Category: One-Minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ មករា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ មករា ២០២៣

    ១. ខែធ្នូ ឆ្នាំ២០២៣ CDC អនុម័តគម្រោងបង្កើតរោងចក្រចំនួន ១៥ ក្នុងទំហំ ២៤៧ លានដុល្លារ និងបង្កើតការងារបានជាង ១៦ ០០០ កន្លែង – AMS Economy ២. ក្រសួងការងារ៖ ពលករខ្មែរនៅកូរ៉េខាងត្បូង អាចចាប់ផ្ដើមទៅទទួលសេវាធ្វើលិខិតឆ្លងដែនធម្មតាបាននៅតាមស្ថានទូត រយៈពេល ៤ ខែ ចាប់ពីខែមករា ឆ្នាំ ២០២៤ – FN ៣. ឆ្នាំ ២០២៣ ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងកំពង់ផែចុងឃ្នៀស ទទួលបានចំណូលជាង ៣៧ លានដុល្លារ កើនជាង ២២២% – កម្ពុជាថ្មី ៤. ចក្រភពអង់គ្លេសព្រមានចាត់វិធានការផ្ទាល់ ជុំវិញការវាយប្រហារនៅតំបន់សមុទ្រក្រហម – AFP ៥. យោធាអ៉ីស្រាអែល ព្រមានថាសង្រ្គាមក្នុងតំបន់ហ្កាហ្សា នឹងបន្តពេញមួយឆ្នាំ ២០២៤ – Al Jazeera #ams1minute

  • ខ្លឹមសារសំខាន់ៗដកស្រង់ពីអនុក្រឹត្យលេខ០១ អនក្រ.បក ស្ដីពី ទិវាសន្តិភាពនៅកម្ពុជា

    ខ្លឹមសារសំខាន់ៗដកស្រង់ពីអនុក្រឹត្យលេខ០១ អនក្រ.បក ស្ដីពី ទិវាសន្តិភាពនៅកម្ពុជា
  • អបអរសាទរ! ចាប់ពីខែមករា ឆ្នាំ២០២៤នេះតទៅ បងប្អូនកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌ

    អបអរសាទរ! ចាប់ពីខែមករា ឆ្នាំ២០២៤នេះតទៅ បងប្អូនកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌ

    កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារ ក្នុង ១ខែ គឺកើនជាងខែធ្នូ ឆ្នាំ២០២៣ ចំនួន ៤ដុល្លារអាមេរិក #ams1minute

  • របាយការណ៍នៅថ្ងៃទី១ មករា

    របាយការណ៍នៅថ្ងៃទី១ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១៨ករណី ស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ២៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៣. គ្រឿងញៀន ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់។ ៤. កូវីដ ករណីថ្មី ១នាក់ អ្នកជាសះស្បើយ ៤នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២ មករា ២០២៤ #ams1minute

  • ការប្រើប្រាស់សេវាបេឡាជាតិរបបសន្តិសុខសង្គមរបស់ កម្មការិនី ប្រឹម រី

    ការប្រើប្រាស់សេវាបេឡាជាតិរបបសន្តិសុខសង្គមរបស់ កម្មការិនី ប្រឹម រី
  • មេដឹកនាំបក្សប្រឆាំង នៅកូរ៉េខាងត្បូង ត្រូវជនសង្ស័យចាក់ឱ្យរងរបួសក

    មេដឹកនាំបក្សប្រឆាំង នៅកូរ៉េខាងត្បូង ត្រូវជនសង្ស័យចាក់ឱ្យរងរបួសក

    សេអ៊ូល៖ មេដឹកនាំគណបក្សប្រឆាំងនៅកូរ៉េខាងត្បូង ត្រូវជនសង្ស័យប្រើកាំបិតចាក់ឱ្យរងរបួសចំកញ្ចឹងក នៅថ្ងៃអង្គារនេះ នៅឯទីក្រុងកំពង់ផែប៊ូសាន។ លោក លី ចេម្យុង ដែលជាប្រធានគណបក្សប្រជាធិបតេយ្យ និងជាគណបក្សប្រឆាំងធំបំផុតមួយរបស់កូរ៉េខាងត្បូង បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជនសង្ស័យយកកាំបិតចាក់ចាំកញ្ចឹងករបស់គាត់ អំឡុងពេលឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ក្រោយធ្វើទស្សនកិច្ចទៅកាន់ការដ្ឋានសាងសង់ អាកាយានដ្ឋានថ្មីមួយកន្លែង នៅលើកោះហ្គាដឹក ទីក្រុងបូសាន។ បន្ទាប់ពីការវាយប្រហារកើតឡើង ជនដៃដល់ជាបុរសម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗនៅនឹងកន្លែងកើតហេតុ។ បច្ចុប្បន្ននៅពុំទាន់មានសេចក្តីរាយការណ៍ ពីស្ថានភាពរបួសរបស់លោក លី នៅឡើយទេ។ រូបភាពបានបង្ហាញឱ្យឃើញលោក លី ដេកបិទភ្នែកស្ដូកស្ដឹងនៅលើដី ហើយមនុស្សនៅជុំវិញយកកូនកន្សែង ខ្ទប់ឈាមហូរចេញពីករបស់គាត់ និងរុះរាន់បញ្ជូនគាត់ទៅមន្ទីរពេទ្យ។ គួរបញ្ជាក់ថា លោក លី ចេម្យុង មេដឹកនាំគណបក្សប្រជាធិបតេយ្យ បានបរាជ័យក្រោមថ្វីដៃលោក យូន ស៊ុកយុល មេដឹកនាំគណបក្សអភិរក្សនិយម នៅក្នុងការប្រជែងតំណែងប្រធានាធិបតីដ៏តឹងតែងក្នុងឆ្នាំ២០២២៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ទឹកធ្លាក់អូរម្លូ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងស្រុកថ្មបាំង ខេត្តកោះកុង

    ទឹកធ្លាក់អូរម្លូ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងស្រុកថ្មបាំង ខេត្តកោះកុង
  • លោក គីម ជុង ចូលរួមពិធីជួបជុំស្វាគមន៍ឆ្នាំថ្មីនៅរដ្ឋធានីព្យុងយ៉ាង

    លោក គីម ជុង ចូលរួមពិធីជួបជុំស្វាគមន៍ឆ្នាំថ្មីនៅរដ្ឋធានីព្យុងយ៉ាង

    ព្យុងយ៉ាង៖ ទូរទស្សន៍ផ្លូវការ KCTV បានចេញផ្សាយវីដេអូមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងភរិយា រួមទាំងកូនស្រី ចូលរួមពិធីជួបជុំស្វាគមន៍ឆ្នាំថ្មីដ៏ធំនៅកីឡដ្ឋាន រុងក្រាដូ ក្នុងរដ្ឋធានីព្យុងយ៉ាង។ ស្របពេលដែលពិភពលោកប្រារព្ធពិធីអបអរសាទរឆ្លងឆ្នាំចាស់២០២៣ ឈានចូលឆ្នាំថ្មី២០២៤ ប្រទេសកូរ៉េខាងជើងក៏បានរៀបចំពិធីជួបជុំដ៏ធំមួយផងដែរ ក្នុងកីឡដ្ឋានមួយ នារដ្ឋធានីព្យុងយ៉ាង ដោយមានការចូលរួមពីលោក គីម ជុងអ៊ុន និងភរិយា រួមទាំងកូនស្រី មន្រ្តី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ នាឱកាសនោះដែរ ក៏មានការសម្តែងសិល្បៈ និងបាញ់កាំជ្រួចចម្រុះពណ៌ផងដែរ។ ក្នុងសុន្ទរកថាអបអរសាទរឆ្នាំថ្មី ក្នុងជំនួបជាមួយក្រុមមេបញ្ជាការជាន់ខ្ពស់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ លោក គីម ជុងអ៊ុន បានប្តេជ្ញាចិត្តបាញ់បង្ហោះផ្កាយរណបថ្មីចំនួន៣បន្ថែមទៀត, ផលិតយន្តហោះដ្រូនយោធា និងបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរ។ បន្ថែមលើនេះ លោក គីម បានប្រាប់ក្រុមមេបញ្ជាការរបស់លោក ឱ្យប្រើប្រាស់កម្លាំងជាអតិបរមា ដើម្បីកម្ទេចកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ប្រសិនបើប្រទេសទាំងពីរនេះ ហ៊ានបង្កជម្លោះយោធាមុន។ ទន្ទឹមគ្នា ទីក្រុងវ៉ាស៊ីនតោន បានព្រមានត្រឡប់ទៅវិញដែរថា ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរណាមួយលើកូរ៉េខាងត្បូង ឬសហរដ្ឋអាមេរិក នឹងនាំទៅរកថ្ងៃអវសាននៃរបបដឹកនាំលោក គីម ជុងអ៊ុន៕ ប្រភព៖…

  • សារឆ្នាំថ្មី! លោក ស៊ី ជីនពីង សាទរភាពធន់នៃសេដ្ឋកិច្ចចិន

    សារឆ្នាំថ្មី! លោក ស៊ី ជីនពីង សាទរភាពធន់នៃសេដ្ឋកិច្ចចិន

    ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃអាទិត្យចុងសប្តាហ៍មុនថ្លែងថា សេដ្ឋកិច្ចចិនបានរីកចម្រើន “រឹងមាំ និងខ្លាំងក្លាជាងមុន” នៅឆ្នាំ២០២៣ ទោះបីជាតួលេខហិរញ្ញវត្ថុនៅតែបន្តខកចិត្ត ក្រោយជំងឺរាតត្បាតកូវីដក៏ដោយ។ នៅក្នុងសុន្ទរកថាឆ្នាំថ្មី ដែលប្រកបដោយសុទិដ្ឋិនិយមទៅកាន់ប្រជាជាតិខ្លួន លោក ស៊ី ជីនពីង ថ្លែងថា ប្រទេសចិននឹងមានការបង្រួបបង្រួមមួយដ៏ពិតប្រាកដ។ សារនេះចង់សំដៅលើកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងអះអាងថា ជារបស់ខ្លួន និងបានសន្យាដណ្តើមកាន់កាប់។ លោក ស៊ី បានស៊ូទ្រាំនឹងបញ្ហាប្រឈមនៅឆ្នាំ២០២៣ ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក ដោយរដ្ឋបាលរបស់លោកបានតស៊ូរក្សាសន្ទុះសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ។ ប៉ុន្តែលោក ស៊ី ថ្លែងថា ទោះបីជួបព្យុះភ្លៀង ក៏សេដ្ឋកិច្ចចិនអាចរក្សាភាពធន់ និងស្វាហាប់ជាងមុន ដោយលោកបានសាទរ ចំពោះការលើកកម្ពស់ការអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់ និងឧស្សាហកម្មដែលកំពុងរីកចម្រើន មានដូចជា រថយន្តអគ្គិសនី រោងចក្រផលិតអាគុយលីចូម និងបន្ទះសូឡា។ តួលេខផ្លូវការដែលចេញផ្សាយក្នុងថ្ងៃអាទិត្យសប្តាហ៍មុន បានបង្ហាញពីការធ្លាក់ចុះ នៃសកម្មភាពរោងចក្រទូទាំងប្រទេសចិន ដែលបានធ្លាក់ចុះខ្លាំងនៅក្នុងខែធ្នូឆ្នាំមុន ជាខែទី៣ នៃការធ្លាក់ចុះជាប់ៗគ្នា។ យ៉ាងណាមិញ ក្រុមអ្នកវិភាគនិយាយថា ប្រទេសចិនអាចនឹងតស៊ូដើម្បីសម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំ ប្រហែល ៥ភាគរយ ដែលជាមហិច្ឆតាទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕ ប្រភព៖…

  • គ្រោះរញ្ជួយដី ៧.៥រ៉ិចទ័រវាយប្រហារជប៉ុន សម្លាប់មនុស្ស ៦នាក់ និងបង្ក រលកយក្សស៊ូណាមិកម្ពស់ជាង ១ម៉ែត្រ

    គ្រោះរញ្ជួយដី ៧.៥រ៉ិចទ័រវាយប្រហារជប៉ុន សម្លាប់មនុស្ស ៦នាក់ និងបង្ក រលកយក្សស៊ូណាមិកម្ពស់ជាង ១ម៉ែត្រ

    តូក្យូ៖ មន្រ្តីប៉ូលិសនិយាយថា ចំនួនអ្នកស្លាប់កើនដល់ ៦នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ វាយប្រហារភាគកណ្តាលប្រទេសជប៉ុន ក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលបណ្តាលឱ្យមានរលកយក្សស៊ូណាមិកម្ពស់ជាងមួយម៉ែត្រ បំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) និយាយថា គ្រោះរញ្ជួយដីដ៏កក្រើកកម្រិត ៧.៥រ៉ិចទ័រ បានវាយប្រហារខេត្ត Ishikawa នៅម៉ោង៤និង១០នាទីថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ នៅក្នុងសន្ទរកថាតាមកញ្ចក់ទូរទស្សន៍ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានជំរុញឱ្យប្រជាជនក្នុងតំបន់រងគ្រោះ ភៀសខ្លួនជាបន្ទាន់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ទៅកាន់តំបន់មានសុវត្ថិភាព។ គ្រោះរញ្ជួយដីនេះ ក៏បង្កជារលកយក្សស៊ូណាមិមានកម្ពស់ ១.២ម៉ែត្រ វាយប្រហារកំពង់ផែ Wajima ហើយនឹងរលកយក្សស៊ូណាមិតូចៗជាបន្តបន្ទាប់ ត្រូវបានគេរាយការណ៍នៅកន្លែងផ្សេងទៀតផងដែរ។ រដ្ឋាភិបាលជប៉ុនបញ្ជាក់ថា ខ្លួនកំពុងវាយតម្លៃពីទំហំនៃការខូចខាតដោយសារការរញ្ជួយដី ដែលបានអង្រួនអគារស្នាក់នៅក្នុងទីក្រុងតូក្យូ។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យជប៉ុន មនុស្សរាប់ម៉ឺននាក់ត្រូវបានបញ្ជាឱ្យជម្លៀសខ្លួន។ ចំណែកក្រសួងការពារជាតិជប៉ុនក៏បានអះអាងដែរថា មនុស្សប្រហែល ១,០០០នាក់កំពុងស្នាក់នៅក្នុងមូលដ្ឋានយោធាមួយកន្លែង។ អាជ្ញាធរក្នុងតំបន់និយាយថា ប្រជាជនប្រហែល ៣៣,៥០០គ្រួសារនៅក្នុងខេត្ត Toyama, Ishikawa និង Niigata គ្មានអគ្គិសនីប្រើប្រាស់ ហើយលំនៅដ្ឋានជាច្រើនទៀតនៅទីក្រុង Suzu ដួលរលំ។ ភ្លាមៗក្រោយទទួលបានដំណឹងនេះ…