-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ សូមផ្តោតទៅលើការប្រាស្រ័យទាក់ទងជាមួយមិត្តរួម ការងារ ពីព្រោះថ្ងៃនេះនឹងមានអំណោយផលល្អប្រសើរបំផុតសម្រាប់ការងារជាក្រុម។ ប៉ុន្តែ ទោះបីជាយ៉ាងណាក្តី សូមកុំធ្វើអោយមានការប៉ះពាល់ទៅលើប្រធានបទចម្រូងចម្រាស។ សម្រាប់ការអនុវត្តការងារទាំងឡាយនៅពេលនេះសូមធ្វើយ៉ាងណាផ្តោតទៅលើការងារ ស្នូល ហើយកុំប្រមូលការងារច្រើនមកធ្វើក្នុងពេលតែមួយ។ សម្រាប់ទំនាក់ទំនងជាមួយ មនុស្សផ្ទុយភេទឆ្នាំរកា គួរមានការប្រុងប្រយ័ត្ន ឬកំណត់ដែនទំនាក់ទំនង ពីព្រោះរាសីរបស់ លោកអ្នកទាំងពីរមិនត្រូវគ្នានោះទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីធ្វើការជាមួយ នឹងឯកសារនោះទេ ពីព្រោះវាហាក់មានកំហុសឆ្គងច្រើន។ ដូច្នេះសូមប្រឹងប្រែងប្រមូលយក ពត៌មានអោយបានច្រើនមុនពេលដែលលោកអ្នកចាប់ផ្តើមអនុវត្តការងារ។ ក្នុងនោះ សូម ចងចាំថា កិច្ចការងាររបស់អ្នកនៅក្នុងថ្ងៃនេះទាមទារការសម្រេចចិត្តច្រើន ដូច្នេះសូមយក ចិត្តទុកដាក់ជាមួយចំណុចលំអិតនៃការងារ និងពត៌មានទាំងឡាយដែលអ្នកមាន។ ក្រៅពី នេះសម្រាប់លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរទីកន្លែងការងារគឺអាចធ្វើទៅបានដោយ ល្អប្រសើរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរក្សាសកម្មភាពអាជីវកម្មឲ្យនៅកម្រិតអប្បបរមា ប៉ុន្តែសូមបង្កើនទំនាក់ទំនងជាមួយមិត្តរួមការងារ និងថ្នាក់លើ។ ប្រសិនបើអ្នកមានគម្រោងការងារធំដុំដែលនឹងត្រូវអនុវត្តក្នុងពេលនេះដោយខានមិនបាន គឺអ្នកត្រូវគិតគូរឲ្យបានច្រើនដង ឬសុំជំនួយប្រសិនបើអ្នកប្រទះនឹងភាពមិនច្បាស់លាស់។ ការឈ្លោះប្រកែកអាចកើតឡើង…
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៤ពាន់ករណី (Video Inside)

មានប្រទេសចំនួន៥ នៅអាស៊ាន ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ។ ប្រទេសកម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនបានរកឃើញអ្នកឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៤ពាន់ ១៨ករណី ដែលកើនឡើងចំនួន ៤២ករណី បើប្រៀបធៀបការឆ្លង ៣ថ្ងៃដូចគ្នា កាលពីសប្តាហ៍មុន។ ក្នុងចំណោមប្រទេសទាំង៥ នៅអាស៊ាន ដែលរកឃើញមានឆ្លងរួមមាន ប្រទេសវៀតណាម, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា សឹង្ហបុរី និងប្រទេសឡាវ។ ប្រទេសសឹង្ហបុរី មានការឆ្លងចំនួន ១ពាន់ ១៣៨ករណី ច្រើនជាងគេ ខណៈប្រទេសឡាវ មានការឆ្លងចំនួន ៣ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៥។ ប្រទេសប្រុយណេ, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ ការស្លាប់ដោយសារជំងឺកូវីដ១៩ នៅអាស៊ាន នារយៈពេល ៧២ម៉ោងចុងក្រោយនេះ មានមា្នក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី។ គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ…
-
ក្រសួងធនធានទឹកដាស់តឿនការប្រុងប្រយ័ត្នបាតុភូតគ្រោះធម្មជាតិ (Video Inside)

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នបាតុភូតគ្រោះធម្មជាតិ ក្នុងពេលដែលការព្យាករណ៍បានបង្ហាញថា ក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ កម្ពុជានឹងរងឥទ្ធិពលសម្ពាធសកម្មមួយ។ វិសម្ពាធនេះ ធ្វើដំណើរមកពីសមុទ្រចិនខាងត្បូង និងរំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា-ឡាវ រួចបន្តដំណើរពីកើតមកទិសខាងលិច ស្របជួរភ្នំដងរែក។ យោងតាមការព្យាករណ៍រវាងពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដំណើរនៃសម្ពាធទាបសកម្មនេះ នឹងបង្កឱ្យតំបន់ខ្ពង់រាបភាគឦសាន ខ្ពង់រាបភាគខាងជើង និងតំបន់ទំនាបកណ្តាល ភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន។ ចំណែកនៅក្នុងតំបន់មាត់សមុទ្រនោះវិញ រវាងពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំ ជាមួយខ្យល់កន្ត្រាក់។ ការព្យាករណ៍ដដែលបានបញ្ជាក់ថា នៅលើផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ។ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ពលរដ្ឋ និងប្រជានេសាទសមុទ្រ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
-
ក្រសួងសុខាភិបាលអំពាវនាវពលរដ្ឋប្រយ័ត្នឆ្លងជម្ងឺហ្សីកា (Video Inside)

ក្រសួងសុខាភិបាលបានដាស់តឿនការប្រុងប្រយ័ត្នចំពោះករណីជម្ងឺហ្ស៊ីកា ដែលឆ្លងមកពីមូសខ្លាខាំ នាពេលថ្ងៃ ខណៈដែលក្មេងអាយុ ៧ឆ្នាំម្នាក់ ត្រូវបានរកឃើញកើតជាលើកដំបូងក្នុងឆ្នាំ២០២៣។ ជម្ងឺហ្ស៊ីកា គឺជាជម្ងឺដែលមានគ្រោះថ្នាក់ស្រដៀងនឹងជម្ងឺគ្រុនឈាម និងជម្ងឺគ្រុនឈីក ដែលអាចនឹងសម្លាប់មនុស្សបាន។ សេចកី្តប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានដាស់តឿនស្រី្តមានផ្ទៃពោះ និងកុមារតូចៗ ត្រូវប្រុងប្រយ័ត្នចំពោះការឆ្លងនូវជម្ងឺនេះ ដែលនឹងបង្កគ្រោះថ្នាក់ដល់អ្នកឆ្លង។ យោងតាមក្រសួងសុខាភិបាល បើសិនជាស្ត្រីមានផ្ទៃពោះឆ្លងនឹងជម្ងឺនេះ នឹងបណ្តាលឲ្យទារកកើតមកមិនគ្រប់ខែ ឬទារកកើតមកមានក្បាលតូច ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សុវណ្ណ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងថា គេបានរកឃើញកុមារអាយុ ៧ឆ្នាំម្នាក់ បានឆ្លងនឹងជម្ងឺហ្សីកានេះ ស្ថិតនៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ការឆ្លងរបស់កុមារនេះ គឺជាករណីលើកទី៨ហើយ ចាប់តាំងពីឆ្នាំ២០០០នោះមក។ ក្រសួងសុខាភិបាលបានអំពាវនាវពលរដ្ឋត្រូវប្រុងប្រយ័ត្នការឆ្លងនូវជម្ងឺនេះ ជាពិសេសកុមារតូចៗ និងស្ត្រីមានផ្ទៃពោះ។
-
៨២៦ថ្ងៃ ក្រុមហ៊ុននៅកម្ពុជាផលិតមាសបានជាង ៨ពាន់គីឡូ (Video Inside)

ក្រសួងរ៉ែ និងថាមពល បានថ្លែងថា គិតត្រឹមរយៈពេល ៨២៦ថ្ងៃ ដែលកម្ពុជាបានចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសនោះមក, គេបានផលិតមាសបានជាង ៨ពាន់គីឡូក្រាម និងទទួលបានចំណូលជាង ១៣លានដុល្លារអាមេរិក។ យោងតាមអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែលោក អ៊ឹង ឌីប៉ូឡា កម្ពុជាបានចាប់ផ្តើមអាជីវកម្មរ៉ែមាសរបស់ខ្លួន តាំងពីថ្ងៃទី២១ មិថុនា ឆ្នាំ២០២១។ ការផលិតមាសបានចំនួន ៩១៩ដុំ របស់ក្រុមហ៊ុនចំនួន ៦ ដែលស្មើនឹងទម្ងន់ ៨ពាន់ ២៨៨គីឡូក្រាម គឺគិតត្រឹមថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣។ ក្រុមហ៊ុនទាំង៦ ដែលបានធ្វើអាជីវកម្មរ៉ែមាសក្នុងប្រទេសកម្ពុជារួមមាន ក្រុមហ៊ុនរ៉ឺណេសង់ មី នីរ៉ល (Renaissance Minerals (Cambodia) Ltd) ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ។ ក្រុមហ៊ុន ស៊ីនសាន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង នៃខេត្ដព្រះវិហារ។ ក្រុមហ៊ុនឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ។ ក្រុមហ៊ុនរ៉ុង ឆេង Rong Cheng…
-
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាក់វីស៊ីន គ្រោងទស្សនកិច្ចកម្ពុជានៅថ្ងៃ២៨កញ្ញា (Video Inside)

នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាក់វីស៊ីន គ្រោងធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ។ សេចក្តីរាយការណ៍ពីប្រទេសថៃ បានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីថៃថ្មីនេះ គឺដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីជាមួយនឹងកម្ពុជា។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ គ្រោងនឹងធ្វើនៅថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ កម្ពុជា និងថៃ គឺជាប្រទេសដែលមានព្រំដែនគោក និងព្រំដែនទឹកជាប់គ្នា។ ព្រំដែនគោករវាងកម្ពុជា និងថៃ មានប្រវែង ៨០៣គីឡូម៉ែត្រ ដែលបច្ចុប្បន្នជាព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការ។ ក្នុងដំណើរទស្សនកិច្ចក្នុងសប្តាហ៍នេះ នាយករដ្ឋមន្ត្រី នៃប្រទេសទាំង២ គ្រោងនឹងជួបពិភាក្សា លើការពង្រឹកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងថៃ។ គួររំលឹកថាអតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូរចា ធ្លាប់បានជួបពិភាក្សាគ្នា ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានយល់ព្រមគ្នាលើ ៨ចំណុច ក្នុងនោះរួមមាន ទី១ បន្តសហការគ្នារក្សាតួនាទីស្នូល និងមជ្ឈភាពអាស៊ាន, ទី២ ជំរុញកិច្ចសហប្រតិបត្តិការ និងវិស័យអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស, ទី៣ បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍, ទី៤ ជំរុញបន្តកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យបានដល់…
-
ខុទ្ទកាល័យសម្តេចធិបតីសោកស្តាយការចោទប្រកាន់ខុសការពិត ជុំវិញការផ្សាយបដាអបអរសម្តេចធិបតីកណ្តាលក្រុងញូយ៉ក (Video Inside)

ការផ្សព្វផ្សាយរូបសម្តេចធិបតី ហ៊ុន ម៉ាណែត តាមផ្ទាំងបដា នាកណ្តាលក្រុងញូយ៉ក ដោយសារតែការគាំទ្ររបស់ពលរដ្ឋខ្មែររស់នៅក្នុងសហរដ្ឋអាមេរិក បានធ្វើឱ្យក្រុមប្រឆាំងនៅក្រៅស្រុក ច្រណែននិន្ទា និងបានចោទថារាជរដ្ឋាភិបាល ចំណាយលុយខ្ជះខ្ជាយក្នុងការធ្វើបដានេះ។ គួរបញ្ជាក់ថាក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងបុរីញូយ៉កនោះ, ផ្ទាំងប៉ាណូនាកណ្តាលក្រុងញូយ៉ក បានផ្សាយអបអរសាទរសម្តេចធិបតី ដែលបានធ្វើទស្សនកិច្ចលើទឹកដីសហរដ្ឋអាមេរិក។ ផ្ទាំងប៉ាណូនោះ បានរំលេចរូបសម្តេចធិបតី ដែលកាលពី ២៤ឆ្នាំមុននេះ គឺជានិស្សិតខ្មែរលើកដំបូង ទទួលបានសញ្ញាបត្រចេញពីសាលាបណ្ឌិតសភាយោធា West Point ក្នុងរដ្ឋញូយ៉ក សហរដ្ឋអាមេរិក។ ប៉ុន្តែការផ្សាយបដាអបអរថ្នាក់ដឹកនាំរបស់ជាតិកម្ពុជានោះ បានធ្វើឱ្យក្រុមប្រឆាំង នៅក្រៅស្រុកច្រណែននិន្ទា និងខឹងសម្បារ។ ពូកគេបានចោទថារាជរដ្ឋាភិបាល បានរៀបចំធ្វើជាមួយការចំណាយខ្ជះខ្ជាយ។ ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត បានបកស្រាយបំភ្លឺវិញជាមួយការថ្លែងសោកស្តាយ ដោយសារតែការចោទប្រកាន់នោះខុសទទេ។ ខុទ្ទកាល័យក្នុងសេចក្តីបំភ្លឺព័ត៌មានថ្ងៃទី២៥ កញ្ញា បានសរសេរថា «ការរៀបចំផ្សាយបដានោះ មិនមែនជាការចាត់តាំងរៀបចំ ដោយរាជរដ្ឋាភិបាលឡើយ និងក៏មិនបានចំណាយថវិការបស់រាជរដ្ឋាភិបាលនោះផងដែរ»។ ខុទ្ទកាល័យ បានបញ្ជាក់ថាការផ្សព្វផ្សាយរូបសម្តេចធិបតីនោះ គឺផ្តើមចេញពីមនោសញ្ចេតនាទឹកចិត្តស្រឡាញ់ និងការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា ចំពោះសម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី ក្នុងដំណើរអញ្ជើញចូលរួមជាលើកទី១…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូវិលត្រឡប់មកមាតុប្រទេសជាមួយជោគជ័យដ៏ធំធេង (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល បានបញ្ចប់ដំណើរទស្សនកិច្ច ៥ថ្ងៃ លើទឹកដីអាមេរិក ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំអង្គការសហប្រជាជាតិលើកទី៧៨ ក្នុងក្រុងញូយ៉ក។ សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល បានវិលត្រឡប់មកដល់មាតុភូមិកម្ពុជាវិញ វេលាម៉ោង ៩ និង៥៨នាទី ថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២៣។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ចូលមន្ទីរពេទ្យ (Video Inside)

សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ព្រះជន្ម៩១ឆ្នាំ ត្រូវគេរាយការណ៍ថា ព្រះអង្គត្រូវបានដឹកចូលក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាលព្រះកាយ។ មិនមានសេចក្តីរាយការណ៍ថា តើសម្តេចព្រះសង្ឃរាជដ៏កំពូល នៃគណៈមហានិកាយរបស់ព្រះរាជាណាចក្រកម្ពុជានេះ ព្រះអង្គមានជម្ងឺអ្វីពិតប្រាកដឡើយ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ និងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាលោក ចាយ បូរិន បានអញ្ជើញក្រាបបង្គំសាកសួរសុខទុក្ខព្រះរាជសុខភាព របស់ព្រះអង្គ ដែលកំពុងគង់សម្រាកព្យាបាល ក្នុងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នាថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២៣។ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស បានប្រសូតនៅថ្ងៃទី១២ មករា ឆ្នាំ១៩៣២ នៃក្រុងសៀមរាប ខេត្តសៀមរាប។
-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការប្រើប្រាស់ និងផ្ទេរផ្ទូលុយកាក់ ប៉ុន្តែវាក៏ត្រូវការគម្រោងផែនការដ៏ល្អិតល្អន់ផងដែរ។ ចំពោះលោកអ្នក ដែលធ្វើការគ្រប់គ្រងការងារតូចធំ ឬមនុស្សម្នារនៅក្នុងក្រុម នឹងទទួលបានដំណើរការយ៉ាង រលូន និងទិន្នផលយ៉ាងវិជ្ជមាន។ ផ្ទុយទៅវិញ អ្នកមិនអាចប្រើប្រាស់អំណាច ឬឥទ្ធិពល របស់ខ្លួនទៅលើមនុស្សនៅក្បែរខ្លួននោះទេ។ តម្លាភាពនៅក្នុងថ្ងៃនេះមានឥទ្ធិពលយ៉ាងវិជ្ជ មានសម្រាប់ភាពរីកចម្រើន និងបញ្ចៀសបញ្ហា។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃល្អជាមធ្យម។ នៅក្នុងថ្ងៃនេះសូមកុំបោះបង់ចោលអាកប្បកិរិយាវិជ្ជមាន កុំយកចិត្តទុកដាក់នឹងរឿងអវិជ្ជមាន សូមទទួលខុសត្រូវការងាររបស់ខ្លួនទាំងតូចធំ ហើយធ្វើ យ៉ាងណាបំពេញភារកិច្ចនោះអោយបានល្អបំផុត។ ធ្វើដូច្នេះអ្នកនឹងអាចទាក់ទាញសំណាង ល្អ និងលុយកាក់នាពេលអនាគត។ ទន្ទឹមនឹងនេះ ថ្ងៃនេះជាពេលវេលាល្អប្រសើរសម្រាប់ ការសំដែងមតិជាសាធារណៈ និងការពិភាក្សា ដូច្នេះសូមទាញយកឳកាសល្អនេះសម្រាប់ ឈានទៅរកលទ្ធផលដែលប្រសើរក្នុងអាជីព។ ក្រៅពីនេះ លោកអ្នកនឹងអាចដោះស្រាយ បញ្ហាប្រឈមបានដោយងាយស្រួល និងដោយសន្តិវិធី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកនឹងជួបភាពជោគជ័យ លោកអ្នកអាចធ្វើឲ្យផលលំបាកផ្សេងៗត្រឡប់មកជាល្អប្រសើរវិញបាន ដោយសារលោក…