-
ខឹម វាសនា បន្តសម្តីបន្លាចពលរដ្ឋ (Video Inside)

លោក ខឹម វាសនា បានបន្តនិយាយបន្លាចដល់ពលរដ្ឋ ខណៈដែលមនុស្សជាច្រើន បានចាកចេញពីទីទួលចំការរបស់លោកស្ទើរជិតអស់ទៅហើយ។ លោក ខឹម វាសនា បានសរសេរក្នុង បណ្តាញសង្គម និងបានបង្ហោះនៅថ្ងៃទី៦កញ្ញាថា «ថ្ងៃអវសាននៃភពផែនដីនឹងមកដល់ឆាប់ៗនេះហើយ ចាំមើលសភាពទឹកលិច រញ្ជួយដី និងខ្យល់ ព្យុះជុំវិញពិភពលោក តើមានថ្ងៃណាថយចុះទេ? គឺអត់ដាច់ខាត ទាល់តែរលាយលោក។» កញ្ញា គង់ ចាន់ស្រីដែន ធ្វើសេចក្ដីរាយការណ៍
-
សម្តេចតេជោបានព្រមានមនុស្សប្រើឈ្មោះបន្លំជាប្អួនជីដូនមួយ (Video Inside)

-
ព្យាករណ៍ប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី៥ ដល់ទី៩ កញ្ញា៖ ភ្លៀងបន្តធ្លាក់ក្នុងសប្តាហ៍នេះទៀត (Video Inside)

ក្រសួងធនធានទឹក និងឧតុនិយម បានដាសតឿនដល់ពលរដ្ឋទាំងអស់ត្រូវបង្កើន ការប្រុងប្រយ័ត្នខ្ពស់ ខណៈកម្ពុជាបានទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (IICZ) អូសបន្លាយ នៅលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ។ នៅថ្ងៃទី ៥កញ្ញានេះ ប្រព័ន្ធសម្ពាធ ទាប រួមជាមួយនឹងសម្ពាធទាប នឹងរំកិលចុះមកក្រោម អូសបន្លាយនឹងគ្របដណ្តប់មកលើ ប្រទេសកម្ពុជា ។
-
៧២ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដជិត ៤ម៉ឺននាក់ (Video Inside)

-
ក្រសួងសុខាភិបាលរកឃើញឆ្លងកូវីដថ្មី ៧នាក់ (Video Inside)

តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានតួលេខ ថយចុះ បើប្រៀបធៀបនឹងសប្តាហ៍មុន ។ កាលពីថ្ងៃសៅរ៍ តួលេខឆ្លងមាន ១៣នាក់, នៅថ្ងៃអាទិត្យ ១១នាក់ និងនៅថ្ងៃច័ន្ទនេះមានចំនួន ៧នាក់ នាំឲ្យតួលេខសរុបស្មើនឹង ៣១នាក់ ដែលថយចុះ ពាក់កណ្តាល បើប្រៀបធៀបនឹងសប្តាហ៍មុន ។ កម្ពុជាក្នុងរយៈពេល ៦៩ថ្ងៃ ដែលបានរក ឃើញការឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុបចំនួន ១ពាន់ ២១២នាក់ ហើយ។
-
សមាគម TYDA ប្រកាសបញ្ចូលសមាជិកថ្មីជាង៨០០នាក់ (Video Inside)

-
ពលរដ្ឋអឺរ៉ុបជ្រួលច្របល់ខណៈរុស្ស៊ីប្រកាសការបន្តបិទជួសជុលបំពង់ប្រេង Nord Stream 1 (Video Inside)

រុស្ស៊ីបានបន្តផ្អាកការផ្គត់ផ្គង់ប្រេង និងឧស្ម័នជាបន្តថែមទៀតក្រោយការប្រកាសថាមានការ លេចធ្លាយប្រេងក្នុងប្រព័ន្ធបំពង់បង្ហូរប្រេងឧស្ម័ន។ ពលរដ្ឋក្នុងអឺរ៉ុបខ្លះ បានបង្ហាញភាពជ្រួល ច្របល់ក្នុងនោះរួមមានពលរដ្ឋក្នុងប្រទេសឆេកផងដែរដោយបានលើកគ្នាធ្វើបាតុកម្មទាមទារ ឱ្យរដ្ឋាភិបាលរបស់ខ្លួនត្រូវចុះចេញពីតំណែង។ លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍ ព័ត៌មានពាក់ព័ន្ធនឹងបញ្ហានេះ
-
អភិបាលរាជធានីចង់ឱ្យក្រុមហ៊ុនវៀតណាមបណ្តាក់ទុនលើការកែច្នៃសំរាម (Video Inside)

-
នគរបាលថាយុវជនអាយុ២០ឆ្នាំម្នាក់ចងកសម្លាប់ខ្លួនក្រោយឳពុកម្តាយស្តីបន្ទោសដោយសារ ជឿអបិយ៍ជំនឿខឹម វាសនា (Video Inside)

-
មាតាបិតាយំទួញសោកដោយសារកូនដែលជឿលើអបិយ៍ជំនឿបាត់បង់ការគោរពឳពុកម្តាយ (Video Inside)

ថ្ងៃទី៥កញ្ញាឆ្នាំ២០២២នេះ គឺជាថ្ងៃចុងក្រោយនៃការសន្យារបស់ម្ចាស់ចំការលើទីទួលភ្នំគូលែន បានសន្យាការរំសាយមនុស្សចេញដើម្បីបញ្ចប់រឿងអបីយជំនឿ «ព្រះព្រហ្មសង្គ្រោះពិភព លោក»។ ទោះជាយ៉ាងណាក៏ដោយ ភាពសោកសៅដោយសាររឿងអបិយ៍ជំនឿនេះ នៅតែ ដិតដាមនិងលងអារម្មណ៍របស់មាតាមួយចំនួនដែលមានកូនស្រីប្រើអកប្បកិរិយាគំរោះគំរើយ ដាក់មាតាដោយសារតែការលង់នឹងអបីយ៍ជំនឿនោះ។ អប្សរាណិតធ្វើសេចក្ដីរាយការណ៍