-
កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ក្នុងរយ:ពេលពេញមួយខែ (Video Inside)

កម្ពុជាក្នុងរយ:ពេលពេញមួយខែកន្លងមកនេះ មិនមានអ្នកសា្លប់ដោយសារជំងឺកូវីដនោះទេ។ នេះជាតួលេខ បង្ហាញភាពធូរស្រាលបំផុតរបស់កម្ពុជាក្នុងចំណោមបណ្តាប្រទេសអាស៊ានដែលនៅតែមានសេចក្តីរាយការណ៍ ជុំវិញតួលេខអ្នកស្លាប់ស្ទើររៀងរាល់ថ្ងៃ។ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នៅមានតួលេខ ដដែលចំនួន៣ពាន់១៥នាក់ចាប់តាំងពីថ្ងៃទី៣មករាឆ្នាំ២០២២នោះមក។
-
ក្រសួងអប់រំបញ្ជាក់សម្រេចរក្សាទុកលទ្ធផលប្រឡងនៅដដែលក្រោយការតវ៉ា (Video Inside)

-
សមត្ថកិច្ចកំពុងស្វែងរកតម្រុយឃាតកម្មសម្លាប់មនុស្សមួយគ្រួសារនៅខេត្តមណ្ឌលគិរី (Video Inside)

ឃាតកម្មសម្លាប់មនុស្សមួយគ្រួសារនៅក្នុងភូមិដាច់ស្រយាលមួយក្នុងខេត្តមណ្ឌលគិរី បានប្រញាប់ឱ្យអាជ្ញាក្នុង មូលដ្ឋានដាក់ពង្រាយកម្លាំងតាមស្វែងរកឃាតករដែលកំពុងលាក់មុខ។ មនុស្ស៥នាក់បានស្លាប់និងម្នាក់ទៀត ជាកុមារអាយុ១២ឆ្នាំបានរងរបួសធ្ងន់ក្នុងហេតុការណ៍មួយដែលគេជឿថាពាក់ព័ន្ធនឹងគំនុំសម្លាប់មួយគ្រួសារ ផ្តាច់ ពូជ។ មិនមានការបញ្ជាក់ថាតើគំនុំសម្លាប់មួយគ្រួសារផ្តាច់ពួជនោះ បានជាប់ទាក់ទងនឹងអ្វីនោះទេ។ អាជ្ញាធរ មូលដ្ឋានបានថ្លែងថាគេកំពុងស្វែងរកតម្រុយ។
-
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតមេបញ្ជាការកងទ័ពជើងគោកថៃចូលជួបសម្តែងការគួរសម (Video Inside)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកថៃ នាយ ឧត្តម សេនីយ៍ ណារ៉ុងផាន ជីតកែវថា បានចូលជួបសម្តែងការគួរសមនារសៀលថ្ងៃទី៣កុម្ភៈឆ្នាំ២០២២។ នាយឧត្តម សេនីយ៍មេបញ្ជាការកងទ័ពជើងគោកថៃ កំពុងបំពេញទស្សនកិច្ច២ថ្ងៃនៅក្នុងប្រទេសកម្ពុជាតបតាមការអញ្ជើញ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក។ សម្តេចតេជោ បានបំពាក់គ្រឿងឥស្សរិយយសមេដាយសហមេត្រី ជូន ដល់មេបញ្ជាការកងទ័ពជើងគោកថៃ ក្នុងឳកាសជួបសម្តែងការគួរសមនោះ។
-
ប្រធានអាស៊ានអំពាវនាវមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា (Video Inside)

-
កម្ពុជាមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានទេ (Video Inside)

ភាពមិនរីកចម្រើនទៅមុខនៃការអនុវត្តកិច្ចព្រមព្រៀង៥ចំណុចដែលជាផែនទីចង្អុលផ្លូវរបស់អាស៊ាន បានជម្រុញ ឱ្យប្រទេសជាសមាជិកអាស៊ានបានឯកភាពការមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំ ចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ានឡើយ។ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលបានលើកពេលកាលពីខែ មករាកន្លងមក ត្រូវបានកំណត់ពេលធ្វើសាឡើងវិញនៅថ្ងៃទី១៦និង១៧កុម្ភៈនៅក្នុងខេតុ្តសៀមរាបនៃប្រទេស កម្ពុជា។
-
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀង ToR (Video Inside)

-
នាយឧត្តមសេនីយ៍ វង្ស ពិសេន ជួបមេបញ្ជាការកងទ័ពជើងគោកប្រទេសថៃ (Video Inside)

-
ព្រះមហាក្សត្រខ្មែរយាងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅប្រទេសចិន (Video Inside)

ព្រះករុណាព្រះមហាក្សត្រនៃប្រទេសកម្ពុជា កំពុងស្ថិតក្នុងរដ្ឋធានីប៉េកាំង ក្នុងព្រះរាជដំណើរ យាងចូលរួម ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនាទីក្រុងប៉េកាំងនៃប្រទេសចិន។ ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាក្នុង ប្រទេសចិនឆ្នាំ ២០២២ ចាប់ផ្តើមបើកនៅថ្ងៃទី៤កុម្ភៈឆ្នាំ២០២២។ ព្រះករុណាព្រះមហាក្សត្រ បាន យាងចាកចេញព្រះរាជដំណើរពីប្រទេសកម្ពុជានៅថ្ងៃទី៣កុម្ភៈ និងព្រះអង្គគ្រោងយាងវិលត្រឡប់មកមាតុ ប្រទេសវិញនៅថ្ងៃទី៥កុម្ភៈ។
-
បទយកការណ៍ “តំបន់ទេសចរណ៍ទឹកធ្លាក់ច្រកល្អៀង សហគមន៍ទេសចរណ៍ធម្មជាតិ ដ៍ស្រស់ប្រណិតរបស់ខេត្តពោធិ៍សាត់” (Video Inside)
