមស៊ីវិល សាទរដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការប្តេជ្ញាចិត្តមិនសាងសង់ទំនប់វារីអគ្គិសនីនៅលើទន្លេមេគង្គ – AMS Central ២. គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង ដែលមានទុនវិនិយោគចន្លោះពី ៤០០-៨០០ លានដុល្លារ អាចនឹងមានវត្តមាននៅក្នុងទឹកដីខេត្តកោះកុងនាឆ្នាំ ២០២៤ ខាងមុខ – ភ្នំពេញបុស្តិ៍ ៣. ១១ ខែ ឆ្នាំ ២០២៣ ទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ កើនជាង ១១% ហើយរកបានចំណូលជាង ៨៥ លានដុល្លារ – ថ្មីៗ ៤. ចិនហាមឃាត់ការនាំចេញបច្ចេកវិទ្យាចាំបាច់មួយចំនួន ដែលប្រើសម្រាប់ទាញយក និងចម្រាញ់សារធាតុកម្រសំខាន់ៗ – CNA ៥. ក្រោយការបាញ់ប្រហារដ៏រន្ធត់នៅសាកលវិទ្យាល័យក្នុងទីក្រុងប្រាក ដែលសម្លាប់មនុស្ស ១៤ នាក់ និងរបួស ២៥ នាក់ ពេលនេះសាធារណរដ្ឋឆែក បានប្រកាសយកថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស – BBC #ams1minute
-
សម្ដេចធិបតី ណែនាំស្ថាប័នរដ្ឋកាត់បន្ថយភាពស្មុគស្មាញពាក់ព័ន្ធការរកស៉ីរបស់វិស័យឯកជន

-
ស្ពានកោះពេជ្រកោះនរា

-
សម្តេចធិបតី៖ រាជរដ្ឋាភិបាលធ្វើបុរេសកម្មជានិច្ច ដោយបានដើរគោះទ្វាគេ
