Category: កម្មវិធីព័ត៌មាន

  • កម្ពុជាមាតុភូមិយើង០៤.មករា.២០២២

    កម្ពុជាមាតុភូមិយើង០៤.មករា.២០២២

    មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង០៤.មករា.២០២២ LD3   ក្រសួងធនធានទឹក៖ អាកាសធាតុចុះត្រជាក់និងមានភ្លៀងរលឹមផ្សែងក្រូចចាប់ពីថ្ងៃស្អែកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ដោយកម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម៕…ឃ្លីប LD5   សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់រង្វាន់លើកទឹកចិត្តម្ចាស់ជ័យលាភីមេដាយមាស កីឡាប៉េតង់ជើងឯកពិភពលោក នៅព្រឹកស្អែកនេះ៕អាន LD2   កម្ពុជាក្លាយជាប្រធានអាស៊ានផ្លូវការលើកទី៣, ប្រមុខការទូត ថ្លែងបាឋកថា ស្តីពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ដល់អ្នកតាមដាន អន្តរជាតិជាច្រើន៕អាន LD4   អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បញ្ជាក់​អំពី​ដំណើរ​ទស្សនកិច្ច​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​មី​យ៉ាន់​ម៉ា​៕…អាន LD1   ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តក្រើនរំលឹកថា «អាទិភាពចំពោះមុខសម្រាប់កងទ័ព គឺការការពារ ជាតិ សាសនា ព្រះមហាក្សត្រ»៕អាន LD     ព្រឹកនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធការចាប់ឃុំខ្លួនលើករណីអ្នកញុះញង់ឱ្យប្រមូលផ្តុំតវ៉ា នៅមុខណាហ្គាវើលដ៍៕អាន TG     ក្រសួងពាណិជ្ជកម្ម ជូនដំណឹងដល់ក្រុមហ៊ុន ដឹកទំនិញ នាំចេញ-នាំចូល រកមធ្យោបាយ និងវិធីនាំចេញ ក្រៅពីឆ្លងកាត់វៀតណាម ទៅចិន ដើម្បីជៀសវាងការកកស្ទះ ៕….អាន…(រូបភាពអត្ថបទ ទីងី)…

  • តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រយៈពេល១៥ថ្ងៃខាងមុខនេះ (Video Inside)

    តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រយៈពេល១៥ថ្ងៃខាងមុខនេះ (Video Inside)

    តម្លៃប្រេងឥន្ធនៈ បានកើនឡើងមកវិញតិចតួច សម្រាប់ការលក់រយៈពេល១៥ថ្ងៃខាងមុខនេះ។ យោងតាម ក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់២០០រៀលក្នុង១លីត្រ ដែលតម្លៃនេះបានកើនឡើងចំនួន១០០រៀល បើធៀប ទៅការលក់រយៈពេល១៥ ថ្ងៃមុនដូចគ្នា។ ចំណែកប្រេងម៉ាស៊ូតវិញ មានតម្លៃ៣ពាន់៨០០រៀល ក្នុង១លីត្រ ដែល តម្លៃនេះ កើនចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈពេល១៥ ថ្ងៃមុន។

  • អយ្យការចោទអ្នករៀបចំបាតុកម្ម៩នាក់បទញុះ ញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (Video Inside)

    អយ្យការចោទអ្នករៀបចំបាតុកម្ម៩នាក់បទញុះ ញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (Video Inside)

    អយ្យការនៃសាលាដំបូងរាជធានី បានសម្រេចចោទប្រកាន់លើមនុស្ស៩នាក់ដែលបានរៀបចំធ្វើបាតុកម្មនៅមុខ ក្រុមហ៊ុនណាហ្គាវើល។

  • ចាប់គ្រឿងញៀនជិត២៤គីឡូនៅខណ្ឌជ្រោយចង្វារ (Video Inside)

    ចាប់គ្រឿងញៀនជិត២៤គីឡូនៅខណ្ឌជ្រោយចង្វារ (Video Inside)

    គ្រឿងញៀនជិត២៤គីឡូក្រាម និងជនជាតិវៀតណាមម្នាក់ ត្រូវបានបង្ក្រាបនៅក្នុងរាជធានីភ្នំពេញ។ ការបង្ក្រាប ដែលបានធ្វើប្រមាណជិតមួយសប្តាហ៍មកនេះក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ទើបបានបញ្ជាក់ប្រាប់ បណ្តាញសារព័ត៌មាននៅថ្ងៃទី៣មករាឆ្នាំ២០២២។

  • គជបបិតផ្សាយបញ្ជីបោះឆ្នោតដំបូង (Video Inside)

    គជបបិតផ្សាយបញ្ជីបោះឆ្នោតដំបូង (Video Inside)

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានបិតផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹង ត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅថ្ងៃទី៣មករានេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គជប ឈ្មោះអ្នក បោះឆ្នោត មានសរុប៩លាន២០ម៉ឺន៥ពាន់៦៧៥នាក់ ក្នុងនោះស្ត្រីមានចំនួន ៤លាន៩០ម៉ឺន៤ពាន់៨២៥នាក់, ការិ យាល័យបោះឆ្នោតមានចំនួន២ម៉ឺន៣ពាន់៦០២ និងឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានចំនួន ២២ម៉ឺន៤ពាន់៩៧០នាក់។ ការបិទផ្សាយនេះ នឹងតម្រូវឱ្យពលរដ្ឋត្រូវទៅធ្វើការផ្ទៀងផ្ទាត់ឈ្មោះនិងទិន្នន័យ ផ្សេងៗព្រមទាំងអាចសុំការកែតម្រូវតាមរយៈការប្តឹងតវ៉ា ឬនិងការប្តឹងជំទាស់ដែលនឹងមានរយៈពេល១០ថ្ងៃ៕

  • សម្តេចនាយករដ្ឋមន្ត្រីថ្លែងថាតួលេខមនុស្សស្លាប់ដោយចរាចរណ៍កើនច្រើនជាងអ្នកស្លាប់ដោយកូវីដ (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីថ្លែងថាតួលេខមនុស្សស្លាប់ដោយចរាចរណ៍កើនច្រើនជាងអ្នកស្លាប់ដោយកូវីដ (Video Inside)

    តួលេខមនុស្សស្លាប់ដោយសារចរាចរណ៍ បានកើនឡើងវិញគួរ ឱ្យកត់សម្គាល់។ សម្តេចនាយករដ្ឋមន្ត្រី ក្នុងប្រ សាសន៍បានថ្លែងនៅថ្ងៃទី៣មករាប្រៀបធៀបថា តួលេខអ្នកស្លាប់ដោយសារ ចរាចរណ៍នាពេលនេះ មានច្រើន ជាងចំនួនអ្នកស្លាប់ដោយសារជម្ងឺកូវីដ១៩ នាពេលនេះ ។

  • បទអត្ថាធិប្បាយ៖ «ល្បិចកល​ សម រង្ស៊ី ចង់បំបែកគណបក្សប្រជាជនកម្ពុជា នៅលើគោក» (Video Inside)

    បទអត្ថាធិប្បាយ៖ «ល្បិចកល​ សម រង្ស៊ី ចង់បំបែកគណបក្សប្រជាជនកម្ពុជា នៅលើគោក» (Video Inside)

    សម រង្ស៊ី បានព្យាយាមស្វែងរកការបង្កើតរឿងថ្មីដើម្បីលុបរឿងចាស់នៃភាពអាម៉ាសរបស់ខ្លួនដែលក្នុងឆ្នាំ២០២១ នេះមានជាច្រើន ជាពិសេសរឿងអាម៉ាសដែលពាក់ព័ន្ធនឹងការចោទប្រកាន់លើបណ្ឌិត ហ៊ុន ម៉ាណែត។ ការបង្កើត រឿងថ្មីមួយដែល សម រង្ស៊ី កំពុងចង់បង្វែរសភាពការណ៍លុបលាងភាពអាម៉ាសរបស់ខ្លួននោះ គឺល្បិចបំបែកផ្ទៃ ក្នុងគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែភ្លេចគិតថា ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺជាប្រមុខ ដាក់ចេញនូវយុទ្ធសាស្ត្រDIFID ដែលជាយុទ្ធសាស្ត្របំបែកនិងរំលាយក្រុមឧទ្ទាមខ្មែរក្រហមអស់ទាំងស្រុង៕

  • តួលេខទេសចរណ៍ក្នុងស្រុកកើនឡើងវេលាចុងឆ្នាំ២០២១ (Video Inside)

    តួលេខទេសចរណ៍ក្នុងស្រុកកើនឡើងវេលាចុងឆ្នាំ២០២១ (Video Inside)

    តួលេខទេសចរណ៍កំសាន្តក្នុងស្រុកបានកើនឡើងទន្ទឹមនឹងតួលេខឆ្លងកូវីដ-១៩មិនបានកើនឡើងលើសពីមួយ ខ្ទង់ឡើយក្នុងរយៈពេលឈប់សម្រាកដំណាច់ឆ្នាំសកលនិងនៅចុងសប្តាហ៍កន្លងមកនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់នៅថ្ងៃទី៣មករាឆ្នាំ២០២២ថាតួលេខភ្ញៀវទេសចរណ៍ផ្ទៃក្នុងប្រទេសបានកើនឡើងជាង២លាន នាក់ក្នុងរយៈពេលដំណាច់ឆ្នាំសកលនិងចុងសប្តាហ៍កន្លងមកនេះ ។

  • ប្រទេសអាស៊ានឆ្លងកូវីដ១៩ជាង៨ម៉ឺនករណីរយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានឆ្លងកូវីដ១៩ជាង៨ម៉ឺនករណីរយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានការឆ្លងកូវីដ១៩ សរុបមានចំនួន៨ម៉ឺន ៤ពាន់២ករណីច្រើនជាងសប្តាហ៍មុនប្រមាណជាង២ម៉ឺនករណី។ ប្រទេសវៀតណាម នៅតែជាប្រទេសដែល មានការឆ្លងច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ តួលេខឆ្លង៧២ម៉ោងចុងក្រោយនេះនៅវៀត ណាម មានចំនួនជាង៤ម៉ឺន៨ពាន់២៩៨ករណី ដែលស្មើនឹងជាង ១ម៉ឺន៦ពាន់ករណីក្នុងមួយថ្ងៃៗ៕

  • ២៤ម៉ោងឆ្លងអូមីក្រុង៦នាក់ (Video Inside)

    ២៤ម៉ោងឆ្លងអូមីក្រុង៦នាក់ (Video Inside)

    ការឆ្លងជំងឺកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួនតែ៦ករណីដែលសុទ្ធតែជាវីរុសបំប្លែងថ្មី អូមីក្រុង នាំចូលមកពីក្រៅប្រទេស។ កម្ពុជាក្នុងរយ:ពេលបីថ្ងៃក្នុងដើមឆ្នាំ២០២២នេះ ការឆ្លងមានសរុប២៣ករណីដែលសុទ្ធតែជាវីរុសបំប្លែងថ្មីអូមីក្រុង នាំចូលមកពីក្រៅប្រទេសទាំងអស់។