Category: កម្មវិធីព័ត៌មាន

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៦៣ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៦៣ករណី (Video Inside)

    ការឆ្លងជំងឺកូវីដ១៩ នៅអាស៊ានក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ៦៣ករណី ដែលបានកើតឡើងលើប្រទេសចំនួន ៤។ តួលេខឆ្លងនៅអាស៊ានថ្ងៃនេះ បានថយចុះចំនួន ៣ បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជា មិនបានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង៤ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមាន ប្រទេសវៀតណាម, ថៃ, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសថៃ មានការឆ្លងចំនួន ៣១ករណី ច្រើនជាងគេ ខណៈប្រទេសមីយ៉ាន់ម៉ា មានការឆ្លង ១ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៤។ ប្រទេសប្រុយណេ, ម៉ាឡេស៊ី, ហ្វីលីពីន, ឥណ្ឌូនេស៊ី, សឹង្ហបុរី និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ម្នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៦ម៉ឺន ២ពាន់ ៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបក្រុមកីឡាករខ្មែរ ចូលរួមការប្រកួតកីឡាអាស៊ី (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបក្រុមកីឡាករខ្មែរ ចូលរួមការប្រកួតកីឡាអាស៊ី (Video Inside)

    ក្រុមកីឡាករ និងកីឡាការីនី របស់កម្ពុជា ដែលត្រៀមនឹងចាកចេញពីកម្ពុជា ចួលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី Asian Games ឆ្នាំ២០២៣ ក្នុងប្រទេសចិន នឹងទទួលបានការអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ក្នុងឆ្នាំនេះ នឹងប្រព្រឹត្តទៅក្នុងក្រុងហាងហ្ស៊ូ Hangzhou សាធារណរដ្ឋប្រជាមានិតចិន រវាងពីថ្ងៃទី២៣កញ្ញា ដល់៨តុលា ឆ្នាំ២០២៣។ ប្រទេសដែលត្រូវចូលរួមក្នុងការប្រកួតកីឡាក្នុងតំបន់នេះ មានចំនួន៤៥ប្រទេស ជាមួយនឹងប្រភេទកីឡា៤០ផ្សេងៗគ្នា។ កីឡាករ និងកីឡាការីនីកម្ពុជា រួមទាំងគ្រូបង្វឹក ដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍កីឡានេះ មានចំនួនសរុប១៨៩នាក់ ដែលនឹងចូលរួមប្រកួតលើប្រភេទ ១៧កីឡាតែប៉ុណ្ណោះ រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអនុញ្ញាតឱ្យក្រុមកីឡាកម្ពុជាទាំងនោះ ដឹកនាំដោយទេសរដ្ឋមន្ត្រី…

  • ភ្លៀងបន្តធ្លាក់ ប៉ុន្តែសីតុណ្ហភាពកម្តៅកើនឡើង (Video Inside)

    ភ្លៀងបន្តធ្លាក់ ប៉ុន្តែសីតុណ្ហភាពកម្តៅកើនឡើង (Video Inside)

    កម្ពុជាក្នុងសប្តាហ៍នេះ នៅតែមានភ្លៀងពីកម្រិតខ្សោយទៅបង្គួរ ដោយសារការរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ ។ ការព្យាករណ៍បង្ហាញថាចំណែកសីតុណ្ហភាពកម្តៅ ក៏បានកើនឡើង ១អង្សាសេផងដែរ បើប្រៀបធៀបនឹងសប្តាហ៍មុន។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ប្រមុខរាជរដ្ឋាភិបាលកំណត់ថ្ងៃ២៦ សីហា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទបោះឆ្នោតក្រុមប្រឹក្សា (Video Inside)

    ប្រមុខរាជរដ្ឋាភិបាលកំណត់ថ្ងៃ២៦ សីហា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទបោះឆ្នោតក្រុមប្រឹក្សា (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃអាទិត្យ ទី២៦ ឧសភា ឆ្នាំក្រោយ ធ្វើជាកាលបរិច្ឆេទ នៃការបោះឆ្នោតក្រុមប្រឹក្សារាជធានី, ខេត្ត, ក្រុង, ស្រុក និងខណ្ឌ។ ការបោះឆ្នោតក្រុមប្រឹក្សារាជធានី, ខេត្ត, ក្រុង, ស្រុក និងខណ្ឌ តែងធ្វើឡើងរៀលរាល់៥ឆ្នាំម្តង។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណ្ណត្តិមុន ត្រូវបានធ្វើក្នុងឆ្នាំ២០១៩។ សេចក្តីសម្រេចមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី១៨កញ្ញា ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចក្នុងប្រការ១ បញ្ជាក់ថា «ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៦ ឧសភា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី៤ ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី, ក្រុមប្រឹក្សាខេត្ត, ក្រុមប្រឹក្សាក្រុង, ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ។

  • លទ្ធផលការតម្លើងប្រាក់បៀរវត្សអប្បបរមានឹងដឹងចុងក្រោយថ្ងៃទី២៨កញ្ញា (Video Inside)

    លទ្ធផលការតម្លើងប្រាក់បៀរវត្សអប្បបរមានឹងដឹងចុងក្រោយថ្ងៃទី២៨កញ្ញា (Video Inside)

    លទ្ធផលនៃការតម្លើងប្រាក់បៀវត្សអប្បបរមារបស់កម្មករនិយោជិត នឹងត្រូវដឹងនាថ្ងៃទី២៨ កញ្ញាខាងមុខនេះហើយ ក្រោយការជួបប្រជុំពិភាក្សាគ្នាជាច្រើនដងកន្លងមកនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ ក្នុងខេត្តតាកែវ ថ្ងៃទី១៩ កញ្ញា បានថ្លែងថា មានសញ្ញាយល់ព្រមកាន់តែខិតជិតគ្នាហើយ ដែលរំពឹងថានឹងអាចត្រូវបានដឹងលទ្ធផល ក្នុងជំនួបពិភាក្សាចុងក្រោយ នាថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។ សម្តេចធិបតី បានចាត់ទុកការជជែកគ្នារវាងម្ចាស់ក្រុមហ៊ុន និងក្រុមសហជីពដូចជាការជជែកគ្នារវាងប្តី និងប្រពន្ធ ក្នុងរង្វង់ក្រុមគ្រួសាររបស់ខ្លួន។ យោងតាមក្រសួងការងារកិច្ចពិភាក្សាថ្ងៃទី១៨ កញ្ញាកន្លងមកនេះ ខាងភាគីសហជីព បានស្នើរកការតម្លើង ៤ដុល្លារសម្រាប់ឆ្នាំ២០២៤ ប៉ុន្តែភាគីម្ចាស់ក្រុមហ៊ុន បានរក្សាតម្លៃឡើងតែ មួយដុល្លារកន្លះជាដដែល ប៉ុន្តែគេរំពឹងថា នឹងអាចដឹងនូវលទ្ធផលចុងក្រោយ នាថ្ងៃទី២៨កញ្ញាខាងមុខនេះហើយ។

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាមិនឱ្យកម្ពុជាក្លាយជាប្រទេសរណបនយោបាយបរទេស (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាមិនឱ្យកម្ពុជាក្លាយជាប្រទេសរណបនយោបាយបរទេស (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្តេជ្ញាការដឹកនាំប្រទេសដោយមិនឱ្យកម្ពុជា ក្លាយជាប្រទេសដែលរណបនយោបាយនឹងបរទេសឡើយ។ ប្រសាសន៍ប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងរង្វង់ដែលក្រុមធ្វើនយោបាយប្រឆាំងបានចោទថា នយោបាយរបស់កម្ពុជាបានលំអៀងទៅរកប្រទេសចិន ដែលការចោទនេះ ខណៈដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមធ្វើទស្សនកិច្ចជាផ្លូវការមុនគេបង្អស់ទៅកាន់ប្រទេសចិន បន្ទាប់ពីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីប្រមាណជិតមួយខែមកនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងឱកាសជួបកម្មករនាថ្ងៃទី១៩ កញ្ញាថា នយោបាយការបរទេសរបស់កម្ពុជាចំពោះប្រទេសចិន គឺគាំទ្រគោនយោបាយចិនតែមួយ និងកម្ពុជាបានបន្តរក្សាគោលនយោបាយជាមួយប្រទេសនានាដទៃ លើលោកពិភពលោក នូវនយោបាយជាដដែលដោយមិនប្រែប្រួលឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់អ្នកចូលរួមថាដំណើររបស់សម្តេចទៅកាន់ប្រទេសចិនក្តី, ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដែលមានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្តី និងការត្រៀមចេញក្រៅប្រទេសជាលើកទី៣ នាថ្ងៃទី២១ កញ្ញា ទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិក្តី គឺមានគោលបំណងធំតែមួយគត់ គឺការទាក់ទាញវិនិយោគិនបរទេស ដើម្បីចូលមកការបណ្តាក់ទុនតែប៉ុណ្ណោះ។ សម្តេចបានប្រាប់បណ្តាអភិបាលខេត្តនិមួយៗ ត្រូវចេះពីរបៀបទាក់យកវិនិយោគិនបរទេស ខណៈដែលពួកគេនឹងចូលមកស្វែងរកឱកាសវិនិយោគ ក្នុងប្រទេសកម្ពុជា។

  • ព្រឹទ្ធសភាត្រៀមពិនិត្យសេចក្តីព្រាងច្បាប់បង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (Video Inside)

    ព្រឹទ្ធសភាត្រៀមពិនិត្យសេចក្តីព្រាងច្បាប់បង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (Video Inside)

    សេចក្តីព្រាងច្បាប់ពីរពាក់ព័ន្ធនឹងការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលរដ្ឋសភាទើបបានអនុម័តរួចមកនេះ នឹងត្រូវស្ថិតក្នុងរបៀបវារៈពិនិត្យ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា វេលាថ្ងៃនេះហើយ។ ក្រសួងអធិការកិច្ច គឺជាអតីតក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា…ចំណែករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរដ្ឋលេខាធិការដ្ឋានបង្កើតលើកដំបូង សម្រាប់ការដោះស្រាយកិច្ចព្រំដែន រវាងប្រទេសដែលជាប់នឹងកម្ពុជារួមមានវៀតណាម, ឡាវ និងថៃ។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន បានបញ្ជាក់ថា វេលាថ្ងៃទី២០កញ្ញានេះវេលាម៉ោង៨ព្រឹក, គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានឹងពិនិត្យសម្រេចសុំដាក់សេចក្តីព្រាងច្បាប់ទាំង២នេះ ចូលទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤។ គួរបញ្ជាក់ថាសេចក្តីព្រាងច្បាប់ទាំង២ ត្រូវបានរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៣ ក្នុងសម្លេង១១៤ ទាំងស្រុងរបស់សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី។

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើរកការគិតគូរបង្កើនចំនួនប្រជាពលរដ្ឋ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើរកការគិតគូរបង្កើនចំនួនប្រជាពលរដ្ឋ (Video Inside)

    សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើរកការគិតគូរការបង្កើនចំនួនប្រជាពលរដ្ឋ ចាប់ពេលនេះទៅ ដោយមិនត្រូវរង់ចាំដល់ពេល២៧ឆ្នាំទៅមុខទៀត គ្រាដែលកម្ពុជាបានសម្រេចចក្ខុវិស័យឆ្នាំ២០៥០នោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលការណ៍បញ្ចកោណរបស់ខ្លួនជាមួយនឹងចក្ខុវិស័យ នាំកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេស មានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ប៉ុន្តែក្នុងរយៈ២៧ឆ្នាំទៅមុខទៀតនេះ កម្ពុជាក៏ត្រូវការគិត ជាបណ្តើរនូវការរៀបចំគោលនយោបាយប្រជាសាស្ត្ររបស់ខ្លួនដើម្បីឱ្យប្រទេសជាតិនឹងមាន ចំនួនពលរដ្ឋកើនឡើងច្រើនលាននាក់ជាបន្ថែមទៀតរហូតដល់ពេលនោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង ១៨ម៉ឺននាក់ក្នុងស្រុកបាទីខេត្តតាកែវ នាថ្ងៃទី១៩កញ្ញា បានមានប្រសាសន៍បញ្ជាក់យ៉ាងនេះ។ អតីតកាលសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជារយៈពេលជិត៣០ឆ្នាំ បានបំផ្លាញជីវិតមនុស្សច្រើនលាននាក់។ ក្នុងជំនាន់អតីតរបបសាធារណរដ្ឋខ្មែរ, ស្ថិតិរបស់ពលរដ្ឋខ្មែរ មានប្រមាណ ៧លាននាក់ប៉ុន្តែបានស្លាប់អស់ជាច្រើនក្នុងសង្គ្រាម។ ក្នុងអតីតរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម, ជីវិតពលរដ្ឋបានស្លាប់ច្រើនលាននាក់ទៀត ដោយសាររបបវាលពិឃាត៣ឆ្នាំ៨ខែ ២០ថ្ងៃ។ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ សង្គ្រាមស៊ីវិលបានបន្តសម្លាប់មនុស្សជាច្រើនបន្ថែមទៀត និងកម្ពុជាទើបទទួលបានសុខសន្តិភាពពិតប្រាកដ នាចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។ ចាប់តាំងពីពេលនោះរហូត មកទល់នឹងពេលនេះ ស្ថិតិប្រជាសាស្ត្របានបង្ហាញថាពលរដ្ឋខ្មែរ មានចំនួនសារុបប្រមាណ ១៧លាននាក់ហើយ។

  • ខេត្តក្រចេះ និងកំពង់ចាម ដាស់តឿនអ្នករស់តាមដងទន្លេប្រុងប្រយ័ត្នកម្ពស់ទឹកហក់ឡើង (Video Inside)

    ខេត្តក្រចេះ និងកំពង់ចាម ដាស់តឿនអ្នករស់តាមដងទន្លេប្រុងប្រយ័ត្នកម្ពស់ទឹកហក់ឡើង (Video Inside)

    កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានកើនដល់ជាង ២០ម៉ែត្រហើយ ខណៈកម្ពស់ទឹកប្រកាសអាសន្នគឺ ២២ម៉ែត្រ។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអំពាវនាវដល់ពលរដ្ឋនៅជាប់ដងទន្លេមេគង្គ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់។ ការជូនដំណឹងប្រុងប្រយ័ត្ននេះ បានធ្វើការដាស់តឿនដល់ពលរដ្ឋនៅក្នុងខេត្តកំពង់ចាមផងដែរ។ សេចក្តីរាយការណ៍បានបង្ហាញថាតំបន់ទំនាបមួយចំនួន ជាប់នឹងទន្លេខេត្តកំពង់ចាម បានរងការជន់លិចផ្លូវជាបណ្តើរហើយ។ សេចក្ដីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា កម្ពស់ទឹកថ្ងៃនេះមាន ១២ម៉ែត្រ ៨៤សង្ទីម៉ែត្រ បើប្រៀបធៀបថ្ងៃម្សិលមិញ កម្ពស់បានកើនឡើង ១៨សង្ទីម៉ែត្រ។ កម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាម ដែលត្រូវប្រកាសអាសន្ន គឺមាន១ ម៉ែត្រ២០ សង្ទីម៉ែត្រ។

  • ខេត្តកំពង់ឆ្នាំងប្រាប់ពលរដ្ឋនៅតាមដងទន្លេសាបប្រុងប្រយ័ត្នកម្ពស់ទឹកឡើងខ្ពស់ (Video Inside)

    ខេត្តកំពង់ឆ្នាំងប្រាប់ពលរដ្ឋនៅតាមដងទន្លេសាបប្រុងប្រយ័ត្នកម្ពស់ទឹកឡើងខ្ពស់ (Video Inside)

    ខេត្តកំពង់ឆ្នាំងបានអំពាវនាវប្រជាពលរដ្ឋរស់នៅតាមដងទន្លេសាប ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកកំពុងហក់ឡើងខ្លាំង។ អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ នៅថ្ងៃទី១៨ កញ្ញា ២០២៣នេះ បានដាស់តឿនពលរដ្ឋរស់នៅតាមដងទន្លេ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសកូនតូចៗ មិនត្រូវទុកចោលឱ្យនៅតែឯងឡើយ។ ប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន បានឱ្យដឹងថា ដោយសារមានភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ ក្នុងកម្រិត៦២មីលីម៉ែត្រ បានធ្វើឱ្យទឹកទន្លេហក់ឡើង ដោយកន្លែងតំបន់ទំនាបខ្លះ ទឹកបានហៀរលិចចូលក្នុងភូមិករអ្នកស្រុកហើយ។ ប្រធានមន្ទីរធនធានទឹក និងឧុតនិយមខេត្តកំពង់ឆ្នាំង ដដែលបានឱ្យដឹងថា កម្ពស់ទឹកទន្លេសាប នៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោម នៅថ្ងៃនេះមានកម្ពស់ ៧ម៉ែត្រ ៤៤សង្ទីម៉ែត្រ ដែលមិនទាន់ដល់កម្រិតប្រកាសអាសន្នឡើយ។ កម្រិតប្រកាសអាសន្នគឺកម្ពស់ ១១ម៉ែត្រ។