Category: One-Minute

  • ស្រីលង្កាដោះលែងអ្នកទោសជាង ១,០០០នាក់ក្នុងថ្ងៃបុណ្យគ្រឹស្មាស់

    ស្រីលង្កាដោះលែងអ្នកទោសជាង ១,០០០នាក់ក្នុងថ្ងៃបុណ្យគ្រឹស្មាស់

    កូឡុំបូ៖ មន្ត្រីពន្ធនាគារស្រីលង្កា នៅថ្ងៃចន្ទនេះនិយាយថា ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វីគ្រីមេស៊ីងហ្កេ បានលើកលែងទោសដល់ទណ្ឌិតជាង ១,០០០នាក់ និងដោះលែងពួកគេចេញពីពន្ធនាគារទូទាំងប្រទេស ក្នុងឱកាសប្រារព្ធពិធីបុណ្យគ្រឹស្មាស់។ ស្នងការពន្ធនាគារស្រីលង្កា លោក Gamini Dissanayake និយាយថា ក្នុងចំណោមទណ្ឌិតដែលត្រូវបានដោះលែងចំនួន ១,០០៤នាក់ នៅថ្ងៃចន្ទនេះ គឺជាប្រជាជនស្រីលង្កាដែលជាប់ពន្ធធនាគារ ដោយសារគ្មានលុយបង់ប្រាក់ពិន័យ។ ការលើកលែងទោសចុងក្រោយនេះ កើតឡើងបន្ទាប់ពីប៉ូលីសបានចាប់ខ្លួនមនុស្សជិត ១៥,០០០នាក់ ក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលគាំទ្រដោយយោធាក្នុងពេលមួយសប្តាហ៍ ហើយត្រូវបានបញ្ឈប់វិញ នៅមុនថ្ងៃបុណ្យគ្រឹស្មាស់។ សេចក្តីថ្លែងការណ៍របស់ប៉ូលីសបានបញ្ជាក់ថា ជនសង្ស័យចំនួន ១៣,៦៦៦នាក់ត្រូវបានចាប់ខ្លួន ខណៈដែលអ្នកញៀនជិត ១,១០០នាក់ត្រូវឃុំខ្លួន និងបញ្ជូនទៅស្តារនីតិសម្បទាជាកំហិតនៅឯមជ្ឈមណ្ឌលគ្រប់គ្រងដោយយោធា។ ពន្ធនាគាររបស់ប្រទេសដីកោះមួយនេះ បច្ចុប្បន្នមានទំហំតូចចង្អៀត ប៉ុន្តែដាក់អ្នកទោសយ៉ាងច្រើនកកកុញ។ តួយ៉ាង គិតត្រឹមថ្ងៃទី២២ ខែធ្នូឆ្នាំនេះ មានអ្នកទោសជិត ៣០,០០០នាក់ជាប់ក្នុងពន្ធធនាគារ ដែលសាងសង់ឡើងអាចមានលទ្ធភាពដាក់ទណ្ឌិតបានត្រឹមតែ ១១,០០០នាក់ប៉ុណ្ណោះ នេះបើយោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលស្រីលង្កា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • សម្តេចតេជោ៖ ខ្ញុំត្រូវជួយដល់ចៅ អន ផានិត សម្រាប់ការរៀនសូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង

    សម្តេចតេជោ៖ ខ្ញុំត្រូវជួយដល់ចៅ អន ផានិត សម្រាប់ការរៀនសូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង

    ធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិតបារម្ភពីឪពុកម្តាយនៅឯស្រុកនិងកុំឱ្យឪពុកម្តាយបារម្ភពីផានិតដែលរៀននៅភ្នំពេញ។ ឪពុកម្តាយរបស់ផានិតដែលជាជនពិការទាំងពីរនាក់ ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលះបង់ដើម្បីកូន និងក្រុមគ្រួសារ។ ឯចៅផានិតវិញ ពិតជាក្មេងប្រកបដោយគុណធម៌ និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA។ #ams1minute

  • របាយការណ៍នៅថ្ងៃទី២៤ ធ្នូ

    របាយការណ៍នៅថ្ងៃទី២៤ ធ្នូ

    ១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ២២ករណី ឃាត់ខ្លួនជនសង្ស័យ ៤៦នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ២៦នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៥ ធ្នូ ២០២៣ #ams1minute

  • ខណៈឌីជីថលូបនីយកម្មកំពុងវិវត្តកាន់តែខ្លាំង ផលប៉ះពាល់ដោយសារឧក្រិដ្ឋកម្មតាមអ៉ីនធើណិតនឹងកាន់តែកើនឡើង

    ខណៈឌីជីថលូបនីយកម្មកំពុងវិវត្តកាន់តែខ្លាំង ផលប៉ះពាល់ដោយសារឧក្រិដ្ឋកម្មតាមអ៉ីនធើណិតនឹងកាន់តែកើនឡើង

    ជាក់ស្ដែង អត្តសញ្ញាណអនឡាញ (online credentials) ចំនួន ២៤ ពាន់លានផ្សេងៗគ្នា ដូចជាឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់ ត្រូវបានលួចតាំងពីឆ្នាំ ២០១៦ ដែលនេះបានធ្វើឱ្យការខាតបង់ដោយសារឧក្រិដ្ឋកម្មតាមអ៉ីនធើណិតកើនពី ៨,៤៤ ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២២ មក ១១ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២៣។ គេរំពឹងថា ការខាតបង់នេះ នឹងកើនដល់ ១៤,៥៧ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២៤ ហើយបន្ដកើនដល់ ២៣,៨២ ទ្រីលានដុល្លារក្នុងរយៈពេល ៣ឆ្នាំបន្ទាប់ – Statista via World Economic Forum #ams1minute

  • សមាគមគ្រូពេទ្យបេះដូងកម្ពុជា រៀបចំសិក្ខាសាលា ស្ដីពីការព្យាបាល និងធ្វើឱ្យប្រសើរឡើង ការលើសជាតិខ្លាញ់ក្នុងឈាម

    សមាគមគ្រូពេទ្យបេះដូងកម្ពុជា រៀបចំសិក្ខាសាលា ស្ដីពីការព្យាបាល និងធ្វើឱ្យប្រសើរឡើង ការលើសជាតិខ្លាញ់ក្នុងឈាម

    សៀមរាប៖ នៅថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២៣ សមាគមគ្រូពេទ្យបេះដូងកម្ពុជាសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលា ស្ដីពីការលើសជាតិខ្លាញ់ក្នុងឈាម ជូនដល់មន្ត្រីសុខាភិបាលមូលដ្ឋានសាធារណៈក្នុងខេត្តសៀមរាប ចំនួន ៥០នាក់ មកពីមន្ទីរពេទ្យស្រុកចំនួន៤ និងមន្ទីរពេទ្យបង្អែកខេត្ត និងជ្រើសរើសពីមន្ទីរពហុព្យាបាលឯកជនក្នុងខេត្តសៀមរាបចំនួន ៤០នាក់ទៀត។ ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបមានប្រសាសន៍ថា សិក្ខាសាលាថ្វីត្បិតតែជាលើកដំបូង និងមានរយៈពេលខ្លីតែក៏ផ្តល់សារៈសំខាន់ណាស់ដល់មន្ត្រីសុខាភិបាលទាំងផ្នែករដ្ឋនិងឯកជនទទួលចំណេះដឹងនិងយល់ដឹងកាន់តែច្រើនថែមទៀតទៅលើការផ្តល់សេវា ផ្តល់ការប្រឹក្សាឱ្យបានច្បាស់លាស់អំពីស្ថានភាពជំងឺរបស់អ្នកមកទទួលសេវា ជាពិសេសបញ្ហាលើសជាតិខ្លាញ់ក្នុងឈាម ដោយសារតែការបរិភោគរសអាហារមានលើសជាតិខ្លាញ់ លើសផ្អែម លើសជាតិប្រៃនិងកង្វះលំហាត់ប្រាណឱ្យបានទៀងទាត់។ លោកសាស្ត្រាចារ្យ សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា បានបង្ហាញថា ការលើសជាតិខ្លាញ់ជាប្រភេទជំងឺមិនឆ្លង ក្នុងចំណោមជំងឺទឹកនោមផ្អែម លើសឈាម និងមហារីកជាដើម ហើយជំងឺមិនឆ្លងនេះ មានកត្តារួមផ្សំជាច្រើនទៀតបានសម្លាប់ជីវិតមនុស្ស ។ លោកសាស្ត្រាចារ្យ បន្តទៀតថា ជំងឺមិនឆ្លងទាមទារការព្យាបាលមានភាពច្បាស់លាស់ដោយគ្រូពេទ្យជំនាញមានសមត្ថភាពខ្ពស់ដើម្បីព្យាបាលឱ្យចំគោលដៅ។ ដោយឡែកជំងឺលើសជាតិខ្លាញ់ កំពុងមានការកើនឡើងនិងជាពិសេសកើនឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជាជាដើមនេះ ដោយសារតែភាពជឿនលឿននិងសម្បូរបែប មនុស្សបានផ្លាស់ប្តូររបៀបរស់នៅនិងបរិភោគចំណីអាហារទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ញ៉ាំច្រើន បញ្ចេញពលកម្មតិច បណ្តាលឱ្យជាតិខ្លាញ់មានការកើនឡើង ហើយកត្តាលើសជាតិខ្លាញ់វាជាគ្រោះថ្នាក់និងនាំឱ្យកើតជំងឺបេះដូង ជាពិសេសជំងឺស្ទះសរសៃឈាមខួរក្បាល។ លោកសាស្ត្រាចារ្យ សុខ ជួរ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីកុំឱ្យលើសជាតិខ្លាញ់សូមកុំពិសារអាហារសម្បូរជាតិខ្លាញ់ កាត់បន្ថយការបរិភោគអាហារចំអិនភ្លាមៗ…

  • មន្ត្រីជំនាញក្រសួងការងារ បន្តផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាល ជំនាញ ដល់ប្រធានសហជីពមូលដ្ឋាន

    មន្ត្រីជំនាញក្រសួងការងារ បន្តផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាល ជំនាញ ដល់ប្រធានសហជីពមូលដ្ឋាន

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានការងារ និងអគ្គនាយកដ្ឋានអប់រំ បណ្តុះ បណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃ អាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានបន្តចុះផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិ ស្តីពីការ បណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជនមកពីគ្រួសារក្រីក្រ ចំនួន ១.៥ លាននាក់ដល់តំណាងសហជីពមូលដ្ឋានមកពីបណ្តា រោងចក្រ រាជធានីខេត្តចំនួន ៣៥០រូប។ លោក អ៊ូ រតនា អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា កម្មវិធីជួបជុំនេះ គឺធ្វើឡើងដើម្បីបន្ត ផ្សព្វ ផ្សាយស្តីពីកម្មវិធី ថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបាន ដាក់ ចេញ នូវគោលនយោបាយបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន មកពីគ្រួសារក្រីក្រចំនួន១.៥លានដើម្បីផ្តល់ជំនាញជាក់លាក់ក្នុងរយៈពេលខ្លី និងឆាប់ទទួលបានការងារសមរម្យ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ ក្រោយបានស្តាប់ពីអត្ថប្រយោជន៍នៃគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល តំណាងសហជីពមូលដ្ឋានទាំង ៣៥០ បានសម្តែងក្តីរំភើប និងសន្យាថា បន្តផ្សព្វ ផ្សាយ ដល់ក្រុមគោលដៅ ក៏ដូចជាផ្សព្វផ្សាយដល់កម្មករ និយោជិតឱ្យបានដឹង…

  • លោកគ្រូ អ្នកគ្រូ នៅសាលារៀនបាត់ដំបងប្តេជ្ញាលុបបំបាត់ និង បណ្តុះបណ្តាលសិស្សមិនឱ្យប្រើថង់ប្លាស្ទិក និង ប្រអប់ស្នោ

    លោកគ្រូ អ្នកគ្រូ នៅសាលារៀនបាត់ដំបងប្តេជ្ញាលុបបំបាត់ និង បណ្តុះបណ្តាលសិស្សមិនឱ្យប្រើថង់ប្លាស្ទិក និង ប្រអប់ស្នោ

    ខេត្តបាត់ដំបង៖ តាមរយៈការមើលឃើញពីផលប៉ះពាល់កើតចេញពីថង់ប្លាស្ទិក និងក៏ដូចជាចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជាលោកគ្រូ អ្នកគ្រូ និងរួមទាំងសិស្សានុសិស្សនៃសាលាបឋមសិក្សាសម្តេចជាស៊ីម ស្ថិតនៅក្រុងបាត់ដំបងបានបង្ហាញការប្តេជ្ញាមិនឱ្យយកថង់ប្លាស្ទិកចូលសាលារៀន និងខិតខំបណ្តុះបណ្តាលសិស្សមិនឱ្យប្រើថង់ប្លាស្ទិកឬប្រអប់ស្នោទៀតឡើយ។ ថ្លែងក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានចំនួន២៥ស្ថាប័នក្នុងយុទ្ធនាការបញ្រ្ជាបចំណេះដឹង ស្តីពី «ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា” ក្នុងពេលបំពេញទស្សកិច្ចស្វែងយល់ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជា អ្នកស្រី ខូ យ៉ារ៉ាន់ នាយិកា នៃសាលាបឋមសិក្សាសម្តេចជាស៊ីម ស្ថិតនៅ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង បានឱ្យដឹងថា៖ចាប់ពីពេលនេះទៅនឹងមិនឱ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូប្រើប្រាស់ប្លាស្ទិកបន្តទៀតឡើយ។កាលពីឆ្នាំ២០១៨កន្លងមកសាលារៀនសម្តេចជាស៊ីមបានឈប់ប្រើប្រាស់ថង់ប្លាស្ទិករួចមកហើយ ប៉ុន្តែពេលនោះការអនុវត្តបានប្រមាណ៨០ភាគរយទេ។សម្រាប់នាពេលនេះការប្តេជ្ញាចិត្តអនុវត្តឱ្យបាន១០០ភាគរយតែម្តង”។ នាយិការូបនេះបានលើកឡើងដោយបញ្ជាក់ថា៖ការផ្សព្វផ្សាយបញ្ជ្រាបពីយុទ្ធនាការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិកនេះដំបូងសាលាធ្វើឡើងតាមរយៈលោកគ្រូ អ្នកគ្រូ បន្ទាប់មកទៀតបានបញ្ជ្រាបចំណេះដឹងនេះតាមរយៈសិស្សានុសិស្ស និងពិសេសជាងនេះបានបើកកិច្ចប្រជុំដើម្បីផ្សព្វផ្សាយដល់ឪពុកម្តាយទៀតផង។ នាយិកានៃ សាលាបឋមសិក្សា សម្តេចជាស៊ីម បានលើកឡើងដោយបញ្ជាក់ដែរថាប្លាស្ទិក និងសំរាមគឹជាប្រភពបង្កមេរោគ បើយើងកាត់បន្ថយប្លាស្ទិក និងសំរាមតាមសាលារៀនបានគឹមានន័យថាក៏ជាការជួយកាត់បន្ថយការចម្លងមេរោគមួយផ្នែកដល់សិស្សានុសិស្សដែរ។ ដោយឡែកអ្នកគ្រូ ហូសូរិយ៉ាន គ្រូបង្រៀនប្រចាំសាលាបឋមសិក្សាសម្តេច ជាស៊ីមបានឱ្យដឹងថា៖”សាលារៀនមួយនេះចាប់តាំងតែពីឆ្នាំ ២០១៨មកមិនឱ្យប្រើថង់ប្លាស្ទិក ឬប្រអប់ស្នោទេ។ពេលនេះសិស្សានុសិស្សកាន់តែយល់ដឹងពីគ្រោះថ្នាក់កើតចេញពីថង់ប្លាស្ទិក ហើយពួកគេឈប់ប្រើថង់ប្លាស្ទិកស្ទើរគ្រប់គ្នា” ។ គួរបញ្ជាក់ថាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំង គ្នាការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» គិតចាប់ពីថ្ងៃទី០១ កញ្ញា រហូតដល់ ថ្ងៃទី២៣ ខែធ្នូ…

  • លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែលនឹងប្រយុទ្ធរហូតដល់សន្តិសុខ នៅហ្គាហ្សាស្តារឡើងវិញ

    លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែលនឹងប្រយុទ្ធរហូតដល់សន្តិសុខ នៅហ្គាហ្សាស្តារឡើងវិញ

    ហ្ស៊េរុយសាឡឹម៖ មេដឹកនាអ៊ីស្រាអែលថ្លែងថា សង្រ្គាមនៅតំបន់ហ្គាហ្សាកំពុងកំណត់តម្លៃដ៏ធ្ងន់មួយ ចំពេលដែលចំនួនទាហានដែលត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធជាមួយក្រុមហាម៉ាសបានកើនឡើង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និយាយថា អ៊ីស្រាអែលនឹងបន្តប្រយុទ្ធរហូតដល់ទីបញ្ចប់ ហើយសន្យាថា នឹងស្តារសន្តិសុខឡើងវិញទាំងនៅភាគខាងជើង និងភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់គាត់។ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា សង្រ្គាមកំពុងធ្វើឱ្យយើងខាតបង់យ៉ាងខ្លាំង ប៉ុន្តែយើងគ្មានជម្រើសអ្វីក្រៅពីការបន្តការប្រយុទ្ធគ្នានោះទេ។ លោកបន្ថែមថា ជម្លោះនេះនឹងក្លាយជាសង្រ្គាមដ៏យូរអង្វែង រហូតដល់ក្រុមហាម៉ាសត្រូវបានបោសសម្អាត ហើយយើងនឹងស្ដារសន្តិសុខទាំងនៅខាងជើង និងខាងត្បូងតំបន់ហ្គាហ្សា។ ការអត្ថាធិប្បាយបែបនេះរបស់លោក ណេតាន់យ៉ាហ៊ូ កើតមានឡើងបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានបាត់បង់ទាហាន ១៥៣នាក់នៅក្នុងទឹកដីប៉ាឡេស្ទីន ចាប់តាំងពីការចាប់ផ្តើមការវាយលុកតាមផ្លូវគោករបស់ខ្លួន កាលពីថ្ងៃទី២៧ ខែតុលា ក្នុងនោះរួមទាំង ១០នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ក្រុមហ៊ុនយក្សចិន BYD នឹងសាងសង់រោងចក្ររថយន្តអគ្គិសនីនៅហុងគ្រី

    ក្រុមហ៊ុនយក្សចិន BYD នឹងសាងសង់រោងចក្ររថយន្តអគ្គិសនីនៅហុងគ្រី

    ប៉េកាំង៖ ក្រុមហ៊ុន BYD នឹងសាងសង់រោងចក្រផលិតរថយន្តនៅក្នុងប្រទេសហុងគ្រី ខណៈដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ចិនមួយនេះ មានផែនការពង្រីកទីផ្សារទៅកាន់តំបន់អឺរ៉ុប។ ក្រុមហ៊ុនចិន BYD Europe និយាយថា រោងចក្រនៅភាគខាងត្បូងនៃទីក្រុង Szeged នឹងបញ្ជាក់ពី “ជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការវិនិយោគលើថាមពលបៃតងនៅអឺរ៉ុប”។ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីតធើ ហ្ស៊ីចាតូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រនេះ នឹងក្លាយជាការវិនិយោគដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តសេដ្ឋកិច្ចហុងគ្រី ប៉ុន្តែមិនបានប្រកាសពីទឹកប្រាក់វិនិយោគទេ។ យ៉ាងណាមិញ ក្រុមហ៊ុន BYD មានប្រតិបត្តិការរួចហើយក្នុងប្រទេសហុងគ្រី រួមទាំងរោងចក្រឡានក្រុងអគ្គិសនី។ ប៉ុន្តែជាមួយនឹងរោងចក្រផលិតរថយន្តថ្មីនេះ ក្រុមហ៊ុន BYD សង្ឃឹមថា នឹងពន្លឿនការចែកចាយរថយន្តដឹកអ្នកដំណើរអគ្គិសនីថ្មីទៅក្នុងទីផ្សារតំបន់អឺរ៉ុប ក៏ដូចជាជំរុញការប្រើប្រាស់ថាមពលបៃតងជាសកល។ក្រុមហ៊ុន BYD បានគូសបញ្ជាក់ថា រោងចក្រនេះនឹងត្រូវបានសាងសង់ជាដំណាក់កាល ហើយត្រូវបានគេរំពឹងថា នឹងបង្កើតការងារក្នុងប្រទេសហុងគ្រីរាប់ពាន់កន្លែង។ សម្រាប់ពេលអនាគត ហុងគ្រីក៏នឹងក្លាយទៅជាប្រទេសផលិតអាគុយផ្ទុកថាមពលសម្រាប់រថយន្តអគ្គិសនី (EV) ដ៏ធំទីពីរនៅអឺរ៉ុបផងដែរ បន្ទាប់ពីអាល្លឺម៉ង់ ក្រោយរោងចក្រដ៏ធំមួយលេចឡើង ក្រោមផែនការវិនិយោគរបស់ក្រុមហ៊ុនចិន Group CATL ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • បង់ក្លាដែសជាប្រទេសនាំចូលស្បៀងអាហារធំជាងគេទី៣លើពិភពលោក

    បង់ក្លាដែសជាប្រទេសនាំចូលស្បៀងអាហារធំជាងគេទី៣លើពិភពលោក

    ដាកា៖ បង់ក្លាដែសជាប់ចំណាត់ថ្នាក់ទីបីលើពិភពលោក ជាប្រទេសនាំចូលស្បៀងអាហារធំជាងគេ ជាមួយនឹងការនាំចូលផលិតផលម្ហូបអាហារប្រមាណ១០០លានតោន ពីទីផ្សារពិភពលោកក្នុងឆ្នាំ២០២១ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។ បង់ក្លាដែសផលិតបានផលិតផលកសិកម្មក្នុងឆ្នាំ២០២១ ប្រហែល៩៣.៣លានតោន ខណៈដែលប្រទេសនេះបាននាំចូលផលិតផលម្ហូបអាហារប្រហែល ១០០លានតោន។ បង់ក្លាដែសជាប់ចំណាត់ថ្នាក់ ក្នុងចំណោមប្រទេសកំពូលទាំង១០លើពិភពលោក ក្នុងការផលិតផលិតផលកសិផលចំនួន ២២ផងដែរ នេះបើយោងតាមស្ថិតិរបស់អង្គការ FAO ស្តីពីស្បៀងអាហារ និងកសិកម្មពិភពលោកឆ្នាំ២០២៣ នាពេលថ្មីៗនេះ។ របាយការណ៍របស់អង្គការ FAO បានឱ្យដឹងទៀតថា បង់ក្លាដែសជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមប្រទេសនាំចូលអាហារធំជាងគេរបស់ពិភពលោក ខណៈដែលចិនគឺជាប្រទេសនាំចូលកំពូល ហើយតាមពីក្រោយដោយហ្វីលីពីននៅលំដាប់ទី២។ ហើយប្រទេសកំពូលទាំង៥លើពិភពលោក ទាក់ទងនឹងការនាំចេញស្បៀងអាហារ គឺសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ ចិន និងបារាំង។ បើតាមរបាយការណ៍របស់អង្គការ FAO ការពឹងផ្អែករបស់បង់ក្លាដែសលើការនាំចូលម្ហូបអាហារពីទីផ្សារពិភពលោកកំពុងកើនឡើង។ តួយ៉ាងក្នុងឆ្នាំ២០១០ បង់ក្លាដែសបាននាំចូល ៩.៣ភាគរយនៃតម្រូវការម្ហូបអាហារសរុបរបស់ខ្លួន តួលេខនេះកើនឡើងដល់ ១១.២ភាគរយនៅឆ្នាំ២០២២។ ទន្ទឹមគ្នា បង់ក្លាដែសក៏បាននាំចេញផលិតផលម្ហូបអាហាមានតម្លៃជាង៩លានដុល្លារក្នុងឆ្នាំ២០២២ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា