Category: One-Minute

  • ខួប ២០ ឆ្នាំនៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី

    ខួប ២០ ឆ្នាំនៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី

    នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (៧ វិច្ឆិកា ២០០៣ – ៧ វិច្ឆិកា ២០២៣) កិច្ចការពារបេតិកភណ្ឌជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប! #ams1minute

  • នយោបាយឈ្នះឈ្នះ នយោបាយសេដ្ឋកិច្ចបើកចំហរ និងនយោបាយការទូតត្រឹមត្រូវនាំឱ្យកម្ពុជារីកចម្រើនដូចបច្ចុប្បន្ន

    នយោបាយឈ្នះឈ្នះ នយោបាយសេដ្ឋកិច្ចបើកចំហរ និងនយោបាយការទូតត្រឹមត្រូវនាំឱ្យកម្ពុជារីកចម្រើនដូចបច្ចុប្បន្ន
  • សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឯកភាពនិងជំរុញឱ្យប្រើប្រាស់កម្លាំងសរុប

    សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឯកភាពនិងជំរុញឱ្យប្រើប្រាស់កម្លាំងសរុប

    ទាំងថ្នាក់កណ្ដាល ទាំងថ្នាក់រាជធានី ខេត្ត ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី។ បច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងវាស់វែងបានជាង ៧ លានក្បាលដី ហើយចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបាន ២ លានក្បាលដី។ #ams1minute

  • ក្រសួងអប់រំបញ្ជាក់ជាថ្មីករណីរកឃើញបេក្ខជនប្រឡងប្រព្រឹត្តផ្ទុយពីបទប្បញ្ញត្តិ នឹងធ្លាក់ស្វ័យប្រវត្តិ

    ក្រសួងអប់រំបញ្ជាក់ជាថ្មីករណីរកឃើញបេក្ខជនប្រឡងប្រព្រឹត្តផ្ទុយពីបទប្បញ្ញត្តិ នឹងធ្លាក់ស្វ័យប្រវត្តិ

    នីភ្នំពេញ៖ ក្រសួងអប់រំបានបង្ហាញការឆែកឆេរដ៏តឹងរឹង នៃការ ដំណើរ ការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបដែលបានដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ៦-៧ ខែ វិច្ឆិកា ឆ្នាំ២០២៣។ បើតាមរយៈទំព័រហ្វេសប៊ុកជាផ្លូវការ របស់ក្រសួងអប់រំយុវជន និង កីឡាបានឱ្យដឹងនៃដំណើរការសំណេរនៅព្រឹកថ្ងៃទី២នេះដែរ ក្នុង ដំណើរការឆែកឆេរ គេបានរកឃើញ បេក្ខជនបាន លាក់ ទុកនូវ ឯកសាររូបមន្ត រូបវិទ្យា និងគណិតវិទ្យាសម្រាប់ការប្រឡង នាព្រឹកថ្ងៃទី២នេះ ផងដែរ ។ គួរបញ្ជាក់ថា ចំពោះដំណើរការសំណេរ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះគឺ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ រូបវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា)។ ទាក់ទិនក្នុងរឿងនេះ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា មន្រ្តីនាំពាក្យ ក្រសួង អប់រំយុវជន និង កីឡាបានបញ្ជាក់ ប្រាប់ AMS ឱ្យដឹងនៅ ព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះថា៖”ការឃើញសំណៅឯកសារ រូបមន្្ត…

  • ការប្រឡងសញ្ញាបត្របាក់ឌុបព្រឹកថ្ងៃទី ២នេះមានមុខវិជ្ជាចំនួន២ និងការត្រួតពិនិត្យនៅតែម៉ត់ចត់

    ការប្រឡងសញ្ញាបត្របាក់ឌុបព្រឹកថ្ងៃទី ២នេះមានមុខវិជ្ជាចំនួន២ និងការត្រួតពិនិត្យនៅតែម៉ត់ចត់

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះគឺជាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ(បាក់ឌុប)ឈានដល់ថ្ងៃទី២ហើយ ដោយក្នុងនេះមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ និងក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច។ គួរបញ្ជាក់ថាចំពោះដំណើរការសំណេរនាព្រឹកនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ រូបវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា)។ ក្រសួងអប់រំ យុវជន និងកីឡានៅតែអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ ក្រសួងអប់រំបានឱ្យដឹងថា នាព្រឹកព្រលឹមថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នេះដែរមានការដឹកហឹបវិញ្ញាសាបេក្ខជនពីសាលារាជធានី ខេត្ត និងសាលាស្រុក ទៅកាន់មណ្ឌលប្រឡងទាំងអស់ដោយ មានការពិនិត្យដោយគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល រួមជាមួយនឹងមន្ត្រីពាក់ព័ន្ធ ក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយនាព្រឹកថ្ងៃអង្គារនេះ។ ជាមួយគ្នានេះក្រសួងអប់រំបានឱ្យដឹងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១ ដំណើរការបានល្អ និងដោយរលូន ហើយមិនមានបាតុភាពមិនប្រក្រតីធំដុំកើតឡើងគួរ ឱ្យកត់សម្គាល់ឡើយដោយសារតែបេក្ខជនគោរពតាមបទប្បញ្ញត្តិ ដែលក្រសួងបានដាក់ចេញ ចំណែកមន្ដ្រីអប់រំគ្រប់លំដាប់ថ្នាក់ អនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពតាមកម្រងភារកិច្ច និងសេចក្ដីណែនាំបច្ចេកទេស របស់ក្រសួងអប់រំ យុវជន និងកីឡា៕ ដោយ៖ម៉ាដេប៉ូ

  • អបអរសាទរ ខួបលើកទី២០ របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

    អបអរសាទរ ខួបលើកទី២០ របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
  • សម្ដេចធិបតី ជំរុញឱ្យសិក្សាអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ឱ្យអាចរត់ក្នុងល្បឿនយ៉ាងតិច ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង

    សម្ដេចធិបតី ជំរុញឱ្យសិក្សាអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ឱ្យអាចរត់ក្នុងល្បឿនយ៉ាងតិច ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង

    ៧ វិច្ឆិកា ២០២៣ #ams1minute

  • ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥ ១៩៤នាក់

    ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥ ១៩៤នាក់

    នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ៧ វិច្ឆិកា ២០២៣ #ams1minute

  • ថ្ងៃទី១ នៃដំណើរការសំណេរ ប្រឡងបាក់ឌុប មានបេក្ខជនអវត្តមាន ២ ១៣៤នាក់ និងមានបញ្ហាសុខភាព ៣៨ករណី

    ថ្ងៃទី១ នៃដំណើរការសំណេរ ប្រឡងបាក់ឌុប មានបេក្ខជនអវត្តមាន ២ ១៣៤នាក់ និងមានបញ្ហាសុខភាព ៣៨ករណី

    នីភ្នំពេញ៖ ក្រសួងអប់រំបានធ្វើការបូកសរុបដំណើរការសំណេរ នាថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ដោយក្នុងនេះសរុបមាន បេក្ខ ជន អវត្តមាន ២ ១៣៤នាក់ និងមានបញ្ហាសុខភាព ៣៨ករណី ។ គួរបញ្ជាក់ថា ក្នុងការដំណើរការសំណេរ ពេលព្រឹកមានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា ជីវវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ។ ដោយឡែកពេល រសៀល មាន២មុខវិជ្ជាគឺ គីមីវិទ្យា ភាសាបរទេស សម្រាប់ថ្នាក់ វិទ្យាសាស្ត្រ និង ភូមិវិទ្យា ភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រ សង្គម បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតី ណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ ក្រសួងអប់រំបានឱ្យដឹងថា៖សម្រាប់សរុបថ្ងៃទី១នៃដំណើរការ ប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូម សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនអវត្តមានចំនួន ២ ១៣៤នាក់ ស្រី ៨៧១នាក់ (ក្នុងនោះបេក្ខជនស្វៃរិន ១…

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ វិច្ឆិកា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ វិច្ឆិកា ២០២៣

    ១. ក្រសួងកសិកម្ម និងអ្នកជំនាញ ជំរុញឱ្យមានការប្រើពូជសុទ្ធផ្ការំដួល ជាពូជអង្ករប្រណីត ដែលមានតម្លៃ និងទីផ្សារខ្ពស់ – AMS Central ២. រដ្ឋមន្រ្តីរ៉ែ និងថាមពល បញ្ជាមិនឱ្យមានការចេញអាជ្ញាបណ្ណវាយថ្មទៀតទេ លុះត្រាតែមានការពិនិត្យឡើងវិញសិន – AMS Central ៣. មន្ដ្រីជាន់ខ្ពស់អាកាសចរស៊ីវិល៖ ចំនួនអ្នកដំណើរតាមយន្តហោះនៅខេត្តសៀមរាប កើនពីចន្លោះ ២ ៦០០នាក់ទៅ ៣ ២០០នាក់ក្នុងមួយថ្ងៃ – FN ៤. ចិនជំរុញមីយ៉ាន់ម៉ាឱ្យសហការលើការរក្សាស្ថិរភាពនៅតាមព្រំដែនក្រោយយោធាមីយ៉ាន់ម៉ាបាញ់ធ្លោយគ្រាប់ចូលចិន – Reuters ៥. នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ប្រកាសនឹងចុះចេញពីតំណែង ហើយប្រគល់តំណែងទៅឱ្យអនុប្រធានរបស់គាត់ គឺលោក Lawrence Wong ក្នុងពេលណាមួយក្នុងឆ្នាំ២០២៤ – Nikkei Asia #ams1minute