Category: One-Minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មករា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មករា ២០២៤

    ១. USAID៖ កម្ពុជាកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណតែ ១០% នៃទិន្នផលរបស់ខ្លួន ខណៈ ៩០% ដែលនៅសល់ត្រូវបាននាំចេញជាផលិតផលស្រស់ទៅកាន់ប្រទេសផ្សេងទៀត – AMS Economy ២. ឆ្នាំ២០២៣ កម្ពុជា-អឺរ៉ុប សម្រេចបានទំហំពាណិជ្ជកម្មជាង ៤,៦ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញជាង ៣ ៦៦៦ លានដុល្លារ – FN ៣. ឆ្នាំ២០២៣ កម្ពុជារកចំណូលបានជាង ៥៣៧ លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ កើនឡើង ១,២% បើធៀបនឹងឆ្នាំ២០២២ – FN ៤. អាមេរិកបង្កើនការវាយប្រហារដាក់លើក្រុម Houthi ខណៈទាហាន Elite ២ នាក់បាត់ខ្លួនលើដែនទឹកសមុទ្ទក្រហម – CBS ៥. ប៉ាគីស្ថានចោទអ៉ីរ៉ង់ បើកការវាយប្រហារតាមផ្លួវអាកាសមកលើទឹកដីរបស់ខ្លួន បណ្តាលឱ្យមានមនុស្សស្លាប់ – AFP #ams1minute

  • វគ្គបំប៉នស្តីពីការផ្ទេរក្រេឌីត ដើម្បីយល់ដឹងពីនិតិវិធីដំឡើងគុណវុឌ្ឍិគ្រូបង្រៀនទៅជាគ្រូបង្រៀនកម្រិតបរិញ្ញាបត្រវិជ្ជាជីវៈគ្រូបង្រៀន

    វគ្គបំប៉នស្តីពីការផ្ទេរក្រេឌីត ដើម្បីយល់ដឹងពីនិតិវិធីដំឡើងគុណវុឌ្ឍិគ្រូបង្រៀនទៅជាគ្រូបង្រៀនកម្រិតបរិញ្ញាបត្រវិជ្ជាជីវៈគ្រូបង្រៀន

    ភ្នំពេញ៖ សិក្ខាកាមជាគ្រូឧទ្ទេស និងមន្រ្តីការិយាល័យចំនួន២២រូបរបស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាបានចូលរួមវគ្គបំប៉ន ពីអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស តាមរយៈសិក្ខាសាលា ការផ្ទេរក្រឌីត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។ លោក Nishiyama Naoki អគ្គលេខាធិការ នៃអង្គការក្រៅរដ្ឋាភិបាលរ បេះដូងមាស ប្រចាំប្រទេសជប៉ុន បានមានប្រសាសន៍ឱ្យដឹងថា សិក្ខាសាលា ការផ្ទេរក្រឌីត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលអង្គការក្រៅរដ្ឋាភិបាល បេះមាស បានរៀបចំឡើងរយៈពេល២ថ្ងៃ ក្នុងគោលបំណង បណ្តុះបណ្តាលសិក្ខាកាមឱ្យយល់ដឹងពីនិតិវិធីនៃការដំឡើងគុណវុឌ្ឍិគ្រូបង្រៀនអប់រំកាយដែលមានសញ្ញាបត្រកម្រិតមូលដ្ឋានឱ្យក្លាយជាគ្រូបង្រៀនកម្រិតបរិញ្ញាបត្រ និងព្រៀងនូវសេចក្តីប្រកាស ក៏ដូចជាក្របខណ្ឌកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រសិល្បៈមនុស្សសាស្ត្រ ឯកទេសអប់រំកាយ ។ លោក អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា តាមរយៈសិក្ខាសាលានេះ សិក្ខាកាមដែលជាសមាជិកអនុគណៈកម្មការជ្រោមជ្រែងការបញ្ចប់ការសិក្សា បានចងក្រងនូវសេចក្តីព្រៀងប្រកាស ព្រមទាំងក្របខ័ណ្ឌកម្មវិធីសិក្សាដោយមានការពិភាក្សា និងសម្រេចនូវសេចក្តីព្រៀងចុងក្រោយ រួចស្នើបញ្ជូនទៅកាន់ការិយាល័យ និងនាយកដ្ឋានពាក់ព័ន្ធរហូតដល់ឧបនាយករដ្ឋមន្រ្តី ដើម្បីទទួលបានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡា ។ លោក ដៀន វិបុល ប្រធានការិយាល័យរដ្ឋបាល នៃវិទ្យានជាតិអប់រំកាយ និងកីឡា ដែលជាសិក្ខាកាមមួយរូបបានលើកឡើងថា ឆ្លងកាត់សិក្ខាសាលារយៈពេល២ថ្ងៃ លោកទទួលបាននូវចំណុចសំខាន់ៗធំ២ គឺទី១. ទទួលបានការពិភាក្សាគ្នាស្តីពីការព្រៀងសេចក្តីប្រកាសការដំឡើងគុណវុឌ្ឍិគ្រូបង្រៀនសញ្ញាបត្រកម្រិតមូលដ្ឋានឯកទេសអប់រំកាយ…

  • របាយការណ៍នៅថ្ងៃទី១៦ មករា

    របាយការណ៍នៅថ្ងៃទី១៦ មករា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២៨នាក់។ ៤. កូវីដ ករណីថ្មី ៣នាក់ អ្នកជាសះស្បើយ ៣នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៧ មករា ២០២៤ #ams1minute

  • ក្រុមហ៊ុន Goldman Sachs ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ

    ក្រុមហ៊ុន Goldman Sachs ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ

    ដោយបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនគ្រប់មជ្ឈដ្ឋានមានគោលបំណងពង្រីកឱកាសវិនិយោគរបស់ខ្លួនមកកាន់កម្ពុជា ហើយបានបង្ហាញនូវភាពជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋន្ត្រី កម្ពុជានឹងបន្តការអភិវឌ្ឍប្រកបដោយភាពជឿជាក់ ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសុខសន្តិភាពពេញលេញ។ #ams1minute

  • ប្រវត្តិសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

    ប្រវត្តិសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

    🎥 HMN #ams1minute

  • ក្រុមហ៊ុនជំនាញកសិកម្មឈានមុខនៅអាស៊ី Wilmar International Group មានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើ

    ក្រុមហ៊ុនជំនាញកសិកម្មឈានមុខនៅអាស៊ី Wilmar International Group មានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើ

    វិស័យកសិកម្ម ដោយផ្តោតលើដំណាំស្រូវ និងអំពៅ ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូល រាប់ទាំងការដាំដុះ ការប្រមូលផល ការកែច្នៃ ការវេចខ្ចប់ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ #ams1minute

  • សេវាផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ មករា ២០២៤

    សេវាផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ មករា ២០២៤
  • ការធ្វើអត្តសញ្ញាណកម្ម និងការធ្វើផែនទីដីរដ្ឋ

    ការធ្វើអត្តសញ្ញាណកម្ម និងការធ្វើផែនទីដីរដ្ឋ
  • ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង បានឯកភាពគ្នាប្រើប្រាស់កម្លាំងសរុប ពន្លឿនការងារចុះបញ្ជីដីធ្លីឱ្យមានប្រសិទ្ធភាព

    ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង បានឯកភាពគ្នាប្រើប្រាស់កម្លាំងសរុប ពន្លឿនការងារចុះបញ្ជីដីធ្លីឱ្យមានប្រសិទ្ធភាព

    និងទទួលបានជោគជ័យតាមការគ្រោងទុក សំដៅផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ក្រសួងបានប្រគល់ជូនកុំព្យូទ័រលើតុ ២ គ្រឿង កុំព្យូទ័រយួរដៃ ១៤ គ្រឿង ម៉ាស៊ីនព្រីនចំនួន ១៧ គ្រឿង និងម៉ាស៊ីនស្កេនចំនួន ២០ គ្រឿង ដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ដើម្បីជំរុញការងារចុះបញ្ជីដីធ្លី សំដៅបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន។ #ams1minute

  • ចិនប្រឈមមុខនឹងវិបត្តិប្រជាសាស្រ្ត បន្ទាប់ពីចំនួនប្រជាជនធ្លាក់ចុះក្នុងឆ្នាំ ២០២៣

    ចិនប្រឈមមុខនឹងវិបត្តិប្រជាសាស្រ្ត បន្ទាប់ពីចំនួនប្រជាជនធ្លាក់ចុះក្នុងឆ្នាំ ២០២៣

    ប៉េកាំង៖ ទិន្នន័យផ្លូវការបានបង្ហាញឱ្យដឹងក្នុងថ្ងៃពុធនេះថា ចំនួនប្រជាជនរបស់ប្រទេសចិន បានថមថយក្នុងឆ្នាំ ២០២៣ ហើយបានបន្តធ្លាក់ចុះបន្ទាប់ពីកើនឡើងជាង ៦ទសវត្សរ៍កន្លងមក ខណៈដែលប្រទេសចិនកំពុងប្រឈមមុខនឹងវិបត្តិប្រជាសាស្រ្តដែលកំពុងកើនឡើង។ បន្ទាប់ពីឥណ្ឌាវ៉ាដាច់ចិនក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោកកាលពីឆ្នាំមុន ឥឡូវនេះចិនកំពុងព្យាយាមជំរុញអត្រាកំណើតដែលធ្លាក់ចុះ តាមរយៈការឧបត្ថម្ភធន និងការឃោសនាគាំទ្រការមានកូនជាដើម។ ការិយាល័យស្ថិតិជាតិរបស់ទីក្រុងប៉េកាំង (NBS) ក្នុងថ្ងៃពុធនេះបញ្ជាក់ថា នៅចុងឆ្នាំ ២០២៣ ចំនួនប្រជាជនជាតិចិនមានចំនួន ១,៤០៩.៦៧លាននាក់។ ការធ្លាក់ចុះកាលពីឆ្នាំមុន គឺច្រើនជាងពីរដង បើធៀបនឹងការធ្លាក់ចុះដែលបានរាយការណ៍ក្នុងឆ្នាំ ២០២២។ បន្ថែមលើនេះ ប្រទេសចិនបានបាត់បង់មនុស្ស (ស្លាប់) ចំនួន ៨៥០,០០០នាក់ ខណៈដែលចំនួនប្រជាជនរបស់ខ្លួនបានធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៦០។ បើតាមការិយាល័យ NBS ក្នុងឆ្នាំ ២០២៣ ចំនួនកំណើតមានប្រមាណ ៩.០២លាននាក់ ធ្លាក់ចុះពី ៩.៥៦លានកំណើតក្នុងឆ្នាំ ២០២២។ ប្រទេសចិនបានបញ្ចប់ “គោលនយោបាយកូនតែមួយ” ដ៏តឹងរ៉ឹងរបស់ខ្លួន ដែលបានដាក់ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ស្របពេលព្រួយបារម្ភថា ចំនួនប្រជាជនច្រើនពេកនៅឆ្នាំ ២០១៦ ហើយបានចាប់ផ្តើមអនុញ្ញាតឱ្យគូស្នេហ៍មានកូនបីនាក់វិញ នៅឆ្នាំ ២០២១។ ប៉ុន្តែការសម្រេចចិត្តនោះបានបរាជ័យ ក្នុងការបញ្ច្រាសការធ្លាក់ចុះចំនួនប្រជាសាស្រ្ត សម្រាប់ប្រទេសដែលពឹងផ្អែកលើកម្លាំងពលកម្មដ៏ច្រើន ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចនេះ។ មនុស្សជាច្រើនបានស្តីបន្ទោសការធ្លាក់ចុះអត្រាកំណើត…