Category: កម្មវិធីព័ត៌មាន

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២៨ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២៨ករណី (Video Inside)

    នៅអាស៊ានទាំងមូលក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានតែប្រទេសវៀតណាមមួយប៉ុណ្ណោះ ដែលមានការឆ្លងជំងឺកូវីដ១៩។ តួលេខឆ្លងក្នុងប្រទេសវៀតណាមថ្ងៃនេះ មានចំនួន ២៨ករណី ដែលថយចុះច្រើនដល់ ១៣៦ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ ក្នុងក្របខណ្ឌទូទាំងអាស៊ាន។ ប្រទេសអាស៊ាននៅថ្ងៃនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៦ម៉ឺន ២ពាន់ ៨៨១ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨១៤នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុប មានចំនួនជាង ៦៩៥លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕

  • រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន (Video Inside)

    រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន (Video Inside)

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃប្រទេសកម្ពុជា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍ នៃប្រទេសវៀតណាម បានចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ក្នុងជំនួបទ្វេភាគីក្នុងប្រទេសវៀតណាម។ រដ្ឋមន្ត្រីកម្ពុជាលោក នេត្រ ភក្ត្រា និងរដ្ឋមន្ត្រីវៀតណាមលោក ង្វៀន ម៉ាញ់ហុង បានប្តេជ្ញាជាមួយគ្នា ក្នុងការពង្រឹងគុណភាពសារព័ត៌មាន នៅក្នុងតំបន់អាស៊ាន តាមរយៈការផ្តល់ព័ត៌មានពិត ប្រកបដោយគុណភាព ព្រមទាំងលុបបំបាត់នូវព័ត៌មានក្លែងក្លាយថែមទៀត ក្នុងជំនួបមួយនៅក្រុងដាណាំង ថ្ងៃទី២១ កញ្ញា ឆ្នាំ២០២៣។ ជំនួបរវាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃប្រទេសទាំង២ បានធ្វើឡើងក្នុងរង្វង់ដែលមានកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងព័ត៌មានទាំង ១០ប្រទេស រៀបចំធ្វើក្នុងប្រទេសវៀតណាម ដែលនឹងមានរយៈពេល៤ថ្ងៃរវាងពីថ្ងៃទី២១ ដល់២៤កញ្ញា។ រដ្ឋមន្ត្រីក្រសួងព័ត៌មានទាំង ២ប្រទេស នៅបានលើកឡើងពីកិច្ចសហប្រតិបត្តិការ លើការងារបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសារព័ត៌មាន ដោយក្រសួងព័ត៌មាន នៃប្រទេសវៀតណាម បានថ្លែងថា គេនឹងត្រៀមខ្លួនផ្តល់នូវការគាំទ្រ លើការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបញ្ជូនមន្ត្រីទៅបណ្តុះបណ្តាល នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន។

  • តំបន់ទំនាបខេត្តកំពង់ធំជន់លិចដោយទឹកជំនន់ (Video Inside)

    តំបន់ទំនាបខេត្តកំពង់ធំជន់លិចដោយទឹកជំនន់ (Video Inside)

    តំបន់ទំនាបមួយចំនួននៅក្នុងស្រុកស្ទោង ខេត្ដកំពង់ធំ ត្រូវបានរងការជន់លិចដោយសារករណីជំនន់ទឹកភ្លៀង។ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កិត្តិសង្គហបណ្ឌិត គន់ គីម នៅថ្ងៃទី២២ ខែកញ្ញា បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះធ្វើការត្រួតពិនិត្យស្ថានភាពជាក់ស្ដែង នៃការកើនឡើងទឹកជំនន់នេះ នៅក្នុងឃុំព្រះដំរី ឃុំរុងរឿង, ឃុំបន្ទាយស្ទោង និងឃុំទ្រា នៃស្រុកស្ទោង។ មន្ត្រីខេត្ដបានថ្លែងថាដំណាំ ,ស្រែចម្ការ ,ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ, ទីវត្តអារាម, ផ្ទះសម្បែង និងសាលារៀន ក្នុងឃុំទាំងនោះ បានរងនឹងការលិច ប៉ុន្តែមិនមានលក្ខណៈធ្ងន់ធ្ងរឡើយ។ ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ នៃការហក់ឡើងទឹកជំនន់នាពេលនេះ ជាពិសេសត្រូវមើលថែក្មេងៗ ឱ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក, ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាខាំឬទិច។ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញឱ្យអាជ្ញាធរស្រុក ឃុំ ភូមិ បន្តតាមដាននូវស្ថានភាពទឹកជំនន់បន្តទៀត ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួន ចុះជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាផងដែរ។

  • ព្រះមហាក្សត្រខ្មែរយាងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីនៅប្រទេសចិន (Video Inside)

    ព្រះមហាក្សត្រខ្មែរយាងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីនៅប្រទេសចិន (Video Inside)

    ព្រះករុណាព្រះមហាក្សត្រខ្មែរ ត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានយាងជាភ្ញៀវកិត្តិយសពិសេស ក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី Asian Games ឆ្នាំ២០២៣។ ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ក្នុងឆ្នាំនេះ នឹងប្រព្រឹត្តទៅក្នុងក្រុងហាងហ្ស៊ូ Hangzhou សាធារណរដ្ឋប្រជាមានិតចិន រវាងពីថ្ងៃទី២៣កញ្ញា ដល់៨តុលា ឆ្នាំ២០២៣។ ប្រទេសដែលត្រូវចូលរួមក្នុងការប្រកួតកីឡាក្នុងតំបន់នេះ មានចំនួន៤៥ប្រទេស រួមជាមួយនឹងក្រុមកីឡាករកម្ពុជាផងដែរ ជាមួយនឹងប្រភេទកីឡា៤០ផ្សេងៗគ្នា។ ព្រឹត្តិការណ៍កីឡាអាស៊ីតែងធ្វើរៀងរាល់៤ឆ្នាំម្តង និងរៀបចំដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី។ ពិធីបើកព្រឹត្តិការណ៍នេះ នឹងធ្វើនាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ាត់ ចំរើន បានចាត់ទុកការយាងអញ្ជើញព្រះមហាក្សត្រខ្មែរ ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាតំបន់នេះ «គឺជាមហាកិត្តិយសមួយសម្រាប់កម្ពជា» និងក៏ជា «ការលើកទឹកចិត្តដល់វិសេសវិសាលបំផុត ដល់ប្រតិភូកីឡាកម្ពុជា ដែលត្រូវបំពេញបេសកកម្មក្នុងព្រឹត្តិការណ៍នេះ។ កីឡាករ និងកីឡាការីនី កម្ពុជា រួមទាំងគ្រូបង្វឹក ដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍កីឡានេះ មានចំនួនសរុប ១៨៩នាក់ ដែលនឹងចូលរួមប្រកួតលើប្រភេទ ១៧កីឡាតែប៉ុណ្ណោះ រួមមាន កីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ,…

  • ខេត្តកំពង់ធំដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នជម្ងឺគ្រុនឈាម (Video Inside)

    ខេត្តកំពង់ធំដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នជម្ងឺគ្រុនឈាម (Video Inside)

    ខេត្តកំពង់ធំបានដាស់តឿនពលរដ្ឋត្រូវប្រុងប្រយ័ត្នការឆ្លងរាលដាលជម្ងឺគ្រុនឈាម ដែលការដាស់តឿននេះ បានធ្វើឡើងដោយកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី២២កញ្ញានេះ។ ជំងឺគ្រុនឈាម គឺជាជម្ងឺដែលបង្កឡើងដោយសត្វមូសខ្លាញី ដែលខាំបឺតឈាមចម្លងមេរោគគ្រុនឈាម ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ អប្សរាណិតរាយការណ៍

  • ក្រុមជំនាញរកឃើញការឆ្លងអេដស៍ច្រើន នៅខេត្តតាកែវ និងខេត្តព្រះសីហនុ (Video Inside)

    ក្រុមជំនាញរកឃើញការឆ្លងអេដស៍ច្រើន នៅខេត្តតាកែវ និងខេត្តព្រះសីហនុ (Video Inside)

    ខេត្តតាកែវ និងខេត្តព្រះសីហនុ គឺជាខេត្តដែលក្រុមអ្នកជំនាញបានបញ្ជាក់ ការរកឃើញអ្នកឆ្លងថ្មី នៃជម្ងឺអេដស៍ច្រើនជាងគេ។ លោកវេជ្ជបណ្ឌិត កាអឿន ចិត្រា តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានលើកនូវការរកឃើញឆ្លងថ្មីជាច្រើននេះ នៅក្នុងការធ្វើបទបង្ហាញមួយ នៅក្នុងកិច្ចប្រជុំ នៃក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ លោកវេជ្ជបណ្ឌិត បានបន្តថា ទិន្នន័យនេះបានមកពីការសិក្សា និងវិភាគដោយប្រមូលព័ត៌មានគិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ តាមរយៈលទ្ធផលបែងចែកទៅតាមអាយុ ភេទ ទីកន្លែង និងអត្រាប្រើប្រាស់ថ្នាំជាដើម។ លោកបានបន្តថា ចំនួនអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ និងក្រុមប្រឈម គឺមាន ៦ខេត្ត ក្នុងចំណោម២៥ខេត្ត និងរាជធានី។ ការកើនឡើងនៃអ្នកឆ្លងជំងឺអេសដ៍ច្រើន នៅក្នុងខេត្តទាំង២ គឺខេត្តតាកែវ និងខេត្តព្រះសីហនុ ត្រូវគេបញ្ជាក់ថា ដោយសារកត្តាផ្សេងៗ ដូចជាករណីគ្រឿងញៀន អត្រាអ្នកស្រលាញ់ភេទដូចគ្នា បុរស និងបុរស និងអត្រាស្ត្រីរកស៊ីសេវាកំសាន្តសប្បាយជាដើម។ បណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានផ្តល់អនុសាសន៍ដល់សមាជិកសមាជិកា បន្តសហការ និងសម្របសម្រួលការងារជាមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល…

  • ១៤ប្រទេសបិទបញ្ចប់លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមីនមនុស្សធម៌លើទឹកដីកម្ពុជា (Video Inside)

    ១៤ប្រទេសបិទបញ្ចប់លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមីនមនុស្សធម៌លើទឹកដីកម្ពុជា (Video Inside)

    លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមីនមនុស្សធម៌ ចូលរួមពីប្រទេសចំនួន ១៤ មកពីទ្វីបអាស៊ី, អឺរ៉ុប, អូស្យានី និងសហរដ្ឋអាមេរិក បានបិទបញ្ចប់នៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣។ ហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលាន សកម្មភាពមីនមនុស្សធម៌ រយៈពេល១០កន្លងមកនេះ បានរៀបចំធ្វើនៅលើទឹកដីខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ «មាតុភូមិដ៏បវរ-ឆ្នាំ២០២៣» ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនម្នាក់លាលែងចេញពីតំណែង (Video Inside)

    មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនម្នាក់លាលែងចេញពីតំណែង (Video Inside)

    មន្ត្រីជាន់ខ្ពស់ម្នាក់ នៃគណបក្សភ្លើងទៀន បានប្រកាសលាលែងចេញពីតំណែងរបស់ខ្លួន តាមរយៈលិខិតប្រកាសមួយ ដែលបណ្តាញសារព័ត៌មានទទួលបាននៅថ្ងៃនេះ។ លោក សៅ រ៉ាស៊ី អាយុ៥៧ឆ្នាំ ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាសមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន ក្នុងលិខិតប្រកាសចុះថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២៣ បានប្រាប់ប្រធានស្តីទីគណបក្សភ្លើងទៀនលោក សុក ហាច ថា «សូមប្រកាសលាឈប់ពីសមាជិក និងតួនាទីទាំងអស់នៅក្នុងគណបក្សភ្លើងទៀន»។ សារព័ត៌មានក្នុងស្រុក បានសរសេរពាក់ព័ន្ធនឹងការលាឈប់នេះថា លោក សៅ រ៉ាស៊ី មុននឹងមានការលាឈប់នោះ ធ្លាប់បានជួបជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក គឹម សន្តិភាព។ កាសែតក្នុងស្រុកបានសរសេរថា លោក សៅ រ៉ាស៊ី អាចនឹងទៅចូលរួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជាវិញ។

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (Video Inside)

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កំពុងស្ថិតក្នុងក្រុងញូយ៉ក ដើម្បីចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ក្នុងក្រុងញូយ៉ក បានចាប់ផ្តើមពីថ្ងៃទី១៩ និងបញ្ចប់ដល់ថ្ងៃទី២៦កញ្ញា។ មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០២៣០ និងគោលដៅអភិវឌ្ឍន៍ដោយចិរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចិរភាពសម្រាប់ទាំងអស់គ្នា។ សម្តេចធិបតី នឹងត្រូវឡើងថ្លែងសុន្ទរកថាវេលារសៀលថ្ងៃទី២២កញ្ញាលើវេទិកាពិភពលោក ដែលត្រូវនឹងវេលាទាបភ្លឺថ្ងៃទី២៣កញ្ញាម៉ោងក្នុងប្រទេសកម្ពុជា។ ខ្លឹមសារនៃសុន្ទរកថារបស់សម្តេចធិបតី នឹងផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន ៣ រួមមានបរិបទពិភពលោក វឌ្ឍនភាពសង្គម៖ សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសកម្មភាពបដិវត្តកម្ម នៃគោលដៅអភិវឌ្ឍន៍ដោយចិរភាព។ ដំណើរអញ្ជើញដល់ក្រុងញូយ៉ករបស់សម្តេចធិបតីវេលាយប់ថ្ងៃទី២១កញ្ញា ម៉ោងនៅក្នុងសហរដ្ឋអាមេរិក បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេស។ ដំណើរបំពេញបេសកកម្មការងារ ក្នុងក្រុងញូយ៉ក នឹងមានរយៈពេល៥ថ្ងៃ រវាងពីថ្ងៃទី២១ ដល់២៥កញ្ញា ដោយសម្តេចធិបតីមានកម្មវិធីជួបជាមួយពលរដ្ឋខ្មែរ នៅក្រៅប្រទេស និងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជួបឥស្សរជនបរទេសមួយចំនួនផងទៀត។

  • កម្ពុជាត្រៀមរៀបចំទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ (Video Inside)

    កម្ពុជាត្រៀមរៀបចំទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ (Video Inside)

    កម្ពុជាត្រៀមរៀបចំទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ដែលនឹងឈានមកដល់រយៈពេល២សប្តាហ៍ខាងមុខនេះ។ ទិវារដ្ឋធម្មនុញ្ញរបស់កម្ពុជា តែងប្រារព្ធធ្វើជាប្រចាំឆ្នាំនៅថ្ងៃទី២៤កញ្ញា ខណៈប្រមាណ៣០ឆ្នាំមុននេះ គឺនៅថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមរតនកោដ្ឋ បានឡាយព្រះហស្ថលេខា លើព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់កំពូលរបស់ជាតិនេះ ជាជាផ្លូវការ បន្ទាប់ពីការបោះឆ្នោតសកលលើកដំបូង បានប្រព្រឹត្តទៅក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់នៅថ្ងៃសុក្រទី២២កញ្ញានេះថា អាស្រ័យ «ដោយមានសំណូមពរជាក់ស្តែង, ព្រះរាជពិធីនេះ ត្រូវបានពន្យារពេលមកប្រារព្ធធ្វើនៅថ្ងៃទី៦ តុលា ឆ្នាំ២០២៣ នាសាលសន្និសីទកោះពេជ្រ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»។ ខែតុលាឆ្នាំ២០២៣នេះ គឺជាខែដែលមានការរវល់នឹងពិធីច្រើនបំផុត របស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងខែតុលាជិតមកដល់ខាងមុខនេះ, កម្ពុជានឹងមានពិធីបុណ្យភ្ជុំបិណ្ឌ, បុណ្យកឋិនទាន, ព្រះរាជពិធីរំលឹកការយាងចូលទីវង្គតរបស់ព្រះបរមរតនកោដ្ឋគម្រប់១១ឆ្នាំ និងព្រះរាជពិធីរំលឹកខួប៣០ឆ្នាំ នៃទិវារដ្ឋធម្មនុញ្ញរបស់ជាតិថែមទៀត។ រដ្ឋធម្មនុញ្ញអាយុ៣០ឆ្នាំ របស់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជារដ្ឋធម្មនុញ្ញដែលមានអាយុវែងជាងគេបង្អស់ ក្នុងចំណោមរដ្ឋធម្មនុញ្ញទាំង ៦ ដែលកម្ពុជាធ្លាប់បានអនុវត្ត។