Category: One-Minute

  • ក្រុមឧទ្ទាម Huthi អះអាងថា ពួកគេទើបបានវាយប្រហារកប៉ាល់អាមេរិកជាថ្មី នៅឈូងសមុទ្រ Aden

    ក្រុមឧទ្ទាម Huthi អះអាងថា ពួកគេទើបបានវាយប្រហារកប៉ាល់អាមេរិកជាថ្មី នៅឈូងសមុទ្រ Aden

    បរទេស៖ ពួកសកម្មប្រយុទ្ធ Huthi បានឲ្យដឹង នៅថ្ងៃសុក្រ ទី១៩ ខែមករានេះថា កប៉ាល់របស់អាមេរិកមួយគ្រៀងទៀត ត្រូវបានវាយប្រហារ នៅឈូងសមុទ្រ Aden។ ពួក Huthi អះអាងថា នេះគឺជាវាយប្រហារថ្មីមួយទៀត ទៅលើនាវារបស់អាមេរិក ពោលគឺបន្ទាប់ពីអាមេរិកបើកការវាយប្រហារទៅលើពួកគេ ជាបន្តបន្ទាប់ នៅសមុទ្រក្រហម។ មួយរយៈចុងក្រោយនេះ ពួក Huthi តែងតែវាយប្រហារនាវារបស់អាមេរិក ឬ នាវាអ៊ីស្រាអែល ដែលឆ្លងកាត់សមុទ្រក្រហម ដោយសារពួកគេចង់បង្ហាញពីសាមគ្គីភាពជាមួយក្រុមហាម៉ាស-ប៉ាឡេស្ទីន ដែលកំពុងធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។ ការណ៍នេះហើយ ដែលធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអង់គ្លេស តាមសង្កេតគោលដៅរបស់ក្រុមនេះ ហើយធ្វើការវាយប្រហារតែម្តង។ ពួក Huthi ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន ត្រូវបានគេដឹងថា មានអ៊ីរ៉ង់ នៅគាំទ្រពីក្រោយ។ ក្រុមនេះទើបបានអះអាងថា នាព្រឹកថ្ងៃសុក្រនេះ ពួកគេបានវាយប្រហារ ទៅលើនាវាពាណិជ្ជកម្មមួយគ្រឿងទៀត នៅឈូងសមុទ្រ Aden។ តាមរយៈសេចក្តីថ្លែងការណ៍ ដែលបង្ហោះនៅលើបណ្តាញសង្គម ក្រុមឧទ្ទាម Huthiបាននិយាយថា «កងកម្លាំងជើងទឹករបស់យើង បានធ្វើប្រតិបត្តិការកំណត់គោលដៅ ប្រឆាំងនឹងនាវាអាមេរិកមួយគ្រឿងទៀត ឈ្មោះថា Chem…

  • ប្រធានព្រឹទ្ធសភាបារាំង Gérard Larcher បានសម្តែងនូវបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១

    ប្រធានព្រឹទ្ធសភាបារាំង Gérard Larcher បានសម្តែងនូវបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១

    ក្នុងនាមជានាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសបារាំង និងបានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនេះ និងបានអញ្ជើញ លោកប្រធានព្រឹទ្ធសភាបារាំង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ជាពិសេស នៅក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាខែកុម្ភៈ ២០២៤ ឆាប់ៗខាងមុខនេះ។ #ams1minute

  • យុវជនរាប់រយនាក់បន្តចុះឈ្មោះចូលរៀនជំនាញ ក្រោយប្រកាសបើក បវេសនកាលវគ្គទី១

    យុវជនរាប់រយនាក់បន្តចុះឈ្មោះចូលរៀនជំនាញ ក្រោយប្រកាសបើក បវេសនកាលវគ្គទី១

    ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៩ មករា ឆ្នាំ២០២៣ ថា យុវជនរាប់រយនាក់ នៅតែបន្តមកចុះឈ្មោះ ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជាបន្តបន្ទាប់ ក្រោយប្រកាសបើកបវេសនកាលវគ្គទី១ ប្រព្រឹត្តទៅ យ៉ាងរលូននៅទូទាំងប្រទេស ។ បើតាមឯកឧត្តម ក្រសួងការងារ បានបើកបវេសនកាល នៃការបណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសវគ្គដំបូងកាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤ថ្មីៗកន្លង ទៅ ដែលក្នុងនោះមានសិស្សចំនួន ១៥០០០នាក់ ត្រូវបានបែងចែកជា ៥០០ថ្នាក់ បច្ចេកទេសនៅទូទាំងប្រទេស។ ឯកឧត្តមបន្តថា៖«បន្ទាប់ពីបើកវគ្គនៃការបណ្តុះបណ្តាលដំបូងនេះរួច នៅតាមវិទ្យា ស្ថាន បណ្តុះបណ្តាល បច្ចេកទេសនៅទូទាំងប្រទេស នៅតែទទួលបានយុវជនបាន មកចុះឈ្មោះចូលរៀនជំនាញជាបន្តបន្ទាប់នៅទូទាំងប្រទេសដដែល ខណៈគិត ត្រឹមថ្ងៃទី១៨ មករានេះក្រសួងការងារទទួលបានយុវជនចុះឈ្មោះចូលរៀនចំនួន ២៥៣២៧នាក់ហើយ»។ ឯកឧត្តមគូសបញ្ជាក់ថា បើទោះបីជាក្រសួងការងារបានបើកបវេសនកាលវគ្គទី១ ជាផ្លូវការរួចហើយយ៉ាងណាក្តី ក៏ប៉ុន្តែនៅតាមបណ្តាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេក ទេសនៅទូទាំងប្រទេសនៅតែបន្តទទួលយុវជនចុះឈ្មោះចូលរៀនជំនាញរបស់រាជរដ្ឋាភិបាលនេះ ពោលគឺយុវជនដែលមិនទាន់បានចុះឈ្មោះវគ្គទី១នៅតែ អាចមកចុះឈ្មោះចូលរៀនជំនាញនេះបានជារៀងរាល់ថ្ងៃ។ ឯកឧត្តមបានអំពាវនាវឱ្យអាណាព្យាបាល…

  • កិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីសម្របសម្រួលការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

    កិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីសម្របសម្រួលការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

    និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា ស្របតាមបទប្បញ្ញតិស្តីពីពន្ធដារ និងការបញ្ជូនសំណុំឯកសារដើម្បីចុះបញ្ជី និងកត់ត្រាទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ ឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យពន្លឿនការងារចុះបញ្ជីដីធ្លី បន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងកាត់បន្ថយវិវាទដីធ្លីនៅទូទាំងប្រទេស។ មកទល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណជាង ៥លានបណ្ណជូនប្រជាពលរដ្ឋរួចហើយ ហើយនៅមានប្រមាណ ២លានបណ្ណដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ នៅទូទាំងប្រទេស នៅសល់ប្រមាណជា ៥លានក្បាលដីទៀតដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់។ ១៨ មករា ២០២៤ #ams1minute

  • តំបន់អារ៉ែង ឧទ្យានជាតិជួរភ្នំក្រវ៉ាញភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង

    តំបន់អារ៉ែង ឧទ្យានជាតិជួរភ្នំក្រវ៉ាញភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង
  • ក្រុមហ៊ុនអាកាសចរណ៍ថ្មីរបស់ឥណ្ឌា Akasa Air បញ្ជាទិញយន្តហោះប៊ូអ៊ីងចំនួន ១៥០គ្រឿង

    ក្រុមហ៊ុនអាកាសចរណ៍ថ្មីរបស់ឥណ្ឌា Akasa Air បញ្ជាទិញយន្តហោះប៊ូអ៊ីងចំនួន ១៥០គ្រឿង

    ញូវដែលី៖ ក្រុមហ៊ុនអាកាសចរណ៍ Akasa Air នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែមករានេះ បានប្រកាសពីការបញ្ជាទិញយន្តហោះប៊ូអ៊ីង 737 MAX ចំនួន ១៥០គ្រឿង ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ថ្មីបំផុតរបស់ឥណ្ឌាមួយនេះ មានបំណងចង់ពង្រឹងជើងហោះហើររបស់ខ្លួន និងចាប់ផ្តើមប្រតិបត្តិការអន្តរជាតិ។ Read. នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Akasa Air លោក Vinay Dube និយាយថា ការបញ្ជាទិញជាប្រវត្តិសាស្ត្រនូវយន្តហោះធុន 737 MAX 10 និង 737 MAX 8-200 នឹងធ្វើឱ្យ Akasa Air ដើរលើផ្លូវឆ្ពោះទៅក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេមួយ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង ៣០ លើពិភពលោក។ រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលឥណ្ឌា លោក Jyotiraditya Scindia បានសរសើរការបញ្ជាទិញនេះ និងថា Akasa Air កំពុងបង្កើតប្រវត្តិសាស្ត្រ ដើម្បីក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាតែមួយគត់ ដែលឈានដល់ការបញ្ជាទិញយន្តហោះច្រើនជាង ២០០គ្រឿង ក្នុងរយៈពេល ១៧ខែ នៃប្រតិបត្តិការរបស់ខ្លួន។ កាលពីខែមិថុនាឆ្នាំមុន លោក Scindia…

  • ជប៉ុនចំណាយ ២.៣៥ពាន់លានដុល្លារ ទិញមីស៊ីលចម្ងាយឆ្ងាយ ៤០០គ្រាប់ ពីសហរដ្ឋអាមេរិក

    ជប៉ុនចំណាយ ២.៣៥ពាន់លានដុល្លារ ទិញមីស៊ីលចម្ងាយឆ្ងាយ ៤០០គ្រាប់ ពីសហរដ្ឋអាមេរិក

    តូក្យូ៖ ចំពោះមុខការកើនឡើងអំណាចយោធារបស់ចិន និងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃនោះ រដ្ឋាភិបាលជប៉ុននឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនទ្វេដង ដល់ស្តង់ដារដូចអង្គការណាតូ គឺ ២ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០២៧។ ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែមករានេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការជាមួយសហរដ្ឋអាមេរិក ដើម្បីទិញមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ចំនួន ៤០០គ្រាប់ ខណៈទីក្រុងតូក្យូកំពុងព្យាយាមពង្រឹងសមត្ថភាពយោធា ទប់ទល់នឹងការគំរាមកំហែងផ្នែកសន្តិសុខក្នុងតំបន់។ កិច្ចព្រមព្រៀងមានតម្លៃ ២.៣៥ពាន់លានដុល្លារនេះ គឺជាការបញ្ជាទិញមីស៊ីល Tomahawk ពីរប្រភេទ ដែលអាចបាញ់បានចម្ងាយ ១,៦០០គីឡូម៉ែត្រ ដោយវាត្រូវបានអនុម័តយល់ព្រមពីទីក្រុងវ៉ាស៊ីនតោន កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ សូមរម្លឹកផងដែរថា កាលពីខែធ្នូឆ្នាំមុន ទីក្រុងតូក្យូបានបន្ធូរបន្ថយគោលការណ៍នាំចេញសព្វាវុធរបស់ខ្លួន ដើម្បីអាចលក់មីស៊ីលសម្រាប់ប្រើជាមួយប្រព័ន្ធមីស៊ីលការពារដែនអាកាសប៉ាទ្រីយ៉ូត (Patriot) ដែលផលិតនៅក្នុងប្រទេសជប៉ុន ក្រោមអាជ្ញាបណ្ណឱ្យទៅសហរដ្ឋអាមេរិក ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបំពេញស្តុកសព្វាវុធរបស់ខ្លួនឡើងវិញ បន្ទាប់ពីបានខិតខំផ្គត់ផ្គង់ពួកវាឱ្យទៅអ៊ុយក្រែន ដែលស្ថិតក្នុងសង្រ្គាមអូសបន្លាយជាមួយរុស្ស៉ី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • កុំយកព័ត៌មានក្លែងក្លាយមកឱ្យប្រជាជនមានក្តីកង្វល់

    កុំយកព័ត៌មានក្លែងក្លាយមកឱ្យប្រជាជនមានក្តីកង្វល់
  • កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា

    កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា

    🎥 ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ មករា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ មករា ២០២៤

    ១. ឆ្នាំ២០២៣ កម្ពុជារកប្រាក់ចំណូលពីវិស័យជលផលបានជាង ៨២៨លានរៀល – AMS Economy ២. ឆ្នាំ២០២៣ កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងទំហំ ១១,១២ពាន់លានដុល្លារ – AMS Economy ៣. ផ្សារ ដើម គរ ថ្មី នឹង ក្លាយជាមជ្ឈមណ្ឌលបោះដុំកសិផលដ៏ធំរវាងកម្ពុជា-ចិន – ថ្មីៗ ៤. ជប៉ុនចុះកិច្ចព្រមព្រៀងជាផ្លូវការ ដើម្បីទិញមីស៉ីលរយៈចម្ងាយឆ្ងាយ ៤០០គ្រាប់ពីអាមេរិក – AP ៥. ប៉ាគីស្ថានបើកការវាយប្រហារតាមផ្លូវអាកាស លើក្រុមសកម្មប្រយុទ្ធនៅក្នុងទឹកដីអ៉ីរ៉ង់ ក្រោយការវាយប្រហាររបស់អ៉ីរ៉ង់ ចូលទឹកដីរបស់ខ្លួន – AFP #ams1minute