Category: កម្មវិធីព័ត៌មាន

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ករណី (Video Inside)

    ប្រទេសទូទាំងអាស៊ានទាំងមូលមានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះ ដែលមានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសកម្ពុជាថ្ងៃនេះ មានការឆ្លងចំនួន មួយករណី។ ការឆ្លងថ្មីកូវីដ១៩ ថ្ងៃនេះ បានថយចុះច្រើនដល់ ២ពាន់ ៦៦៦ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ ក្នុងក្របខណ្ឌទូទាំងអាស៊ានទាំងមូល។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ៕

  • អង្ករកម្ពុជាត្រៀមដឹកចូលទីផ្សារប្រទេសទីម័រ (Video Inside)

    អង្ករកម្ពុជាត្រៀមដឹកចូលទីផ្សារប្រទេសទីម័រ (Video Inside)

    អង្ករកម្ពុជាប្រមាណ ៤ពាន់តោន គ្រោងនឹងធ្វើដំណើរចូលក្នុងទីផ្សារ នៃប្រទេសទីម័រខាងកើត ដែលនឹងក្លាយជាការនាំចេញលើកដំបូងបង្អស់ហើយទៅកាន់ប្រទេសនេះ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានថ្លែងនៅថ្ងៃនេះថា ការគ្រោងនាំចេញអង្ករ ៤ពាន់តោន ទៅប្រទេសទីម័រខាងកើតនេះ ត្រូវបានអនុវត្តឡើងរវាងក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលជាតិភ័ស្តុភារកម្ម នៃប្រទេសទីម័រខាងកើត។ កម្ពុជា ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣ បាននាំចេញអង្ករបានជិត ៥៣ម៉ឺនតោន ទៅក្រៅប្រទេស ដែលគិតជាទឹកប្រាក់មានចំនួន ៣៧៧លានដុល្លារ និងបាននាំចេញស្រូវចំនួនជាង ៣លានតោន ដែលគិតជាទឹកប្រាក់ ៨៦២លានដុល្លារ៕

  • រដ្ឋបាលជលផលប្រកាសផ្តល់រង្វាន់ស្វែងរកអ្នកប្រើឧបករណ៍ឆក់ត្រីផ្សោត (Video Inside)

    រដ្ឋបាលជលផលប្រកាសផ្តល់រង្វាន់ស្វែងរកអ្នកប្រើឧបករណ៍ឆក់ត្រីផ្សោត (Video Inside)

    រដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានប្រកាសផ្តល់រង្វាន់ដល់អ្នកណា ដែលជូនដំណឹង រកឃើញអ្នកប្រើឧបករណ៍ឆក់ ដែលសម្លាប់ត្រីផ្សោតឈ្មោលមួយក្បាល អាយុប្រមាណ ៧ឆ្នាំ នៅក្នុងខេត្តស្ទឹងត្រែង។ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា សត្វត្រីផ្សោតឈ្មោលនោះមានប្រវែង ១ម៉ែត្រ៩៤, ទម្ងន់ ៦៥គីឡូក្រាម ដែលគេប្រទះឃើញ ស្លាប់កាលពីថ្ងៃទី១៥វិច្ឆិកា នៅភូមិកោះជ្រើម ឃុំអូរម្រះ នៃស្រុកសៀមបូក។ ការស្លាប់របស់សត្វត្រីផ្សោតនេះ ត្រូវគេរកឃើញថាដោយអំពើឆក់ គ្រាដែលការធ្វើកោសល្យវិច័យ បានប្រទះឃើញមានស្នាមជាំដុំៗ នៅផ្នែកក្បាល និងដងខ្លួន។ រដ្ឋបាលជលផលបានថ្លែងថា គេនឹងស្វែងរកអ្នកប្រព្រឹត្តបទល្មើសនេះ ដើម្បីធ្វើការដាក់ទោសយោងតាមច្បាប់ស្តីពីជលផល។ រដ្ឋបាលជលផល នៅជាមួយគ្នានេះ បានអំពាវនាវដល់ប្រជានេសាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមផ្ដល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍ឆក់ ក្នុងពេលនេសាទត្រី និងបានសន្យាផ្តល់ជូននូវរង្វាន់ លើកទឹកចិត្តថែមទៀត។ យោងតាមរដ្ឋបាលជលផល, នៅក្នុងឆ្នាំ២០២៣នេះ ត្រីផ្សោតបានកើតកូនចំនួន ៨ក្បាល និងស្លាប់វិញ ៥ក្បាល ក្នុងនោះរួមមានកូនត្រីផ្សោត ២ក្បាល និងត្រីផ្សោតជំទង់ ២ក្បាល និងមួយក្បាលទៀត បានស្លាប់ដោយសារអាយុចាស់។

  • អ្នកសារព័ត៌មាន ៤៣នាក់ សារភាពសុំលុយពីក្រុមហ៊ុនកាស៊ីណូ (Video Inside)

    អ្នកសារព័ត៌មាន ៤៣នាក់ សារភាពសុំលុយពីក្រុមហ៊ុនកាស៊ីណូ (Video Inside)

    យ៉ាងហោចមានអ្នកសារព័ត៌ក្នុងស្រុកមាន ៤៣រូប បានសារភាពប្រាប់ក្រសួងព័ត៌មាន ពាក់ព័ន្ធនឹងការយកលុយពីក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន បន្ទាប់ពីក្រសួងបានព្រមានចាត់វិធានការ។ ក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន បានផ្សាយមុននេះនិយាយថាមានអ្នកសារព័ត៌មាន មកពីអង្គភាពប្រមាណ ៧០០ ទៅ៩០០ អង្គភាពបានមកសុំលុយពីក្រុមហ៊ុនរបស់ខ្លួន។ ការដើរទារលុយ ឬស្មុំលុយពីក្រុមហ៊ុនឯកជន ដោយក្រុមសារព័ត៌មាន ត្រូវគេចាត់ទុកថាជាអំពើខុសនឹងក្រមសីលធម៌ ឬអាចប៉ះពាល់នឹងផ្លូវច្បាប់ថែមទៀត។ ក្រសួងព័ត៌មានបានថ្លែងថា ក្រោយការព្រមានចាត់វិធានការតាមផ្លូវច្បាប់នោះមក ក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន បានផ្តល់បញ្ជីឈ្មោះបុគ្គលចំនួន ៨២៨រូប ដែលបានមកសុំលុយពីក្រុមហ៊ុនកាស៊ីណូនោះ។ ក្រសួងព័ត៌មានបានថ្លែងថា ចំនួនតួលេខដែលក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន បានផ្សព្វផ្សាយកន្លងមកនេះ មិនមែនជាចំនួនអង្គភាពសារព័ត៌មានទេ តែជាចំនួនបុគ្គលដែលបានអះអាងខ្លួនថា ពួកគេជាអ្នកសារព័ត៌មាន។ បញ្ជីឈ្មោះបុគ្គលទាំង ៨២៨រូបនោះ ត្រូវក្រសួងព័ត៌មាន កំពុងធ្វើការពិនិត្យផ្ទៀងផ្ទាត់ ដើម្បីកំណត់អត្តសញ្ញាណពិតប្រាកដ អំពីចំនួនអង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជី និងមិនចុះបញ្ជីនៅក្រសួងព័ត៌មាន ដើម្បីមានវិធានការជាបន្តតាមផ្លូវច្បាប់។

  • មនុស្សបួននាក់បាញ់បោះអនាធិបតេយ្យបញ្ជូនទៅតុលាការ (Video Inside)

    មនុស្សបួននាក់បាញ់បោះអនាធិបតេយ្យបញ្ជូនទៅតុលាការ (Video Inside)

    មនុស្ស៤នាក់ ពាក់ព័ន្ធការបាញ់បោះអនាធិបតេយ្យ ក្នុងពេលធ្វើពិធីបុណ្យខួបកំណើត ក្នុងគេហស្ថានមួយ លើខ្នងភ្នំគីរីរម្យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការនៅថ្ងៃនេះ។ មនុស្សទាំង៤រូបនោះ រួមមាន៖ ទី១៖ ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ អាយុ៣៧ឆ្នាំ, ទី២៖ឈ្មោះ ប៊ិន ភារម្យ អាយុ៤០ឆ្នាំ, ទី៣៖ឈ្មោះ ប៊ិន ភាលុច អាយុ៣៤ឆ្នាំ និងទី៤៖ឈ្មោះ ឈិត លីហៀង អាយុ៣២ឆ្នាំ។ អ្នកទាំងបួននាក់នេះ បានចូលមកសារភាព នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណែកបុរសឈ្មោះ កង តារាវិឆៃ អាយុ៣២ឆ្នាំ និងបក្ខពួកកំពុងគេចខ្លួន។ មនុស្សទាំង៤ ដែលបានមកសារភាពជាមួយនឹងកាំភ្លើងបីដើមនោះ បាននិយាយថា ពួកគេបានបាញ់ប្រមាណតែជិត ៣០គ្រាប់ប៉ុណ្ណោះ ប៉ុន្តែក្នុងទីកន្លែងកើតហេតុនោះ គេបានរកឃើញមានសំបកគ្រាប់ច្រើនដល់ ២០០គ្រាប់ក្នុងនោះ រួមមានសំបកគ្រាប់នៃកាំភ្លើងខ្លី និងកាំភ្លើងវែងផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងសប្តាហ៍នេះថា អ្នកពាក់ព័ន្ធក្នុងអំពើបាញ់អនាធិបតេយ្យនេះ ត្រូវតែបណ្តេញចេញពីអង្គភាព។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថាគេបានសម្រេចចោទប្រកាន់មនុស្ស៤នាក់ ដែលពាក់ព័ន្ធករណីបាញ់បោះសេរី…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ប្រាប់ពលរដ្ឋនូវការទប់ និងរក្សាតម្លៃថ្លៃភ្លើង (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ប្រាប់ពលរដ្ឋនូវការទប់ និងរក្សាតម្លៃថ្លៃភ្លើង (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសនូវដំណឹងល្អមួយ សម្រាប់ប្រជាពលរដ្ឋទាក់ទងនឹងតម្លៃអគ្គិសនី ខណៈដែលប្រទេសខ្លះនៅលើសកលលោក តម្លៃអគ្គិសនីមានការតម្លើងខ្ពស់ ដោយសារតែស្ថានការណ៍វិវត្តន៍របស់សកលលោក។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុង ”ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ” ថ្ងៃទី១៦វិច្ឆិកា បានថ្លែងប្រាប់ពលរដ្ឋ ជុំវិញរដ្ឋបន្តរក្សាទប់លំនឹងថ្លៃខាត ដើម្បីជួយជីវភាពរបស់ប្រជាជន។ សេចក្តីរាយការណ៍បង្ហាញថានៅក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចេញថ្លៃខាត លើអគ្គិសនី ជិត ២០០លានដុល្លារអាមេរិក។ កម្ពុជាបច្ចុប្បន្នមានលទ្ធភាពផលិតថាមពល នៅក្នុងស្រុកបាន ៣ពាន់ ៤៦៤មេហ្កាវ៉ាត់ ដែលផលិតចេញពីថាមពលពន្លឺព្រះអាទិត្យផង, ពីវារីអគ្គិសនីផង, ពីជីវម៉ាសផង, ពីធ្យូងថ្ម និងប្រេងផង។ តម្រូវការប្រើប្រាស់អគ្គិសនីខ្ពស់បំផុតនាបច្ចុប្បន្ននេះ ត្រូវគេរាយការណ៍ថា មានត្រឹមតែប្រមាណ ២៤០០មេហ្កាវ៉ាត់ប៉ុណ្ណោះ។

  • ព្រលានយន្តហោះទំនើប និងធំបំផុតរបស់កម្ពុជា ធ្វើពិធីសម្ពោធប្រើប្រាស់ជាផ្លូវការ (Video Inside)

    ព្រលានយន្តហោះទំនើប និងធំបំផុតរបស់កម្ពុជា ធ្វើពិធីសម្ពោធប្រើប្រាស់ជាផ្លូវការ (Video Inside)

    អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជាព្រលានយន្តហោះថ្មី អាចទទួលចុះចតយន្តហោះប្រភេទធុនធំប៊ូអ៊ីង Boeing747 និង Airbus A340 បានទៀតនោះ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៣។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ក្រោមទុនវិនិយោគប្រមាណ ១ពាន់ ១០០លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT ក្នុង រយៈពេល ៥៥ឆ្នាំ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ព្រះមហាក្សត្រខ្មែរមានព្រះរាជបន្ទូលកោតសរសើរសមត្ថភាពដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់សន្និសីទអន្តរជាតិរដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរ-យូណេស្កូ ក្នុងប្រទេសបារាំង (Video Inside)

    ព្រះមហាក្សត្រខ្មែរមានព្រះរាជបន្ទូលកោតសរសើរសមត្ថភាពដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់សន្និសីទអន្តរជាតិរដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរ-យូណេស្កូ ក្នុងប្រទេសបារាំង (Video Inside)

    ព្រះមហាក្សត្រខ្មែរបានមានព្រះរាជបន្ទូលប្រាប់អ្នកចូលរួមក្នុងសន្និសីទអន្តរជាតិរដ្ឋាភិបាល លើកទី៤ ស្តីពីអង្គរ-យូណេស្កូ ក្នុងក្រុងប៉ារីស នៃប្រទេសបារាំងថា សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំដែលមានសមត្ថភាព ក្នុងការគ្រប់គ្រងរាល់សម្បត្តិវប្បធម៌ទាំងអស់ របស់ប្រទេសកម្ពុជា។ ព្រះមហាក្សត្រខ្មែរបានមានបន្ទូលទៀតថា ព្រះអង្គជឿជាក់លើការប្តេជ្ញាចិត្ត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងព្រះអង្គបានអំពាវនាវអង្គការយូណេស្កូ គាំទ្រ និងរួមចំណែកជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលថ្មីៗ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២ពាន់ ៦៦៧ ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២ពាន់ ៦៦៧ ករណី (Video Inside)

    ការឆ្លងកូវីដ១៩ នៅស៊ានក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ៦៦៧ករណី ដែលកើនឡើងច្រើនដល់ ២ពាន់ ៣៦៦ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ កម្ពុជាមិនមានករណីឆ្លងកូវីដ១៩ថ្មីឡើយ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ ការឆ្លងកូវីដ១៩ នៅអាស៊ានថ្ងៃនេះ បានកើតលើប្រទេសចំនួន៤ រួមមាន ប្រទេសសឹង្ហបុរី មានការឆ្លង ២ពាន់ ៥២១ករណី ច្រើនជាងគេ, ហ្វីលីពីន មានការឆ្លង ១៤៤ករណី និងប្រទេសមីយ៉ាន់ម៉ា និងឡាវ មានការឆ្លង ១ករណីដូចគ្នា តិចជាងគេ។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៤៦ម៉ឺន ៣ពាន់ ៥២៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៩៧៨នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៧លានករណី, និងការស្លាប់មានជាង ៦លាន ៩៣ម៉ឺននាក់៕

  • តើការដាច់ភ្លើងក្នុងសប្តាហ៍នេះមាននៅទីណាខ្លះ? (Video Inside)

    តើការដាច់ភ្លើងក្នុងសប្តាហ៍នេះមាននៅទីណាខ្លះ? (Video Inside)

    អគ្គិសនីកម្ពុជា នឹងមានការផ្អាកផ្គត់ផ្គង់អគ្គិសនីបណ្តោះអាសន្ន តាមកន្លែងមួយចំនួន ក្នុងរយៈពេល៤ថ្ងៃក្នុងសប្តាហ៍នេះ។ ការផ្អាកការផ្គត់ផ្គង់នេះ គឺចាប់ពីថ្ងៃទី១៦រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ដែលមានរយៈពេលពី០៦ម៉ោងទៅ ដល់០៩ម៉ោង។ តើការផ្អាកការផ្គត់ផ្គង់អគ្គិសនីនោះមាននៅទីណាខ្លះ? អប្សរាណិតរាយការណ៍