-
ក្រោមគំនរបាក់បែក! ក្តីសង្ឃឹមមានកាន់តែតិចសម្រាប់អ្នកបាត់ខ្លួន ក្នុងគ្រោះរញ្ជួយដីនៅជប៉ុន

តូក្យូ៖ ក្តីសង្ឃឹមដែលថា អ្នកបាត់ខ្លួននៅរស់រានមានជីវិត មានកាន់តែតិច ខណៈដែលក្រុមអ្នករុករក មានទាំងឆ្កែហិតក្លិនផង បានព្យាយាមស្វែងរកមនុស្សរាប់សិបនាក់ទៀត ដែលបន្តបាត់ខ្លួន អំឡុងគ្រោះរញ្ជួយដី នៅប្រទេសជប៉ុន។ គិតត្រឹមថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ក្រុមអ្នកជួយសង្គ្រោះរាប់ពាន់នាក់ មានឆ្កែហិតក្លិន ផង នៅតែបន្តប្រឹងប្រែងតស៊ូរុករក នៅក្នុងកម្ទេចថ្មបាក់បែកដែលគរលើគ្នាដ៏ស្មុគស្មាញ។ ក៏ប៉ុន្តែក្តីសង្ឃឹមកាន់តែរសាត់ទៅ សម្រាប់មនុស្សរាប់សិបនាក់ ដែលនៅតែបាត់ខ្លួន ក្នុងរយៈពេលបីថ្ងៃមកហើយនោះ។ ជាការបាត់ខ្លួន បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៨៤នាក់ នៅប្រទេសជប៉ុន។ អភិបាលខេត្ត Ishikawa លោក Hiroshi Hase បានប្រាប់កិច្ចប្រជុំគ្រប់គ្រងគ្រោះមហន្តរាយថា «គិតត្រឹមម៉ោង ៤ល្ងាច ថ្ងៃទី៤ ខែមករា អត្រារស់រានមានជីវិតរបស់អ្នកបាត់ខ្លួនទាំងនោះ ត្រូវបានគេនិយាយថា ធ្លាក់ចុះយ៉ាងខ្លាំង»។ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រាប់សន្និសីទសារព័ត៌មាន នៅថ្ងៃទី៤ ខែមករាថា ការរញ្ជួយដីនេះគឺជា «គ្រោះមហន្តរាយដ៏អាក្រក់បំផុត» ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ លោកនាយករដ្ឋមន្ត្រីបានបន្តថា «ស្ថានការណ៍នៅតែលំបាក ប៉ុន្តែយើងនឹងបន្តធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីជួយដល់ជនរងគ្រោះ»។…
-
ការព្យាករសេណារីយ៉ូ គឺជាកិច្ចការសំខាន់ក្នុងការកំណត់ទិសដៅ ផែនការសកម្មភាព និងគោលនយោបាយ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ មករា ២០២៣

១. ឆ្នាំ ២០២៣ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិបានប្រមាណ ៦៥៦ ០០០ តោន ក្នុងទំហំ ៨៣៧ លានដុល្លារ – AMS Economy ២. ឆ្នាំ ២០២៣ CDC អនុម័តគម្រោងវិនិយោគបាន ២៦៨ ជាមួយទុនសរុបជិត ៤,៩ ពាន់លានដុល្លារ – ស៊ីស៊ីថាមស៍ ៣. ១១ ខែ ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-បារាំង សម្រេចបានជិត ៤៨០ លានដុល្លារ ធ្លាក់ចុះ ៤,២% – កម្ពុជាថ្មី ៤. ឥណ្ឌូណេស៊ីពន្យារពេលទិញយន្តហោះចម្បាំង Mirage ២០០០-៥ ចំនួន ១២ គ្រឿង ដោយសារថវិកាជាតិមានកំណត់ – Bloomberg ៥. ទុនបម្រុងរបស់រុស្ស៊ីដែលមានតម្លៃជិត ៣០០ ពាន់លានដុល្លារ ត្រូវបានបង្កកដោយប្រទេសលោកខាងលិច ចាប់តាំងពីខែមីនា ឆ្នាំ ២០២២ –…
-
សាររំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ជីវិតប្រជាជនជប៉ុន

-
“ការជ្រើសរើស និងការបញ្ជូនពលករទៅធ្វើការនៅបរទេសដោយខុសច្បាប់ គឺជាបទល្មើសជួញដូរមនុស្ស”

-
របាយការណ៍នៅថ្ងៃទី៣ មករា

-
សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង

ពីថ្ងៃទី១៨-១៩ មករា ២០២៤ តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងប្រធានាធិបតីបារាំង Emmanuel Macron។ ជំនួបទ្វេភាគីនេះ គឺជាឱកាសសម្រាប់ប្រទេសទាំងពីរ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីឱ្យឈានដល់កម្រិតថ្មី ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។ #ams1minute
-
ប្រាសាទបន្ទាយក្តី កសាងឡើងនៅចន្លោះ ស.វ.ទី១២ និង១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសដល់ព្រះលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាន 🌿🇰🇭

-
ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលមានសមាជិកមកពី ៥២ប្រទេស

-
ផលប្រយោជន៍ពីទិន្នន័យនៃជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២
