Category: ទូរទស្សន៍

  • ក្រសួងបរិស្ថានកំពុងស្រាវជ្រាវរកការពិត នៃវីដេអូបង្ហាញសត្វខ្លារខិន (Video Inside)

    ក្រសួងបរិស្ថានកំពុងស្រាវជ្រាវរកការពិត នៃវីដេអូបង្ហាញសត្វខ្លារខិន (Video Inside)

    មន្ត្រីនាំពាក្យក្រសួងបរិស្ថានៈបានថ្លែងថា គេកំពុងតាមដានស្រាវជ្រាវនូវរូបវីដេអូបង្ហោះមួយ ដែលបង្ហាញរូបសត្វខ្លារខិនចំនួន២ ចូលមកក្នុងភូមិអ្នកស្រុក ខណៈដែលសេចក្តីរាយការណ៍ ជាបន្តបន្ទាប់បង្ហាញនូវសត្វឆ្កែបានងាប់ដោយសារសត្វចម្លែកខាំ។ សេចក្តីរាយការណ៍ពីភូមិព្រៃគូរ ឃុំសំបូរ ស្រុករមាសហែក ខេត្តស្វាយរៀង និងនៅពីភូមិរំដួល, ភូមិវាល នៃឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង បានឱ្យដឹងថា មានសត្វឆ្កែយ៉ាងហោចចំនួន ១១ក្បាល ត្រូវបានងាប់ ដោយសារសត្វចម្លែកបានខាំហែកយកគ្រឿងក្នុងរបស់វា ប៉ុន្តែមិនដឹងថាជាសត្វអ្វីឡើយ។ យោងតាមរូបភាពវីដេអូមួយបង្ហោះតាមបណ្តាញសង្គម បានបង្ហាញនូវរូបសត្វខ្លារខិនចំនួន ២ ដែលព្យាយាមចង់សម្លាប់សត្វឆ្កែមួយក្បាល ដែលព្រុសនៅក្នុងទ្រុង ប៉ុន្តែមិនអាចសម្លាប់សត្វឆ្កែជាប់ក្នុងទ្រុងនោះបានឡើយ។ មន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា គេមិនមានប្រភពដឹងថា តើរូបវីដេអូដែលបង្ហោះនោះ មានប្រភពមកពីណាឡើយ និងបញ្ជាក់ថា គេកំពុងស្រាវជ្រាវរកការពិតដែលជាប់ទាក់ទង។

  • លិចទូក និងលិចសាឡង់ នៅដែនសមុទ្ទ, ៨នាក់ត្រូវបានជួយសង្គ្រោះ (Video Inside)

    លិចទូក និងលិចសាឡង់ នៅដែនសមុទ្ទ, ៨នាក់ត្រូវបានជួយសង្គ្រោះ (Video Inside)

    មនុស្ស៨នាក់ ត្រូវបានជួយសង្គ្រោះក្នុងហេតុការណ៍លិចទូក និងសាឡង់ នៅខេត្ដព្រះសីហនុ រយៈពេល២ថ្ងៃ បន្តបន្ទាប់មកនេះ។ ក្រសួងធនធានទឹក បានជូនដំណឹងតាំងពីសប្តាហ៍មុន នូវការព្យាករណ៍នូវអាកាសធាតុមិនល្អ ប៉ុន្តែមនុស្សនៅតែប្រថុយធ្វើដំណើរតាមផ្លូវទឹក ដោយមិនខ្លាចគ្រោះថ្នាក់ដល់ជីវិតឡើយ។ អប្សរាណិតរាយការណ៍

  • ក្រសួងយុត្តិធម៌ត្រៀមធ្វើសន្និសីទសារព័ត៌មាន ជុំវិញករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា (Video Inside)

    ក្រសួងយុត្តិធម៌ត្រៀមធ្វើសន្និសីទសារព័ត៌មាន ជុំវិញករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា (Video Inside)

    ក្រសួងយុត្តិធម៌ ត្រៀមរៀបចំធ្វើសន្និសីទសារព័ត៌មានមួយពាក់ព័ន្ធនឹង “ករណីឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា” ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លើសំណុំរឿងចំនួន២ ដែលទោសនីមួយអាចជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ។ ករណីរឿងឃាតកម្មធ្វើឡើងដោយឈ្មោះ ស្រី ស៊ីណា នេះ ត្រូវបានអ្នកសរសេរបង្ហោះតាមបណ្តាញសង្គមមួយចំនួន បានទាមទារចង់ឱ្យច្បាប់ដាក់ទោសជាប់អស់មួយជីវិត ដោយសារការប្រៀបធៀប ក្នុងករណីកាត់ទោសឃាតកម្មមួយ នៅក្នុងខេត្តកណ្តាល ដោយជនល្មើសដែលសម្លាប់ម្ចាស់បំណុល ត្រូវគេរាយការណ៍ថា ទទួលបាននូវការកាត់ទោសជាប់គុកអស់មួយជីវិត…ចំណែកឈ្មោះ ស្រី ស៊ីណា នោះវិញ កំពុងតែប្រឈមនឹងការជាប់ទោស ១៥ឆ្នាំ។ អប្សរាណិតរាយការណ៍

  • សម្តេចតេជោសម្តែងមោទនភាពចំពោះក្រុមហ៊ុនខ្មែរលើកដំបូងបង្កើត CoolApp (Video Inside)

    សម្តេចតេជោសម្តែងមោទនភាពចំពោះក្រុមហ៊ុនខ្មែរលើកដំបូងបង្កើត CoolApp (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានសម្តែងមោទនភាពដល់ក្រុមហ៊ុន CoolApp របស់កូនខ្មែរ ដែលបង្កើតជាលើកដំបូង នូវប្រព័ន្ធបណ្តាញសង្គមមួយនេះ សម្រាប់ប្រទេសកម្ពុជា អាចប្រើប្រាស់ដោយខ្លួនឯងបាន ដោយមិនបាច់ពឹងប្រព័ន្ធបណ្តាញសង្គមពីបរទេស។ សម្តេចតេជោបានសរសេរថា ក្នុងប្រទេសរបស់គេ គេមានប្រព័ន្ធទំនាក់ទំនងដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram របស់រុស្ស៉ី, ចំណែកនៅកម្ពុជា គឺយើងមាន CoolApp។ អប្សរាណិតរាយការណ៍

  • ភូមិសាស្រ្តនយោបាយ៖ អាមេរិកធ្វើសមយុទ្ធក្បែរចិន រីឯខាងរុស្ស៊ីក៏ធ្វើសមយុទ្ធក្បែរអាមេរិកវិញដែរ (មានវីដេអូ)

    ភូមិសាស្រ្តនយោបាយ៖ អាមេរិកធ្វើសមយុទ្ធក្បែរចិន រីឯខាងរុស្ស៊ីក៏ធ្វើសមយុទ្ធក្បែរអាមេរិកវិញដែរ (មានវីដេអូ)

    វគ្គទី១៖ ស្ថានការណ៍នៅក្នុងសមុទ្រការ៉ាអ៊ីប និងការទទួលស្វាគមន៍រុស្ស៊ីពីគុយបា។ វគ្គទី២៖ សម្ព័ន្ធភាពរវាងប្រទេសគុយបា និងក្រុងមូស្គូ។ វគ្គទី៣៖ ការធ្វើសមយុទ្ធ របស់អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងធ្វើឱ្យចិនក្តៅក្រហាយមួយកម្រិតដែរ។

  • តម្លៃប្រេងសាំងកើនឡើង (Video Inside)

    តម្លៃប្រេងសាំងកើនឡើង (Video Inside)

    តម្លៃប្រេងសាំង បានកើនឡើងមកវិញ សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម, សម្រាប់ការលក់រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ប្រេងសាំងធម្មតាមានតម្លៃចំនួន ៤ពាន់ ២០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ គឺបានកើនឡើង ចំនួន ១០០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ១៥០រៀល ក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន តម្លៃនេះ គឺកើនឡើងចំនួន ១៥០រៀល ក្នុង១លីត្រ ។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ មិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះ ប្រេងសាំងស៊ុបពែ័រនៅតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៤ពាន់ ៨០០រៀល និងនៅស្ថានីយ៍ខ្លះទៀត គឺមានតម្លៃចំនួន ៤ពាន់ ៨៥០រៀលក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • ចាប់ជនសង្ស័យឃាតករសម្លាប់មនុស្សចាក់សាំងដុតទាំងរស់ (Video Inside)

    ចាប់ជនសង្ស័យឃាតករសម្លាប់មនុស្សចាក់សាំងដុតទាំងរស់ (Video Inside)

    ជនសង្ស័យឃាតករដែលសម្លាប់មនុស្សដោយចាក់សាំងដុតទាំងរស់ ត្រូវបានចាប់ខ្លួននៅក្នុងខេត្តកំពង់ឆ្នាំង បន្ទាប់ពីបានគេចខ្លួន ពីខេត្តព្រះសីហនុ។ គួរបញ្ជាក់ថា ករណីឃាតកម្មចាក់សាំងដុតសម្លាប់ជនជាតិចិន ក្នុងខេត្តព្រះសីហនុ បានកើតឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច និង៤០នាទី, ស្ថិតនៅសណ្ឋាគារអន្តរជាតិ មានទីតាំងតាមបណ្ដោយផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ជនសង្ស័យជាឃាតករ បានចាក់សាំងដុតជនរងគ្រោះឈ្មោះ ហ្សាង គ័ងលី អាយុ ៤២ឆ្នាំ បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ ជនសង្ស័យបានរត់គេចខ្លួនក្រោយការធ្វើសកម្មភាពនោះរួចមក។ ជនសង្ស័យជាឃាតករអាយុ ៣៤ឆ្នាំ ជាតិខ្មែរ ឈ្មោះ គៀន គន្ធា ត្រូវបានចាប់ខ្លួន នៅក្នុងរោងចាំចំការឪពុករបស់ខ្លួន ស្ថិតនៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ជនសង្ស័យជាឃាតករបានសារភាពប្រាប់នគរបាលថា ការចាក់សាំងដុតសម្លាប់មនុស្សនេះ គឺដោយសារតែបុរសជាតិចិននោះ បានមើលងាយរូបគាត់។ ជនជាតិចិនដែលត្រូវបានសម្លាប់នោះ បានបោកទូរស័ព្ទគាត់ និងមិនព្រមបើកប្រាក់ខែ ឱ្យរូបគាត់ថែមទៀត។

  • ក្រសួងធនធានទឹកអំពាវនាវប្រុងប្រយ័ត្នដល់ពលរដ្ឋតាមមាត់ឆ្នេរ (Video Inside)

    ក្រសួងធនធានទឹកអំពាវនាវប្រុងប្រយ័ត្នដល់ពលរដ្ឋតាមមាត់ឆ្នេរ (Video Inside)

    ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជានេសាទ និងប្រពលរដ្ឋទាំងអស់ ដែលធ្វើដំណើរតាមទូក ឬកាណូត នៅតំបន់ឆ្នេរ ត្រូវប្រុងប្រយ័ត្នខ្ពស់ ខណៈឥទ្ធិពលសម្ពាធទាបបានគ្របដណ្តប់មកលើឈូងសមុទ្ទថៃ, លើព្រះរាជាណាចក្រកម្ពុជា, លើភាគកណ្តាល នៃអាងទន្លេមេគង្គ និងលើសមុទ្ទចិនខាងត្បូង។ អប្សរាណិតរាយការណ៍

  • កម្ពុជាប្រឈមការបាត់បង់មេដាយមាស ក្នុងកីឡាស៊ីហ្គេម ដោយសារថៃដកចេញមុខកីឡាមួយចំនួន (Video Inside)

    កម្ពុជាប្រឈមការបាត់បង់មេដាយមាស ក្នុងកីឡាស៊ីហ្គេម ដោយសារថៃដកចេញមុខកីឡាមួយចំនួន (Video Inside)

    កម្ពុជានឹងអាចបាត់បង់លទ្ធភាពការដណ្តើមយកមេដាយមាសលើមុខកីឡាមួយចំនួន ដោយសារតែប្រទេសថៃជាម្ចាស់ផ្ទះ បានលុបចោលមិនឱ្យមានលើវិស័យកីឡាមួយចំនួន។ ប្រទេសថៃនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ដែលនឹងប្រព្រឹត្តទៅ រវាងពីថ្ងៃទី៩ធ្នូ ដល់ទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងបាងកក, នៅខេត្តឈុនប៊ូរី និងនៅក្នុងខេត្តសុងក្លា។ មុខកីឡាដែលប្រទេសថៃនឹងត្រូវដកចេញនោះរួមមានកីឡាជឺជីតស៊ូ និងកីឡាប៉េតង់ជាដើម ដែលមុខកីឡាទាំងនេះ គឺសុទ្ធជាកីឡាដែលកម្ពុជាតែងប្រកួតឈ្នះបានមេដាយមាស មិនសូវដែលខកខានឡើយ។ ក្រៅពីនេះរួមមានកីឡា វូស៊ូ ការ៉ាតេ វ៉ូវីណាម និងលើកទម្ងន់ជាដើម។ មិនមែនមានតែប្រទេសកម្ពុជាតែមួយនោះទេ ដែលបារម្ភនឹងបាត់បង់មេដាយមាស, ប្រទេសហ្វីលីពីនបានថ្លែងទុកជាមុនថា គេនឹងអាចបាត់បង់មេដាយមាសយ៉ាងហោចចំនួន៨ បើសិនជាថៃដកចេញនូវកីឡាមួយចំនួន ដែលកីឡាករហ្វីលីពីនធ្លាប់បានជោគជ័យ លើការប្រកួតដណ្តើមមេដាយមាស។ ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន លោកអាប្រាហាំ តូឡិនទីណូ បានថ្លែងក្នុងសប្តាហ៍នេះ អំពាវនាវដល់ប្រទេសថៃ សូមឱ្យបញ្ចូលមកវិញ នូវមុខកីឡាវូស៊ូ ការ៉ាតេ កីឡាលើកទម្ងន់ និងកីឡាជឺជីតស៊ូ ក្នុងចំណោមកីឡាសរុប៤០ប្រភេទនោះ។

  • រកឃើញផ្លែទុរេននាំចូលមកពីក្រៅប្រទេសជ្រលក់សារធាតុគីមីពុល (Video Inside)

    រកឃើញផ្លែទុរេននាំចូលមកពីក្រៅប្រទេសជ្រលក់សារធាតុគីមីពុល (Video Inside)

    ផ្លែទុរេនដែលនាំចូលមកពីក្រៅប្រទេស និងត្រូវបានដាក់លក់នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេរកឃើញថា មានជ្រលក់សារធាតុគីមីម្យ៉ាង ដែលអាចនឹងប៉ះពាល់ដល់សុខភាព អ្នកបរិភោគ។ មិនមានការបញ្ជាក់ថា តើសារធាតុគីមីនោះ មានឈ្មោះអ្វីទេ ប៉ុន្តែករណីដូចគ្នានេះ នៅក្នុងប្រទេសចិន, ផ្លែទុរេនដែលនាំចូលពីប្រទេសវៀតណាម ទៅក្នុងប្រទេសចិន ធ្លាប់ត្រូវបានគេរកឃើញថា មានជ្រកលក់សារធាតុគីមីខាតមៀម» (Cardmium) នៅលើផ្លែទុរេននោះ។ តើសារធាតុគីមីខាតមៀម» (Cardmium) បង្កគ្រោះថ្នាក់អ្វីខ្លះដល់មនុស្ស? អប្សរាណិតរាយការណ៍