-
សម្តេចបង្ហើបនូវគម្រោងធ្វើទស្សនកិច្ចនៅជប៉ុននិងប្រទេសស្វីសក្នុងខែមេសា និងឧសភា (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងជុំវិញដំណើរត្រៀមទស្សនកិច្ចនៅក្រៅប្រទេស យ៉ាងហោច មានចំនួន២កន្លែងទៀតក្នុងទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប ក្នុងរង្វង់ខែមេសានិងខែឧសភា។ សម្តេច នាយករដ្ឋមន្ត្រីបានថ្លែងនៅថ្ងៃទី១៧មីនានេះ បង្ហាញអំពីគម្រោងនៃដំណើរទស្សនកិច្ចទៅ កាន់ប្រទេសជប៉ុនផងនិងការអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសថែម ទៀត។
-
សម្តេចតេជោបញ្ជាក់ជុំវិញមូលហេតុដែលមានការលើកពេលប្រជុំកំពូលអាស៊ានអាមេរិក (Video Inside)

-
កម្ពុជាមិនតម្រូវការធ្វើតេស្តលើអ្នកដំណើរមកពីបរទេសឡើយ (Video Inside)

អ្នកធ្វើដំណើរទាំងឡាយណាមកពីបរទេសចាប់ពីថ្ងៃទី១៧មីនានេះទៅ នឹងមិនតម្រូវការធ្វើ តេស្តតាម PCR និងតេស្តរហ័សដូចមុនទៀតដែរ។ ទន្ទឹមនឹងនេះ ជនបរទេសទាំងអស់ក៏មិន ចាំបាច់ត្រូវធ្វើទិដ្ឋាការពីក្រៅប្រទេសមកកម្ពុជាដូចមុនទៀតដែរ ដោយទិដ្ឋាការ Visa on Arrival នឹងត្រូវផ្តល់ ពេលបានមកដល់ប្រទេសកម្ពុជា។ សម្តេចតេជោហ៊ុនសែន បានមាន ប្រសាសន៍បញ្ជាក់នៅថ្ងៃទី១៧មីនា ក្នុងពិធីសម្ពោធមួយក្នុងខេត្តព្រៃវែង។
-
នាយករដ្ឋមន្ត្រីជប៉ុនធ្វើទស្សនកិច្ចនៅកម្ពុជាចុងសប្តាហ៍នេះ (Video Inside)

-
កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ រយៈពេលមួយថ្ងៃបញ្ចប់ក្នុងរាជធានី (Video Inside)

កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធាន រយៈពេលមួយថ្ងៃបានបញ្ចប់ហើយបន្ទាប់ពីបានពិភាក្សាផ្លាស់ប្តូរទស្សនៈ និងអនុម័តលើឯក សារមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំបានធ្វើការអនុម័តសេចក្តីថ្លែងការណ៍រួម និងផែនការសកម្មភាពការងារយោធា អាស៊ានរយៈពេលពីរឆ្នាំ គឺឆ្នាំ២០២២-២០២៤។
-
ការចរចា និងសង្គ្រាម ក្នុងប្រទេសអ៊ុយក្រែន ឈានចូលក្នុងថ្ងៃទី២២ (Video Inside)

-
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបញ្ជាក់ការមិនលើកទឹកចិត្តពលរដ្ឋខ្មែរធ្វើទាហានស្ម័គ្រ ចិត្តនៅអ៊ុយក្រែន (Video Inside)

-
សម្តេចតេជោ ហ៊ុន សែន បាន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះសូមព្យាយាមកំណត់អាទិភាពនៃការងាររបស់អ្នក ហើយជឿទៅលើគំនិត និងសមទ្ធភាពខ្លួនឯង ដើម្បសម្រេចគោលដៅ និងទទួលបានសំណាង។ លោកអ្នកអាចពឹងពាក់ សុំយោបល់ ឬផលពិសោធន៍របស់មិត្តរួមកាងារបាន ពីព្រោះថ្ងៃនេះអ្នកទទួលបានវោហារសព្ទល្អក្នុងការទំនាក់ទំនងការងារតូចធំ។ ក្រៅពីនេះសូមប្រយ័ត្នសំដីបំផុតជាមួយមនុស្សដែលអ្នកមិនសូវស្គាល់ច្បាស់។ បើអាចគួរកុំនិយាយច្រើន ប្រយ័ត្នបំណងល្អក្លាយជាកំហុស ឬលោកអ្នកក៏មិនអាចធ្វើឲ្យគេយល់ពីបំណងពិតរបស់អ្នកបាននោះទេ។ ដោយឡែក ប្រសិនជាអ្នកមិនអាចពន្យាការចាកចេញផ្លូវឆ្ងាយ គឺសូមចាកចេញក្រោយអរុណរៈ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកធានាថាទទួលបានការគាំទ្រ និងជឿជាក់ខ្លាំងពីមនុស្សដែលនៅក្បែរខ្លួន។ ថ្ងៃនេះអ្នកអាចបំពេញការងារទាំងអស់ដោយភាពងាយស្រួលណាស់។ ក្នុងនោះដំណឹងល្អទាក់ទងនឹងប្រាក់ខែ តួនាទីការងារ និងឳកាសផ្សេងៗនឹងកើតឡើងនៅរវាងពេលព្រឹកតែម្តង។ ចំពោះបញ្ហាខ្លះដែលនឹងកើតឡើង គឺច្រើនទាក់ទងនឹងលទ្ធភាពបំពេញការងារ ដូច្នេះសូមមានភាពប្រាកដ និងទទួលខុសត្រូវខ្ពស់។ ក្រៅពីនេះ សូមលោកអ្នកប្រយ័ត្នបញ្ហាសុខភាព គួររកពេលសម្រាក ឬពិនិត្យតាមដានសុខ ភាព គឺគួរធ្វើយ៉ាងណាឪ្យមានតុល្យភាពនឹងការងារ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នកត្រៀមខ្លួនទទួលយកភាពរីករាយ និងជោគជ័យចំពោះការងារនៅថ្ងៃនេះ។ សម្រាប់អាជីវករ ផលចំនេញថ្ងៃនេះមានទំហំធំ ហើយក៏អាចស្ថិតស្ថេរបានយូរអង្វែងផងដែរ។…
-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ ផ្សាយនៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២២
