-
ព្រះមហាក្សត្រខ្មែរប្រោសប្រទានសវនាការជាមួយរដ្ឋមន្ត្រីការបរទេសចិន (Video Inside)

-
៧២ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដជាង ៧ម៉ឺននាក់ (Video Inside)

ប្រទេសអាស៊ានទាំង១០ នៅតែមានតួលេខឆ្លង និងស្លាប់ដោយសារកូវីដ១៩ជាបន្តក្នុងរយៈ ពេល៧២ម៉ោងចុងក្រោយនេះ។ ករណីឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន ក្នុងរយៈពេល ៣ថ្ងៃមកនេះមានចំនួន ៧ម៉ឺន ២ពាន់ ៩៦៥ករណី និងការស្លាប់ថ្មីមានចំនួន ១៦៨នាក់ ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេបង្អស់ដដែល ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។ អប្សរាណិតរាយការណ៍ជុំវិញការឆ្លងក្នុងប្រទេសទាំង១០ ក្នុងរយៈ ពេល ៧២ម៉ោងចុងក្រោយ
-
ក្រសួងសុខាភិបាលរកឃើញការឆ្លងកូវីដថ្មី ចំនួន៤០នាក់ (Video Inside)

-
កសិករក្នុងខេត្តកំពង់ធំស្នើអាជ្ញាធរជួយច្រូតស្រូវទុំជិត២ពាន់ហិកតាលិចក្នុងជំនន់ទឹកភ្លៀង (Video Inside)

ស្រូវទុំក្នុងស្រែទំហំជិត២ពាន់ហិកតា ក្នុងខេត្តកំពង់ធំ អាចនឹងរងការខូចខាតអន្តរាយដោយ ជំនន់ទឹកភ្លៀងបើ សិនជាមិនមានវិធានការច្រូតកាត់ប្រមូលផលនោះទេ។ ប្រជាកសិករនៅក្នុងខេត្ត បានស្នើឲ្យអាជ្ញាធររកការជួយសង្គ្រោះស្រូវទុំជិត ២ពាន់ហិចតា នោះ ដើម្បីកុំឱ្យខូចខណៈជំនន់ទឹកភ្លៀងកំពុងតែបន្តលិចលង់ស្រូវក្នុងស្រែ។ អប្សរាណិតសេចក្ដីរាយការណ៍
-
មណ្ឌលគិរីបន្តបង្ក្រាបបទល្មើសធនធានធម្មជាតិ (Video Inside)

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបានបន្តបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២នេះ, មន្ត្រីបរិស្ថានខេត្តបានដកហូតវត្ថុតាងបទល្មើស ធនធានធម្មជាតិ ខុសច្បាប់បានជាច្រើន និងបានបញ្ជូនជនសង្ស័យទៅតុលាការដែលបានឃុំខ្លួនជនល្មើស ចំនួន ១៥នាក់ផងដែរ។ ខេត្តមណ្ឌលគិរី គឺជាខេត្តមួយក្នុងចំណោមខេត្តគោលដៅចំនួន៦ ដែលបានរៀបចំនូវយុទ្ធនាការអន្ទាក់សូន្យ។ អប្សរាណិតធ្វើសេចក្ដីរាយការណ៍
-
សមត្ថកិច្ចបំបែកករណីប្លន់ម៉ូតូស្ត្រីកម្មកររោងចក្រនៅពោធិ៍សែនជ័យ (Video Inside)

-
ប្រេងសាំងបន្ដថយចុះ (Video Inside)

តម្លៃប្រេងសាំងក្នុងប្រទេស បានបន្ដថយចុះថែមទៀត សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃ ខាងមុខនេះ ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការ លក់ចាប់ពីថ្ងៃទី ០១ រហូតដល់ថ្ងៃ ទី១០ ខែសីហា ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតាមានតម្លៃ ៤ពាន់៧៥០ រៀលក្នុង១លីត្រ ដែលតម្លៃនេះបានថយចុះចំនួន៥០រៀល បើធៀបទៅការលក់រយៈពេល១០ ថ្ងៃមុន…ចំណែក ប្រេងម៉ាស៊ូត មានតម្លៃចំនួន៥ពាន់១៥០រៀល ក្នុង១លីត្រ បានថយចុះ ចំនួន១៥០ រៀល បើ ធៀបទៅនឹងការ លក់រយៈពេល ១០ ថ្ងៃមុន។
-
ក្រុមកីឡាករអគ្គស្នងការដ្ឋាននគរបាលជាតិឈ្នះមេដាយមាស១៥ក្នុងការប្រកួតនៅហូឡង់ (Video Inside)

-
កម្ពុជាបន្តរកមេដាយមាសបន្ថែមទៀតក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមឥណ្ឌូណេស៊ី (Video Inside)

-
ក្រសួងយុត្តិធម៌ថ្លែងថាគេនៅមិនទាន់បានទទួលសំណើសុំពន្យល់ (Video Inside)

ក្រសួងយុត្តិធម៌ ដែលត្រៀមនឹងបន្តពន្យល់ចំពោះអ្នកទាំងឡាយណាដែលនៅឆ្ងល់ និងជំទាស់ ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ បានថ្លែងនៅថ្ងៃទី១ សីហានេះថា គេនៅមិនទាន់ទទួល បានសំណើពីភាគីឬក្រុមណាមួយនោះឡើយ។ យោងតាមក្រសួងយុត្តិធម៌ គេបានផ្តល់រយៈពេល៣ថ្ងៃនាដើមខែសីហានេះ សម្រាប់គណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ណាដែលជំទាស់ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ អាចមកទទួលការពន្យល់ និងបកស្រាយ បំភ្លឺដោយផ្ទាល់។ អប្សរាណិតធ្វើសេចក្ដីរាយការណ៍