-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះកិច្ចការងាររបស់លោកអ្នកផ្តល់ទិន្នផលដែលអ្នកបានទន្ទឹងរងចាំជាយូរណាស់មកហើយ។ ចំពោះការងារថ្មី ការបណ្តាក់ទុន និងការចាយវាយលុយកាក់ក្នុងការងារគង់នឹងទទួលបានជោគជ័យជាទីមោទនភាពក្រៃលែង។ ចំពោះសុខសុវត្តិភាពក៏នឹងកើតឡើងស្របពេលគ្នា ដែលធ្វើឲ្យលោកអ្នកអាចបំពេញការងារតាមចិត្តប្រា្ថ្នា។ ដោយឡែក ក្នុងពេលនេះគួរប្រើពេលវេលាខ្លះពិនិត្យវិភាគផែនការការងារជាថ្មី ធ្វើយ៉ាងណារៀបចំគម្រោងអនាគតទុនជាមុន។ ក្រៅពីនេះ លោកអ្នកក៏រំពឹងថានឹង ទទួលបានដំណឹងដែលបានរងចាំនាពេលកន្លងមកនេះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកហាក់មានការរំខានច្រើនពីទំនាក់ទំនងជាមួយនឹងមនុស្សក្នុងរង្វង់ការងារ។ ក្នុងពេលនេះគួររក្សាភាពស្ងប់ស្ងាត់ ហើយបន្តការងារបច្ចុប្បន្នសិន។ ការផ្លាស់ប្តូរការងារ ឬការចាយវាយច្រើននឹងអាចធ្វើឲ្យកំរិតសេដ្ឋកិច្ចរបស់អ្នកមានភាពរង្គោះរង្គើរ។ ស្ថានភាពថ្ងៃនេះអាចនឹងជះឥទ្ធិពលដល់អារម្មណ៍របស់អ្នកបន្តិចបន្តួច ប៉ុន្តែសូមកុំមានការអស់សង្ឃឹម ពីព្រោះស្ថានភាពនេះនឹងប្រែប្រួលទៅជាវិជ្ជមានវិញក្នុងពេលាឆាប់ៗ។ ហេតុនេះ សូមព្យាយាមចំណាយពេលវេលាអោយមានប្រសិទ្ធភាព បំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវក្នុងថ្ងៃនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់អាជីពរបស់អ្នកមានដំណើរការល្អប្រសើរណាស់។ ប៉ុន្តែបញ្ហាមួយចំនួនពិបាកនឹងកញ្ចៀសបាន ពិសេសទាក់ទងនឹងមតិរិះគន់រវាងមនុស្សក្បែរខ្លួន។ លោកអ្នកត្រូវមានភាពអត់ធ្មត់ អនុគ្រោះ និងព្រមចុះចាញ់ដើម្បីអាចរក្សាស្ថានភាពការងារល្អប្រសើរ។ ការបង្កើតកំហុស ទោះបីចេតនា ឬអចេតនាក្តីនឹងផ្តល់លទ្ធ ផលមិនល្អប្រសើរចំពោះទំនាក់ទំនងក្នុងការងារ។ ក្នុងពេលនេះ សូមលោកអ្នកមានភាព អត់ធ្មត់អោយបានច្រើនបំផុត ពិសេសសូមកុំចូលរួមក្នុងការប្រជុំពិភាក្សាលើករណីរិះគន់…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១៦៤ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ នៅអាស៊ានក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ១៦៤ករណី ដែលបានកើតឡើងលើប្រទេសចំនួន ៤។ តួលេខឆ្លងនៅអាស៊ានថ្ងៃនេះ បានកើនឡើងមកវិញចំនួន ១១៦ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង៤ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងប្រទេសឡាវ។ ប្រទេសម៉ាឡេស៊ី មានការឆ្លងចំនួន ១២២ករណី ច្រើនជាងគេ ខណៈប្រទេសឡាវ មានការឆ្លង ១ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៤។ ប្រទេសប្រុយណេ, ថៃ, ហ្វីលីពីន, មីយ៉ាន់ម៉ា, សឹង្ហបុរី និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ម្នាក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៦ម៉ឺន ២ពាន់ ៨៥៣ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨១៤នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩…
-
តម្លៃប្រេងសាំង កើនឡើង (Video Inside)

តម្លៃប្រេងសាំងបានកើនឡើងសម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈសម្រាប់ការ លក់រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ៧៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ គឺបានកើនឡើងចំនួន១៥០រៀល ក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។ ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន៤ពាន់៨៥០រៀល ក្នុង១លីត្រ។ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន តម្លៃនេះគឺបានកើនឡើងចំនួន ១៥០រៀល ក្នុង ១លីត្រ។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែង តែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៥ពាន់ ៣៥០រៀល, កន្លែងខ្លះមានតម្លៃចំនួន ៥ពាន់ ៤០០រៀល និងនៅក្នុងកន្លែងខ្លះមានតម្លៃចំនួន ៥ពាន់ ៤៥០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
ទេសចរណ៍ជាងមួយពាន់នាក់ទស្សនាព្រឹត្តិការណ៍សមរាត្រីថ្ងៃដំបូង (Video Inside)

ភ្ញៀវទេសចរប្រមាណ ១ពាន់នាក់ បានទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃ២១ ខែកញ្ញា ដែលជាព្រឹត្តិការណ៍កើតឡើងរយៈពេល២ដងក្នុងមួយឆ្នាំ។ ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ដែលគេស្គាល់ថាព្រឹត្តិការណ៍ «សមរាត្រី» ឬ Equinox Angkor Wat ដែលតែងកើតឡើងនៅក្នុងខែមីនា និងខែកញ្ញា។ នៅក្នុងខែកញ្ញានេះ ព្រឹត្តិការណ៍ «សមរាត្រី» មានរវាងពីថ្ងៃ២១ និង២៣កញ្ញា។ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបលោក ង៉ូវ សេងកាក់ បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ថ្ងៃដំបូងនេះ មានភ្ញៀវទេសចរប្រមាណជាង ១ពាន់នាក់ ដែលបានចូលរួមទស្សនាព្រឹត្តិការណ៍ «សមរាត្រី» ក្នុងតំបន់ប្រាសាទអង្គរវត្ត។ ប្រធានមន្ទីរទេសចរណ៍ដដែលសង្ឃឹមថា ថ្ងៃស្អែក ឬខានស្អែក គេនឹងអាចមើលឃើញព្រឹត្តិការណ៍ថ្ងៃរះចំកណ្តាលប្រាសាទអង្គរវត្តថែមទៀត ប្រសិនបើមិនមានភ្លៀងធ្លាក់នោះទេ។
-
សមយុទ្ធសុខាភិបាល «ទេវតាសន្តិភាពឆ្នាំ២០២៣» រវាងកម្ពុជា និងចិនបិទបញ្ចប់ (Video Inside)

កម្ពុជា-ចិន បានបិទបញ្ចប់សមយុទ្ធសុខាភិបាលយោធារួមគ្នា ដែលមានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣»។ សមយុទ្ធសុខាភិបាល ដែលចូលរួមដោយកម្លាំងទ័ពកម្ពុជាចំនួន ៥៩៥នាក់ និងកងទ័ពរំដោះប្រជាជនចិនចំនួន ១២៦នាក់ ត្រូវបានបិទបញ្ចប់ ក្នុងពិធីមួយនាព្រឹកថ្ងៃទី២១កញ្ញា ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា។ សមយុទ្ធទេវតាសន្តិភាព-ឆ្នាំ២០២៣ ក្រោមប្រធានបទ ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ សមយុទ្ធសុខាភិបាលនេះ ក៏មានការពិនិត្យជំងឺជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យព្រះកេតុមាលា និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាបផងដែរ។ នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងចាត់ទុកថាសមយុទ្ធទេវតាសន្តិភាពឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិននេះ បាន «រួមចំណែកយ៉ាងសំខាន់ នៅក្នុងការគាំទ្រដល់កិច្ចដំណើរការទៅមុខ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួមគ្នា កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត»៕
-
គណៈរដ្ឋមន្ត្រីឯកភាពសេចក្តីព្រាងចំនួន ៤ (Video Inside)

គណៈរដ្ឋមន្ត្រីបានឯកភាពសេចក្តីព្រាងចំនួន ៤ ក្នុងសម័យប្រជុំពេញអង្គរបស់ខ្លួន ក្នុងសប្តាហ៍នេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។ សេចក្តីព្រាងទាំង ៤ ដែលបានឯកភាព ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២០កញ្ញា រួមមាន សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣ដល់២០២៨, សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអកាសចរស៊ីវិល, សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមុខងារសាធារណៈ។ យោងតាមសេចក្តីប្រកាសព័ត៌មានការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣ដល់ឆ្នាំ២០២៨គឺ «ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំ និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការកែលំអជីវភាព របស់ប្រជាជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍន៍ ប្រកបដោយចិរភាព បរិយាប័ន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ»។ ចំណែកសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអកាសចរស៊ីវិល គឺ «ក្នុងគោលបំណងលើកកម្ពស់ និងធានាដល់ដំណើរការគ្រប់គ្រងចាត់ចែ ងនិងការអភិវឌ្ឍន៍វិស័យអាកាសចរស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវត្តន៍ នៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានការរីកចំរើន និងការប្រែប្រួលខាងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិល កាន់តែទំនើប និងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រង ជាពិសេសដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួន ក្នុងនាមជាសមាជិកនៃអង្គការ ICAO។ សេចក្តីប្រកាសព័ត៌មានគណៈរដ្ឋមន្ត្រីបានបន្តថា ចំណែកសេចក្តីព្រាងព្រះរាជក្រឹត្យ…
-
រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើអង្គការសហប្រជាជាតិ ជួយបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្សផ្នែកសារព័ត៌មាន (Video Inside)

រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានស្នើមន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិ ជួយលើការងារពង្រឹងសមត្ថភាព និងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកសារព័ត៌មាន នៅកម្ពុជា។ ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបមួយវេលារសៀលថ្ងៃទី២០ កញ្ញា ខណៈអ្នកសម្របសម្រួលអង្គការសហប្រជាជាតិលោក ចូសេហ្វ ស្ហ័រអឺ Joseph Scheuer បានថ្លែងប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មានថា អង្គការសហប្រជាជាតិ ត្រៀមធ្វើកិច្ចសហការជាមួយកម្ពុជា ក្នុងក្របខណ្ឌ នៃវិស័យព័ត៌មាន និងការត្រៀមខ្លួន ជួយផ្តល់ជំនួយបច្ចេកទេសផ្សេងៗ។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រាប់មន្ត្រីអង្គការសហប្រជាជាតិនូវកិច្ចការងារអាទិភាព ក្នុងវិស័យព័ត៌មាន ដែលផ្តោតជាសំខាន់លើការបណ្តុះបណ្តាលគុណភាពសារព័ត៌មាន សំដៅធ្វើយ៉ាងណាឱ្យការសរសេរអត្ថបទព័ត៌មាន មានគុណភាព ស៊ីជម្រៅ ការផ្សព្វផ្សាយបានលឿនរហ័ស ពិសេសពង្រឹងគុណភាពសារព័ត៌មានឱ្យបានល្អ ផ្តល់អត្ថបទប្រកបដោយខ្លឹមសារមានផលប្រយោជន៍ដល់អ្នកអាន។ ភាគីទាំងពីរក្នុងកិច្ចពិភាក្សាដដែល បានប្តេជ្ញាក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងក្រសួងព័ត៌មាន និងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងភាពជាដៃគូស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមកហើយតម្កល់ផលប្រយោជន៍រួម៕
-
ក្រសួងមហាផ្ទៃបដិសេធសំណើរបស់តំណាងគណបក្សភ្លើងទៀន (Video Inside)

-
រដ្ឋាភិបាលអង់គ្លេសបញ្ជាក់ការបន្តគាំទ្រការជួយដោះមីន (Video Inside)

តំណាងរដ្ឋាភិបាលប្រទេសអង់គ្លេសបានបញ្ជាក់ ការគាំទ្រ និងជួយកម្ពុជា លើផែនការបោសសំអាតគ្រាប់មីនឱ្យអស់ក្នុងឆ្នាំ២០២៥។ ការបញ្ជាក់ការគាំទ្រនេះ បានធ្វើឡើងដោយឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាលោក ដូមីនីក វីលៀម ក្នុងឱកាសជួបពិភាក្សាជាមួយអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ទេសរដ្ឋមន្ត្រី លី ធុជ នារសៀលថ្ងៃទី២០ ខែកញ្ញា។ ឯកអគ្គរាជទូតអង់គ្លេសបានប្រាប់ភាគីកម្ពុជាថា ដើម្បីគាំទ្រកម្ពុជា ក្នុងគម្រោងការណ៍បោសសំអាតគ្រាប់មីននេះ, គេបានធ្វើគម្រោងកញ្ចប់ថវិការួចរាល់ផងដែរ សម្រាប់ផែនការឆ្នាំ២០២៤ និងឆ្នាំ២០២៥ ក្នុងកិច្ចប្រតិបត្តិការសកម្មភាពមីន ដោយបានដាក់បញ្ចូលកិច្ចការនេះ ក្នុងផែនការសកម្មភាពរបស់អង្គការដោះមីន HALO Trust និងអង្គការ MAG។ លោក ដូមីនីក វីលៀម ថ្លែងថាគេនៅរង់ចាំការអនុម័តជាផ្លូវការរបស់រដ្ឋាភិបាលអង់គ្លេស ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ជុំវិញកញ្ចប់ស្នើថវិកានោះ។ ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងប្រសាសន៍ឆ្លើយតប បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ចំពោះការគាំទ្រ និងការផ្តល់ជំនួយដ៏មានតម្លៃ សម្រាប់កម្ពុជា ក្នុងនោះរួមទាំងវិស័យសកម្មភាពបោសសម្អាតមីនមនុស្សធម៌ផងដែរ។ អនុប្រធានអាជ្ញាធរមីនបានប្រាប់ទូតអង់គ្លេសវិញ ថាចាប់តាំងពីឆ្នាំ១៩៩៨នោះមក កិច្ចប្រឹងប្រែងបរទេសដែលបានជួយកម្ពុជា ក្នុងការរំដោះគ្រាប់មីន និងសំណល់ជាតិផ្ទុះ បានជួយរំដោះដីបានប្រមាណជាង ១៦០គីឡូម៉ែត្រក្រឡា ព្រមទាំងរកឃើញ និងកំទេចចោលគ្រាប់មីនចំនួន ៦ម៉ឺន ៧ពាន់…
-
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានព្រំដែនបញ្ជាក់ការប្តេជ្ញាចិត្តការចរចារក្សាព្រំដែន (Video Inside)

រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានព្រំដែន បានថ្លែងបញ្ជាក់ការប្តេជ្ញាចិត្តរក្សាការពារព្រំដែនរបស់កម្ពុជា តាមរយៈការចរចារវាងសមភាគី របស់លោកជាមួយនឹងប្រទេសជិតខាង។ កម្ពុជាមានព្រំដែនទឹក និងព្រំដែនគោក ជាប់ជាមួយនឹងប្រទេសបីក្បែរខាង គឺប្រទេសវៀតណាម, ឡាវ និងប្រទេសថៃ។ ព្រំដែនគោករបស់កម្ពុជា ត្រូវគេរាយការណ៍ថា មានប្រវែង ២ពាន់ ៥៧២គីឡូម៉ែត្រ ក្នុងនោះជាប់ជាមួយព្រំដែនគោកវៀតណាមប្រវែង ១ពាន់ ២២៨គីឡូម៉ែត្រ, ជាប់នឹងប្រទេសថៃប្រវែង ៨០៣គីឡូម៉ែត្រ និងជាប់ប្រទេសឡាវប្រវែង ៥៤១គីឡូម៉ែត្រ។ លោករដ្ឋមន្ត្រីឡាំជាបានប្រាប់ស្ថាប័នព្រឹទ្ធសភាថា កម្ពុជានឹងធ្វើការចរចាកំណត់ព្រំដែនគោកសិន មុនឈានទៅរកការចរចាកំណត់ព្រំដែនសមុទ្រជាបន្តទៀត។ អប្សរាណិតធ្វើសេចក្តីរាយការណ៍