Category: One-Minute

  • អរគុណដល់បងប្អូនសារព័ត៌មានដែលខិតខំចែករំលែកព័ត៌មានលឿន ប៉ុន្តែសូមធ្វើឱ្យបានគ្រប់ជ្រុងជ្រោយ ហើយបើសិនជាខុស សូមកែសម្រួល ដែលនេះជាកាតព្វកិច្ចវិជ្ជាជីវៈ

    អរគុណដល់បងប្អូនសារព័ត៌មានដែលខិតខំចែករំលែកព័ត៌មានលឿន ប៉ុន្តែសូមធ្វើឱ្យបានគ្រប់ជ្រុងជ្រោយ ហើយបើសិនជាខុស សូមកែសម្រួល ដែលនេះជាកាតព្វកិច្ចវិជ្ជាជីវៈ
  • ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនស្ថិតនៅក្នុងបញ្ជីកម្មវិធី/គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៣ និង២០២៤

    ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនស្ថិតនៅក្នុងបញ្ជីកម្មវិធី/គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៣ និង២០២៤

    នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និង២០២៤ ក្រោមក្របខណ្ឌនៃការខ្ចីពីដៃគូអភិវឌ្ឍន៍ទេ ព្រោះគម្រោងនេះ នឹងត្រូវអនុវត្តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។ កាលពីថ្ងៃទី៦ កក្កដា ២០២៣ កន្លងមក គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរាជរដ្ឋាភិបាលអនុម័តឱ្យបន្តរៀបចំអភិវឌ្ឍតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnerships – PPP) ឬតាមរូបភាពសាងសង់-ធ្វើអាជីវកម្ម-ផេ្ទរ (BOT) ដែលទម្រង់នេះក៏ត្រូវបានអនុវត្តដោយប្រទេសជាច្រើន នៅលើពិភពលោក ហើយជាក់ស្ដែងនៅកម្ពុជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏បានអនុវត្តតាមរូបភាពនេះ ដោយជោគជ័យរួចមកហើយ។ ក្រសួងសង្កត់ធ្ងន់ថា ឆ្លងតាមការចុះផ្សាយព័ត៌មានរបស់កាសែតឌឹខេមបូឌាដេលី បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីចេតនាទុច្ចរិត ផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្មានប្រភពបញ្ជាក់ច្បាស់លាស់ ក្នុងគោលដៅបង្កើតការយល់ច្រឡំ និងបំភាន់មតិសាធារណជន ដើម្បីបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន ឬនិន្នាការនយោបាយជ្រុលនិយមណាមួយប៉ុណ្ណោះ។ #ams1minute

  • តំបន់បឹងជើងឯក ពីវាលកប់ខ្មោចកាលពីរបបខ្មែរក្រហម កំពុងក្លាយទៅជាតំបន់អភិវឌ្ឍន៍យ៉ាងរស់រវើករបស់រាជធានីភ្នំពេញ

    តំបន់បឹងជើងឯក ពីវាលកប់ខ្មោចកាលពីរបបខ្មែរក្រហម កំពុងក្លាយទៅជាតំបន់អភិវឌ្ឍន៍យ៉ាងរស់រវើករបស់រាជធានីភ្នំពេញ
  • វត្តបទុមវង្សា ហៅ វត្តកំពង់ភ្នំក្រៅ

    វត្តបទុមវង្សា ហៅ វត្តកំពង់ភ្នំក្រៅ

    🎥 HMN #ams1minute

  • របាយការណ៍នៅថ្ងៃទី២៦ ធ្នូ

    របាយការណ៍នៅថ្ងៃទី២៦ ធ្នូ

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ៣០នាក់។ ៣. គ្រឿងញៀន ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៤នាក់។ ៤. កូវីដ ករណីថ្មី ៥នាក់ អ្នកជាសះស្បើយ ៤នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៧ ធ្នូ ២០២៣ #ams1minute

  • ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក មានលទ្ធភាពសម្អាតទឹកកខ្វក់ចំនួន ៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ

    ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក មានលទ្ធភាពសម្អាតទឹកកខ្វក់ចំនួន ៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ

    រួមចំណែកកាត់បន្ថយការបំពុលទឹកក្នុងបឹងជើងឯក ជាពិសេសរួមចំណែកក្នុងការការពារ និងលើកកម្ពស់គុណភាពទឹក អនាម័យ និងបរិស្ថានជូនដល់ប្រជាជន សំខាន់សម្រាប់សុខុមាលភាព និងការរស់នៅប្រចាំថ្ងៃ។ #ams1minute

  • ឥណ្ឌាបញ្ចេញនាវាចម្បាំងផលិតក្នុងស្រុកដ៏ទំនើប

    ឥណ្ឌាបញ្ចេញនាវាចម្បាំងផលិតក្នុងស្រុកដ៏ទំនើប

    ញូវដែលី៖ ប្រទេសឥណ្ឌា នៅថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ចេញវីដេអូមួយ បង្ហាញពីរូបរាងនាវាចម្បាំង ដែលខ្លួនបានដាក់ឈ្មោះថា Imphal ជានាវាពិឃាតទំនើបចុងក្រោយបង្អស់ផលិតក្នុងស្រុក នៅឯចំណត Naval Dockyard ក្នុងទីក្រុងបុមបៃ។ កងទ័ពជើងទឹកឥណ្ឌាបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីដាក់ឱ្យដំណើរការនាវាចម្បាំង Imphal ស៊េរីចុងក្រោយបំផុតរបស់ខ្លួន។ នាវាចម្បាំងដែលមានបំពាក់មីស៊ីលបញ្ជាទិសនេះ គឺជានាវាពិឃាតទំនើបគ្រឿងទី៣ ក្នុងចំណោមនាវាពិឃាត Visakhapatnam ចំនួន៤គ្រឿង ដែលផលិតក្នុងស្រុកដោយប្រទេសឥណ្ឌា។ មន្រ្តីវិស្វ័ករជាន់ខ្ពស់ឥណ្ឌាបាននិយាយថា នាវាចម្បាំង Imphal នេះ មានលទ្ធភាពផលិតថាមពលបានដោយខ្លួនឯង, ផលិតទឹកស្អាតដោយខ្លួនឯង និងមាននិរន្តរភាពដោយខ្លួនឯង ក៏ដូចជាប្រព័ន្ធពន្លត់អគ្គិភ័យ។ នាវាពិឃាតនេះ នឹងចូលជួយជាកម្លាំងដល់កងទ័ពជើងទឹកឥណ្ឌា សម្រាប់ការបំពេញបេសកកម្មនៅដែនសមុទ្រ។ គួរបញ្ជាក់ថា នាវាពិឃាត Imphal ខាងលើ ត្រូវបានបង្កើតឡើងដោយការិយាល័យរចនានាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា និងសាងសង់ដោយក្រុមហ៊ុន Mazagon Dock Limited របស់ទីក្រុងប៉ុមបៃ។ ការផលិតនាវាចម្បាំង គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការលើកកម្ពស់សន្តិសុខ និងអធិបតេយ្យភាពដែនសមុទ្ររបស់ប្រទេសខ្លួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • គណបក្សកាន់អំណាច តៃវ៉ាន់ ចោទ បក្ស ប្រឆាំង ថា ជា ក្រុម គាំទ្រ បក្សកុម្មុយនីស្តចិន

    គណបក្សកាន់អំណាច តៃវ៉ាន់ ចោទ បក្ស ប្រឆាំង ថា ជា ក្រុម គាំទ្រ បក្សកុម្មុយនីស្តចិន

    តៃប៉ិ៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មេដឹកនាំជួរមុខរបស់គណបក្សកាន់អំណាចនៅតៃវ៉ាន់ ដែលជាបេក្ខជនប្រធា នាធិបតីនៅអាណត្តិបន្ទាប់ បានចោទប្រកាន់គណបក្សប្រឆាំងថា បាន បោះបង់ ចោលនូវផ្នត់គំនិត ប្រឆាំង កុម្មុយនីស្ត និងងាកទៅ គាំទ្រ ចិនជ្រុលហួសហេតុ ។ ការចោទប្រកាន់ខ្លាំងៗនេះ ធ្វើឡើងនៅមុនពេលដែលថ្ងៃបោះឆ្នោតជិតឈានចូលមកដ ល់ ពោលគឺនៅថ្ងៃទី១៣ ខែមករាខាងមុខនេះ។ អនុប្រធានាធិបតី លោក ឡៃ ឈិង តេ (Lai Ching-te) ដែលឈរឈ្មោះជាប្រធានាធិបតីមកពី គណបក្ស ប្រជាធិបតេយ្យ រីកចម្រើន (DPP) ដែលជាបក្សកាន់អំណាច បានលើកឡើងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយថា គណបក្សគួមីនតាំង (KMT) ធ្លាប់បានដឹកនាំប្រឆាំងនឹងរបបកុម្មុយនីស្តចិន ប៉ុន្តែឥឡូវនេះមេដឹកនាំរបស់ខ្លួនមិនត្រឹមតែបរាជ័យក្នុងការបន្តប្រឆាំងចិននោះទេ ផ្ទុយទៅវិញគឺនាំគ្នាគាំទ្រកុម្មុយនីស្តចិនកាន់តែខ្លាំង។ ការបោះឆ្នោតប្រធានាធិបតី និងសភានៅតៃវ៉ាន់ក្នុងខែមករាខាងមុខនេះ ធ្វើឡើងខណៈពេលដែលប្រទេសចិនកំពុងបង្កើនសម្ពាធទាំងយោធា និងនយោបាយ ដើម្បីទាមទារសិទ្ធិអំណាច ចង់គ្រប់គ្រងលើកោះតៃវ៉ាន់។ បន្ថែមលើនេះ ប្រ ទេសចិនបានចាត់ទុក លោក ឡៃ ថាជាអ្នកបំបែកខ្លួននិយមដ៏គ្រោះថ្នាក់ ហើយថាការបោះឆ្នោតនៅតៃវ៉ាន់ គឺជាការសម្រេចចិត្តរវាងសង្រ្គាម…

  • TikTok គឺជាកម្មវិធីទូរសព្ទដែលយុវវ័យសម័យទំនើបចំណាយពេលចូលទស្សនាច្រើនបំផុត

    TikTok គឺជាកម្មវិធីទូរសព្ទដែលយុវវ័យសម័យទំនើបចំណាយពេលចូលទស្សនាច្រើនបំផុត

    ពោលគឺជាមធ្យមរហូតដល់ ៣៣,១៨ ម៉ោងក្នុងមួយខែ ខណៈកម្មវិធីទូរសព្ទ YouTube គឺមានរហូតដល់ ២៧,២៦ ម៉ោង Facebook មាន ១៨,៥ម៉ោង និង Instagram មាន ១២ម៉ោង។ ដោយឡែក Telegram មានតែជាង ៣,៥ ម៉ោងប៉ុណ្ណោះ – Meltwater via Dailyinfographic #ams1minute

  • គម្រោងព្រែកជីកហ្វូណនតេជោ គឺត្រូវអនុវត្តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public- Private Partnerships – PPP)

    គម្រោងព្រែកជីកហ្វូណនតេជោ គឺត្រូវអនុវត្តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public- Private Partnerships – PPP)

    ឬតាមរូបភាពសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ដែលទម្រង់នេះក៏ត្រូវបានអនុវត្តដោយប្រទេសជាច្រើននៅលើពិភពលោក ហើយជាក់ស្តែងនៅកម្ពុជាយើង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏បានអនុវត្តតាមរូបភាពនេះដោយជោគជ័យរួចមកហើយ។ #ams1minute