Category: ទូរទស្សន៍

  • កីឡាករជឺជីតស៊ូកម្ពុជាទទួលបានមេដាយមាស៩ ក្នុងការប្រកួត Regional Championship-Southeast Asia (Video Inside)

    កីឡាករជឺជីតស៊ូកម្ពុជាទទួលបានមេដាយមាស៩ ក្នុងការប្រកួត Regional Championship-Southeast Asia (Video Inside)

    ក្រុមកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយចំនួន ២១គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯក តំបន់នៅអាស៊ីអាគ្នេយ៍ Regional Championship-Southeast Asia ក្នុងប្រទេសឥណ្ឌូនេស៊ី។ ក្នុងការប្រកួតលើលើកោះបាលីចំនួន ៦ប្រទេស រវាងពីថ្ងៃទី៦ដល់៧ខែកក្កដា ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនប្រតិភូ និងអត្តពលិកចូលរួមសរុប ៤១២នាក់។ ជាលទ្ធផល ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានទទួលមេដាយមាស ៩គ្រឿង, ប្រាក់ ៤គ្រឿង និងសំរឹទ្ធ ៨គ្រឿង។ ប្រទេសទាំង៦ ដែលបានចូលរួមគឺឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ, កម្ពុជា, ថៃ, សឹង្ហបុរី, ហ្វីលីពីន និងវៀតណាម។ អនុប្រធានសហព័ន្ធជឺជីតស៊ូកម្ពុជាលោក ថោង បញ្ញាធន បានថ្លែងបង្ហាញនូវមោទនភាពយ៉ាងខ្លាំងក្លា ជាមួយការបញ្ជាក់ថា «សមត្ថភាព នៃការបង្ហាញរបស់កីឡាករកម្ពុជា បានសម្រេច ទទួលមេដាយជូនជាតិម្តងហើយម្តងទៀត ក្នុងចំណោមអត្តពលិកកម្រិតខ្ពស់បំផុត ក្នុងតំបន់ ដែលនេះគឺពិតជាសមិទ្ធិផលដ៏ឆ្នើម និងឆ្លុះបញ្ចាំងពីការលះបង់ និងការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការហ្វឹកហាត់»។ តំណាងសហព័ន្ធជឺជីតស៊ូកម្ពុជា បានថ្លែងអំណរគុណវិទ្យាស្ថានខេមអេដ និងសមាគមកីឡាជឺជីតស៊ូ មជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា ដែលបានឧបត្ថម្ភគាំទ្រ និងបញ្ជូនអត្តពលិករបស់ខ្លួន ចូលរួមប្រកួត ព្រមទាំងដៃគូសហការផ្សេងទៀត ដែលនាំឲ្យក្រុមកីឡាជឺជីតស៊ូរបស់កម្ពុជា…

  • ព្រះមហាក្សត្រខ្មែរនឹងយាងចូលរួមពិធីបុណ្យរុក្ខទិវាជាតិ៩កក្កដា (Video Inside)

    ព្រះមហាក្សត្រខ្មែរនឹងយាងចូលរួមពិធីបុណ្យរុក្ខទិវាជាតិ៩កក្កដា (Video Inside)

    ព្រះមហាក្សត្រខ្មែរ គ្រោងនឹងយាងជាព្រះរាជាធិបតី ក្នុងពិធីបុណ្យរុក្ខទិវាជាតិ៩កក្កដា នៅក្នុងខេត្តតាកែវ វេលាថ្ងៃទី៩កក្កដាថ្ងៃនេះ។ ពិធីរុក្ខទិវា៩កក្កដា គឺជាមរតកដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅពេលព្រះអង្គនៅមានព្រះជន្ម ព្រះអង្គតែងតែបានយកព្រះទ័យទុកដាក់ ចំពោះការដាំដុះព្រៃឈើដ៏មានផលប្រយោជន៍ សម្រាប់មនុស្ស និងសត្វ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រុក្ខទិវាជាតិ ថ្ងៃទី៩កក្កដា ដែលនឹងមានការដាំកូនឈើ ៩ពាន់ ៩៩៩ដើម គ្រោងនឹងធ្វើនៅតំបន់ស្ដារព្រៃឈើបន្ទាយអង្គរ នៃខេត្តតាកែវ។

  • មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បំពេញទស្សនកិច្ច ៤ថ្ងៃនៅជប៉ុន (Video Inside)

    មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បំពេញទស្សនកិច្ច ៤ថ្ងៃនៅជប៉ុន (Video Inside)

    មេបញ្ជាការកងទ័ពជើងគោកកម្ពុជានាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ កំពុងបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៤ថ្ងៃ ក្នុងប្រទេសជប៉ុន ដែលដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នាយឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា។ កម្ពុជា និងជប៉ុន គឺជាប្រទេស នៃ «ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ សេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងគោកបានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរវាងពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា, នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសជប៉ុន លោក មិណូរុ ហារ៉ា, ជួបអគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន គឺនាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីជិ និងជួបពិភាក្សាទ្វេភាគី ជាមួយសមភាគីជប៉ុន គឺនាយឧត្ដមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ សំដៅរួមចំណែកពូនជ្រំ និងជំរុញទំនាក់ទំនង «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន»។ កងទ័ពជើងគោកកម្ពុជា និងជប៉ុន ក្នុងរយៈពេលកន្លងមក បានសម្រេចនូវសមិទ្ធផលប្រវត្តិសាស្ត្ររួម គឺឯកសារ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិកា ររវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន» ដែលត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២៣។

  • ក្រុមហ៊ុន Toyota គ្រោងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា (Video Inside)

    ក្រុមហ៊ុន Toyota គ្រោងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបនាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ដែលលើកឡើងនូវគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុនតូយ៉ូតា ក្នុងការបង្កើតសាលាបណ្ដុះបណ្ដាល ជំនាញយានយន្ត (Toyota Academy) នៅក្នុងព្រះជាណាចក្រកម្ពុជា។ លោកហ៊្វូជីតា រីយ៉ូជី Fujita Ryoji ក្នុងជំនួបថ្ងៃទី៨កក្កដា ជាមួយសម្តេចធិបតី នាវិមានសន្តិភាព បានគោរពស្នើសុំអនុសាសន៍ណែនាំពីសម្ដេចធិបតីពាក់ព័ន្ធ នឹងការរៀបចំបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត។ លោកនាយកក្រុមហ៊ុន បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីវឌ្ឍនភាព និងដំណើរការអាជីវកម្មរបស់រោងចក្រដំឡើងរថយន្ត របស់ក្រុមហ៊ុនតូយ៉ូតា នៅកម្ពុជា បន្ទាប់ពីការសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ ក្នុងប្រសាសន៍ឆ្លើយតប សម្តេចធិបតីបានសម្តែងការស្វាគមន៍ចំពោះលោក Fujita Ryoji និងគណៈប្រតិភូ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន នៃក្រុមហ៊ុនតូយ៉ូតា។ សម្ដេចធិបតី បានសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុន លើការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា ដោយសម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន សហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពិភាក្សាលម្អិតអំពីការរៀបចំបង្កើតសាលា និងការកំណត់ម៉ូដែលអាជីវកម្ម។ សម្ដេចធិបតីនៅបានលើកទឹកចិត្តដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាព ក្នុងការរៀបចំការបណ្តុះបណ្តាលនេះ ឱ្យមានលក្ខណៈទូលំទូលាយ…

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្វែងរក «ថ្នាក់ដឹកនាំមួយចំនួន» ពាក់ព័ន្ធគ្រឿងញៀនជាង ២០គីឡូ (Video Inside)

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្វែងរក «ថ្នាក់ដឹកនាំមួយចំនួន» ពាក់ព័ន្ធគ្រឿងញៀនជាង ២០គីឡូ (Video Inside)

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសស្វែងរក «ថ្នាក់ដឹកនាំមួយចំនួន» ដែលជាប់ពាក់ព័ន្ធ នឹងអំពើជួញដូរគ្រឿងញៀនជាង ២០គីឡូក្រាម បន្ទាប់ពីសមត្ថកិច្ចបានចាប់ជនសង្ស័យជាតិ នីហ្សេរីយ៉ាម្នាក់ នៅក្នុងខេត្តស្វាយរៀង។ បុរសជាតិនីហ្សេរីយ៉ាម្នាក់ជាមួយគ្រឿងញៀន ២០គីឡូក្រាម ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី១កក្កដា នៅក្នុងខេត្តស្វាយរៀង។ គ្រឿងញៀនឆ្លងដែនទាំងនោះ រួមមានគ្រឿងញៀនហ៊ីរ៉ូអ៊ីន និងមេតំហ្វេតាមីន។ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា ដែលជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ បានថ្លែងថា គ្រឿងញៀនដែលចាប់បានពីជនជាតិនីហ្សេរីយ៉ា ទម្ងន់ជាង ២០គីឡូក្រាមនោះ ត្រូវបានរកឃើញថា មានប្រភពទាក់ទងក្នុងរាជធានីភ្នំពេញ ដោយមានការបញ្ជាទិញពីក្លឹបកំសាន្ត សប្បាយៗ និងជាប់ទាក់ទងនឹងមន្ត្រីជាន់ខ្ពស់ខ្លះដទៃទៀត។ ប្រសាសន៍បញ្ជាក់របស់លោករដ្ឋមន្ត្រី ស សុខា បានធ្វើកាលពីថ្ងៃទី៤កក្កដា និងរហូតមកទល់នឹងថ្ងៃទី៨ កក្កដា ឆ្នាំ២០២៤ នៅមិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់លំអិតបន្ថែម ពីក្រុមនាំពាក្យក្រសួងមហាផ្ទៃនៅឡើយទេ។ ជនសង្ស័យឈ្មោះ ម៉ាឌូ ដានីញ៉ែល សូពូរូ អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនហួសសុពលភាព លេខ A06478250 ត្រូវបានតុលាការបានឃុំខ្លួនរួចមកហើយ ក្រោយការចាប់ខ្លួននៅយប់ទី១ កក្កដា នៅចំណុច ភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប។ សម្តេចធិបតី ហ៊ុន…

  • ក្រុមវិនិយោគិនកម្ពុជា បារាំង បើកវេទិកាធុរកិច្ច ដើម្បីស្វែងរកឱកាសបណ្តាក់ទុន នៅកម្ពុជា (Video Inside)

    ក្រុមវិនិយោគិនកម្ពុជា បារាំង បើកវេទិកាធុរកិច្ច ដើម្បីស្វែងរកឱកាសបណ្តាក់ទុន នៅកម្ពុជា (Video Inside)

    វេទិកាធុរកិច្ចបារាំង-កម្ពុជា រយៈពេលបីថ្ងៃ បានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ វេទិកាធុរកិច្ចចាប់ផ្តើមថ្ងៃទី៨កក្កដានេះ គឺជាលើកទី២ហើយ គ្រាដែលវេទិកាធុរកិច្ចលើកទីមួយ បានរៀបចំធ្វើកាលពីខែមករា ឆ្នាំ២០២៤ លើទឹកដីនៃប្រទេសបារាំង។ អប្សរាណិតរាយការណ៍

  • ព្រះមហាក្សត្រអបអរសាទរខួប ៧ឆ្នាំ ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (Video Inside)

    ព្រះមហាក្សត្រអបអរសាទរខួប ៧ឆ្នាំ ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (Video Inside)

    ព្រះករុណាព្រះមហាក្សត្រខ្មែរ បានសព្វព្រះរាជហទ័យថ្វាយព្រះរាជសារ អបអរសាទរខួប ៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ប្រាសាទសំបូរព្រៃគុកដែលទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ក្នុងខេត្តកំពង់ធំ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំសម្រេចលើកទី៤១ កាលពីថ្ងៃ៨ កក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow នៃប្រទេសប៉ូឡូញ។ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ គឺជាខួបគំរប់៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO។ ព្រះរាជសារថ្ងៃទី៨ ខែកក្តដា បានសរសេរថា ព្រះអង្គ «សូមកោតសរសើរដ៏ស្មោះ ចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិវប្បធម៌ជាតិ និងសកលលោក ឱ្យបានស្ថិតស្ថេរគង់វង្ស នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា»។

  • ជនក្បត់ជាតិតពូជ ៣ជំនាន់ បន្តប្រឆាំងផលប្រយោជន៍ជាតិ (Video Inside)

    ជនក្បត់ជាតិតពូជ ៣ជំនាន់ បន្តប្រឆាំងផលប្រយោជន៍ជាតិ (Video Inside)

    មេខ្លោងក្បត់ជាតិបីជំនាន់ បានលេចមុខប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់ខ្លួនសាជាថ្មី ដែលម្តងនេះប្រឆាំងនឹងកម្មវិធី CoolApp ដែលកូនខ្មែររស់នៅក្នុងស្រុក ទើបបានបង្កើតជាលើកដំបូង។ សូមទស្សនាបទអត្ថាធិប្បាយរបស់កម្មវិធីអប្សរាណិត

  • ក្រសួងមហាផ្ទៃបដិសេធរបាយការណ៍ Numbeo (Video Inside)

    ក្រសួងមហាផ្ទៃបដិសេធរបាយការណ៍ Numbeo (Video Inside)

    ក្រសួងមហាផ្ទៃ បានបដិសេធរបាយការណ៍របស់ Numbeo ដែលនិយាយថា កម្ពុជាមានបទល្មើសច្រើនជាងគេក្នុងតំបន់។ Numbeo គឺជាបណ្តាញសង្គមមួយ ដែលផ្សាយអំពីទិន្នន័យទាក់ទងនឹងជីវិតរស់នៅ តាមបណ្តាក្រុង នៃប្រទេសផ្សេង ប៉ុន្តែពិភពលោកក៏បានកត់សម្គាល់ផងដែរ នូវរបាយការណ៍ខ្លះ ដែលមិនឆ្លុះបញ្ចាំងការពិតទាំងស្រុង ដូចអ្វីដែលបណ្តាញសង្គមនេះ បានចុះផ្សាយឡើយ។ Numbeo ក្នុងរបាយការណ៍របស់ខ្លួន បានដាក់ចំណាត់ថ្នាក់កម្ពុជា ជាប្រទេសលេខ១ នៅក្នុងតំបន់អាស៊ានថា មានកម្រិតឧកិ្រដ្ឋកម្មខ្ពស់ ខណៈប្រទេសមីយ៉ាន់ម៉ាដែលមានសង្គ្រាម និងប្រទេសម៉ាឡេស៊ី ដែលតែងមានសេចក្តីរាយការណ៍ហានិភ័យអំពើភេរវកម្ម ស្ថិតក្នុងចំណាត់ទី៣។ របាយការណ៍របស់ Numbeo បាននិយាយថា បញ្ហាពុករលួយ បញ្ហាគ្រឿងញៀន និងការកើនឡើង នៃបទល្មើស ក្នុងរយៈពេល៥ឆ្នាំនៅកម្ពុជា គឺជាបញ្ហាចម្បង។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងចាត់ទុកថា របាយការណ៍នេះ គឺមានចរិតលក្ខណៈនយោបាយដាក់បន្ទុកមកលើកម្ពុជា។ អ្នកនាំពាក្យក្រសួងមហាផ្ទៃដដែលនេះបានបញ្ជាក់ថា «របាយការណ៍ Numbeo នេះ បានប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់កម្ពុជា ជាពិសេសវិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគផងដែរ»។ មន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា កន្លងមកកម្ពុជាខិតខំបង្ក្រាបបទល្មើស និងរក្សាសន្តិសុខ ដោយពង្រឹងវិធានការភូមិ ឃុំ…

  • ៦ខែអនុម័តអនុម័តគម្រោងបណ្តាក់ទុន ១៩០ តម្លៃ ៣ពាន់ ២០០លានដុល្លារ (Video Inside)

    ៦ខែអនុម័តអនុម័តគម្រោងបណ្តាក់ទុន ១៩០ តម្លៃ ៣ពាន់ ២០០លានដុល្លារ (Video Inside)

    គម្រោងវិនិយោគថ្មីចំនួន ១៩០គម្រោង ដែលជួយបង្កើតការងារបានចំនួន ១៦ម៉ឺន ៨ពាន់ ៥៧២កន្លែង ត្រូវបានអនុម័តក្នុងរយៈពេល៦ខែដើមឆ្នាំឆ្នាំ២០២៤នេះ។ រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៣០ ក្នុងការនាំប្រទេសជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងនៅក្នុងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលកម្រិតខ្ពស់។ អប្សរាណិតរាយការណ៍