-
ព្រឹទ្ធាចារ្យ គង់ ណៃ ស្តេចចាប៉ីដងវែង ទទួលមរណភាព (Video Inside)

-
ក្រសួងមហាផ្ទៃបដិសេធការចោទរបស់អង្គការសង់ត្រាល់ (Video Inside)

ក្រសួងមហាផ្ទៃ បានបដិសេធចំពោះការចោទប្រកាន់របស់អង្គការសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ ដែលនិយាយថា ការពិនិត្យលើញ្ញត្តិនានា ដែលបានប្តឹង អង្គការសិទ្ធិមនុស្សនេះ ទៅក្រសួងមហាផ្ទៃ ជាការព្យាយាមបំភិតភ័យ ទៅលើអង្គការរបស់ខ្លួន។ អង្គការសម្ព័ន្ធការងារ និងសិទ្ធិមនុស្សសង់ត្រាល់ បានរងនឹងការប្តឹងពីសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC ដែលតំណាងសម្លេងជាង ៣២ម៉ឺននាក់ មកពី ៦៨សហព័ន្ធសហជីព និងអង្គការ និងសមាគម។ អប្សរាណិតរាយការណ៍
-
សម្តេចតេជោប្រកាសអនុវត្តច្បាប់ប្រឆាំងអ្នកពាក់ព័ន្ធការបង្កើតរដ្ឋាភិបាលនិរទេស (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ប្រជាពលរដ្ឋនូវគំរោងឧបាយកលមួយ របស់អ្នកធ្វើនយោបាយមួយក្រុម ដែលចង់បង្កើតរដ្ឋាភិបាលខ្មែរមួយនៅក្រៅប្រទេស។ ក្នុងឱកាសចូលរួមខួបលើកទី៧៣ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៤ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងព្រមានទុកជាមុន នូវការត្រៀមធ្វើសកម្មភាពច្បាប់ ដើម្បីប្រឆាំងនឹងបក្ខពួកជាប់ពាក់ព័ន្ធនឹងក្រុមបង្កើតរដ្ឋាភិបាល ដោយខុសច្បាប់នោះ។ អតីតកាលកម្ពុជាដែលឆ្លងកាត់សង្គ្រាមស៊ីវិលជិត៣០ឆ្នាំ ដោយសារតែអំពើរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ បានធ្វើឱ្យប្រទេសរងនឹងភាពខ្ទេចខ្ទាំដោយមហាវិនាសកម្មសង្គ្រាម, ប្រទេសត្រូវបានធ្លាក់ចូលក្នុងរបបកាប់សម្លាប់ខ្មែរក្រហមរវាងពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩ ដែលមានមនុស្សស្លាប់ជាងបីលាននាក់ ក្នុងរយៈពេលតែ៣ឆ្នាំ៨ខែ២០ថ្ងៃ។ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩, ការធ្វើគនិងថ្លង់របស់សហគមន៍អន្តរជាតិ ដែលបន្តទទួលស្គាល់របបដឹកនាំកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថា ជារបបខ្មែរក្រហមនៅលើឆាកអន្តរជាតិ បានអូសបន្លាយសង្គ្រាមបំផ្លិចបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិជាតិ និងប្រជាជន។ សង្គ្រាមស៊ីវិលក្រោយមកត្រូវបានបញ្ចប់ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ ដោយក្រុមគណៈរដ្ឋមន្ត្រីខ្មែរក្រហមទាំងអស់ បាននាំគ្នាមកផ្ទះសម្តេចតេជោ ហ៊ុន សែន នៅក្នុងក្រុងតាខ្មៅ ដើម្បីធ្វើការចុះចូលបញ្ចប់សង្គ្រាម។ សន្តិភាពពិតប្រាកដ បានចាប់ផ្តើមមានតាំងពីពេលនោះមក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមធ្វើនយោបាយទុច្ចរឹត ដើម្បីប៉ុនប៉ងផ្តួលរំលំការដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន នៅមិនទាន់អស់ទាំងស្រុងនៅឡើយទេ។…
-
អំណោយរបស់សម្តេចធិបតីប្រគល់ជូនបញ្ជាការដ្ឋានទ័ពពិសេស (Video Inside)

សម្ភារៈពន្លត់អគ្គិភ័យ រួមមានមួក, ស្រោមមុខការពារពន្លឺ, ខោអាវ ស្រោមដៃ ស្បែកជើង សម្រាប់ពន្លត់អគ្គិភ័យ, ឧបករណ៍សម្រាប់ដកដង្ហើម, បំពង់អុកស៊ីហ្សែន និងម៉ាស៊ីនផលិតអុកស៊ីហ្សែន ត្រូវបានប្រគល់កងកម្លាំង៧១១ និងកងកម្លាំង៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេស។ សម្ភារៈសម្រាប់ប្រតិបត្តិការជួយសង្រ្គោះក្នុងករណីមានអគ្គិភ័យ ដែលជាអំណោយរបស់ម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានផ្តល់តាមរយៈកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងពិធីមួយ នាថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៤។ ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងថា ដោយបានមើលឃើញពីផលលំបាក របស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ នៃកងពលតូចលេខ៧០ និងកងប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយ៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេស ដែលកន្លងមកបានចូលរួមយ៉ាងសកម្ម ក្នុងប្រតិបត្តិការករណីអគ្គិភ័យ មិនថាករណីឆេះលំនៅដ្ឋាន, ឆេះអគារ និងរោងចក្រជាដើមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្តល់ជាសម្ភារៈទាំងនេះ ដើម្បីពង្រឹងសមត្ថភាពក្រុមការងារសង្គ្រោះនេះ ជាបន្ថែមទៀត។ អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់មេបញ្ជាការកងទ័ពជើងគោក ត្រូវរៀបចំផែនការ និងការហ្វឹកហ្វឺនឱ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងរដូវវស្សាបានមកដល់…
-
កម្ពុជាគ្រោងបង្កើត «ពហុកីឡដ្ឋានសម្តេចតេជោក្រគរ» (Video Inside)

«ពហុកីឡដ្ឋានសម្តេចតេជោក្រគរ» តម្លៃច្រើនលានដុល្លារ គ្រោងបើកការដ្ឋានសាងសង់ជាផ្លូវការនាថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២៤ សប្តាហ៍ក្រោយនេះហើយ។ «ពហុកីឡដ្ឋានសម្តេចតេជោក្រគរ» មានទីតាំងនៅបរិវេណទីលានវាលសម្តេច «យស» លើផ្ទៃដីប្រមាណ២៥ហិកតា ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពិធីបើកការដ្ឋានសាងសង់ពហុកីឡដ្ឋាននេះដែរ គ្រោងធ្វើឡើងក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។ ពហុកីឡដ្ឋាននេះ រួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ ទីលានមហោស្រព ទីលានបាល់ទះ ទីលានបាល់បោះ ទីលានរត់ប្រណាំង ទីលានវាយសី កន្លែងអង្គុយទស្សនា កន្លែងហាត់ប្រាណ ប្រព័ន្ធផ្លូវខ្វាត់ខ្វែង វាលស្មៅ កន្លែងក្មេងលេង កន្លែងអង្គុយលេង ស្រះទឹក និងកន្លែងចតរថយន្តជាដើម។ គម្រោងនេះ ត្រូវរាជរដ្ឋាភិបាលបានចាត់ទុកថា គឺដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡានៅកម្ពុជា និងបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់ខេត្ត ពិសេសទាក់ទាញការវិនិយោគ មកពីគ្រប់មជ្ឈដ្ឋាន តាមរយៈផ្តល់ទីកន្លែងហាត់ប្រាណ ស្តង់ដារអន្តរជាតិ ដល់វិនិយោគិន ក៏ដូចជាកម្មករនិយោជិត ពីព្រោះទីតាំងនេះ នៅក្បែរនឹងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ដែលរួមមានរោងចក្រ និងសហគ្រាសធំៗ ជាច្រើនផងដែរ។
-
អយ្យការរកឃើញកំហុសមួយទៀតចោទប្រកាន់ដាក់លើ ស្រី ស៊ីណា (Video Inside)

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្វែងរកទោសចោទប្រកាន់ដាក់លើអតីតឧកញ៉ា ស្រី ស៊ីណា ជាបន្ថែមទៀត ខណៈដែលសាធារណមតិចង់ឃើញជនល្មើសជាឃាតកររូបនោះ ជាប់គុកអស់មួយជីវិត។ ករណីឃាតកម្មថ្ងៃទី១៧មិថុនា ដោយអតីតឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់សម្លាប់ ដោយកាំភ្លើងខ្លី ទៅលើបុរស និងស្រ្តី ២រូប ជាគូដណ្តឹងឈ្មោះ ឡុង លីសុង និងកញ្ញា កញ្ចនា បានធ្វើឱ្យមានភាពរំជើបរំជួលដល់សាធារណមតិ។ អយ្យការសាលាដំបូងរាជធានី បានបញ្ចេញនូវការសម្រេចចោទប្រកាន់លើសំណុំរឿងចំនួន២ លើខ្មាន់កាំភ្លើង ស្រី ស៊ីណា ដែលទោសនីមួយអាចជាប់ពន្ធនាគាររយៈពេលពី១០ទៅ១៥ឆ្នាំ។ ប៉ុន្តែអយ្យការសាលាដំបូងរាជធានីមិនបញ្ឈប់ត្រឹមបទចោទប្រកាន់ លើសំណុំរឿងតែ២នោះប៉ុណ្ណោះទេ។ សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៧មិថុនា បានឱ្យដឹងថា គេបានសម្រេចចោទប្រកាន់បន្ថែមលើឈ្មោះ ស្រី ស៊ីណា ពី «បទរំលោភលើលំនៅដ្ឋាន តាមមាត្រា២៩៩ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ អាចផ្តន្ទាទោសដាក់ពន្ធនាគារពីមួយខែទៅមួយឆ្នាំ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរក្នុងបណ្តាញសង្គមអំពាវនាវឱ្យ «ស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ពិនិត្យ និងអនុវត្តច្បាប់ លើករណីឃាតកម្មនេះ ឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវ ទៅតាមច្បាប់ជាធរមាន…
-
គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រាសម្រេចបានជាង១១ភាគរយ (Video Inside)

-
អ្នកភូមិប្រដាប់ដោយកាំបិតដេញតាមសត្វចម្លែកនៅស្រុកកំចាយមារ (Video Inside)

អ្នកភូមិក្នុងស្រុកកំចាយមារប្រដាប់ដោយកាំបិត, ដំបង និងខ្វែវ បានផ្អើលឆោឡោទាំងយប់ ក្នុងហេតុការណ៍មួយ ដែលគេបានប្រទះឃើញសត្វចម្លែកចូលមកក្នុងភូមិ។ រូបភាពវីដេអូ Live ពីប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី២៦វិច្ឆិកា បានឱ្យដឹងថា ហេតុការណ៍នាំគ្នាកាន់កាំបិត, ដំបង ផ្គាក់ និងខ្វែវ នៅនឹងដៃគ្រប់គ្នានេះ បានកើតឡើងនៅក្នុងភូមិព្រឹក្សា២ ស្រុកកំចាយមារ ខេត្តព្រៃវែង។ អប្សរាណិតរាយការណ៍
-
ស្ថាប័នកំពូលរបស់កម្ពុជាជំរុញពលរដ្ឋប្រើប្រាស់កម្មវិធី CoolApp នៃស្នាដៃដំបូងរបស់កូនខ្មែរ (Video Inside)

ស្ថាប័នកំពូលៗ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងមោទនភាព នៃការបង្កើតកម្មវិធី CoolApp នៃស្នាដៃដំបូងរបស់កូនខ្មែរ ខណៈទិសដៅរបស់រាជរដ្ឋាភិបាល បានចាត់ទុកកត្តាបច្ចេកវិទ្យា គឺជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥។ កម្មវិធី CoolApp គឺជាកម្មវិធីបង្កើតជាលើកដំបូង ដោយក្រុមជំនាញបច្ចេកវិទ្យា នៃប្រព័ន្ធព័ត៌មានរបស់កូនខ្មែររស់នៅក្នុងស្រុក។ អប្សរាណិតរាយការណ៍
-
មន្ទីរបញ្ចកោណបញ្ជាក់ជំហរស្វែងរកទំនាក់ទំនងល្អជាមួយកម្ពុជា (Video Inside)

មន្ត្រីអនុព័ន្ធយោធាស្ថានទូតអាមេរិក បានបញ្ជាក់សាជាថ្មី នូវជំហររបស់មន្ទីរបញ្ចកោណ ចង់ស្វែងរកទំនាក់ទំនងល្អជាមួយនឹងប្រទេសកម្ពុជា។ ប្រសាសន៍បញ្ជាក់របស់លោកវរសេនីយ៍ឯក ចាំង ជេគីលី បានធ្វើនៅថ្ងៃទី២៧មិថុនានេះ ក្នុងឱកាសជួបជម្រាបលានាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្រោយបញ្ចប់បេសកកម្មការទូតបីឆ្នាំរបស់ខ្លួននៅកម្ពុជា។ អប្សរាណិតរាយការណ៍