-
កំពង់ផែកោះកុងដាក់ដំណើរការសាកល្បងលើកដំបូង (Video Inside)

-
ក្រសួងវប្បធម៌កម្ពុជា សង្ស័យការធ្វើសំណង់ប្រាសាទបុរាណលើទឹកដីថៃ ជាការចម្លងពីគំរូរបស់ខ្មែរ (Video Inside)

ក្រសួងវប្បធម៌ នៃប្រទេសកម្ពុជា បានសង្ស័យការធ្វើសំណង់ប្រាសាទបុរាណមួយលើទឹកដី នៃប្រទេសថៃ គឺជាសំណង់លួចចម្លងពីប្រាសាទបុរាណខ្មែរ។ សំណង់តាមលំនាំប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានគេឃើញកំពុងសាងសង់ក្នុងវត្តថៃ ឈ្មោះវត្តភូម៉ានហ្វា ស្ថិតក្នុងខេត្តបុរីរ៉ាម។ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ បានថ្លែងនៅថ្ងៃទី២៦ កញ្ញានេះបញ្ជាក់ថា ក្រសួងបាន និងកំពុងតាមដានលើការកសាងសំណង់ប្រាសាទបុរាណ ដែលគេសង្ស័យថាយកលំនាំតាមប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា។ ការសាងសង់សំណង់ប្រាសាទអង្គរវត្តលើទឹកដីថៃនេះ ត្រូវគេរាយការណ៍ថាបានចាប់ផ្តើមធ្វើតាំងពីឆ្នាំ២០២១នោះមក។ រដ្ឋលេខាធិការក្រសួងវប្បធម៌លោក ស៊ុំ ម៉ាប់ បានថ្លែងថា «តាំងពីបញ្ហាហ្នឹងកើតមានឡើងដំបូងមក ក្រសួងវប្បធម៌មិនដែលព្រងើយកន្តើយឡើយ»។ លោកបានបញ្ជាក់ថា « យើងទាំងប្រព័ន្ធការទូត ដូចជាសកម្មភាពជំនាញ កំពុងត្រួតពិនិត្យថា តើសំណង់នោះមានការចម្លង ឬមិនចម្លង ហើយកម្ពុជាក៏បានបញ្ជូនអ្នកជំនាញរបស់ខ្លួន ទៅស្រាវជ្រាវនៅទីតាំងផ្ទាល់នោះដែរ»។ លោកបានថ្លែងថាក្រសួងវប្បធម៌បានប្រតិកម្មតាំងពីដើមទីមកម្ល៉េះ ហើយក៏មានកិច្ចសហការចូលរួមពីភាគីថៃផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងវប្បធម៌របស់កម្ពុជានៅមិនទាន់បានដាក់ពាក្យចោទប្រកាន់ ជុំវិញករណីសំណង់ប្រាសាទបុរាណនោះឡើយ គ្រាដែលមន្ត្រីវប្បធម៌បានថ្លែងថាវា «ជារឿងមួយដែលទាមទារទាំងបច្ចេកទេស ទាំងការទូត និងភាពច្បាស់លាស់នៅក្នុងការដោះស្រាយ»។
-
ប្រាសាទកោះកេរ ត្រូវធ្វើពិធីបួងសួងថ្នាក់ជាតិ (Video Inside)

ខេត្តព្រះវិហារបានចេញសេចជូនដំណឹង ស្តីពីការផ្អាកជាបណ្ដោះអាសន្ននូវការចូលទស្សនារមណីយដ្ឋានប្រាសាទកោះករ ដែលត្រៀមនឹងធ្វើពិធីរៀបចំបួងសួងថ្នាក់ជាតិ។ ប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងបញ្ជីរបស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ពិធីបួងសួងថ្នាក់ជាតិ ត្រៀមនឹងប្រារព្ធធ្វើនៅថ្ងៃទី២៩ ខែកញ្ញា ដែលនឹងចាប់ផ្តើមវេលាម៉ោង ៧ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់។ ប្រាសាទកោះកេរ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ៧ជាន់ និងមានកម្ពស់ ៣៥ម៉ែត្រ។ នៅរមណីយដ្ឋានប្រាសាទកោះកេរ មានសំណង់ប្រាសាទ សំណង់សាសនា ប្រព័ន្ធធារាសាស្រ្តចំនួន ១២៧ ក្នុងនោះមានប្រាសាទដែលនៅមានរូបរាងចំនួន ៥៦៕
-
ក្រសួងទេសចរណ៍ដាស់តឿនការយកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវ ខណៈធាតុអាកាសមិនល្អ (Video Inside)

-
ខេត្តកំពង់ធំអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នជំនន់ទឹកភ្លៀង (Video Inside)

-
ទីភ្នាក់ងារអង្គការសហប្រជាជាតិ ចំនួន៥ សន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលថ្មី (Video Inside)

អង្គការស្បៀង និងកសិកម្ម FAO, អង្គការយូនីសេហ្វ UNICEF, អង្គការយូនីដូ UNIDO, អង្គការកម្មវិធីស្បៀងអាហារពិភពលោក WFP និងអង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ការសន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ របស់រដ្ឋសភា។ ការសន្យានេះបានធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារ ជាមួយនឹងទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ដែលជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ខ្មែរនៅក្រៅប្រទេស ជុំវិញគោលនយោបាយការបរទេសកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិក (Video Inside)

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេស នូវជំហរគោលនយោបាយរបស់រាជរដ្ឋាភិបាលជាមួយនឹងសហរដ្ឋអាមេរិក។ ប្រសាសន៍បញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែររស់នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា ប្រមាណ ២ពាន់ ៥០០នាក់ ដែលបាននាំគ្នាមកទទួលស្វាគមន៍ដំណើររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ សម្តេចធិបតីបានលើកឡើងនូវការជួបជាមួយនឹងអនុរដ្ឋមន្ត្រីការបរទេសស្តីទីសហរដ្ឋអាមេរិក លោកស្រី វីកថូរៀ នូលែន Victoria Nuland ដែលបានបញ្ជាក់ការផ្តល់ជំនួយមកកម្ពុជាវិញ ចំនួន ១៨លានដុល្លារ និងសម្តេចធិបតីបានបញ្ជាក់នូវជំហររបស់រាជរដ្ឋាភិបាល ជុំវិញបញ្ហាឈូងសមុទ្ទរាម ដើម្បីបញ្ចៀសការភ័ន្តច្រឡំនានា ដោយសារតែក្រុមធ្វើនយោបាយប្រឆាំង តែងនិយាយលាបពណ៌មិនពិតអំពីជំហរម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល។ សម្តេចធិបតីនៅបានលើកឡើងនូវការដាក់ចេញគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលទិសដៅ គឺដើម្បីការកាត់បន្ថយអត្រាអតិផរណា និងឈានដល់ការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។ សម្តេចធិបតីបានប្រាប់ពលរដ្ឋខ្មែរនូវគោលដៅសំខាន់ នៃការនាំសេដ្ឋកិច្ចជាតិ ឱ្យមានការរីកចំរើន។ សម្តេចធិបតីក្នុងឱកាសសំណេះសំណាល នៅបានជម្រាបជូនពលរដ្ឋខ្មែររស់នៅបរទេស អំពីការវិវឌ្ឍន៍របស់ប្រទេសជាតិ ជាពិសេសអំពីលទ្ធផលការងារពេញមួយខែ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏ដូចជាអំពីបេសកកម្ម ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ សម្តេចធិបតីបានថ្លែងថាបេសកកម្មលើទឹកដីអាមេរិក ក៏ដូចជាដំណើរចេញក្រៅប្រទេស ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឥណ្ឌណេស៊ី និងដំណើរទស្សនកិច្ច ក្នុងប្រទេសចិន ដែលបានធ្វើនៅក្នុងខែកញ្ញានេះ គឺផ្តោតលើ ៣ចំណុចជាប្រយោជន៍ធំៗនោះ គឺការងារការទូត,…
-
ក្រុមហ៊ុនផលិតថ្នាំ Pfizer ស្វែងរកឱកាសវិនិយោគ ក្នុងប្រទេសកម្ពុជា (Video Inside)

ក្រុមហ៊ុនផលិតថ្នាំ Pfizer របស់សហរដ្ឋអាមេរិកដ៏ល្បីល្បាញ បានបង្ហាញនូវបំណងស្វែងរកឱកាសវិនិយោគ ក្នុងប្រទេសកម្ពុជា ក្នុងឱកាសជំនួបមួយជាមួយនឹងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា។ ក្រុមហ៊ុន Pfizer គឺជាសាជីវកម្មឱសថ និងជីវបច្ចេកវិទ្យាចម្រុះជាតិសាសន៍របស់អាមេរិក ដែលមានទីស្នាក់ការនៅក្នុងក្រុងញូវយ៉ក។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៤៩ លើទឹកដីសហរដ្ឋអាមេរិក។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
កម្ពុជាចុះកិច្ចព្រមព្រៀងទទួលឥណទាន ១៤០លានដុល្លារពី ADB (Video Inside)

រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងទទួលឥណទានសម្បទាន ១៤០លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងពិធីមួយនាព្រឹកថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២៣។ ពិធីចុះកិច្ចព្រមព្រៀងនោះ បានធ្វើឡើងរវាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងលោកស្រី ជីយ៉ូសាណា វ៉ាម៉ា Jyotsana Varma តំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចព្រមព្រៀងឥណទានសម្បទានតម្លៃ ១៤០លាននេះ គឺសម្រាប់កម្មវិធីចំនួន២ រួមមាន កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុជំហាន២ និងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាអនាគត។ កម្មវិធីទាំង២នេះ គឺក្នុងគោលបំណងរួមចំណែកគាំទ្រកម្ពុជា ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ សំដៅធ្វើឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួល ក្នុងការទទួលបានសេវាសាធារណៈ និងការធ្វើឱ្យប្រសើរឡើងនូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងទៅអនាគត តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ ចំពោះការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបាន និងកំពុង រួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕
-
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ដំណើរទស្សនកិច្ចមួយថ្ងៃរបស់នាយករដ្ឋមន្ត្រីថៃ លើទឹកដីកម្ពុជា (Video Inside)

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ជុំវិញដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន រយៈពេល១ថ្ងៃលើទឹកដីកម្ពុជា ជាមួយនឹងកិច្ចការសំខាន់យ៉ាងហោចបី ដែលនាយករដ្ឋមន្ត្រី នៃប្រទេសទាំង២ ត្រូវធ្វើជាមួយគ្នាក្នុងសប្តាហ៍នេះ។ លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន នឹងបំពេញទស្សនកិច្ចក្នុងថ្ងៃទី២៨កញ្ញា ដែលដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ កិច្ចការសំខាន់ចំនួន៣ ដែលនាយករដ្ឋមន្ត្រីទាំង ២ប្រទេស នឹងត្រូវធ្វើជាមួយគ្នា ក្នុងថ្ងៃបំពេញទស្សនកិច្ចនោះ គឺរួមមាន «ជំនួបទ្វេភាគីក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី»។ ភាគីទាំង២ «នឹងជជែកផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ រីឯចំណុចសំខាន់មួយទៀត គឺថ្នាក់ដឹកនាំទាំង ២ប្រទេស នឹងធ្វើការប្រគល់ទទួលនូវ «មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត» ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្តួចផ្តើម នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្រសួងការបរទេសកម្ពុជាបានថ្លែងថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រិថៃ មកកាន់កម្ពុជា ជាលើកដំបូងនេះ គឺ «ពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំង២ ស្របតាមស្មារតី នៃ…