-
កម្ពុជាមាតុភូមិយើង០៤-កុម្ភៈ-២០២២

កម្ពុជាមាតុភូមិយើង០៤-កុម្ភៈ-២០២២ LD ប្រទេសចិនចាប់ផ្តើមបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារជាលើកដំបូងនៅថ្ងៃនេះ ជាមួយការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះព្រះរាជវត្តមាន ព្រះមហាក្សត្រខ្មែរ យាងជាសក្ខីជនក្នុងឱកាសជាប្រវត្តិសាស្ត្រ ដែលចិនក្លាយជាម្ចាស់ផ្ទះលើកដំបូង ៕..ឃ្លីប ..(សម្រួលអត្ថបទលីដា+រូបភាពសេឌី) LD2 សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ត្រូវបានគណៈរដ្ឋមន្ត្រី សម្រេចអនុម័តទាំងស្រុង៕អាន (ក្រុមការងារតាមសម្តេច) LD3 ប្រធានសមាគមជប៉ុន-កម្ពុជា សន្យាយកសំណើបង្កើតពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុនដាក់ជូនរដ្ឋាភិបាលជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរឡើង៕..អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី) LD1 តំណាងស្ថានីយប្រេងឥន្ធនៈគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងសាធារណការ ក្នុងការពិនិត្យលទ្ធភាព ដំឡើងឧបករណ៍សាកថ្មយានយន្តប្រើប្រាស់ថាបពលអគ្គីសនីនៅតាមបណ្តាទីតាំងស្ថានីយនានារបស់ខ្លួន ៕…អាន (សម្រួលអត្ថបទលីដា+រូបភាពទីងី) LD5 រដ្ឋមន្ត្រី ក្រសួងទេសចរណ៍កម្ពុជា៖ ចូលឆ្នាំចិន-វៀតណាម ៣ថ្ងៃ មានភ្ញៀវចេញដើរកម្សាន្តជិត១លាននាក់ ខណៈចរន្តភ្ញៀវទេសចរនឹងបន្តមានសន្ទុះខ្លាំងអូសបន្លាយរហូតដល់ចុងសប្តាហ៍នេះ៕…អាន (សម្រួលអត្ថបទលីដា+រូបភាពទីងី) LD6 អភិបាលខេត្តព្រះសីហនុ៖ អ្នកទេសចរ មកកាន់ឆ្នេរសមុទ្រ នារដូវកាលចូលឆ្នាំចិននេះ បានវេចខ្ចប់សំរាម ដាក់ធុង មានសណ្តាប់ធ្នាប់ល្អ៕…អាន (សម្រួលអត្ថបទលីដា+រូបភាពទីងី) TG ក្រោយរកឃើញមេរោគបំប្លែងថ្មី អូមីក្រុង លើបាតុករអតីតបុគ្គលិកណាហ្គាវើលដ៍ម្នាក់រួចមក ក្រសួងសុខាភិបាល បានប្រកាសឲ្យក្រុមបាតុករទាំងអស់ ទៅធ្វើតេស្តរកវីរុសកូវីដ១៩ ដើម្បីបញ្ចៀសការឆ្លងទ្រង់ទ្រាយធំ ៕…អាន…រូបភាពអត្ថបទ ទីងី LD4 …
-
ផ្ទះ២៣ខ្នងរកការខូចខាតដោយសារខ្យល់កន្ត្រាក់នៅបន្ទាយមានជ័យ (Video Inside)

-
គ្រួសារអតីតយុទ្ធជន១៣នាក់ក្នុងរាជធានី ទទួលថវិកាឧបត្ថម្ភសម្តេចតេជោ (Video Inside)

-
គជបជូនដំណឹងការចុះឈ្មោះសង្កេតការណ៍ (Video Inside)

-
កម្ពុជាចង់ជំរុញផ្លែទុរេនចូលទីផ្សារប្រទេសចិន (Video Inside)

កម្ពុជាកំពុងជំរុញការនាំចេញផ្លែទុរេនទៅកាន់ទីផ្សារក្នុងប្រទេសចិនថែមទៀត បន្ទាប់ពីការនាំចេញផ្លែចេកនិង ផ្លៃស្វាយរួចមកហើយនេះ។ ដំណាំទុរេន គឺជាដំណាំដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់ ដែលទាមទារ បច្ចេកទេសដាំតាក់តែងមែក, ការកំណត់ចំនួនផ្លែក្នុងដើមនីមួយៗ ទៅតាមអាយុកាល, ការផ្តល់ជី និងទឹក និង ការមើលថែរក្សា ការពារជំងឺ និងសត្វល្អិតចង្រៃ ដោយត្រូវយកចិត្តទុកដាក់ប្រាកដប្រជា ទើបទទួលបាន ទិន្ន ផលខ្ពស់។
-
ព្យាករណ៍សម្រាប់រដូវប្រាំង និងវស្សាឆ្នាំ២០២២ (Video Inside)

-
កីឡាករបាល់ទាត់ លោកចាន់ វឌ្ឍនាកា វះកាត់ជង្គង់ខាងស្ដាំចុងសប្ដាហ៍នេះ (Video Inside)

-
តួលេខភ្ញៀវទេសចរណ៍បរទេសកើនឡើងវិញ (Video Inside)

តួលេខនៃចំនួនអ្នកដំណើរទេសចរអន្តរជាតិមកកាន់កម្ពុជា មានការកើនឡើងថែមទៀតក្រោយព្រឹត្តិការណ៍ វេទិកាទេសចរណ៍អាស៊ានលើកទី៤០នៅក្នុង ខេត្តព្រះសីហនុ។ មន្ត្រីនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិល លោកជាអូន បានថ្លែងថារហូតមកដល់ពេលនេះ ចំនួនអ្នកដំណើរអន្តរជាតិធ្វើដំណើរតាមផ្លូវអាកាសចូល មកកម្ពុជា មានកំណើនឡើងជាង១៦% ដោយជើងហោះហើរបានកើនពី៧ទៅដល់១២ជើងក្នុងមួយថ្ងៃ។
-
រយៈពេល២៤ម៉ោង ឆ្លងកូវីដជាង ៥ម៉ឺននាក់ នៅអាស៊ាន (Video Inside)

តួលេខឆ្លងក្នុងប្រទេសអាស៊ានទាំង១០ រយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥ម៉ឺន ៤ពាន់ ១៣៥ករណី ដែលជាតួលេខឆ្លងថយចុះជាងពីម្សិលមិញចំនួន ២ពាន់ ២៤ករណី ។ ចំណែកការស្លាប់ថ្មីនោះវិញ មានចំនួន ១០៧នាក់ ដែលជាតួលេខស្លាប់កើនឡើងចំនួន ២០នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ ក្នុងចំណោមតួលេខឆ្លង ថ្មីនៃប្រទេសទាំង១០ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ គឺប្រទេសឥណ្ឌូនេស៊ី បានឆ្លងច្រើនជាងគេ ។
-
ពលរដ្ឋ៧ពាន់៧០៣នាក់ បានចាក់វ៉ាក់សាំងដូសទី៤ (Video Inside)

តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ និងទី៤ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ម៉ឺន ៤ពាន់ ១៣៥នាក់។ យោងតាមក្រសួងសុខាភិបាល ពលរដ្ឋនៅរាជធានីភ្នំពេញដែលបានមកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះមានចំនួនតែ ៧ពាន់ ៧០៣នាក់ ដែលនាំឲ្យតួលេខអ្នកចាក់វ៉ាក់សាំងដូស ជម្រុញទី២ រយៈ ពេល ២១ថ្ងៃ កន្លងមកនេះបានកើនដល់ចំនួន ៤៦ម៉ឺន៧ពាន់ ៦៣៣នាក់ហើយ ។ ដោយឡែក ការចាក់វ៉ាក់សាំងដូសទី៣ នៅថ្ងៃនេះបានចំនួន ២ម៉ឺន ៦ពាន់ ៤៣២នាក់ ។