-
រាជរដ្ឋាភិបាលមានក្ដីរំពឹងខ្ពស់លើក្រសួងមហាផ្ទៃ ហើយក្ដីរំពឹងនេះទាមទារនូវភាពជាអ្នកដឹកនាំឈ្លាសវៃ

-
សម្តេចធិបតីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារក្រសួងមហាផ្ទៃ

-
អបអរសាទរ ខួបលើកទី ១០ ទិវាជាតិអាហារូបត្ថម្ភ “ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ”

-
កូនផ្សោតកើតថ្មី ១ ក្បាល ប្រទះឃើញហែលក្នុងហ្វូងផ្សោតប្រមាណ ៦ ក្បាល ក្នុងអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី៤ វិច្ឆិកា ២០២៣

-
ក្រសួងមហាផ្ទៃ

-
ត្រូវតែបន្តផ្ទេរសិទ្ធិ និងថវិកាពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ និងបន្តគាំទ្រការកសាងសមត្ថភាពមន្រ្តី និងស្ថាប័ន

-
របាយការណ៍នៅថ្ងៃទី៥ វិច្ឆិកា

-
រដ្ឋមន្រ្តីក្រសួងអធិការកិច្ច រំលឹក ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរខេត្តកំពង់ធំ អំពីគោលការណ៍គន្លឹះ ចំនួន៦ចំណុច ដើម្បីអង្គភាពមួយរីកចម្រើន

កំពង់ធំ៖ មានគោលការណ៍ ៦ចំណុច ដែលត្រូវបាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ចជំរុញមន្ត្រីរាជការ មន្ទីរខេត្តកំពង់ធំ អោយអនុវត្តដើម្បីអង្គភាពមួយមាននិរន្តរភាព និងការអភិវឌ្ឍរីកចម្រើន។ ភាពជឿនលឿនទៅមុខដោយរលូនបានអាស្រ័យថ្នាក់ដឹកនាំ និងមន្ត្រីថ្នាក់ក្រោមរួមសហការគា្នយ៉ាងស្អិតរមួត។ គោលការណ៍៦ចំណុចនោះរួមមាន៖ ទី១.ត្រូវមានលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់ ទី២.ត្រូវមានទីកន្លែងធ្វើការច្បាស់លាស់ សមរម្យ ទី៣.ត្រូវមានមូលធនមនុស្ស ទី៤.ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវរបៀបរបបការងារ (របបប្រជុំ, របបរាយការណ៍, របបចុះពិនិត្យដល់ទីតាំងជាក់ស្ដែង, របបរៀនសូត្រ និងរបបតាមដានត្រួតពិនិត្យ និងវាយតម្លៃ ) ទី៥.កត្តាហិរញ្ញវត្ថុ និងទី៦.គឺត្រូវការការគាំទ្រពីថ្នាក់លើ និងថ្នាក់ក្រោម។ ឯកឧត្តម ហួត ហាក់ បញ្ជាក់ថា បេសកកម្មរបស់ក្រសួងដែលសម្រេចបាន ក្នុងរយៈពេល ៧២ថ្ងៃដំបូង នៃអាណត្តិថ្មីនេះ គឺបានបន្តថែរក្សាកេរ្តិ៍តំណែលពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តាមរយៈការផ្លាស់ប្តូរឈ្មោះក្រសួងបានដោយជោគជ័យ ដោយកាលពីថ្ងៃទី៥ ខែតុលាកន្លងទៅនេះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រហស្ថលេខាលើព្រះរាជក្រមប្រកាសដាក់ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងនៅពេលថ្មីៗនេះរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតក៏បានចេញអនុក្រឹត្យស្តីពីនិមិត្តសញ្ញា និងត្រារបស់ក្រសួងអធិការកិច្ច។ នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ធំ នេះដែរ…
-
លោក ប៉ែន បូណា៖ “សេរីភាព និងការទទួលខុសត្រូវមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ”

-
លោក Zelensky៖ ជម្លោះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាធ្វើឱ្យលែងមាន ការអើពើពីសង្រ្គាមនៅអ៊ុយក្រែន
