Category: One-Minute

  • មនុស្ស ១៥៧ នាក់បានស្លាប់និងរាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង​នៅក្នុងគ្រោះរញ្ជួយដី​នៅ​​​ប្រទេស​នេប៉ាល់

    មនុស្ស ១៥៧ នាក់បានស្លាប់និងរាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង​នៅក្នុងគ្រោះរញ្ជួយដី​នៅ​​​ប្រទេស​នេប៉ាល់

    កដ្ឋមណ្ឌូ៖ អ្នកភូមិរាប់ពាន់នាក់នៅលើភ្នំនៃភាគពាយ័ព្យនៃប្រទេសនេប៉ាល់បានសម្រាកនៅទីវាលក្រោមសីតុណ្ហភាពដ៏ត្រជាក់​​ កាលពី​យប់ថ្ងៃសៅរ៍ទី៤ ខែវិច្ឆិកា បន្ទាប់ពីគ្រោះរញ្ជួយដីបានបំផ្លាញផ្ទះសម្បែងភាគច្រើន និងស​ម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១៥៧​ នាក់។​ ផ្ទះស្ទើរទាំងអស់នៅក្នុងភូមិនានាក្នុងសង្កាត់ Jajarkot បានដួលរលំ ឬរងការខូច​ខាតយ៉ាង​ធ្ងន់ធ្ងរដោយ​កា​ររញ្ជួយ​ដីភ្លាមៗ​ ហើយសូម្បីតែផ្ទះបេតុងជាច្រើនខ្នង​ក៏រងការខូចខាតដូចគ្នាផងដែរ។ ប្រជាជន​ក្នុង​តំបន់​​​បាន​ប្រើ​ប្រាស់អ្វីៗ​គ្រប់យ៉ាងដែលពួកគេអាចរកបាន ដើម្បីរៀបចំជា​ជម្រកសម្រាប់ពេលយប់ ដោយ​ប្រើប្រា​ស់​ក្រដាសជ័រ និងសម្លៀកបំពាក់ចាស់ៗដើម្បីរក្សាភាពកក់ក្តៅ។ ស្ថិតក្នុងសភាពទុក្ខសោក និងចង្អុលទៅសាកសពចំនួន ១៣ ដែល​រុំដោយក្រណាត់ស លោក Lal Bahadur Bika ជាអ្នកស្រុក​នៅក្នុង​ភូមិ Chiuri បាននិយាយថា ៖ «យើងកំពុងរង់ចាំបូជាសពអ្នកភូមិ​របស់យើង​នៅថ្ងៃ​អាទិត្យ​ និង​​​ព្យាយាម​​មើល​ថែ​​អ្នក​ដែល​រង​របួសពី​ការ​រញ្ជួយ​ដីនេះ»។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសនេប៉ាល់បានរាយការណ៍ថា អ្នកស្លាប់​ភាគច្រើន​ត្រូវកប់ក្រោម​កំទេច​កំទី នៅពេលដែលផ្ទះរបស់ពួកគេបាន​បាក់ស្រុតចុះភ្លាមៗខណៈពេលកំពុងសម្រាកលង់លក់។ ស្របពេលជាមួយគ្នានេះ ក្រុមអ្នកជួយសង្គ្រោះក៏បានប្រញាប់ប្រញាល់ទៅរកជំនួយ ដ្បិតអី​ប្រតិបត្តិការ​មានឧបសគ្គខ្លាំងដោយគេអាចធ្វើដំណើរទៅកាន់តំបន់រងគ្រោះតាមរយៈ​ថ្មើរជើងប៉ុណ្ណោះ។ ផ្លូវថ្នល់​មិនអា​ចធ្វើដំណើរការដោយសារការបាក់ដីដែលបង្កឡើងដោយការរញ្ជួយដី។ ​ ឧបនាយករដ្ឋមន្ត្រីនេប៉ាល់លោក Narayan Kaji Shrestha បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាល​កំ​ពុ​ងព្យាយាម​ស្វែងរកវិធី និងជំនួយបន្ថែមដល់តំបន់រងគ្រោះ។ តង់ អាហារ និងថ្នាំពេទ្យ ត្រូវ​នាំ​ចូលទៅ​ដ​ល់​ទី​តាំងតាមរយៈផ្លូវអាកាសឱ្យបានលឿន ព្រោះ​មនុស្ស​រាប់ពាន់​នាក់ក្លាយ​ជា​មនុស្ស​គ្មានផ្ទះ​សម្បែង​ពេញ​មួ​យយប់មកហើយ។ លោក​ Bimal Kumar Karki…

  • យុទ្ធសាស្រ្ដបញ្ចកោណ អាណត្តិទី១នេះ គឺផ្តោតលើការ​ពង្រឹងនូវការផ្ដល់សេវាលើវិស័យអប់រំ សុខាភិបាល កសិកម្ម ជាពិសេស សេវារដ្ឋបាល​នៅមូលដ្ឋាន

    យុទ្ធសាស្រ្ដបញ្ចកោណ អាណត្តិទី១នេះ គឺផ្តោតលើការ​ពង្រឹងនូវការផ្ដល់សេវាលើវិស័យអប់រំ សុខាភិបាល កសិកម្ម ជាពិសេស សេវារដ្ឋបាល​នៅមូលដ្ឋាន

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃ ទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុទ្ធសាស្រ្ដបញ្ចកោណ អាណត្តិទី១នេះ ផ្តោតលើការ ពង្រឹងនូវការផ្ដល់សេវាលើវិស័យអប់រំ សុខាភិបាល កសិកម្ម ជាពិសេស សេវារដ្ឋបាល នៅមូលដ្ឋាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា យុទ្ធសាស្រ្ដបញ្ចកោណ អាណត្តិទី១នេះ គឺផ្តោតលើការពង្រឹងនូវការផ្ដល់សេវាលើវិស័យអប់រំ សុខាភិបាល កសិកម្ម ជាពិសេស សេវារដ្ឋបាលនៅមូលដ្ឋាន។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងបែបនេះនាឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ រាជរដ្ឋាភិបាល អាណត្តិថ្មី ធ្លាប់បានលើកនៅក្នុងវេទិកាសាធារណៈ គឺដំណាក់កាលនៃការពង្រឹង ជាជាងពង្រីក ហើយការពង្រឹងនេះ គឺពង្រឹងនូវសេវា…

  • នាវាទេសចរណ៍ខ្នាតធំមួយគ្រឿង នាំអ្នកទេសចរចម្រុះជាតិជាងមួយពាន់នាក់ មកទស្សនាកម្ពុជាពីរថ្ងៃ

    នាវាទេសចរណ៍ខ្នាតធំមួយគ្រឿង នាំអ្នកទេសចរចម្រុះជាតិជាងមួយពាន់នាក់ មកទស្សនាកម្ពុជាពីរថ្ងៃ

    ភ្នំពេញ៖ មន្រ្តីនៃ​មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ​នាវាទេសចរណ៍ខ្នាតធំមួយគ្រឿងបានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមាន​ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកប្រមាណមួយពាន់នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលពីរថ្ងៃ។ លោក តាំង​ សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់ឱ្យ​ដឹង​នៅថ្ងៃទី​៥ ខែវិច្ឆកាថា បន្ទាប់ពីបានចូ​លចត ក្រុមការងារបដិសណ្ឋារកិច្ច នៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ រួមទាំងអាជ្ញាធរ និងស​មត្ថ​កិច្ចគ្រប់ផ្នែក បាន​ទទួ​លភ្ញៀវទេសចរទាំងនោះ​ និងបាន​រៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលពួកគេ​បាន​ទៅទស្សនាយ៉ាងយកចិ​ត្តទុកដាក់បំផុត។ លោកបានបន្ថែមថា នាវានេះ មានឈ្មោះថា «VIKING ORION»​របស់ប្រទេស​ NORWAY ដែលមានចំនួននាវិកចម្រុះជា​តិសាសន៍ (៥០សញ្ជាតិ) ចំនួន ៤៦៩នាក់ (ស្រី៩៤) ,មានផ្ទុកភ្ញៀវទេសចរចំនួន ៨៦៨នាក់ (ស្រី៤៥០នាក់) ក្នុងនោះមានជាតិសាសន៍សរុបចំនួន ១៨សញ្ជាតិផងដែរ​។ លោកប្រធានមន្ទីរបានបន្តថា នាវានេះមុនមកដល់ប្រទេសកម្ពុជា បានឆ្លងកាត់ប្រទេសវៀតណាមហើយ បន្ទាប់ពីដើរកម្សាន្ដ​តាមតំបន់ទេសចរណ៍មួយចំនួននៅប្រទេសកម្ពុជារួចហើយ​នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា នឹងបន្តដំណើរទៅកាន់​ប្រទេ​សថៃផងដែរ​។ លោកបាន​បញ្ជាក់ថា ៖ «ក្នុងនាមមន្ទីរទេសចរណ៍ ខ្ញុំសូមអំពាវនាវឱ្យ​អាជីវករចូលរួមរៀបចំសណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន តុបតែងលម្អទីតាំងរបស់ខ្លួនផ្ដល់សេវាកម្មឱ្យ​បានល្អ និងតម្លៃសមរម្យ ហើយត្រូវមានដាក់តារាងតម្លៃមុខម្ហូប ទំនិញ សេវា​ផ្សេងៗ…

  • មន្រ្តីជាន់ខ្ពស់មីន៖ តាមរយៈការងារបោសសម្អាតមីន មានតែស្នាមញញឺម និងសុភមង្គលរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះ

    មន្រ្តីជាន់ខ្ពស់មីន៖ តាមរយៈការងារបោសសម្អាតមីន មានតែស្នាមញញឺម និងសុភមង្គលរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះ

    ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ ​អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា តាមរយៈការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានតែស្នាមញញឹម និងសុភមង្គលរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះ ​ព្រោះលទ្ធផលកើតចេញការបោសសម្អា​តមីន គឺប្រជាពលរដ្ឋទទួលបាននូវដីប្រកបដោយសុវត្ថិភាព និងមានជីវភាពរស់នៅល្អប្រសើរជាងមុន។ ឯកឧត្តម លី ធុជ បានលើកឡើងបែបនេះកាលពីពេលកន្លងទៅថ្មីៗនេះ​ ក្នុងពេលលោកបានទទួលជួបពិភាក្សាការងារជាមួយ លោក Andrew Griffiths ប្រធានក្រុមការងារដោះមីននៃការិយាល័យ FCDO ចក្រភពអង់គ្លេសស្តីពីភាពជាដៃគូ និ​ងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជាក្រោមកម្មវិធីសកម្មភាពមីនសកល (Global Mine Action​Programme_GMAP)។​ ឯកឧត្តម លី ធុជ បានបញ្ជាក់ថា “​តាងនាម​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និងជាប្រធានអាជ្ញាធរមីន ខ្ញុំសូម​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃចក្រភពអ​ង់គ្លេស ចំពោះការគាំទ្រវិស័យសកម្មភាពបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ព្រមទាំងបានតាំងចិត្តបន្តចូលរួមជួយដល់កម្ពុជាស្របតាមផែនការគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥»។ ជាមួយគ្នានោះឯកឧត្តម ក៏បានរំលេចឡើង​ដែរ​ថា ចាប់តាំងពីឆ្នាំ១៩៩៨ ចក្រភពអង់គ្លេស បានចូលរួមគាំទ្រដល់កិច្ចប្រតិបត្តិការសកម្មភាពមីន តាមរយៈអង្គការដោះមីន HALO Trust, MAG, NPA និងអង្គការ APOPO…

  • កូរ៉េខាង​ជើង​កំណត់​ថ្ងៃ​បាញ់​សាក​ល្បង​មីស៊ីលផ្លោង​អន្តរទ្វីប​កាល​ពី​ឆ្នាំ​មុន​​ ធ្វើ​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ​

    កូរ៉េខាង​ជើង​កំណត់​ថ្ងៃ​បាញ់​សាក​ល្បង​មីស៊ីលផ្លោង​អន្តរទ្វីប​កាល​ពី​ឆ្នាំ​មុន​​ ធ្វើ​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ​

    ព្យុងយ៉ាង៖ ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​​កូរ៉េខាង​ជើង KCNA បាន​​​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ​រដ្ឋាភិបាល​កូរ៉េខាង​ជើ​ង​បាន​​អបអរ​សាទរគម្រប់​​ខួប​​មួយ​​ឆ្នាំ​នៃ​ការ​បាញ់​សាក​ល្បងដោយ​ជោគ​ជ័យ​នូវ​មីស៊ីល​ផ្លោងអន្តរទ្វីប Hwasong-17 ​កាល​​ពី​ឆ្នាំ​មុន​ ដោយ​កំណត់យក​​​ថ្ងៃ​បាញ់​​សាកល្បង​នោះ​ធ្វើ​ជា​ថ្ងៃ​បុណ្យជាតិ សម្រាប់​​ឈប់​សម្រាក​​​តែម្តង​។ ​​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​បន្ត​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។ ថ្ងៃ​ឈប់​សម្រាក​ថ្មី​មាន​ឈ្មោះ​ថា​ «​ទិវា​ឧស្សាហកម្ម​មីស៊ីល» និង​ត្រូវ​បាន​កំណត់​ឡើង​​ក្នុង​​កិច្ច​ប្រជុំ​នៃ​គណៈ​ប្រ​ធាន​នៃ​សភា​ប្រជាជន​កំពូល​​ដោយ​ KCNA ចុះ​ផ្សាយ​​ថា​ ថ្ងៃ​កំណត់​នោះ​​ «គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​​​​ក្នុង​ដំណើរ​ដ៏​ពិសិដ្ឋ​របស់​យើង ​​លើ​​ការ​អភិវឌ្ឍន៍​វិស័យ​ការពារ​ជាតិ​»។​ គួរ​រំឭក​ថា​ កូរ៉េខាង​ជើង​បាន​​បាញ់​សាក​ល្បង​ជា​លើក​ដំបូង​នូវ​មីស៊ីល​ផ្លោង​អន្តរទ្វីប​ Hwasong-17 ដែល​អ្នក​វិភាគ​ឱ្យ​ឈ្មោះ​ថា​ «មីស៊ីល​បិសាច​» ​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា​ ឆ្នាំ​មុន​។ ​ ទីភ្នាក់ងារ​សារព័ត៌មាន​ KCNA បាន​បន្ត​ថា​ ក្នុង​ការ​​​បាញ់​សាក​ល្បង​កាល​ពី​លើក​នោះ​ ​​​កូរ៉េ​ខាង​ជើង​បាន​​បង្ហាញ​ដល់​ពិភព​លោក «​នូវ​ភាព​រុង​រឿង​នៃ​មហា​អំណាច​នុយក្លេអ៊ែរ​លំដាប់​ពិភព​លោក» ​​និង​ថា​ខ្លួន​ជា​​​ប្រទេស​ដែល​មាន​​​មីស៊ីល​ផ្លោង​អន្តរទ្វីប​ដ៏​ខ្លាំង​បំផុត​។ ​ គេ​មើល​ឃើញ​ថា​ កូរ៉េ​ខាង​ជើង​តែង​តែ​ធ្វើ​តេស្ត​អាវុធ​សំខាន់​ៗ​នៅ​ថ្ងៃ​ឈប់​សម្រាក​សំខាន់​ៗ​ ហើយ​ទីភ្នា​ក់ងារ​ចារកម្ម​របស់​ទីក្រុង​សេអ៊ូលបា​ន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា​ ប្រទេស​នេះ​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោ​យ​នៃ​ការ​រៀប​ចំ​​​បាញ់​បង្ហោះ​ផ្កាយ​រណប​ឈ្លបយកការណ៍​យោធា​លើក​ទី​​៣​ ក្រោយ​បរាជ័យ​ពីរ​លើក​រួច​មក​។​ រាប់​តាំង​ពី​ឆ្នាំ​មុន​មក​ កូរ៉េខាង​ជើង​បាន​បង្កើន​ការ​បាញ់​សាក​ល្បង​មីស៊ីល​របស់​ខ្លួន​ ក្នុង​កំណត់​ត្រា​ដ៏​ញឹក​ញាប់​ និង​ច្រើន​ដោយ​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​របស់​អង្គការ​សហប្រជាជាតិ​ និង​ទណ្ឌកម្ម​ផ្សេង​ៗ​ទៀត​ ដែល​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​ភាព​តាន​តឹងក្នុង​តំបន់​​ និង​ក្ដី​បារម្ភ​ជុំ​វិញ​ថា​ប្រ​ទេស​នេះ​អាច​ចាប់​ផ្ដើម​សាក​ល្បង​គ្រាប់​នុយក្លេអ៊ែរ​វិញ​៕ ប្រែសម្រួល៖ហួន ឌីណា ប្រភព​៖ NK creates new holiday…

  • ជប៉ុន​ស្វែង​រក​ភាព​ជា​ដៃគូ​ជាមួយ​វៀតណាម​ ​លើ​គម្រោង​ផលិត​បន្ទះ​ឈីប​ និង​ការ​ស្រាវជ្រាវ​​ បញ្ញាសិប្បនិម្មិត

    ជប៉ុន​ស្វែង​រក​ភាព​ជា​ដៃគូ​ជាមួយ​វៀតណាម​ ​លើ​គម្រោង​ផលិត​បន្ទះ​ឈីប​ និង​ការ​ស្រាវជ្រាវ​​ បញ្ញាសិប្បនិម្មិត

    តូក្យូ៖​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ជប៉ុន​ លោក​ នីស៊ី​មូរ៉ា យ៉ាសូតូស៊ី (Nishimura Yasutoshi) ​​​បាន​ជំរុញ​​វៀតណាម​ឱ្យ​​​ធ្វើ​ជា​ដៃគូ​​លើ​ការ​ផលិត​បន្ទះ​ឈីប​ ឬ​ឧបករណ៍​ពាក់​កណ្ដាល​ចម្លង​ (Semiconductor) ​ការ​ស្រាវ​ជ្រាវ​ផ្នែក​​បញ្ញា​សិប្បនិម្មិត​ និង​ការ​រុក​រ៉ែ​កម្រ​ជា​ដើម​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ VnExpress កាល​ពី​ថ្ងៃ​សៅរ៍​ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣​។ ​ លោក យ៉ាសូតូស៊ី ​បាន​ដាក់​សំណើ​ទាំង​នេះ​ទៅ​​កា​ន់​នាយករ​ដ្ឋ​មន្រ្តី​វៀតណាម លោក ផាម មិញជីញ​​ (Pham Minh Chinh) ​ ពេល​មន្រ្តី​ទាំង​២​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​បន្ថែម​ថា​ ស្ថាប័ន​រដ្ឋាភិបាល​ជប៉ុន​នឹង​សហការ​ជាមួយ​សមភាគី​វៀតណាម​ តាម​រយៈ​ក្រុម​ការងារ​ដើម្បី​បង្កើន​ភាព​ជា​ដៃគូ​ ការ​ផ្ទេរ​បច្ចេក​វិទ្យា​ និង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​។​ ​​នាយក​​រ​ដ្ឋ​​មន្ត្រី​​បាន​សរសើរ​គំនិត​បង្កើត​ក្រុម​ការងារ​ ដើម្បី​ពន្លឿន​ភាព​ជា​ដៃគូ​ក្នុង​គម្រោង​ជាក់​លាក់​ ដោយ​បន្ថែម​ថា​ រដ្ឋាភិបាល​វៀតណាម​នឹង​បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​ក្រុមហ៊ុន​ជប៉ុន​ចូល​មក​បណ្តាក់​ទុន​ក្នុង​ប្រទេស​។​​ លោក​​បាន​​ស្នើ​​ឲ្យ​​ជប៉ុន​ ​អនុញ្ញាត​​ឲ្យ​​ក្រុមហ៊ុន​​វៀតណាម​​ចូល​​រួម​​យ៉ាង​​ស៊ី​ជម្រៅ​​ក្នុង​​សង្វា​ក់​​ផ្គត់​ផ្គង់​។​ ខណៈ​​វៀតណាម​ចង់​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍​​មាន​ប្រាក់​ចំណូល​ខ្ពស់​សម្រាប់​មនុស្ស​ម្នាក់​នៅ​​ឆ្នាំ​ ២០៤៥​ លោក​ជីញ​ ​​បាន​ស្នើ​សុំ​ជំនួយ​ពី​ប្រទេស​ជប៉ុន​ ​ដើម្បី​ធ្វើ​ការ​កសាង​ឆ្ពោះ​ទៅ​កាន់​គោលដៅ​មួយ​នេះ​។ ជាមួ​យ​គ្នា​ផង​ដែរ​ លោក​ចង់​ឱ្យ​​ជប៉ុន​ផ្តល់​ប្រាក់​កម្ចី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ​ សម្រាប់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំ​ៗ​ ដូច​ជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ជា​ដើម​។​ ​គួរ​រំឭក​ថា​ កាល​​​ពី​​ខែ​​ឧសភា​ ប្រទេស​​វៀតណាម​ និង​​ជប៉ុន​​បាន​​ចុះ​​ហត្ថលេខា​​លើ​​គម្រោង​​ជំនួយ​​អភិវឌ្ឍន៍​​ផ្លូវ​ការ​​ចំនួន​…

  • ធ្លាក់​យន្តហោះ​ធុន​តូច​នៅ​អូស្រ្តាលី​ សម្លាប់​មនុស្ស​បី នាក់​

    ធ្លាក់​យន្តហោះ​ធុន​តូច​នៅ​អូស្រ្តាលី​ សម្លាប់​មនុស្ស​បី នាក់​

    កង់បេរ៉ា៖ ប៉ូលិស​អូស្រ្តាលី​​បាន​ឱ្យ​ដឹង​​ថា​ ​យន្តហោះ​ធុន​ស្រាល​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​តំបន់​ដាច់​ស្រយាល​នៃ​រដ្ឋ​ឃ្វីនស្លែន​ ប្រទេស​អូស្រ្តាលី​កាល​ពី​ថ្ងៃ​ទី៤ ខែវិច្ឆិកា ​ដោយ​បាន​សម្លាប់​អ្នក​ពន្លត់​អគ្គិភ័យ​​បី​នាក់​ដែល​ជិះ​នៅ​លើ​នោះ​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ យន្តហោះ​ដែល​ជា​កម្មសិទ្ធិ​របស់​សេវាកម្ម​ពន្លត់​អគ្គិភ័យ និ​ង​សង្គ្រោះ​បន្ទាន់​នៃ​រដ្ឋ​ឃ្វីនស្លែននោះ​​ ​បាន​​ធ្លាក់​​ក្នុង​ប្រតិបត្តិការ​​ស្កែន​​ទីតាំង​​ពាក់​ព័ន្ធ​នឹង​ប្រតិ​បត្តិការ​​​​​ពន្លត់​​ភ្លើង​ឆេះ​ព្រៃ​ និង​​នៅ​ក្បែរ​​ទីក្រុង​ ​​McKinlay ​ដែល​ស្ថិត​នៅ​​ចម្ងាយ​ប្រហែល​ ១ ៥០០ គីឡូម៉ែត្រ​ ភាគ​ខាង​ជើង​​ក្រុម​​ប្រ៊ីសបេន។ មុន​ធ្លាក់​ យន្តហោះ​ធុន​តូច​ដដែល​ហោះ​ចេញ​ពី​ក្រុង​ Toowoomba ក្បែរ​ក្រុង​ប្រ៊ីនបេន​ ឆ្ពោះ​ទៅ​កាន់​ក្រុង​ Mount Isa City ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង​ ១០០ គីឡូម៉ែត្រ​ពី​តំបន់​​ធ្លាក់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​អូស្រ្តាលី​ ABC។ ប៉ូលិស​បាន​បញ្ជាក់​ការ​ស្លាប់​របស់​អ្នក​ទាំង​បី​ ប៉ុន្តែ​មិន​បាន​ប្រាប់​ពី​ព័ត៌មាន​លម្អិត​ ស្ដី​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​នៅ​ឡើយ​ទេ​ ខណៈ​ការ​ស៊ើប​អង្កេត​កំពុង​បន្ត​។   ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​​​ថ្ងៃ​អាទិត្យ​ ​នាយករដ្ឋ​មន្រ្តី​អូស្រ្តាលី​លោក​ អ៊ែនថូនី​ អាល់បានិស​ ​បាន​សម្ដែ​ង​ការ​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ហើយ​​ហៅ​អ្នក​ទាំង​៣​​ពួក​គេ​ថា​ជា​​​ «​អ្នក​ពន្លត់​អគ្គិ​ភ័យ​​ដ៏​ក្លាហាន​»។ គួរ​​បញ្ជាក់​ថា​ ក្នុង​សប្ដាហ៍​នេះ​ ក្រុម​អ្នក​ពន្លត់​អគ្គិសភ័យ​រដ្ឋ​ឃ្វីនស្លែន​ បាន​ស្វិត​ស្វាញ​ក្នុង​ការ​ទប់​ស្កាត់​ភ្លើង​ឆេះ​​ព្រៃ​ ដែល​បាន​សម្លាប់​មនុស្ស​​យ៉ាង​ហោច​ណាស់​ពីរ នាក់​ បំផ្លាញ​ផ្ទះ​រាប់​សិប​ខ្នង​ ហើយ​បង្ក​ការ​ជម្លៀស​ម​នុស្ស​ជា​ច្រើន​នាក់​៕​ ប្រែសម្រួល៖ហួន ឌីណា ប្រភព​៖ Light plane…

  • សម្តេចធិបតី៖ អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ គឺជាមរតក ដែលមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលនីតិកាលចាស់

    សម្តេចធិបតី៖ អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ គឺជាមរតក ដែលមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលនីតិកាលចាស់

    ដែលផ្តួចផ្តើមសាងសង់ដោយសម្តេចក្រឡាហោម ស ខេង និងការគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន។ #ams1minute

  • រដ្ឋមន្រ្តីក្រសួងអប់រំ អះអាងពីការប្រឡងដើម្បីឱ្យសិស្សខិតខំរៀនសូត្រ ខណៈការប្រឡងបាក់ឌុបចាប់ផ្តើមទូទាំងប្រទេស

    រដ្ឋមន្រ្តីក្រសួងអប់រំ អះអាងពីការប្រឡងដើម្បីឱ្យសិស្សខិតខំរៀនសូត្រ ខណៈការប្រឡងបាក់ឌុបចាប់ផ្តើមទូទាំងប្រទេស

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អង្គភាពប្រឆាំង អំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធ បានចូលរួម ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ក្នុងដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប។ ថ្លែងក្នុងការបើកហឹបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ ដែលបានធ្វើឡើងនៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖”ការប្រឡងនេះមិនមែនប្រឡងដើម្បីប្រឡងនោះទេពោលគឺការប្រឡងដើម្បីលើកទឹកចិត្តឱ្យសិស្សរៀនសូត្រដែលជាគោលនយោបាយថ្មីលើវិស័យអប់រំ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺសម្តេចធិបតី ហ៊ុនម៉ាណែតក៏បានដាក់ចេញនូវយុទ្ធសាស្រ្តលើវិស័យអប់រំនេះផងដែរ”។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់បន្ថែមថា៖ការប្រឡងនេះដើម្បីវាយតម្លៃការសិក្សារយៈពេល១២ឆ្នាំដែលសិស្សានុសិស្សបានខិតខំរៀនសូត្រកន្លងមក។ក្រៅពីនេះការប្រឡងក៏ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សខិតខំរៀនសូត្រ និងក៏ដូចជាកសាងសមត្ថភាពទាំងចំណេះដឹងទូទៅក៏ដូចជាក្នុងថ្នាក់ឧត្តមសិក្សាខាងមុខ។ គួរបញ្ជាក់ថាការប្រឡងយកសញ្ញាបត្រ បាក់ឌុប នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយមានបេក្ខជន ចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥…

  • ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ”

    ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ”

    ៦ វិច្ឆិកា ២០២៣ #ams1minute