-
គម្រោង «ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» សម្រេចជាង ៤១ភាគរយ (Video Inside)

គម្រោង «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» សម្រេចបានជាង ៤១ភាគរយហើយ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៤។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្ងៃទី៣០ មិថុនា គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» ប្រវែងសរុប ៣៣គីឡូនិង៤៥៩ម៉ែត្រ សម្រេចបាន ៤១,៨១ភាគរយហើយ។ សម្តេចធិបតីបានសរសេរទៀតថា គម្រោងនេះ គ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦។ សម្តេចធិបតីបានសរសេរបន្តថា «ផ្លូវ និងស្ពាន គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»។ កិច្ចការអាទិភាពទី២ នៃយុទ្ធសាស្ត្របញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។
-
សម្តេចធិបតីព្រមានដាក់ទោសអ្នកបំផ្លាញប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវការរួមគ្នាថែរក្សាប្រព័ន្ធអេកូឡូស៊ី នៅព័ទ្ធជុំវិញបឹងទន្លេសាប ខណៈការលួចកាប់បំផ្លាញព្រៃលិចទឹក នៅតែមានសេចក្តីរាយការណ៍បង្ហាញ នូវបទល្មើសទាំងនេះនៅឡើយ។ ប្រសាសន៍អំពាវនាវនេះ បានធ្វើនៅក្នុងកម្មវិធី “ទិវាមច្ឆជាតិ” លើកទី១៩ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ទន្លេសាប គឺជាបឹងបុរាណខ្មែរបន្សល់តាំងពីសម័យខ្មែរជំនាន់ដើមជាបន្តបន្ទាប់។ បឹងនេះអាចផ្ទុកទឹកច្រើនរហូតដល់ ៨០គីឡូម៉ែត្រគូប។ បឹងទន្លេសាប ដែលធ្លាប់ជួយផ្គត់ផ្គង់ត្រីដល់ប្រជាពលរដ្ឋ តាំងពីអតីតកាលមកនោះ គឺជាបឹងដែលមានជម្រៅជ្រៅតាមកន្លែងខ្លះ ១០ម៉ែត្រ និងកន្លែងខ្លះរាក់ជំរៅ ១ម៉ែត្រក៏មាន។ បឹងទន្លេសាបនេះ បើនៅក្នុងរដូវវស្សា ទឹកជំនន់ បានលាតសន្ធឹងផ្ទៃទឹកទំហំធំដល់ ១ម៉ឺន ៦ពាន់គីឡូម៉ែត្រក្រឡា…និងរដូវប្រាំងបានស្រកថយត្រឹម ២ពាន់ ៧០០គីឡូម៉ែត្រ។ បឹងទន្លេសាបនេះ គឺបានបង្កើតជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីចម្រុះ ដែលជាជម្រកដែនសត្វស្លាប និងទទួលបានការទាក់ទាញពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិថែមទៀតផងដែរ។ ប៉ុន្តែអំពើកាប់ទន្ទ្រាន និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី នៅបឹងទន្លេសាប ដោយក្រុមមនុស្សខិលខូចមួយចំនួននៅតែបន្ត។ សម្តេចធិបតីបានព្រមានការដាក់ទោសដល់ក្រុមជនខិលខូចណា ដែលនៅតែចិញ្ចឹមគំនិត ចង់បំផ្លាញប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។
-
រដ្ឋមន្ត្រីការបរទេសជប៉ុនគ្រោងទស្សនកិច្ច ២ថ្ងៃ នៅកម្ពុជា (Video Inside)

-
សម្តេចធិបតីបញ្ជាក់ការត្រៀមបើកការដ្ឋានសំណង់ព្រែកជីកហ៊្វូណនតេជោ ដែលនឹងមកដល់រយៈពេល ៣៥ថ្ងៃខាងមុខទៀតនេះ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅថ្ងៃទី១ កក្កដា ឆ្នាំ២០២៤ នូវការត្រៀមរៀបចំជាលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់ជាតិ ដើម្បីបើកការដ្ឋានសាងសង់ព្រែកជីកហ៊្វូណនតេជោ ដែលនឹងមកដល់រយៈពេល ៣៥ថ្ងៃខាងមុខទៀតនេះ។ ការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅប្រទេស បានព្យាយាមរារាំងមិនឱ្យសំណង់ជាប្រវត្តិសាស្ត្ររបស់ជាតិ បានកើតឡើងនោះ នឹងត្រូវចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ គម្រោងសំណង់ព្រែកជីកហ៊្វូណនតម្លៃ ១ពាន់ ៧០០លានដុល្លារ ដែលកម្ពុជាត្រៀមនឹងកសាងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ បានរងនឹងការវាយប្រហាររិះគន់ពីសំណាក់មនុស្សមួយចំនួន ជាពិសេសទណ្ឌិត សម រង្ស៊ី ជាមួយការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងបំណងរារាំងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិខ្មែរ មិនឱ្យសម្រេចបានឡើយ ប៉ុន្តែគោលបំណងរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់នោះ មិនបានសម្រេចឡើយ ដោយពលរដ្ឋបានគាំទ្ររាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យ គិតគូរលើនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងឯករាជ្យភាពខាងនយោបាយ លើការដឹកជញ្ជូន។ គម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលមានប្រវែង ១៨០គីឡូម៉ែត្រនេះ នឹងគ្រោងចំណាយពេលសាងសង់ចន្លោះពី ៤ឆ្នាំ ទៅ៦ឆ្នាំ ដោយលាតសន្ធឹចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក, ព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់ សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ…
-
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បិទបញ្ចប់ (Video Inside)

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបិទបញ្ចប់ នៅថ្ងៃទី១កក្កដា ដោយទទួលបានថវិកាបរិច្ចាគសរុបប្រមាណជាង ៣លាន ៣០ម៉ឺនដុល្លារ។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាប់ផ្តើមដំណើរការនៅថ្ងៃទី១មិថុនា។ សេចក្តីប្រកាសព័ត៍មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃបិទបញ្ចប់ នៃយុទ្ធនាការបានឱ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គិតរហូតមកទល់ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៤ បានចូលរួមពីពលរដ្ឋចំនួនជាង ២៤ម៉ឺននាក់ និងសរុបទឹកប្រាក់មានចំនួនជាង ៣លាន ៣០ម៉ឺនដុល្លារអាមេរិក។ មូលនិធិគន្ធបុប្ឆា គឺជាមូលនិធិមួយដែលជួយទ្រទ្រង់លើដំណើរការមន្ទីរពេទ្យគន្ធបុប្ឆា ដែលត្រូវការប្រាក់ចំណាយច្រើនសិបលានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីជួយព្យាបាលកុមារដោយឥតគិតថ្លៃ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាមួយនឹងប្រសាសន៍ថ្លែងអំណរគុណ បានបញ្ជាក់ថា ទោះបីជាយុទ្ធនាការ ”១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤នេះ ត្រូវបិទបញ្ចប់នៅពេលនេះមែន តែមូលនិធិគន្ធបុប្ផាកម្ពុជា នៅតែបន្តបេសកកម្មកៀរគរការបរិច្ចាគជាប្រចាំ ព្រោះថាមន្ទីរពេទ្យគន្ធបុប្ផា ត្រូវការថវិកាចំណាយចំនួនប្រមាណ ១២ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ឬស្មើនឹងប្រមាណ ៤៣លានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីរក្សានិរន្តរភាព នៃកិច្ចដំណើរការក្នុងបេសកកម្មផ្តល់ការពិនិត្យ…
-
មេខ្លោងក្បត់ជាតិបីជំនាន់ សម រង្ស៊ី លេចមុខប្រឆាំងនឹងប្រយោជន៍ជាតិទៀតហើយ (Video Inside)

មេខ្លោងក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានលេចមុខប្រឆាំងនឹងផលប្រយោជន៍ របស់ជាតិខ្មែរទៀតហើយ ក្រោយភាពបរាជ័យនូវគំនិតទុច្ចរឹតរបស់ខ្លួន ដែលមិនអាចទប់ស្កាត់ការរសាងសង់សំណង់ព្រែកជីកហ៊្វូណនតេជោ។ ការប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់ខ្លួនឯងថ្មីមួយនេះ គឺការរារាំងមិនឱ្យមានកូនខ្មែរដោនឡូតប្រើប្រាស់កម្មវិធី CoolApp ដែលជាស្នាដៃលើកដំបូងបង្អស់ពលរដ្ឋខ្មែររស់នៅក្នុងស្រុក។ អប្សរាណិតរាយការណ៍
-
សម្តេចធិបតីចួលរួមទិវា “ទិវាមច្ឆជាតិ” ជាលើកដំបូង នៅក្នុងខេត្តកំពង់ចាម (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបានអញ្ជើញចូលរួមក្នុងកម្មវិធី “ទិវាមច្ឆជាតិ” លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់, ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានការព្រលែងត្រី និងវារីសត្វប្រមាណជាង ១លាន ៥សែនក្បាល ចូលក្នុងដែនទន្លេ។ ទិវាមច្ឆជាតិ១កក្កដា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក «ជាទិវាដ៏សំខាន់មួយ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាយល់ដឹង ក្នុងចំណោមប្រជាពលរដ្ឋចូលរួមក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិផង និងបង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសនៅតាមតំបន់សមស្រប នៃវាលទំនាប និងនៅតាមវាលស្រែទូទាំងប្រទេស»។ ការចូលរួមក្នុងកម្មវិធី “ទិវាមច្ឆជាតិ” របស់សម្តេចធិបតី គឺជាលើកទីមួយហើយ បន្ទាប់ពីបានឡើងគ្រប់គ្រងរាជរដ្ឋាភិបាលថ្មី ចាប់តាំងពីថ្ងៃទី២២ សីហា ឆ្នាំ២០២២៣។ ក្នុងទិវាមច្ឆជាតិ១កក្កដានេះ ត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ចំនួនប្រមាណ ១លាន ៥សែនក្បាល ដូចជាត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក កន្ធាយជាដើម ត្រូវបានព្រលែងចូលក្នុងបឹងធំ នៃខេត្តកំពង់ចាមនេះ។ រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ…
-
រកឃើញកាំភ្លើង និងគ្រាប់ ៦០មីលីម៉ែត្រកប់ក្នុងដី (Video Inside)

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនជាង ២០គ្រាប់ និងកាណុងបាញ់ចំនួន ២ដើម ត្រូវបានគេប្រទះឃើញកប់ដីក្នុងចម្ការដំឡូងមីមួយកន្លែង នៅខេត្តបាត់ដំបង។ គ្រាប់យុទ្ធភណ្ឌទាំងនោះ ត្រូវបានគេរកឃើញវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៤ នៅចំណុចអូរស្ពឺ ស្ថិតក្នុងភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។ គ្រាប់យុទ្ធភណ្ឌទាំងនោះរួមមាន គ្រាប់ប្រភេទ ៦០មីលីម៉ែត្រចំនួន ២៣គ្រាប់, កាំភ្លើង ៦០មីលីម៉ែត្រចំនួន ២ដើម ,ជើងទម្រកាណុងចំនួន២, កែវឆ្លុះចំនួន១ និងកាំភ្លើងម៉ាក AR15 ចំនួន ១ដើម។ កម្ពុជាក្នុងអតីតកាលសង្គ្រាមស៊ីវិល អាវុធយុទ្ធភណ្ឌ និងគ្រឿងផ្ទុះនានា បានរាយប៉ាយស្ទើរគ្រប់កន្លែង ជាពិសេសក្នុងតំបន់សមរភូមិភាគពាយព្យ, ភាគបស្ចឹម និងឧត្តរ នៃប្រទេសកម្ពុជា។
-
សម្តេចតេជោស្នើរាជរដ្ឋាភិបាលរៀបចំពិធីដ៏អ៊ឹកអធិកថ្ងៃបើកការដ្ឋានសំណង់ព្រែកជីកហ៊្វូណនតេជោ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានស្នើដល់រាជរដ្ឋាភិបាល រៀបចំមហាពិធីដ៏អ៊ឹកអធិកមួយ នៅថ្ងៃបើកការដ្ឋានសាងសង់សំណង់ព្រែកជីកហ៊្វូណនតេជោ។ ការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅប្រទេស បានព្យាយាមរារាំងមិនឱ្យសំណង់ជាប្រវត្តិសាស្ត្ររបស់ជាតិ បានកើតឡើងនោះ នឹងត្រូវចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ គម្រោងសំណង់ព្រែកជីកហ៊្វូណនតម្លៃ ១ពាន់ ៧០០លានដុល្លារ ដែលកម្ពុជាត្រៀមនឹងកសាងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ បានរងនឹងការវាយប្រហាររិះគន់ ពីសំណាក់មនុស្សមួយចំនួន ជាពិសេសទណ្ឌិតសមរង្ស៊ី ជាមួយការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងបំណងរារាំងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិខ្មែរ មិនឱ្យសម្រេចបានឡើយ។ ប៉ុន្តែក្រោមចលនាជាតិដ៏ខ្លាំងក្លា, នយោបាយទុច្ចរឹត ដែលព្យាយាមរារាំងមិនឱ្យព្រែកជីកជាប្រវត្តិសាស្ត្ររបស់ជាតិ ចេញជារូបរាងនោះ ត្រូវបានពលរដ្ឋខ្មែរថ្កោលទោសប្រឆាំងទណ្ឌិតក្បត់ជាតិនោះយ៉ាងខ្លាំងក្លា និងពលរដ្ឋជាច្រើននៅទូទាំងប្រទេស ខ្លះថែមទាំងបានធ្វើញ្ញត្តិគាំទ្ររាជរដ្ឋាភិបាល ជំរុញលើគំរោងព្រែកជីកហ៊្វូណនតេជោ ដែលនឹងមានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ, ឆ្លងកាត់តាមព្រែកតាឯក, ព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល, តាកែវ, កំពត និងខេត្តកែប ដែលមានប្រជាជនសរុប ១លាន ៦សែននាក់ រស់នៅអមសងខាងនៃផ្លូវទឹកនេះ។ សម្តេចតេជោបានថ្លែងថា គម្រោងសាងសង់ព្រែកជីកហ្វូណន-តេជោ គឺដើម្បីបម្រើប្រយោជន៍សេដ្ឋកិច្ច កាត់បន្ថយចំណាយដឹកជញ្ជូន, ការជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ សម្រាប់ការដឹកជញ្ជូនផ្លូវទឹក…
-
អ្នកស្រុកកំចាយមារ សម្លាប់សត្វចម្លែកបានជាលើកដំបូង (Video Inside)

សត្វចម្លែកដែលតែងខាំ និងហែកសត្វឆ្កែស៊ីគ្រឿង ក្នុងត្រូវបានព័ទ្ធចាប់សម្លាប់បានមួយក្បាលជាលើកដំបូង នៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។ កម្លាំងសមត្ថកិច្ចប៉ុស្តិរដ្ឋបាលឃុំស្មោងខាងត្បូង នៃស្រុកកំចាយមារ បានហៅសត្វចម្លែក ដែលគេបានសម្លាប់កាលពីយប់រំលងអាធ្រាត្រម៉ោង១២និង៣៥នាទីឈានចូលថ្ងៃទី២៨មិថុនាថា ជាសត្វកញ្ជ្រោង។ នៅក្នុងស្រុកកំចាយមារនោះ មានឆ្កែមួយចំនួនហើយត្រូវគេជឿថា បានស្លាប់ដោយសារតែសត្វកញ្ជ្រោង។ ការតាមប្រមាញ់សត្វកញ្ជ្រោងនេះ បានធ្វើឡើងជាច្រើនថ្ងៃមកហើយ ដោយអ្នកខ្លះនិយាយសង្ស័យថា ជាសត្វខ្លា ដែលបណ្តាលឱ្យអ្នកភូមិកាន់តែភ័យខ្លាច។ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំស្មោងខាងត្បូង បានថ្លែងថា នាវេលាយប់ថ្ងៃទី២៧មិថុនា គ្រាដែលពលរដ្ឋ និងសមត្ថកិច្ច បាននាំគ្នាចេញល្បាតរកសត្វចម្លែកនោះ ស្រាប់តែមានការស្រែកប្រកូកប្រកាសរបស់អ្នកស្រុកក្នុងភូមិអូរកន្ទុយ នៃឃុំស្មោញខាងត្បូង ដែលប្រទះឃើញសត្វចម្លែកនេះ បានលោតចូលក្នុងរបងផ្ទះប្រជាពលរដ្ឋ ដែលគេជឿថា វាបម្រុងចាប់ហែកសត្វឆ្កែអ្នកស្រុកស៊ីទៀត។ ប៉ុន្តែនៅពេលដែលម្ចាស់ផ្ទះបានឃើញទាន់ និងបានស្រែកប្រកូកប្រកាសនោះ សត្វនេះបានផ្អើលលោតចេញមកក្រៅរបងវិញ ស្របពេលនោះ កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ដែលនៅក្បែរនោះ បានឃើញ និងនាំគ្នាចោមព័ទ្ធស្ទាក់វាយសម្លាប់ចោល។ ក្រោយការសម្លាប់រួច ទើបអ្នកភូមិបានដឹងសត្វចម្លែកដែលគេបានបារម្ភអំពីសុវត្ថិភាពនោះ គឺមិនមែនជាសត្វខ្លាទេ ប៉ុន្តែវាជាសត្វកញ្ជ្រោង ដែលជាសត្វខ្លាចមនុស្ស។ ទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចបានថ្លែងថា សត្វចម្លែកដែលយាយីសត្វឆ្កែស្រុកនោះ ត្រូវគេជឿថា មិនមែនមានតែមួយក្បាលនេះទេ។