Category: One-Minute

  • ប្រាសាទព្រះបាលិលេយ្យ កសាងឡើងនៅចុងសតវត្សទី១២ នៃគ.ស.

    ប្រាសាទព្រះបាលិលេយ្យ កសាងឡើងនៅចុងសតវត្សទី១២ នៃគ.ស.

    ជាស្នាដៃរបស់ព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ គឺព្រះបាទធរណីន្ទ្រវរ្ម័នទី២ (១១៥០ – ១១៦០) ឧទ្ទិសថ្វាយព្រះពុទ្ធសាសនា 🎥 Phallin Rath-រដ្ឋ ផល្លីន #ams1minute

  • បើគ្មានសន្ដិភាព គឺមិនអាចឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខបានទេ

    បើគ្មានសន្ដិភាព គឺមិនអាចឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខបានទេ

    សម្ដេចធិបតី៖ សន្ដិភាព គឺកើតឡើងតាមរយៈនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដូច្នេះកាលពីថ្ងៃទី១ មករា ២០២៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យយកថ្ងៃទី ២៩ ធ្នូ ជា “ទិវាសន្តិភាពនៅកម្ពុជា” និងឈប់សម្រាក ១ ថ្ងៃនៅទូទាំងប្រទេស។ #ams1minute

  • គណបក្សនាយករដ្ឋមន្រ្តីបង់ក្លាដែសឈ្នះឆ្នោតសាជាថ្មី បន្ទាប់ពីការបោះឆ្នោតសកលដោយគ្មានបក្សប្រឆាំង

    គណបក្សនាយករដ្ឋមន្រ្តីបង់ក្លាដែសឈ្នះឆ្នោតសាជាថ្មី បន្ទាប់ពីការបោះឆ្នោតសកលដោយគ្មានបក្សប្រឆាំង

    ដាក្កា៖ គណបក្សរបស់នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានឈ្នះការបោះឆ្នោតសកលសាជាថ្មីទៀត សម្រាប់អាណត្តិទី៥ នៅថ្ងៃអាទិត្យសប្តាហ៍មុន។ អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោតបានប្រាប់ឱ្យដឹងនៅព្រឹកព្រលឹមថ្ងៃចន្ទនេះថា គណបក្ស Awami League ដែលកំពុងកាន់អំណាចរបស់លោកស្រី Hasina បានឈ្នះការបោះឆ្នោតសាជាថ្មីទៀត បន្ទាប់ពីការធ្វើពហិការ ដឹកនាំដោយបក្សប្រឆាំង BNP ដែលលោកស្រីដាក់ឈ្មោះថា ជា “អង្គការភេរវកម្ម”។ គណបក្សជាតិនិយមបង់ក្លាដែស (BNP) ស្ថិតក្នុងចំណោមគណបក្សជាច្រើនផ្សេងទៀត ដែលបានសម្រេចចិត្តមិនចូលរួមប្រកួត ក្នុងការបោះឆ្នោតសកល ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យសប្តាហ៍មុនឡើយ ក្រោមហេតុផលថា វាគឺជាការបោះឆ្នោតក្លែងក្លាយមួយ ដែលនឹងពុំមានលក្ខណៈសេរី ឬយុត្តិធម៌នោះទេ។ ក្រុមប្រឆាំងក៏បានអំពាវនាវឱ្យប្រជាជនបង់ក្លាដែសកុំទៅបោះឆ្នោតថែមទៀតផង។ ទោះបីជាយ៉ាងណា បន្ទាប់ពីការរាប់សន្លឹកឆ្នោតរួច លទ្ធផលចុងក្រោយ និងតួលេខពិតប្រាកដ នឹងត្រូវប្រកាសជាផ្លូវការនាពេលឆាប់ៗនេះ ខណៈដែលមន្រ្តីគណៈកម្មាធិការរៀបចំការបោះឆ្នោតនិយាយថា គណបក្សរបស់លោកស្រី Hasina បានឈ្នះភ្លូកទឹកភ្លូកដីប្រហែលបីភាគបួននៃអាសនៈនៅក្នុងសភា ឬយ៉ាងហោចណាស់ ២២០អាសនៈ ក្នុងចំនួនសរុប ៣០០អាសនៈ។ សូមជម្រាបថា លោកស្រី Hasina ដែលបច្ចុប្បន្នមានអាយុ ៧៦ឆ្នាំបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីបង់ក្លាដែសជាលើកដំបូងក្នុងឆ្នាំ១៩៩៦ និងជាប់ឆ្នោតម្ដងទៀតក្នុងឆ្នាំ២០០៩ ហើយបានបន្តកាន់អំណាចមកទល់នឹងសព្វថ្ងៃ។ ជ័យជម្នះកាលពីថ្ងៃអាទិត្យធ្វើឱ្យលោកស្រីជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ៤អាណត្តិជាប់ៗគ្នា ហើយវាក៏ជាអាណត្តិទី៥…

  • អគ្គិភ័យលេបត្របាក់ជំរុំជនជាតិរ៉ូហ៊ីងយ៉ាងនៅបង់ក្លាដែស

    អគ្គិភ័យលេបត្របាក់ជំរុំជនជាតិរ៉ូហ៊ីងយ៉ាងនៅបង់ក្លាដែស

    ដាក្កា៖ មន្ត្រីម្នាក់ នៅថ្ងៃអាទិត្យសប្តាហ៍មុននិយាយថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់នៅក្នុងប្រទេសបង់ក្លាដែស បានបាត់បង់ទីជម្រក បន្ទាប់ពីជំរុំរបស់ពួកគេ ត្រូវអគ្គិភ័យឆេះបំផ្លាញអស់ជិត ៨០០កន្លែង។ ប្រទេសបង់ក្លាដែស គឺជាទីជម្រករបស់ជនជាតិរ៉ូហ៊ីងយ៉ាប្រហែលមួយលាននាក់ ដែលភាគច្រើនបានភៀសខ្លួនចេញពីការបង្រ្កាបដោយរបបយោធាក្នុងឆ្នាំ ២០១៧ ទៅកាន់ប្រទេសជិតខាងមីយ៉ាន់ម៉ា ដែលឥឡូវនេះស្ថិតក្រោមការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ជុំវិញអំពើប្រល័យពូជសាសន៍។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិនិយាយថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត ៧,០០០នាក់បានបាត់បង់ផ្ទះសម្បែង ព្រោះភ្លើងឆេះ ប៉ុន្តែជាសំណាងល្អ មិនមានអ្នកស្លាប់ ឬរបួសនោះទេ។ ស្នងការទទួលបន្ទុកជនភៀសខ្លួន លោក Mizanur Rahman និយាយថា ភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងជំរកឬស្សី និងតង់ នៅព្រឹកថ្ងៃអាទិត្យាសប្តាហ៍មុន នៅឯជំរុំមួយកន្លែងនៅភាគអាគ្នេយ៍នៃប្រទេសមីយ៉ាន់ម៉ា។ លោក Rahman បានគូសបញ្ជាក់ថា យ៉ាងហោចណាស់ជម្រកចំនួន ៧១១កន្លែង ត្រូវភ្លើងឆេះខ្ទេចទាំងស្រុង ហើយជម្រកចំនួន ៦៣កន្លែងទៀតបានរងការខូចខាតមួយផ្នែក។ លោក Rahman បន្ថែមថា យើងបានបញ្ជាឲ្យបើកការស៊ើបអង្កេតលើអគ្គិភ័យនេះ… ហើយយើងសង្ស័យថា មានការលួចដុត។ សូមរម្លឹកថា នៅខែមីនា ឆ្នាំ ២០២៣ ភ្លើងបានឆាបឆេះនៅជំរុំ Kutupalong ដែលជាកន្លែងតាំងទីលំនៅរបស់ជនភៀសខ្លួនដ៏ធំបំផុតមួយរបស់ពិភពលោក ដោយបានបំផ្លាញជម្រករហូតដល់ ២,០០០កន្លែង។ រីឯកាលពីពីរឆ្នាំមុន…

  • ចិនដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិកចំនួន៥ ពាក់ព័ន្ធនឹងការលក់អាវុធដល់តៃវ៉ាន់

    ចិនដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិកចំនួន៥ ពាក់ព័ន្ធនឹងការលក់អាវុធដល់តៃវ៉ាន់

    ប៉េកាំង៖ ប្រទេសចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនការពារជាតិអាមេរិកសរុបចំនួន៥ ឆ្លើយតបការចូលរួមពាក់ព័ន្ធរបស់ពួកគេ ក្នុងការលក់សម្ភារការពារជាតិឱ្យកោះតៃវ៉ាន់។ ក្រសួងការបរទេសចិន នៅថ្ងៃអាទិត្យសប្តាហ៍មុន បានប្រកាសពីឈ្មោះក្រុមហ៊ុនអាមេរិកចំនួន៥ ដែលខ្លួនដាក់ទណ្ឌកម្ម មានដូចជា BAE Systems Land and Armament, Alliant Techsystems Operation, AeroVironment, ViaSat និង Data Link Solutions។ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ចំណាត់ការទណ្ឌកម្មនេះ រួមមានការបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនទាំងនោះ ដែលមាននៅចិន ទាំងចលនទ្រព្យនិងអចលនាទ្រព្យ ការហាមឃាត់ស្ថាប័ន និងបុគ្គលនៅក្នុងប្រទេសចិន មិនឱ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ឬកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនទាំងនោះ។ គួរបញ្ជាក់ថា កាលពីខែធ្នូឆ្នាំមុន ក្រសួងការបរទេសអាមេរិកបានអនុម័តការលក់សម្ភារទាក់ទងវិស័យការពារជាតិទំហំ ៣០០លានដុល្លារឱ្យទៅតៃវ៉ាន់ ជាហេតុនាំឱ្យទីក្រុងប៉េកាំង ចេញមុខព្រមានចាត់វិធានការវាយបក ប្រឆាំងលើក្រុមហ៊ុនអាមេរិកទាំងឡាយណា ដែលជាប់ពាក់ព័ន្ធ។ បន្ថែមលើនេះ ទីក្រុងប៉េកាំងបានបង្កើនសម្ពាធខ្លាំងលើកោះតៃវ៉ាន់ ចាប់តាំងពីលោកស្រី ត្សៃ អ៊ីងវិន បានឡើងជាប្រធានាធិបតីដែនកោះនេះកាលពីឆ្នាំ២០១៦៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ទិន្នន័យដែលប្រមូលបានពីជំរឿន គឺជាសូចនាករសម្រាប់ការវិនិយោគទាំងក្នុង និងក្រៅប្រទេស និងបម្រើដល់អ្នកសិក្សាស្រាវជ្រាវ

    ទិន្នន័យដែលប្រមូលបានពីជំរឿន គឺជាសូចនាករសម្រាប់ការវិនិយោគទាំងក្នុង និងក្រៅប្រទេស និងបម្រើដល់អ្នកសិក្សាស្រាវជ្រាវ
  • ឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

    ឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

    🎥 ពពក #ams1minute

  • របាយការណ៍នៅថ្ងៃទី៦ មករា

    របាយការណ៍នៅថ្ងៃទី៦ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ ២. កូវីដ ករណីថ្មី ៣នាក់ អ្នកជាសះស្បើយ ៣នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៧ មករា ២០២៤ #ams1minute

  • សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជា ជនកម្ពុជា ព្រមទាំង ថ្នាក់ ដឹក នាំ សមាជិក សមាជិកាគណបក្សសរុបជាង២ម៉ឺននាក់

    សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជា ជនកម្ពុជា ព្រមទាំង ថ្នាក់ ដឹក នាំ សមាជិក សមាជិកាគណបក្សសរុបជាង២ម៉ឺននាក់

    បានជួបជុំគ្នាប្រារព្ធពិធីអបអរសាទរ ខួប ៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ “៧មករា” ជាថ្ងៃដែលប្រជាជនកម្ពុជា បានរួចជីវិតពី រណ្តៅ មរណៈ នៃរបបប្រល័យពូជសាសន៍ ក្រោមការប្រយុទ្ធតស៊ូ របស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។ #ams1minute

  • អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧ មករា

    អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧ មករា

    សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប  និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍។ #ams1minute