-
កម្ពុជាសម្ពោធផ្លូវជាតិលេខ១១ តម្លៃ១០០លានដុល្លារ នៃជំនួយរបស់ប្រទេសចិន (Video Inside)

ផ្លូវជាតិលេខ១១តម្លៃប្រមាណ១០០លានដុល្លារដែលជាផ្លូវជាតិភ្ជាប់ខេត្តភាគខាងកើតកម្ពុជាទៅកាន់ខេត្ត ភាគ ឥសានប្រទេសនិងទៅកាន់ផ្នែកដទៃនៃខេត្តនានាភាគពាយព្យនិងឧត្តរប្រទេសផងដែរនោះ បានធ្វើពិធីដាក់ សម្ពោធឳ្យប្រើប្រាស់នៅថ្ងៃទី៦ធ្នូនេះ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោហ៊ុនសែននាយករដ្ឋ មន្ត្រីនៃប្រទេសកម្ពុជា។
-
ព្រះមហាក្សត្រ និងសម្តេចម៉ែយាងគោរពព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលទេសនោះទេ ពេលណាក៏អ្នកអាចាប់ផ្តើមបានដែរ។ ចំពោះលោកអ្នកធ្វើការរាជការ និងឯកជននឹងអាចទទួលបានដំណឹងល្អទាក់ទងនឹងឳកាសការងារដ៏រីករាយនៅរវាងចុងបញ្ចប់ការងារល្ងាចនេះ។ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានប្រាក់ចំណេញដែលស្ថិតស្ថេរផងដែរ។ ក្នុងនោះដែរ លោកអ្នកគួរយកចិត្តទុកដាក់ ពិភាក្សាការងារ ផ្តោះប្តូរយោបល់ខ្លះជាមួយថា្នក់ដឹកនាំទើបប្រសើរ។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការស្វែងយល់ និងដោះស្រាយបញ្ហា។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា។ ក្នុងថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តរក្សា ឬផ្លាស់ប្តូរកិច្ចការងារតាមក្តីប្រាថ្នា ហើយលទ្ធផលដែលទទួលបានគឺជាលទ្ធផលវិជ្ជមាន ដូច្នេះមិនគួរមិនកង្វល់ចំពោះករណីនេះទេ។ ក្រៅពីនេះ សូមមានចិត្តសណ្តោស អធ្យាស្រ័យឲ្យបានខ្ពស់ និងកុំពាក់ព័ន្ធបញ្ហារបស់អ្នកដទៃ បើទោះជាមនុស្សដែលអ្នកស្គាល់ច្បាស់ក៏ដោយ។ ក្រៅពីនេះអ្នកមានលទ្ធភាពធ្វើឲ្យមនុស្សជាច្រើនជឿទុកចិត្ត និងជ្រោមជ្រែងដល់ការងាររបស់អ្នក។ ក្នុងនោះសូមមានការប្រុងប្រយ័ត្នចំណោះការចុះហត្ថលេខា។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ មុខរបររកស៊ី និងការងាររបស់អ្នកពិបាកក្នុងការទទួលបានផលតាមក្តីបំណង។ មតិរិះគន់ និងគំនិតយោបល់អវិជ្ជមានជាច្រើននឹងរំខានដល់ទឹកចិត្តរបស់អ្នកខ្លាំង ហេតុដូច្នេះសូមប្រុងប្រយ័ត្ន ធ្វើយ៉ាងណាកុំឲ្យខ្លួនឯងរងផលប៉ះពាល់ពីគំនិតយោបល់ពីខាងក្រៅខ្លាំងពេក។ សូមព្យាយាមចំណាយពេលវេលាធ្វើការ ទទួលខុសត្រូវឲ្យបានខ្ពស់ និងប្រឹងប្រែងស្វែងរកប្រភពពត៌មានផ្សេងៗដើម្បីសម្រួលដល់ស្ថានភាពនេះ។ ក្រៅពីសូមលោកអ្នកកុំចូលរួមការពិភាក្សាលើចំណុចផ្សេងពីការងារ ពីព្រោះកំហុសធ្វើឲ្យអ្នកបាត់បង់ជំនឿចិត្តពីមនុស្សរួមក្រុម។…
-
អប្សរាព្រឹកនេះ ០៧ វិច្ឆិកា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ H1 សម្តេចតេជោ ហ៊ុន សែន ទាមទារឱ្យមេទ័ពវៀតណាមម្នាក់សុំទោសចំពោះការប្រមាថមកលើកម្ពុជា។ ការថ្លែងសារមួយចេញពីខេត្តព្រៃវែង ដែលស្ថិតនៅក្បែរព្រំដែនកម្ពុជា-វៀតណាម សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការប្រមាថរបស់មេទ័ពវៀតណាមម្នាក់ កាលពីខែមីនា ឆ្នាំមុនដែលថា «បើវៀតណាមមិនទប់ស្កាត់តាមព្រំដែនទេ កូវីដ១៩នឹងឆ្លងចូលពីកម្ពុជាដូចទឹកបាក់ទំនប់»។ សម្តេចតេជោលើកឡើងថា ការសម្តីនេះសម្តេចមិនអាចទទួលយកបានទេ ហើយឮសម្តេចបានទាមទារឱ្យលោកឧត្តមសេនីយ៍ឯក ង៉ូវ ស៊ុនជាន អតីតមេបញ្ជាការការពារព្រំដែនវៀតណាមរូបនោះ ដែលបច្ចុប្បន្នជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម សុំទោស ឬធ្វើការកែតម្រូវឡើងវិញ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ ខ្ញុំអត់ប្រឆាំងវៀតណាមទេ ប៉ុន្តែខ្ញុំប្រឆាំងចំពោះសម្តីបុគ្គលដែលប្រមាថកម្ពុជា»។ ហើយសម្តេចបញ្ជាក់ទៀតថា «ខ្ញុំទាមទារឱ្យនាយករដ្ឋមន្រ្តីដក (មេបញ្ជាការនេះ) ប៉ុន្តែគាត់ដកដែរ តែដកផ្កាយពីរឱ្យឡើងផ្កាយ៣តែម្តង»។…ឃ្លីប… H3 សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា អ្វីដែលលើកឡើងនេះ មិនមែនជាការបំបែកបំបាក់សាមគ្គីភាព កម្ពុជា-វៀតណាមទេ ប៉ុន្តែជាការផ្ញើសារទៅបុគ្គលម្នាក់ដែលហ៊ានប្រមាថដល់កម្ពុជា ៕…ឃ្លីប… H2 សម្តេចតេជោ ហ៊ុន…
-
ក្រុមការងារអភិវឌ្ឍន៍យុវជន ខេត្តព្រៃវែង ធ្វើសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ និងលើកទិសដៅឆ្នាំ២០២២ (Video Inside)

-
ឯកឧត្តម សុខ ប្រសិទ្ធិ បញ្ជាក់ថាមន្រ្តីគណបក្សប្រជាជនកម្ពុជា ត្រូវមានសមត្ថភាពចំណេះដឹងនិងបទពិសោធន៍ ដើម្បីបំរើប្រជាពលរដ្ឋតាមមូលដ្ឋានអោយបានល្អ (Video Inside)

-
អាងទឹកអូរតាកេរ្តិ៍ ស្ថិតក្នុងស្រុកជើងព្រៃ នឹងក្លាយទៅជាកន្លែងកំសាន្តចម្រុះ រួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងស្រុក បង្កើតមុខរបរ និងប្រាក់ចំណូលបន្ថែមដល់ពលរដ្ឋនៅមូលដ្ឋាន (Video Inside)

-
រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះលោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធព្រៃលិចទឹក (Video Inside)

-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ (Video Inside)

-
សម្តេចតេជោ ហ៊ុន សែន ទាមទារឱ្យមេទ័ពវៀតណាមម្នាក់សូមទោសចំពោះការប្រមាថមកលើកម្ពុជា (Video Inside)
