Category: One-Minute

  • ឈូងសមុទ្រ Ha Long ដ៏ល្បីរបស់វៀតណាម កំពុងធ្លាក់ចុះភាពទាក់ទាញ

    ឈូងសមុទ្រ Ha Long ដ៏ល្បីរបស់វៀតណាម កំពុងធ្លាក់ចុះភាពទាក់ទាញ

    ហាណូយ៖ ឈូងសមុទ្រដ៏ល្បីល្បាញរបស់ប្រទេសវៀតណាម Ha Long កំពុងបាត់បង់ទឹកសមុទ្រមានពណ៌ខៀវដ៏ស្រស់ស្អាតរបស់វា ដោយសារតែការបំពុលបរិស្ថាន និងការអភិវឌ្ឍន៍ហួសហេតុ ដែលបានគំរាមកំហែងដល់ជីវិតសត្វព្រៃ និងរូបភាពដ៏ល្អឥតខ្ចោះរបស់តំបន់នេះ។ គេហទំព័រ UNESCO បានចាត់ទុកឈូងសមុទ្រ Ha Long ជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់វៀតណាម ដែលមានមនុស្សជាង ៧លាននាក់បានទៅលេងទឹកពណ៌ខៀវស្រងាត់ និងកោះថ្មកំបោរដែលមានព្រៃលិចទឹកកាលពីឆ្នាំមុន។ ប៉ុន្តែប្រជាប្រិយភាពរបស់ឆ្នេរសមុទ្រ និងការរីកចម្រើនជាបន្តបន្ទាប់នៃទីក្រុង Ha Long ដែលឥឡូវនេះជាទីតាំងរថយន្តខ្សែកាប សួនកម្សាន្ត សណ្ឋាគារប្រណីត និងលំនៅដ្ឋានថ្មីរាប់ពាន់ខ្នង កំពុងបង្កការបំផ្លាញប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ្នកទេសចរបានតម្រង់ជួរឡើងជិះយន្តហោះ ដើម្បីធ្វើដំណើរទៅទស្សនាឈូងសមុទ្រ Ha Long ដែលមានកោះរហូតជាង ១,៩០០កោះពីលើអាកាស។ បន្ទាប់ពីការហោះហើរជាច្រើនលើកពីលើឈូងសមុទ្រ Ha Long ភ្ញៀវទេសចរបាននិយាយថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ ការទប់ស្កាត់ការចោលសំរាមផ្លាស្ទិកចូលទៅក្នុងសមុទ្រ ហាក់មានភាពប្រសើរឡើងយ៉ាងខ្លាំង។ ប៉ុន្តែគាត់ចង់ឃើញពណ៌ទឹកសមុទ្រវិលមកពណ៌ខៀវដូចមុនវិញ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ខ្យល់ព្យុះបំផ្លាញលំ នៅដ្ឋាន និងរថយន្តជាច្រើននៅភាគខាងជើងអង់គ្លេស

    ខ្យល់ព្យុះបំផ្លាញលំ នៅដ្ឋាន និងរថយន្តជាច្រើននៅភាគខាងជើងអង់គ្លេស

    ឡុងដ៍៖ ខ្យល់បក់បោកខ្លាំងដែលបង្កឡើងដោយព្យុះ Gerrit បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ផ្នែកខ្លះនៃតំបន់ Greater Mancherster នៅភាគខាងជើងនៃប្រទេសអង់គ្លេស។ ព្យុះដែលវាយលុកអង់គ្លេស បានបង្កឱ្យមានខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង បំផ្លាញផ្ទះសម្បែង លុបចោលការធ្វើដំណើរតាមរថភ្លើង និងធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់ ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅទូទាំងប្រទេសស្កុតឡែន និងផ្នែកខ្លះនៅភាគខាងជើងប្រទេសអង់គ្លេស។ អ្នកស្រុកត្រូវបានជម្លៀសចេញពីទីប្រជុំជន Stalybridge ជាកន្លែងដែលខ្យល់កន្ត្រាក់បង្កឡើងពីព្យុះ Gerrit បានផ្តួលរលំដើមឈើ, បំផ្លាញដំបូលផ្ទះ និងទម្លាក់កំទេចកំទីធ្វើឱ្យខូចខាតរថយន្តជាច្រើនគ្រឿង។ ក្រុមកម្មករបានប្រឈមមុខនឹងល្បឿនខ្យល់ ១២៨គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងតំបន់ឆ្នេរមួយចំនួននៃប្រទេសស្កុតឡែន ខណៈដែលពួកគេព្យាយាមស្តារថាមពលឡើងវិញ។ ទោះបីជាយ៉ាងណា លំនៅដ្ឋានប្រហែល ១៤,០០០ខ្នងនៅតែបន្តដាច់ចរន្តអគ្គិសនី។ ព្យុះ Gerrit ក៏បានបង្កការរំខានដល់សេវាកម្មរថភ្លើងនៅទូទាំងប្រទេសស្កុតឡេនផងដែរ ដោយការធ្វើដំណើរតាមខ្សែរថភ្លើងមួយចំនួនបានផ្អាកជាបណ្តោះអាសន្ន រហូតដល់មន្ត្រីអាចត្រួតពិនិត្យខ្សែបណ្តាញពេញលេញ។ ដោយឡែកនៅឯអាកាសយានដ្ឋាន Heathrow ដែលជាមជ្ឈមណ្ឌលធ្វើដំណើរដ៏សំខាន់របស់ចក្រភពអង់គ្លេសវិញ បានលុបចោលជើងហោះហើរចំនួន ១៨ជើង កាលពីថ្ងៃពុធសប្តាហ៍នេះ។ រីឯជើងហោះហើរទៅកាន់ទីក្រុងអឺរ៉ុបមួយចំនួន ដូចជាទីក្រុង Barcelona និង Berlin ក៏រងផលប៉ះពាល់ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ជប៉ុន ត្រៀមបាញ់បង្ហោះរ៉ុក្កែតអវកាសជំនាន់ថ្មី ជាលើកទី៣

    ជប៉ុន ត្រៀមបាញ់បង្ហោះរ៉ុក្កែតអវកាសជំនាន់ថ្មី ជាលើកទី៣

    តូក្យូ៖ ទីភ្នាក់ងារអវកាសជប៉ុន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះប្រកាសថា នៅដើមឆ្នាំ២០២៤ ខ្លួននឹងបាញ់បង្ហោះរ៉ុក្កែតអវកាស H3 ជំនាន់ថ្មីម្តងទៀត បន្ទាប់ពីបរាជ័យចំនួន ២លើកនៅក្នុងឆ្នាំនេះ។ ទីភ្នាក់ងារអវកាសជប៉ុនបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា រ៉ុក្កែត H-3 គ្រោងនឹងបាញ់បង្ហោះនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចេញពីកោះ Tanegashima ភាគខាងត្បូងប្រទេសជប៉ុន។ នេះជាការប៉ុនប៉ងបាញ់បង្ហោះលើកទី៣ហើយ ក្រោយរ៉ុក្កែតនេះត្រូវបំផ្ទុះចោលកាលពីខែមីនា ពីព្រោះ បេសកកម្មវាមិនអាចទទួលជោគជ័យ។ អភិវឌ្ឍឡើងដោយក្រុមហ៊ុន Mitsubishi Heavy Industries រ៉ុក្កែត H3 នឹងត្រូវប្រើប្រាស់ជំនួសរ៉ុក្កែតស៊េរីចាស់ H-IIA ដែលបានដំណើរការដំបូងតាំងតែពីឆ្នាំ២០០១។ ផែនការខាងលើ កើតឡើងបន្ទាប់ពីជប៉ុនទើបតែទទួលជោគជ័យក្នុងសប្តាហ៍នេះ ក្នុងការនាំយកយានរ៉ូបូតអវកាស SLIM មានរហស្សនាមថា Moon Sniper ចូលទៅដល់គន្លងរបស់ព្រះចន្ទ ប៉ុន្តែប្រទេសអាស៊ីមួយនេះ បានជួបប្រទះការបរាជ័យជាបន្តបន្ទាប់ ពាក់ព័ន្ធខាងវិស័យអវកាស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ហេដ្ឋារចនាសម្ព័ន្ធ គឺជាសរសៃឈាមរបស់ប្រទេសជាតិ

    ហេដ្ឋារចនាសម្ព័ន្ធ គឺជាសរសៃឈាមរបស់ប្រទេសជាតិ
  • អត្ថន័យ និងផលប្រយោជន៍ នៃនយោបាយឈ្នះឈ្នះ នៅកម្ពុជា

    អត្ថន័យ និងផលប្រយោជន៍ នៃនយោបាយឈ្នះឈ្នះ នៅកម្ពុជា
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ ធ្នូ ២០២៣

    ១. ឆ្នាំ ២០២៣ មានសហគ្រាស និងក្រុមហ៊ុនចំនួន ១០ ៧៣២ បានចុះបញ្ជីពាណិជ្ជកម្ម និងបញ្ជីម៉ាក – AMSEconomy ២. ១១ ខែ ឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជាទៅកាន់បណ្តាប្រទេស RCEP កើន ២៧% – ស៊ីស៊ីថាមស៍ ៣. ឆ្នាំ ២០២៣ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហោះហើរបានជិត ៩ ០០០ជើង កើនជាង ៣១% និងមានអ្នកដំណើរជាង ១,៥លាននាក់ កើន ១០៦% – កម្ពុជាថ្មី ៤. អ្នកជំនាញខាងមេរោគថៃ ព្រមានពីការផ្ទុះឡើងនៃការឆ្លងជំងឺហ្ស៊ីកា នៅក្រុងបាងកក – Nation Thailand ៥. រុស្ស៉ីថាទិសដៅនាំចេញប្រេងមួយផ្នែកធំ ត្រូវប្តូរទៅកាន់ចិន និងឥណ្ឌា – AFP #ams1minute

  • ស្វាគមន៍ការត្រឡប់មកវិញរបស់នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Westerdam

    ស្វាគមន៍ការត្រឡប់មកវិញរបស់នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Westerdam

    មកកាន់កម្ពុជាសាជាថ្មី ដោយបាននាំអ្នកទេសចរជាង ២០០០នាក់ មកកាន់ព្រះរាជាណាចក្រកម្ពុជា “កម្ពុជាតូច តែបេះដូងធំ” #ams1minute

  • ប្រាសាទបាគង កសាងនៅក្នុងរជ្ជកាលព្រះបាទឥន្រ្ទវម៌្មទី១ ក្នុងឆ្នាំ ៨៨១ នៃ គ.ស. ឧទ្ទិសដល់ព្រះឥសូរ

    ប្រាសាទបាគង កសាងនៅក្នុងរជ្ជកាលព្រះបាទឥន្រ្ទវម៌្មទី១ ក្នុងឆ្នាំ ៨៨១ នៃ គ.ស. ឧទ្ទិសដល់ព្រះឥសូរ

    ភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប #ams1minute

  • សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា គ្រោងរៀបចំការតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ នាខែមីនា ឆ្នាំ២០២៤

    សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា គ្រោងរៀបចំការតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ នាខែមីនា ឆ្នាំ២០២៤

    បន្ទាប់ពីខកខានអស់រយៈពេល ៣ឆ្នាំ ដោយសារវិបត្តិកូវីដ១៩។ សមាគមក៏នឹងរៀបចំកម្មវិធីប្រកួតនារីឯកគ្រឿងអលង្ការដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាំទ្រដល់សកម្មភាពរបស់សមាគម ពិសេសគម្រោងរៀបចំកម្មវិធីប្រឡងនារីឯកគ្រឿងអលង្ការ ដែលអាចនាំកម្ពុជាឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ និងទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគមកកម្ពុជាបានច្រើនថែមទៀត។ ឯកឧត្តម លើកទឹកចិត្តដល់សមាគមសហការជាមួយប្រទេសរុស្ស៊ី និងបែលហ្សិក ដែលល្បីល្បាញផ្នែកគ្រឿងអលង្ការនិងត្បូងមានតម្លៃ ព្រមទាំងជំរុញឱ្យសមាគមប្រែប្រែក្លាយខ្លួនជាឧស្សាហកម្មមួយដែលជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរ។ ជំនួបជាមួយសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ២៧ ធ្នូ ២០២៣ #ams1minute

  • សិទ្ធិសេរីភាពនៅកម្ពុជាមានវិសាលភាពទូលំទូលាយណាស់ ហើយអ្វីដែលត្រូវពង្រឹងគឺការប្រើសិទ្ធិសេរីភាពប្រកបដោយទំនួលខុសត្រូវ

    សិទ្ធិសេរីភាពនៅកម្ពុជាមានវិសាលភាពទូលំទូលាយណាស់ ហើយអ្វីដែលត្រូវពង្រឹងគឺការប្រើសិទ្ធិសេរីភាពប្រកបដោយទំនួលខុសត្រូវ

    🎥 អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #ams1minute