Category: ទូរទស្សន៍

  • ការដាច់ភ្លើងនៅចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងនៅចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងនៅចុងសប្តាហ៍ បានមកដល់ទៀតហើយ ដែលមានរយៈពេល ៤ថ្ងៃ គឺមាននៅថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅកន្លែងណាខ្លះ? សូមស្ដាប់សេចក្ដីរាយការណ៍

  • ឃាត់ខ្លួនគ្រូមន្តអាគមដែលប្រើអាវុធខុសច្បាប់ (Video Inside)

    ឃាត់ខ្លួនគ្រូមន្តអាគមដែលប្រើអាវុធខុសច្បាប់ (Video Inside)

    គ្រូមន្តអាគមអូមអាមអាយុ ៥៤ឆ្នាំម្នាក់ ដែលបានដកកាំភ្លើងខ្លីបាញ់ពោះខ្លួនឯងជាច្រើនគ្រាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើប្រាស់អាវុធខុសច្បាប់។ ឃ្លីបវីដេអូបង្ហោះរូបភាពលោកគ្រូមន្តអាគម ណុប សក្តា នៃខណ្ឌព្រែកព្នៅ ត្រូវបានគេបង្ហោះតាមបណ្តាញសង្គមព្រោងព្រាត នៅថ្ងៃទី២៤មិថុនា ដោយគេបានឃើញរូបគាត់ដកកាំភ្លើងខ្លី បាញ់ពោះខ្លួនឯង ក្នុងការសម្តែងឫទ្ធានុភាព នៃមន្តអាគម។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ក្បោះក្បាយថា តើអំពើនោះ គឺជាការសម្តែងឬយ៉ាងណានោះឡើយ។ ប៉ុន្តែក្រោយការបង្ហោះឃ្លីបនោះរួចមក, ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាស្រាវជ្រាវ និងកោះហៅគ្រូមន្តអាគមរូបនោះ មកសាកសួរអំពីករណីមានអាវុធខុសច្បាប់។ គ្រូមន្តអាគមរូបនោះ បានសារភាពថាឃ្លីបវីដេអូបង្ហោះនោះ គឺតាំងពីខែមេសា ឆ្នាំ២០២២ ក្នុងពិធីមួយដែលធ្វើនៅផ្ទះរបស់គាត់។ ចំណែករឿងកាំភ្លើង គាត់បាននិយាយថា ជាកាំភ្លើងខ្លី ម៉ាកឡុក ដែលគាត់រើសបាន។ មិនមានការបញ្ជាក់ថា តើការរើសបានកាំភ្លើងនោះនៅកន្លែងណាមួយឡើយ។ គ្រូមន្តអាគមរូបនោះ បានប្រាប់សមត្ថកិច្ចថា កាំភ្លើងនោះសោតទៀត ក៏ត្រូវបានគាត់យកទៅបោះចោលនៅក្នុងជ្រោះមួយកន្លែង ក្នុងខេត្តក្រចេះផងដែរ។ ក្រោយការសាកសួររួច, សមត្ថកិច្ចបានឃាត់ខ្លួនបុរសនោះពីបទប្រើប្រាស់អាវុធខុសច្បាប់ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់របស់កម្ពុជា។

  • រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្តេជ្ញាមិនឱ្យជនល្មើស ស្រី ស៊ីណា រួចខ្លួនពីសំណាញ់ច្បាប់ (Video Inside)

    រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្តេជ្ញាមិនឱ្យជនល្មើស ស្រី ស៊ីណា រួចខ្លួនពីសំណាញ់ច្បាប់ (Video Inside)

    រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានថ្កោលទោសអំពើឃាតកម្ម ក្នុងបរិវេណបុរីប៉េងហួតបឹងស្នោរ ដែលជនដៃដល់ គឺជាអតីតឧកញ៉ា ស្រី ស៊ីណា និងប្តេជ្ញាថា នឹងមិនឱ្យជនដៃដល់បានរួចខ្លួន ពីសំណាញ់ច្បាប់ជាដាច់ខាត។ ប្រសាសន៍បញ្ជាក់នេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នារសៀលថ្ងៃទី២៦មិថុនា។ អប្សរាណិតរាយការណ៍

  • ស្ទឹងត្រែងដុតគ្រឿងញៀនជាង ៧០០គីឡូ (Video Inside)

    ស្ទឹងត្រែងដុតគ្រឿងញៀនជាង ៧០០គីឡូ (Video Inside)

    ខេត្តស្ទឹងត្រែងបានដុតកម្ទេចគ្រឿងញៀនជាង ៧០០គីឡូក្រាម នៅថ្ងៃទី២៦មិថុនានេះ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ អភិបាលរងខេត្ត លោក ធូ ចាន់ពៅ បានថ្លែងថា គ្រឿងញៀនដែលបានដុតមានសរុប ៧០២គីឡូក្រាម និង១៣៦,១៨ក្រាម ដែលជាប្រភេទគ្រឿងញៀនមេតំហ្វេតាមីន ICE, គ្រឿងញៀន ហេរ៉ូអ៊ីន, កេតាមីន, អ៊ិចស្តាស៊ី និងសារធាតុញៀនផ្សេងៗទៀត។ អប្សរាណិតរាយការណ៍ពីខេត្តស្ទឹងត្រែង

  • ខេត្តព្រះសីហនុសង្គ្រោះមនុស្ស២នាក់លិចទូកក្នុងសមុទ្ទ (Video Inside)

    ខេត្តព្រះសីហនុសង្គ្រោះមនុស្ស២នាក់លិចទូកក្នុងសមុទ្ទ (Video Inside)

    ខេត្តព្រះសីហនុ បានជួយសង្គ្រោះមនុស្ស២នាក់ ដែលទូកនេសាទរបស់ពួកគេ បានលិចនាកណ្តាលសមុទ្ទ។ អប្សរាណិតរាយការណ៍

  • សត្វឆ្កែសង្ស័យត្រូវសត្វចម្លែកហែកខាំកើតឡើងសាជាថ្មីទៀត នៅស្រុករមាសហែក (Video Inside)

    សត្វឆ្កែសង្ស័យត្រូវសត្វចម្លែកហែកខាំកើតឡើងសាជាថ្មីទៀត នៅស្រុករមាសហែក (Video Inside)

    សត្វឆ្កែមួយទៀតដែលងាប់សង្ស័យដោយសារសត្វចម្លែកបានខាំ ត្រូវគេរាយការណ៍ថា បានកើតឡើងនៅក្នុងភូមិព្រែកត្នោត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។ សត្វឆ្កែដែលគេរាយការណ៍បានងាប់នៅថ្ងៃទី២៦មិថុនានេះ មានសភាពត្រូវបានសត្វចម្លែកខាំក ហើយហែកខាំពោះយកឆ្អឹងជំនី និងពោះវៀន។ អភិបាលស្រុករមាសហែក លោក ស៊ូ មុល ត្រូវបានគេស្រង់សម្តីបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានកំពុងតែតាមដានរកមូលហេតុដែលជាប់ពាក់ព័ន្ធ។ អប្សរាណិតរាយការណ៍

  • ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវខេត្តកណ្តាល, រាជធានីភ្នំពេញ និងកំពង់ស្ពឺ ទប់ស្កាត់ការបំពានដី (Video Inside)

    ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវខេត្តកណ្តាល, រាជធានីភ្នំពេញ និងកំពង់ស្ពឺ ទប់ស្កាត់ការបំពានដី (Video Inside)

    ការឃើញមនុស្សមួយចំនួន បានធ្វើសកម្មភាពរំលោភយកដីចំណីព្រែកត្នោត និងទំនប់អាងទឹក ៧មករា បានប្រញាប់ឱ្យក្រសួងធនធានទឹកអំពាវនាវរដ្ឋបាលខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល និងរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមកិច្ចសហការទប់ស្កាត់។ ក្រសួងធនធានទឹកក្នុងសេចក្តីជូនដំណឹងថ្ងៃទី២៥មិថុនា បានសរសេរថា «ដីចំណីស្ទឹង និងដីអាងទឹក គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលពុំមានបុគ្គលណាមួយ អាចរំលោភបំពានបានឡើយ ទោះក្នុងរូបភាពណាក៏ដោយ»។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើអ្នកធ្វើសកម្មភាពរំលោភយកដីចំណីព្រែកត្នោត និងទំនប់អាងទឹក ៧មករានោះ គឺមនុស្សមកពីប្រភពណាឡើយ។ សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា «រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យ ដោយខុសច្បាប់ ដូចមានចែងក្នុងមាត្រា៧១ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤ដល់១០លានរៀល»។

  • សម្តេចធិបតីបង្ហាញក្តីដឹងគុណដល់អតីតយុទ្ធជន និងបញ្ជាក់ការយកចិត្តទុកដាក់ (Video Inside)

    សម្តេចធិបតីបង្ហាញក្តីដឹងគុណដល់អតីតយុទ្ធជន និងបញ្ជាក់ការយកចិត្តទុកដាក់ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ដល់អតីតយុទ្ធជនកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរខួបលើកទី១៧ នៃទិវាអតីតយុទ្ធជនកម្ពុជា។ សង្គ្រាមស៊ីវិលជិត៣០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា បានបង្កមហាវិនាសកម្មដល់សង្គមជាតិ។ សង្គ្រាមបានធ្វើឱ្យពលរដ្ឋជាច្រើនរងរបួស និងធ្លាក់ខ្លួនពិការ ជាពិសេសគ្រោះថ្នាក់ដោយសារគ្រាប់មីន។ ស្ថិតិបានបង្ហាញថា កម្ពុជាមានអតីតយុទ្ធជនពិការជាង ១០ម៉ឺន ៩ពាន់នាក់ ជាមួយនឹងអ្នកមានបន្ទុកជិត ១៥ម៉ឺននាក់ ដែលជាបន្ទុករបស់រាជរដ្ឋាភិបាល។ អប្សរាណិតរាយការណ៍

  • ភូមិសាស្រ្តនយោបាយ ៖ ដំណើរទស្សនកិច្ចរបស់លោកពូទីន អាចធ្វើឱ្យប្រទេសលោកខាងលិចកាន់តែព្រួយបារម្ភពីជំហររបស់វៀតណាម (មានវីដេអូ)

    ភូមិសាស្រ្តនយោបាយ ៖ ដំណើរទស្សនកិច្ចរបស់លោកពូទីន អាចធ្វើឱ្យប្រទេសលោកខាងលិចកាន់តែព្រួយបារម្ភពីជំហររបស់វៀតណាម (មានវីដេអូ)

    វគ្គទី១៖ ការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកពូទីន ក្នុងប្រទេសវៀតណាមធ្វើឱ្យប្រទេសលោកខាងលិចមានកង្វល់? វគ្គទី២៖ ដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រទេសរុស្ស៊ី លោកវ្លាឌើមៀ ពូទីន មានលទ្ធផលអ្វីខ្លះ ឱ្យទៅប្រទេសវៀតណាម? វគ្គទី៣៖ ជំហររបស់វៀតណាមចំពោះអាមេរិក ក្រោយពីទទួលស្វាគមន៍មេដឹកនាំរុស្ស៊ី?

  • រថយន្តដឹកកម្មករ ៦០នាក់ ក្រឡាប់នៅកំពង់ស្ពឺ (Video Inside)

    រថយន្តដឹកកម្មករ ៦០នាក់ ក្រឡាប់នៅកំពង់ស្ពឺ (Video Inside)

    យ៉ាងហោចមានមនុស្សចំនួន៦០នាក់ បានរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មកររោងចក្រនៅក្នុងខេត្តកំពង់ស្ពឺ។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៦កន្លះព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើង បន្ទាប់មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ១គ្រឿង ដឹកកម្មករប្រុសស្រីប្រមាណ ៦០នាក់ បានបើកបុករថយន្តមួយគ្រឿង និងបន្តបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរថយន្តបានក្រឡាប់។ កម្មករប្រុសស្រី បានរងរបួសទាំងអស់ខ្លះរងរបួសធ្ងន់ និងខ្លះរងរបួសស្រាល ខណៈរថយន្តបានក្រឡាប់ចាក់ចោលកម្មករទាំងអស់នៅលើរថយន្តនោះ។ អ្នកជិះម៉ូតូដែលរថយន្តបុក បានរងរបួស ដែលនាំឱ្យចំនួនអ្នករងគ្រោះបានកើន ៦១នាក់។ អ្នករងគ្រោះថ្នាក់ទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយព្យាបាល។