-
ប្រធានអង្គការស៊ីម៉ាក់ពន្យល់មូលហេតុអ្វីបានជាខេត្តប្រកាសអស់មីនមានមនុស្សស្លាប់ និងរបួសដោយសារគ្រាប់មីន (Video Inside)

ប្រធានអង្គការស៊ីម៉ាក់បានថ្លែងថា «គ្រាប់មីនតោន, គ្រាប់បែកចង្កោម, គ្រាប់ទម្លាក់ពីលើយន្តហោះ និងគ្រាប់មិនទាន់ផ្ទុះ នៃសំណល់សង្គ្រាម គឺមិនមែនជាគ្រាប់ស្ថិតក្នុងនិយមន័យ ដែលបានប្រកាសថា «អស់គ្រាប់មីន» នោះទេ។ កម្ពុជាបានដាក់ចេញនូវគំរោងបំបាត់អស់គ្រាប់មីនទាំងស្រុងនៅក្នុងឆ្នាំ២០២៥។ ប៉ុន្តែបើយោងតាមប្រធានអង្គការស៊ីម៉ាក់លោក ហេង រតនា «គ្រាប់មីនតោន» មិនបានស្ថិតក្នុងនិយមន័យ នៃការប្រកាសរបស់កម្ពុជាថា «អស់គ្រាប់មីន» នោះឡើយ។ ប្រសាសន៍ថ្លែងរបស់លោក ហេង រតនា នៅថ្ងៃទី៤កក្កដា បានធ្វើឡើងក្នុងការបកស្រាយតប ចំពោះសាធារណជនដែលឆ្ងល់ថាហេតុអ្វីបានជាខេត្តប្រកាសថាអស់មីន ស្រាប់តែនៅមានមនុស្សស្លាប់ និងរបួសដោយសារគ្រាប់មីនទៀត។ យោងតាមអគ្គនាយកនៃអង្គការស៊ីម៉ាក់រូបនេះ និយមន័យថាការ «អស់គ្រាប់មីន» ពីមូលដ្ឋាន ក្នុងខេត្តដែលប្រកាសនោះ គឺសម្តៅទៅលើមីនតូចៗ ដាក់បង្កប់សម្លាប់សត្រូវ Anti personnel landmines ដែលមិនមែនជាមីនតោនធំៗ សម្រាប់ដាក់បំផ្លាញរថក្រោះ និងយានយន្តយោធា របស់សត្រូវនោះឡើយ។ ករណីបុរសអាយុ៦៦ឆ្នាំឈ្មោះ ឡេង ថាន ដែលបានស្លាប់កាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិត្រពាំងរំសែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនោះ គឺជាករណីជីកប៉ះគ្រាប់មីនតោន ដែលជាគ្រាប់មីន មិនស្ថិតចូលក្នុងនិយមន័យ «អស់គ្រាប់មីន»…
-
រាជរដ្ឋាភិបាលបញ្ជាក់ការយកចិត្តទុកដាក់លើស្ត្រីអ្នកទោស ដែលមានគភ៌ និងមានកូនរស់ក្នុងពន្ធនាគារ (Video Inside)

-
ជម្ងឺទឹកនោមផ្អែមប្រភេទទីមួយវាយលុកលើកុមារ (Video Inside)

ជម្ងឺទឹកនោមផ្អែម គឺជាជម្ងឺមួយដែលបានកើតឡើងលើមនុស្សជាច្រើន ក្នុងពិភពលោកនេះ។ នៅក្នុងឆ្នាំ២០២១ តួលេខរបស់ពិភពលោកបានបង្ហាញថា មនុស្សពេញវ័យចំនួន ៥៣៧លាននាក់អាយុពី២០ដល់៧៩ឆ្នាំបានរស់នៅជាមួយនឹងរោគទឹកនោមផ្អែម។ ចំនួនអ្នកកើតជម្ងឺទឹកនោមផ្អែមនេះ ត្រូវគេរំពឹងថា នឹងកើនដល់ ៦៤៣លាននាក់ នៅក្នុងឆ្នាំ២០៣០ និងកើនដល់ ៧៨៣លាននាក់ក្នុងឆ្នាំ២០៤៥។ ជម្ងឺទឹកនោមផ្អែម ជាជម្ងឺមួយដែលបង្កភាពលំបាកដល់ការរស់នៅរបស់មនុស្សទូទៅ ពីព្រោះកាលណាបើកើតឡើងហើយ មនុស្សនោះនឹងត្រូវតមអាហារជាច្រើន ជាពិសេសជាតិផ្អែម និងត្រូវផ្លាស់ប្តូរការរស់នៅក្នុងជីវិតថ្មីមួយថែមទៀត។ នៅក្នុងប្រទេសកម្ពុជា គេបានរកឃើញថា ជម្ងឺទឹកនោមផ្អែមប្រភេទទីមួយ បានកើតឡើងច្រើនលើកុមារ។ អប្សរាណិតរាយការណ៍
-
១០៧នាក់ស្លាប់ និងរបួស ដោយករណីគ្រោះធម្មជាតិរយៈពេល៦ខែដើមឆ្នាំ (Video Inside)

យ៉ាងហោចមនុស្សចំនួន១០៧នាក់បានស្លាប់ និងរបួស នៅក្នុងហេតុការណ៍គ្រោះធម្មជាតិ ក្នុងរយៈពេល៦ខែឆ្នាំ២០២៤។ គ្រោះធម្មជាតិគឺជាគ្រោះថ្នាក់ដែលបង្កដោយខ្យល់ព្យុះ, ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ជាដើម។ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក សុទ្ធគឹម កុលមុនី បានថ្លែងនៅថ្ងៃទី៣ខែកក្តដាថា មនុស្សដែលស្លាប់ដោយសារករណីរន្ទះបាញ់ មានចំនួន ៤៥នាក់ ខណៈអ្នករងរបួសចំនួន ៣៦នាក់ រវាងពីដើមខែមករាដល់ចុងខែមិថុនា ឆ្នាំ២០២៤។ គ្រោះធម្មជាតិរន្ទះបាញ់ក្នុងប្រទេសកម្ពុជា បានសម្លាប់មនុស្សច្រើនសិបនាក់ក្នុងមួយឆ្នាំៗ និងមិនមានឆ្នាំណា ដែលគ្មានអ្នករងគ្រោះ ដោយសារគ្រោះរន្ទះបាញ់ឡើយ ដោយសារតែកម្ពុជា មិនទាន់បានដាក់ប្រព័ន្ធការពារបង្ការន្ទះបាញ់ បានគ្រប់សព្វកន្លែងទូទាំងប្រទេសឡើយ។ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ដោយខ្យល់កន្ត្រាក់នោះវិញ ចំនួនមនុស្សដែលបានបាត់បង់ជីវិត មានចំនួន ៣នាក់ និងរបួស ២៣នាក់ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ។ ផ្ទះ សាលារៀន និងសំណង់តូចធំជាច្រើន គិតសរុបប្រមាណជាង ៤ពាន់ខ្នង ត្រូវបានរងការខូចខាត ក្នុងមួយឆមាសកន្លងមកនេះ ដោយសារតែករណីខ្យល់កន្ត្រាក់។
-
ការដាច់ភ្លើងនៅចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

-
៤០ថ្ងៃដាក់គុកក្មេងទំនើងបានជាង ១ពាន់នាក់ (Video Inside)

ការបង្ក្រាបក្រុមក្មេងទំនើងនៅតែមានសកម្មភាពគួរឱ្យកត់សម្គាល់នៅឡើយ ជាពិសេសក្នុងរយៈពេលជាង ៤០ថ្ងៃកន្លងមកនេះ ចាប់តាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវបទបញ្ជាបង្ក្រាបក្រុមបង្កចលាចលក្នុងសង្គមនេះ។ ក្រុមក្មេងទំនើង គឺជាក្រុមដែលភាគច្រើនមានប្រភពពីក្មេងមិនស្តាប់បង្គាប់ឱពុកម្តាយ និងគ្រូបង្រៀន ដែលក្រុមក្មេងទាំងនេះ តែងប្រើប្រាស់ដាវសាមូរ៉ៃ និងឧបករណ៍ផ្សេងៗ ធ្វើសកម្មភាពវាយប្រហារគ្នា ក្នុងសហគមន៍ បង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន។ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងនៅថ្ងៃនេះថា ក្នុងរយៈពេល៤០ថ្ងៃ គិតចាប់តាំងពីថ្ងៃទី២៣ ឧសភា ដល់២ កក្កដា ឆ្នាំ២០២៤ តុលាការរាជធានី និងខេត្ត បានឃាត់ខ្លួនក្មេងទំនើងបានចំនួន ១ពាន់ ៧៣នាក់ ក្នុងចំណាត់ការសំណុំរឿងក្មេងទំនើងចំនួន ២៦៨ករណី។ នៅថ្ងៃទី៣កក្កដានេះផងដែរ កងកម្លាំងរាជអាវុធហត្ថបានថ្លែងថា គេទើបបានបង្ក្រាបករណីក្មេងទំនើង ២១នាក់ នៅក្នុងខណ្ឌបឹងកេងកង និងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រុមក្មេងទំនើងដែលដាក់ឈ្មោះជាអក្សរឡាតាំង TTP មានន័យថា ទួលទំពួង ត្រូវបានបង្ក្រាបនៅថ្ងៃទី៣០មិថុនា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការរៀបចំវិន័យដ៏តឹងតែងមួយ ដើម្បីអប់រំក្មេងទំនើងឱ្យពួកគេក្លាយជាក្មេងល្អ និងមានប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិ។ សម្តេចធិបតីបានដាក់បទបញ្ជាការលុបបំបាត់ករណីក្មេងទំនើងចេញពីមូលដ្ឋាន និងពីសហគមន៍ឱ្យអស់ ដើម្បីការកសាង និងពង្រឹងភូមិឃុំមានសុវត្ថិភាព។
-
ក្រសួងមហាផ្ទៃប្រតិកម្មចំពោះការចោទរបស់អង្គការសង់ត្រាល់ (Video Inside)

-
បុរសតខ្សែភ្លើងដាក់ជាប់នឹងរ៉ឺម៉កសារភាពមូលហេតុដែលធ្វើកុមារ១៣ឆ្នាំស្លាប់ (Video Inside)

សមត្ថកិច្ចបានឃាត់ខ្លួនបុរសដែលតខ្សែភ្លើងដាក់ជាប់នឹងរ៉ឺម៉ក បណ្តាលឱ្យកុមារអាយុ ១៣ឆ្នាំបានស្លាប់។ ហេតុការណ៍បានកើតឡើងវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី២កក្កដា ស្ថិតតាមបណ្ដោយផ្លូវបេតុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សេចក្តីរាយការណ៍មុននេះ បាននិយាយថា មូលហេតុដែលប្តីប្រពន្ធ២នាក់ ជាម្ចាស់រ៉ឺម៉កបានតខ្សែភ្លើងពីក្នុងផ្ទះដាក់ជាប់នឹងរ៉ឺម៉កនៅខាងមុខផ្ទះនោះ គឺបង្កាខ្លាចក្រែងចោរលួច។ ជនសង្ស័យអាយុ៥៤ឆ្នាំ ឈ្មោះ អ៊ាត ចាន់ធឿន បានចេញមុខសារភាព បន្ទាប់ពីបានរត់គេចខ្លួនរហូតដល់ខេត្តព្រះវិហារ ខណៈសពរបស់កុមាររងគ្រោះឈ្មោះ សន វណ្ណា ត្រូវបានដឹកទៅបោះចោលនៅក្រោមដើមឈើធំមួយ ក្នុងខេត្តកំពង់ឆ្នាំង។ បុរសរូបនោះបានរៀបរាប់នូវហេតុការណ៍ដែលបានកើតឡើង។ របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងដែរថា ស្ត្រីជាភរិយារបស់បុរសដឹកបន្លែឈ្មោះ សោម ធូ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។
-
អគ្គស្នងការនគរបាលជាតិចេញបញ្ជាបញ្ឈប់ទង្វើស្ទាក់ចាប់ (Video Inside)

អគ្គស្នងការនគរបាលជាតិ បានចេញបញ្ជាត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះមន្ត្រីនគរបាលចរាចរណ៍ណា ដែលធ្វើសកម្មភាពពួនស្ទាក់ ខណៈតួលេខអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរនេះ មានការកើនគួរឱ្យកត់សម្គាល់។ ការធ្វើសកម្មភាពពួនស្ទាក់របស់នគរបាលចរាចរណ៍ តែងរងការរិះគន់ពីសាធារណជន ប៉ុន្តែសកម្មភាពពួនស្ទាក់នេះ ទើបត្រូវបានលើកឡើងឱ្យបញ្ឈប់ នៅក្នុងកិច្ចប្រជុំដកបទពិសោធន៍ការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ស ថេត។ សកម្មភាពពួនស្ទាក់របស់នគរបាលចរាចរណ៍ ត្រូវបានគេរាយការណ៍ជារឿយៗ នូវគ្រោះថ្នាក់ដួលម៉ូតូ ដោយសារតែសមត្ថកិច្ចអនុវត្តច្បាប់ បានចេញស្ទាក់ពីមុខ ឬចាប់ដៃចង្កូតម៉ូតូ បណ្តាលឱ្យអ្នកជិះរងរបួសជាដើម។ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា គេ «ត្រូវបញ្ឈប់នូវការពួនស្ទាក់ដែលងាយនឹងមានបាតុភាពនានាកើតឡើង»។ លោកបានថ្លែងថា «ការអនុវត្តនេះ ត្រូវធ្វើដោយបើកចំហរ ក្នុងនោះមានទាំងការត្រួតពិនិត្យ ការប្រើប្រាស់ល្បឿន និងការត្រួតពិនិត្យជាតិស្រវឹងជាដើម»។ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ គ្រោះថ្នាក់កើតឡើងចំនួន ១ពាន់ ៥៣៤លើក, បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៧៩៣នាក់ និងរងរបួសចំនួន ២ពាន់ ១១៦នាក់។ តួលេខនេះ ត្រូវគេប្រៀបធៀបថា មានការកើនឡើងជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានមនុស្សស្លាប់ចំនួន ៧៥៦នាក់ និងអ្នករងរបួសចំនួន…
-
ដំណាំស្រូវក្នុងខេត្ត៣ ជាប់ព្រំដែនវៀតណាម រងការបំផ្លាញដោយសត្វរុយស (Video Inside)

យ៉ាងហោចមានខេត្តចំនួន៣ ត្រូវបានសត្វរុយស បំផ្លាញដំណាំស្រូវ ខណៈដង្កូវហ្វូងថ្មីមិនទាន់បានថមថយនៅឡើយ។ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានថ្លែងថា ខេត្តទាំង៣ ដែលកំពុងរងការបំផ្លាញពីពពួកសត្វរុយស នោះរួមមាននៅក្នុងខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តតាកែវ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា ស្រូវស្រែ និងដំណាំកសិកម្ម ដែលរងការបំផ្លាញដោយសត្វរុយសនោះ មានទំហំប៉ះពាល់ធំប៉ុណ្ណាឡើយ។ សត្វរុយស គឺជាសត្វល្អិត មានដងខ្លួនស្រទន់ ដែលគ្របដណ្តប់ដោយស្លាបពណ៌ស និងជាប្រភេទសត្វដែលបំផ្លាញដំណាំស្រូវ។ វដ្តជីវិតរបស់សត្វ រុយស មានរយៈពេល ១៧ទៅ២៤ថ្ងៃ ដែលរុយស១ក្បាល អាចពងបានពីចន្លោះ ១០០-២០០ពង ហើយវាពងផ្នែកខាងក្រោម នៃស្លឹកស្រូវ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ដើម្បីកម្ចាត់រុយស, ពលរដ្ឋត្រូវចុះពិនិត្យវត្តមានរុយសក្នុងស្រែយ៉ាងតិច២-៣ដង ក្នុងមួយសប្តាហ៍ និងប្រើថ្នាំកសិកម្មបាញ់សម្អាតស្មៅ ដែលជាជម្រករបស់សត្វរុយស។