Category: កម្មវិធីព័ត៌មាន

  • នាយករដ្ឋមន្ត្រីម៉ាឡេស៊ីកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា (Video Inside)

    នាយករដ្ឋមន្ត្រីម៉ាឡេស៊ីកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា (Video Inside)

    នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី កំពុងបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល២ថ្ងៃក្នុងប្រទេសកម្ពុជា ក្រោយការអញ្ជើញមកដល់តាំងពីរសៀលថ្ងៃទី២៣កុម្ភៈនេះមក។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាអាកុប រវាងពីថ្ងៃទី២៣ដល់២៤កុម្ភៈ ត្រូវមន្ត្រីរាជរដ្ឋាភិបាលបានចាត់ទុកថាជាដំណើរ ទស្សនកិច្ច បង្ហាញអំពីមិត្តភាព, សាមគ្គីភាពនិងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីកម្ពុជានិង ម៉ា ឡេស៊ី។

  • មាការព័ត៌មានកម្ពុជាមាតុភូមិយើងថ្ងៃ២៣-កុម្ភៈ-២០២២

    មាការព័ត៌មានកម្ពុជាមាតុភូមិយើងថ្ងៃ២៣-កុម្ភៈ-២០២២

    មាតិការព័ត៌មានកម្ពុជាមាតុភូមិយើងថ្ងៃ២៣-កុម្ភៈ-២០២២ LD  ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១ ខែមីនា, ខេត្តមួយចំនួននៃកម្ពុជាចុះត្រជាក់ពីកម្រិត ១៧-២០អង្សាសេដោយសារទទួលនូវឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីជើង (ចិន)៕..ឃ្លីប(សម្រួលអត្ថបទលីដា+រូបភាពសេឌី) LD5  រសៀលនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបិទសន្និបាតក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខា៕..អាន(វណ្ណលុក) LD1  នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងមកដល់កម្ពុជានៅរសៀលនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ,ខណៈឆ្នាំ២០២២នេះ ជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕..ឃ្លីប(សម្រួលអត្ថបទលីដា+រូបភាពសេឌី) LD3  យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រាប់កុមារចាប់ពីអាយុ៣ឆ្នាំដល់ក្រោម៥ឆ្នាំចាប់ផ្តើមពីថ្ងៃនេះទៅហើយ,ខណះក្រសួងសុខាភិបាលក៏បានក្រើនរំលឹកពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនកុមារអាយុ៥ឆ្នាំដល់ក្រោម១២ឆ្នាំផងដែរ៕…អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី) LD4  ក្រសួងទេសចរណ៍៖ បារាំងជ្រើសរើសកម្ពុជាធ្វើគំរូនាំមុខគេ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍៕…អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី) LD6  រដ្ឋបាលរាជធានីភ្នំពេញ បន្តអនុវត្តវិធានការច្បាប់ លើក្រុមបាតុករអតីតបុគ្គលិក Naga ដែលរឹងរូសមិនព្រមមកយកសំណាកតាមការណែនាំ៕…អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី) LD2  អគ្គនាយកដ្ឋានពន្ធដារ សម្ពោធដាក់ឱ្យប្រើប្រាស់អគារការិយាល័យ និងឃ្លាំងឯកសារ ដើម្បីរក្សាឯកសារអ្នកជាប់ពន្ធឱ្យមានសុវត្ថិភាពខ្ពស់៕..អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី) ព័ត៌មានអន្តរជាតិពេលព្រឹក INT ១.លោក ចូ បៃដិន ប្រកាសដាក់ទណ្ឌកម្មភ្លាមៗលើរុស្ស៉ី ដោយមានគោលដៅលើបុគ្គលមានឥទ្ធិពល និងវិស័យធនាគារ ៕ ប្រែសម្រួលដោយលោក ស៊ី សុគន្ធបុត្រា + លោក…

  • ការព្យាករណ៍ប្រចាំសប្ដាហ៍ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ (Video Inside)

    ការព្យាករណ៍ប្រចាំសប្ដាហ៍ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ (Video Inside)

    អាកាសធាតុកម្តៅ នឹងចាប់ផ្ដើមធ្លាក់ចុះ ជាមួយនឹងការធ្លាក់ភ្លៀងក្នុងកម្រិតតិចតួចនាសប្ដាហ៍ទៅមុខទៀតនេះ ខណៈកម្ពុជានឹងទទួលរងនូវឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីជើង ប្រទេសចិន ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

  • សមត្ថកិច្ចព្រមានប្រើវិធានការផ្លូវច្បាប់ជុំវិញបាតុករមិនព្រមផ្តល់សំណាក (Video Inside)

    សមត្ថកិច្ចព្រមានប្រើវិធានការផ្លូវច្បាប់ជុំវិញបាតុករមិនព្រមផ្តល់សំណាក (Video Inside)

    ភាពរឹងរួសមិនព្រមផ្តល់សំណាកដោយក្រុមបាតុករពាក់ព័ន្ធនឹងអ្នកឆ្លងជាច្រើនរួចមកនេះ បានជម្រុញឱ្យរដ្ឋបាលរាជធានី ព្រមានការចាត់វិធានការតាមផ្លូវច្បាប់។ គួរបញ្ជាក់ថាអតីត បុគ្គលិក Naga ដែលកំពុងធ្វើការតវ៉ាជំទាស់នៅមុនអគារកាស៊ីណូកណ្តាលរាជធានីភ្នំពេញ ត្រូវបានគេរកឃើញឆ្លងវិរុសកូវីដ១៩ជាបន្តបន្ទាប់។

  • រយៈពេល២៤ម៉ោង ឆ្លងកូវីដជាង ១៤ម៉ឺននាក់ នៅអាស៊ាន (Video Inside)

    រយៈពេល២៤ម៉ោង ឆ្លងកូវីដជាង ១៤ម៉ឺននាក់ នៅអាស៊ាន (Video Inside)

    តួលេខឆ្លងក្នុងប្រទេសអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៤ម៉ឺន ៥ពាន់ ៨៥៦ករណី និងការស្លាប់ថ្មីមានចំនួន ៣៨៣នាក់ ។ តួលេខឆ្លងនៅថ្ងៃនេះ មានការ ថយចុះចំនួន ១ម៉ឺន ៨ពាន់ ៧២៨នាក់ និងការស្លាប់មានការថយចុះចំនួន ១៩នាក់ បើប្រៀប ធៀបជាមួយនឹងការឆ្លង និងការស្លាប់កាលពីថ្ងៃម្សិលមិញ ។ ក្នុងចំណោមតួលេខឆ្លងថ្មីនៃប្រទេសទាំង១០ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប្រទេស វៀតណាម គឺជាប្រទេសមានតួលេខឆ្លងច្រើនជាងគេជាដដែល ។

  • តួលេខចាក់វ៉ាក់សាំងដូសទី៣និងដូសទី៤ ថ្ងៃនេះកើនជាងម្សិលមិញ (Video Inside)

    តួលេខចាក់វ៉ាក់សាំងដូសទី៣និងដូសទី៤ ថ្ងៃនេះកើនជាងម្សិលមិញ (Video Inside)

    តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ មានចំនួនកើនឡើងជាងកាលពីម្សិលមិញ ទន្ទឹមនឹងតួលេខឆ្លងកាន់តែកើនឡើងជាលំដាប់។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ មានចំនួន ២ម៉ឺន ៩៦៦នាក់ ដែលជាតួលេខចាក់ច្រើនជាងម្សិលមិញ។

  • កម្ពុជាបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារអាយុ៣ឆ្នាំដល់៥ឆ្នាំនៅថ្ងៃទី២៣កុម្ភៈនេះ (Video Inside)

    កម្ពុជាបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារអាយុ៣ឆ្នាំដល់៥ឆ្នាំនៅថ្ងៃទី២៣កុម្ភៈនេះ (Video Inside)

    យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារអាយុរវាងពី៣ដល់៥ឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃពុធទី២៣កុម្ភៈ នេះហើយនៅទន្ទឹមនឹងសេចក្តីរាយការណ៍បញ្ជាក់ថាមានកុមារប្រមាណ២៥ភាគរយក្នុងចំ ណោមកុមារ៧០ម៉ឺននាក់ បានប្រឈមនឹងការឆ្លងជម្ងឺរាតត្បាតកូវីដ១៩នេះ។ សម្តេចនាយក រដ្ឋមន្ត្រីបានអំពាវនាវមាតាបិតានិងអ្នកអាណាព្យាបាលសួមនាំកុមារទៅចាក់់វ៉ាក់សាំងបង្ការនៅ ថ្ងៃទី២៣កុម្ភៈនេះ។

  • ការសា្លប់ដោយសារកូវីដ១៩ក្នុងប្រទេសកម្ពុជាឈានចួលថ្ងៃទី៣ (Video Inside)

    ការសា្លប់ដោយសារកូវីដ១៩ក្នុងប្រទេសកម្ពុជាឈានចួលថ្ងៃទី៣ (Video Inside)

    មនុស្ស២នាក់ដទៃទៀតបានស្លាប់ដោយសារជម្ងឺកូវីដ១៩ ដែលជាការស្លាប់ឈានចូលថ្ងៃទី ៣ហើយក្រោយរយៈពេលស្ងប់ស្ងាត់ប្រមាណ១ខែកន្លះកន្លងមកនេះ។ ករណីស្លាប់ដោយសារ កូវីដ១៩ បានកើនចំនួន៧នាក់ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវនៅថ្ងៃនេះដល់ប្រជាពលរដ្ឋត្រូវបន្តការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដ៏ សាហាវនេះខណៈការឆ្លង២៤ម៉ោងចុងក្រោយនេះ តួលេខបានកើនដល់ជិត៦០០ករណីហើយ។

  • ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថាការស្តារកំពង់ផែទឹកជ្រៅគឺជាជំនួយរបស់ជប៉ុនមិនមែនចិនទេ (Video Inside)

    ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថាការស្តារកំពង់ផែទឹកជ្រៅគឺជាជំនួយរបស់ជប៉ុនមិនមែនចិនទេ (Video Inside)

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថាការស្តារកំពង់ផែទឹកជ្រៅក្នុងខេត្តព្រះសីហនុ គឺជា ជំនួយរបស់ប្រទេសជប៉ុន មិនមែនជាអ្វីដែលក្រុមធ្វើនយោបាយប្រឆាំងនិងអ្នកវិភាគមួយចំនួន ចោទថាជាជំនួយរបស់ប្រទេសចិននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី២២ កុម្ភៈនេះ បដិសេធជុំវិញការចោទការស្តារកំពង់ផែទឹកជ្រៅ ក្នុងខេត្តព្រះសីហនុ គឺជាជំនួយរបស់ ប្រទេសចិន។

  • កម្ពុជានិងអ៊ីរ៉ង់កំពុងសម្លឹងរកកិច្ចសហប្រតិបត្តិការលើការភ្ជាប់ជើងហោះហើរ (Video Inside)

    កម្ពុជានិងអ៊ីរ៉ង់កំពុងសម្លឹងរកកិច្ចសហប្រតិបត្តិការលើការភ្ជាប់ជើងហោះហើរ (Video Inside)

    កម្ពុជានិងប្រទេសអ៊ីរ៉ង់កំពុងស្វែងរកកិច្ចសហប្រតិបត្តិការជើងហោះហើររវាងគ្នាទៅវិញទៅ មកដើម្បីការវិស័យទេសចរណ៍។ កិច្ចពិភាក្សារកការតភ្ជាប់ជើងហោះហើរនេះ បានធ្វើឡើង នារសៀលថ្ងៃទី២១កុម្ភៈ រវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាលោក ថោង ខុន ជាមួយ នឹងឯក អគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់ លោក អាលី អាក់បារ ណាហ្សារី ដែលមាននិវេសនដ្ឋាននៅរដ្ឋធានី ហាណូយ។