-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
អ្នកចាក់វ៉ាក់សាំងដូសទី៣មានជាង៥ម៉ឺននាក់ក្នុងរយៈពេល២៤ម៉ោង (Video Inside)

តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ រយៈពេល២៤ម៉ោងចុងក្រោយនេះមានជាង៥ម៉ឺននាក់។ កម្ពុជាកំពុងជម្រុញ ការចាក់វ៉ាក់សាំងដូសទី៣ ក្នុងស្ថានភាពដែលពិភពលោកកំពុងបារម្ភឆ្លងការរាលដាលលឿននេះវីរុស បំប្លែងថ្មី អូមីក្រុង ។ ការចាក់ដូសជម្រុញឬវ៉ាក់សាំងដូសទី៣ ត្រូវគេចាត់ទុកថា ជាមធ្យោបាយមួយដែលអាចជួយទប់ទល់ នឹងការឆ្លងនឹងវីរុសបំប្លែងថ្មីអូមីក្រុង ។
-
តួលេខឆ្លងកូវីដ១៩ ធ្លាក់ពី១៥ មក៥ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩រយៈពេល២៤ម៉ោងក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះមកមួយខ្ទង់វិញបន្ទាប់ពីការកើន ឡើងម្សិលមិញដល់១៥ករណី។ យោងតាមក្រសួងសុខាភិបាល, ការឆ្លងថ្មីថ្ងៃនេះ មាន៥ករណីដែលថយចុះ១០ ករណីប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លងថ្មីទាំង៥ករណីនៅថ្ងៃនេះ រួមមាន២ករណីគឺជាការឆ្លង វីរុសបំប្លែងថ្មីអូមីក្រុងមកពីក្រៅប្រទេស។ ការស្លាប់ថ្មីនៅថ្ងៃនេះ មានម្នាក់ផងដែរ ដែលជាអ្នកមិនបានទទួល ការចាក់វ៉ាក់សាំង។ តួលេខស្លាប់ដោយកូវីដ១៩ក្នុងប្រទេសកម្ពុជាបានកើនដល់៣ពាន់១០នាក់ហើយ។
-
លោក ហ៊ុន ម៉ាណែត យកបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតដាក់ភ្នាល់ជាមួយ សម រង្ស៊ី (Video Inside)

-
កម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់លើកដំបូងកន្លែងឃុំឃាំងយុវវ័យក្រោមអាយុ១៨ឆ្នាំ (Video Inside)

-
រដ្ឋាភិបាលជប៉ុនគ្រោងផ្តល់ជំនួយ១៤៥លានដុល្លារ និងអញ្ជើញលោក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចក្រុងតូក្យូ (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ជាទូទៅកិច្ចការងាររបស់អ្នកអាចដំណើរការបាន គ្រាន់តែមិនសូវជាមានភាពងាយស្រួលប៉ុន្មាននោះទេ។ លោកអ្នកត្រូវការពេលវេលា និងគម្រោងផែនការច្បាស់លាស់។ ម្យ៉ាងទៀតសូមកុំរំពឹងជំនួយពីទំនាក់ទំនងរបស់អ្នកឡើយ ពីព្រោះវាមិនអាចទៅរួចនោះទេ។ សូមព្យាយាមធ្វើកិច្ចការដោយខ្លួនទើបប្រសើរជាង។ ក្នុងពេលនេះ ការចំណាយលុយកាក់ច្រើននឹងធ្វើឲ្យបាត់លំនឹងហិរញ្ញវត្ថុ ដូច្នេះកុំទាន់ធ្វើការបណ្តាក់ទុន និងសូម្បីតែចំណាយលុយលើការទិញចូលរបស់របរផ្សេងៗក៏គួរផ្អាកសិនដែរ។ ក្រៅពីនេះ សូមលោកអ្នកប្រុងប្រយ័ត្នជាពិសេសនូវទំនាក់ទំនងជាមួយមនុស្សឆ្នាំម្សាញ់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពនានាក្នុងពេលនេះនឹងទទួលបានភាពវិជ្ជមានទាំងអស់។ លោកអ្នកទទួលបានអំណោយផលសម្រាប់ការគិត និងការសម្តែងចេញ ដូច្នេះវាគ្មានហេតុផលអវិជ្ជមានណាមួយមករំខានផែនការអនុវត្តរបស់អ្នកឡើយ។ ពេលវេលាល្អបំផុតរបស់អ្នកគឺពេលព្រឹក ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរទទួលយកការផ្តល់ជូននានានៅពេលព្រឹក។ ក្នុងថ្ងៃនេះភាពអាក់អន់ចិត្ត ឬការយល់ច្រលំខ្លះអាចកើតឡើង ដូច្នេះសូមលោកអ្នកថែរក្សាចិត្ត និងអាកប្បកិរិយា សូមគិតគូរវែងឆ្ងាយពីផលប្រយោជន៍ទៅថ្ងៃមុខ។ ក្រៅពីនេះ លោកអ្នកគួរបង្កើនទំនាក់ទំនងជាមួយថ្នាក់លើឲ្យបានរឹងមាំ ដើម្បីមានលទ្ធភាពខ្ពស់ក្នុងការយល់ដឹងពីការងារ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានដំណើរល្អប្រសើរណាស់។ លោកអ្នកមានលទ្ធភាពពេញលេញក្នុងការពិភាក្សាចរចា និងធ្វើការដោះស្រាយបញ្ហាតូចធំនានា ដូច្នេះសូមមានភាពរួសរាន់។ ចំពោះការងារទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក ត្រូវតែបំពេញឲ្យបានល្អ ហើយមិនគួរបន្សល់ការងារនោះរហូតដល់ថ្ងៃស្អែកនោះទេ។ ក្រៅពីនេះ សូមព្យាយាមកាត់បន្ថយចំនួនទំនាក់ទំនងមិនច្បាស់លាស់រវាងមិត្តរួមការងារ ក៏ដូចជាអ្នកគ្រប់គ្រង…
-
អប្សរាព្រឹកនេះ ២៩ ធ្នូ ២០២១

-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិករបស់ឃុំគោលដៅទាំង៥ នៃគម្រោង LASED II នៅខេត្តក្រចេះ (Video Inside)

-
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រឡងបាក់ឌុបថ្ងៃទី២ ប្រព្រឹត្តិទៅដោយរលូន ប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អបំផុត (Video Inside)
