-
មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជួបពិភាក្សាជាមួយអនុរដ្ឋលេខាធិការការពារជាតិសឹង្ហបុរី (Video Inside)

អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានជួបពិភាក្សាជាមួយនឹងអនុរដ្ឋលេខាធិការក្រសួងការពារជាតិសឹង្ហបុរីក្នុងរាជធានីភ្នំពេញ ដោយភាគី ទាំង២បានជជែកលើការពង្រឹងកិច្ចសហប្រតិបត្តិយោធារវាងប្រទេសទាំង២។ កិច្ចពិភាក្សាគ្នានេះ បានធ្វើឡើង កាលពីថ្ងៃទី៧ធ្នូក្នុងឳកាសដែលអនុរដ្ឋលេខាធិការក្រសួងការពារជាតិសឹង្ហបុរីឈ្មោះតេវ អ៊ឹងឌី កំពុងបំពេញទស្ស នកិច្ចក្នុងប្រទេសកម្ពុជា៕
-
កម្ពុជាអញ្ជើញមេដឹកនាំយោធា មីន អូងឡាំង ចូលរួមកិច្ចប្រជុំ អគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ក្នុងខែ មីនាឆ្នាំ២០២២ (Video Inside)

កម្ពុជាបានអញ្ជើញអគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍ មីន អូងឡាំងដើម្បីចូលរួមក្នុងកិច្ចប្រជុំ អគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ដែលគ្រោងនឹងធ្វើនៅក្នុងខែមីនាខាងមុខនេះ។ ការអញ្ជើញនេះ បាន ធ្វើឡើងក្នុងកិច្ចពិភាក្សាវីដេអូមួយនារសៀលថ្ងៃទី៨ធ្នូឆ្នាំ២០២១ រវាងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍វង្សពិសេនជាមួយនឹងនាយឧត្តមសេនីយ៍ មីន អូងឡាំង។
-
អគ្គមេបញ្ជាការកងទ័ពកម្ពុជាពិភាក្សាជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន (Video Inside)

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍វង្ស ពិសេន បានធ្វើកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ អនឡាញនៅថ្ងៃទី៨ធ្នូនេះ ជាមួយនឹងនាយសេនាធិការកងទ័ពហ្វីលីពីន លោកឧត្តមសេនីយ៍ឯក អង់ដ្រេ សេន ទីណូ។ លោកឧត្តមសេនីយ៍ឯក អង់ដ្រេ សេន ទីណូ គឺជានាយសេនាធិការលើកទី៥៧របស់ហ្វីលីពីនដែលទើប ឡើងកាន់តំណែងក្នុងខែវិច្ឆិកាឆ្នាំ២០២១។
-
ព្រះមហាក្សត្រខ្មែរថ្វាយព្រះភ្លើងក្នុងព្រះរាជពិធីបូជាព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (Video Inside)

ព្រះរាជពិធីបូជាព្រះសពសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ បានប្រព្រឹត្តតាមគន្លងប្រពៃណីនិងព្រះពុទ្ធសាសនា ខ្មែរក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតពីព្រះករុណាព្រះមហាក្សត្រខ្មែរនិងសម្តេចម៉ែជាទីគោរពសក្ការៈនៅថ្ងៃទី ៨ធ្នូឆ្នាំ២០២១។ ព្រះរាជពិធីបូជាព្រះសពព្រះរាមបុត្រាច្បងរបស់ព្រះមហាក្សត្រ បានរៀបចំធ្វើនៅវាលព្រះមេរុ នៅមុខវត្តបទុមវត្តី៕
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺជាពេលវេលាអំណោយផលសម្រាប់ការផ្តើមគម្រោងថ្មី។ រាល់ការផ្លាស់ប្តូរទាំងឡាយ គឺអាចធ្វើទៅបាន ហើយថែមទាំងមានដំណើរការកាន់តែល្អប្រសើរផងដែរ។ ហេតុដូច្នេះចូរបន្តសកម្មភាព ឬចាប់ផ្តើមអនុវត្តផែនការដែលអ្នកបានរៀបចំ។ ប៉ុន្តែក៏សូមមានការប្រុងប្រយ័ត្នចំពោះការសម្រេចចិត្តដោឯកឯង ឬដែលប្រញាប់ប្រញាល ពីព្រោះអ្នកអាចធ្លាក់ចូលទៅក្នុងស្ថានភាពមិនល្អ។ ក្រៅពីនេះ លោកអ្នកក៏មានអារម្មណ៍ក្តៅក្រហាយ និងឆាប់ខឹងច្រើន ដូច្នេះសូមរៀនគ្រប់គ្រងចិត្តជាចាំបាច់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពផ្តល់អនុសាសន៍ឲ្យប្រុងប្រយ័ត្ន ដើម្បិជូលជុលកែលម្អស្ថានភាពអាជីវកម្ម។ ភាគច្រើនអ្នកនឹងអាចជំនះបញ្ហាបាន ប៉ុន្តែលទ្ធផលនោះហាក់នៅឆ្ងាយបន្តិច។ សូមលោកអ្នកបង្កើនសមត្ថភាពច្នៃប្រឌិត ពិសេសវិស័យសិល្បៈ។ លើសពីនេះ គួរពិនិត្យវាយតម្លៃស្ថានភាព និងប្រមូលយកពត៌មាន ហើយគួរចូលរួមសកម្មភាពការងារជាមួយមនុស្សនៅក្នុងក្រុម ប្រសើរជាងធ្វើការអនុវត្តការងារតេឯង។ ចំពោះជម្លោះនឹងមិនកើតឡើងនោះទេ ប៉ុន្តែភាពអាកអន់តិចតួចមានសញ្ញាវិជ្ជមាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ ប្រសិនបើអ្នកមានគម្រោងទុកជាមុន។ ចំពោះកិច្ចការ ឬបញ្ហាសំខាន់ៗគឺមិនចាំបាច់ត្រូវដោះស្រាយបន្ទាន់នោះទេ ពីព្រោះលោកអ្នកមានលទ្ធភាព និងពេលវេលាគ្រប់គ្រាន់។ ក្នុងនោះក៏សូមកុំខ្ជះខ្ជាយពេលវេលា និងថាមពលលើការគិតគូររឿងរ៉ាវដែលមិនចាំបាច់។ ប្រសិនបើអ្នកសង្ស័យទៅចំណេះដឹង និងជំនាញវិជ្ជាជីវៈរបស់អ្នក សូមពិគ្រោះជាមួយមិត្តរួមការងារ…
-
អប្សរាព្រឹកនេះ ០៩ ធ្នូ ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L2 សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះនៅខេត្តកណ្តាល នៅព្រឹកនេះ៕…អានផ្ទាល់ SB1 ពិធីផ្សព្វផ្សាយខ្លឹមសារសង្ខេបនៃមហាសន្និបាតពេញអង្គលើកទី៦របស់គណកម្មាធិការមជ្ឈិមបក្សកុម្មុយនីសចិនអណត្តិទី១៩និងសៀវភៅរបស់ឯកឧត្តម ស៊ីជិនពីង ស្តីពីអភិបាលកិច្ចប្រទេសចិនភាគទី៣៕…អានផ្ទាល់ D1 ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលីថ្លែងថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងវៀតណាម នៅតែបន្ត និងកាន់តែរឹងមាំថែមទៀតជានិច្ចនិរន្ត៕…អ្នករ័ត្ន ចរិយា…ឃ្លីប… (ដោយ៖ទីស្តីការគណរដ្ឋមន្ត្រី) N13- ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍៥ចំណុច ដើម្បីជួយជំរុញ កម្មវិធីថ្នាក់ជាតិ «ធុរកិច្ចថ្មីកម្ពុជា» ឲ្យទទួលបានជោគជ័យ ប្រកបដោយនិរន្តរភាព៕ឃ្លីប V1- លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សាទរចំពោះវត្តមាន ឯកឧត្តម ង្វៀន ហ៊ុយតាំង(Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ដែលទើបផ្លាស់ថ្មី៕…ឃ្លីប N12- ការបញ្ឈប់ចេញអាជ្ញាបណ្ណទទួលប្រាក់បញ្ញើ ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជារឿងត្រឹមត្រូវ, បច្ចុប្បន្នកម្ពុជាមានធនាគារ និងមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ជើចំនួន ៦១ស្ថាប័ន៕ឃ្លីប D5 …
-
នាយឧត្តមសេនីយ៍ សៅ សុខា ប្រាប់កងកម្លាំងឲ្យពង្រឹងសន្តិសុខ តាមបន្ទាត់ព្រំដែនឲ្យបានល្អ ឈរលើមូលដ្ឋាន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអនុវត្តច្បាប់ (Video Inside)

-
ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៤នាក់ និងស្លាប់ចំនួន៤នាក់ (Video Inside)

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សាទរចំពោះវត្តមាន ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ដែលទើបផ្លាស់ថ្មី (Video Inside)

-
ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងវៀតណាម នៅតែបន្ត និងកាន់តែរឹងមាំថែមទៀតជានិច្ចនិរន្ត (Video Inside)
