-
បទវិចារណកថា៖ «ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណ្ណត្តិ ទី៥ឆ្នាំ២០២២-២០២៧» (Video Inside)

នៅតែប្រមាណជាង៤ខែទៀតប៉ុណ្ណោះ, កម្ពុជានឹងឈានដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អា ណ្ណត្តិទី៥។ ការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ គឺជាការបោះឆ្នោតដ៏មានសារៈសំខាន់ណាស់ដែលមិនត្រឹមតែបាន បង្ហាញនូវការលើកកម្ពស់ដំណាក់កាលលទ្ធិប្រជាធិបតេយ្យតាមថ្នាក់មូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការដ៏ មានសារៈសំខាន់នៃការជួយឱ្យឃុំសង្កាត់នីមួយៗមានការអភិវឌ្ឍន៍ថែមទៀត។ កម្មវិធីអប្សរាណិតថ្ងៃនេះ មាន បទវិចារណកថាមួយដែលមានចំណងជើងថា «ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណ្ណត្តិ ទី៥ឆ្នាំ២០២២-២០២៧»។
-
សិស្សសាលាចាប់ផ្តើមចូលរៀនក្នុងទិវាបវេសនាកាលថ្ងៃ១០មករាឆ្នាំ២០២២ (Video Inside)

-
ប្រទេសអាស៊ានឆ្លងកូវីដ១៩មានជាង ១៨ម៉ឺនករណី រយៈពេល ៧២ម៉ោងចុងក្រោយ (Video Inside)

តួលេខឆ្លងក្នុងប្រទេសអាស៊ានទាំង១០រយៈពេល៧២ម៉ោងចុងក្រោយនេះ មានចំនួន ១៨ម៉ឺន៧ពាន់ ៤០៣ករណី ដែលច្រើនជាងសប្តាហ៍មុននោះទៅទៀត។ គួរបញ្ជាក់ថាកាលពីសប្តាហ៍មុន, រយៈពេល៧២ម៉ោង ដូចគ្នានេះ មានការឆ្លងតែ៨ម៉ឺន៤ពាន់និង២ករណីតែប៉ុណ្ណោះ។ ក្នុងចំណោមប្រទេសទាំង១០របស់អាស៊ាន, តួលេខឆ្លង៧២ម៉ោងចុងក្រោយនេះ គឺប្រទេសហ្វីលីពីនជា ប្រទេស មានការឆ្លងច្រើនជាងគេបង្អស់។
-
កម្ពុជាឆ្លងអូមីក្រុង១៥ករណីថ្ងៃច័ន្ទនេះ (Video Inside)

តួលេខឆ្លងវីរុសកូវីដ១៩ ថ្ងៃច័ន្ទនេះ មានចំនួន១៥ករណីដែលសុទ្ធជាវីរុសបំប្លែងថ្មីអូមីក្រុង នាំចូលមកពីបរទេស និងក្នុងសហគមន៍។ បើប្រៀបធៀបពីម្សិលមិញ ការឆ្លងថ្ងៃនេះ ថយចុះ១៥ករណី។ ការរកឃើញវីរុសអូមីក្រុង១៥ ករណីថ្ងៃនេះ បាននាំឱ្យការឆ្លងវីរុសអូមីក្រុងចូលក្នុងប្រទេសកម្ពុជាបានកើនដល់១៩៥ករណីហើយ។ វីរុសអូមី ក្រុង គឺជាប្រភេទវីរុសដែលគេចាត់ទុកថាជាវីរុសឆ្លងលឿនបំផុត។
-
សម្តេចនាយករដ្ឋមន្ត្រីជម្រុញពលរដ្ឋចាក់វ៉ាក់សាំងដូសទី៣ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវការចាក់ដូសជម្រុញ ខណៈក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ តួលេខអ្នក ចាក់វ៉ាក់សាំងដូសទី៣ មានចំនួនជាង២ម៉ឺននាក់ ។ វ៉ាក់សាំងដូសទី៣ ឬវ៉ាក់សាំងដូសជម្រុញគឺជាវ៉ាក់សាំងដែល មន្ត្រីសុខាភិបាលបញ្ជាក់ថាអាចមានលទ្ធភាពក្នុងការជួយបង្ការការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ ជា ពិសេស វីរុសបំប្លែងថ្មីអូមីក្រុង ដែលកំពុងធ្វើឱ្យពិភពលោកមានក្តីបារម្ភ។
-
ផ្ទុះមីននៅព្រះវិហារស្លាប់មន្ត្រីដោះមីន៣នាក់ (Video Inside)

-
កម្ពុជាសម្ពោធកំណាត់ផ្លូវជាតិលេខ៥ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន (Video Inside)

កំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបង មកក្រុងសិរីសោភ័ណ ដែលជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ ក្រោម ជំនួយរបស់ប្រទេសជប៉ុន ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី១០មករាឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ឯកអគ្គរាជទូតជប៉ុនលោកមិកាមិ ម៉ាសាហ៊ីរ៉ូ បានអញ្ជើញចូលរួមក្នុងពិធី សម្ពោធនេះផងដែរ។
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់នូវចំណុចត្រូវបន្តក្នុងការដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២

