Category: កម្មវិធីព័ត៌មាន

  • សម្តេច សាយ ឈុំ ទទួលជួបឯកអគ្គរដ្ឋទូតថ្មីវៀតណាម (Video Inside)

    សម្តេច សាយ ឈុំ ទទួលជួបឯកអគ្គរដ្ឋទូតថ្មីវៀតណាម (Video Inside)

    ប្រធានព្រឹទ្ធសភាសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានទទួលជួបឯកអគ្គរដ្ឋទូតថ្មីវៀតណាមប្រចាំកម្ពុជានៅ ថ្ងៃទី២៦វិច្ឆិកានេះ នៅវិមានព្រឹទ្ធសភា។ ឯកអគ្គរដ្ឋទូតថ្មីវៀតណាមលោកង្វៀន ហ៊ុយ តាំង បានថ្លែងវាយតម្លៃ ខ្ពស់ជុំវិញគោលនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបាននាំឲ្យកម្ពុជាបានបើកដំណើរការប្រ ទេសសាឡើងវិញ។

  • នាយករដ្ឋមន្ត្រីឡាវគ្រោងធ្វើទស្សនកិច្ច២ថ្ងៃនៅកម្ពុជាសប្តាហ៍ក្រោយ (Video Inside)

    នាយករដ្ឋមន្ត្រីឡាវគ្រោងធ្វើទស្សនកិច្ច២ថ្ងៃនៅកម្ពុជាសប្តាហ៍ក្រោយ (Video Inside)

    នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសកម្ពុជានាសប្តាហ៍ខាងមុខនេះ។ មន្ត្រីរាជរដ្ឋាភិបាលថ្លែងថានាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ នឹងធ្វើទស្សនកិច្ច២ថ្ងៃ គឺថ្ងៃទី២៩ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។ 

  • កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ត្រូវបានបិទបញ្ចប់ (Video Inside)

    កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ត្រូវបានបិទបញ្ចប់ (Video Inside)

    លកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់នាល្ងាចថ្ងៃទី២៦វិច្ឆិកា នេះ។ កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃជាប់គ្នានេះ បានពិភាក្សាអំពីតួនាទីរបស់ខ្លួន ក្នុងការលើកកម្ពស់ពហុ ភាគី និយមដោយផ្តោតលើប្រធានបទពាក់ព័ន្ធ

  • ហោរាសាស្រ្តអាជីពប្រចាំថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តអាជីពប្រចាំថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់ពិបាកក្នុងការទទួលបានជោគជ័យបន្តិច ប៉ុន្តែមិនមានន័យថាលោកអ្នកគ្មានសំណាងទាំងស្រុងនោះទេ។ ស្ថានភាពល្អក្នុងពេលនេះគឺអ្នកអាចនិយាយចរចា ដោះស្រាយរាល់បញ្ហា ឬកែប្រែស្ថានការណ៍បានល្អ។ ប្រសិនបើអ្នកមានការលំបាកខ្លះដែលពិបាកដោះស្រាយ សូមកុំប្រថុយប្រថាន ប៉ុន្តែសូមព្យាយាមរកដៃគូពិភាក្សា​ទើបជាផ្លូវល្អប្រសើរបំផុត។ ក្រៅពីនេះ ត្រូវគ្រប់គ្រងអារម្មណ៍ កុំឲ្យគេចាប់ថ្នាក់បានឲ្យសោះ ពីព្រោះអ្នកកំពុងមានមនុស្សនៅក្បែរចាំមើលបំណាំ។ លើសពីនេះអ្នកអាចមានលទ្ធភាពស្វែងយល់ភាពប្រែប្រួលបានលឿន ហើយដោះស្រាយដោយសន្តិវិធី។​ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបជាធម្មតា ចំណែកអ្នកប្រកបការងារវិញ ក៏សម្រេចបានផ្លែផ្កានឹងការទទួលស្គាល់សមត្ថភាពការងារពីក្រុមការងារផងដែរ។ ដោយឡែក តំណែងការងារ និងផលប្រយោជន៏ធំដុំ មិនទាន់ទទួលបានក្នុងពេលនេះទេ ប៉ុន្តែប្រឹងបន្តិចទៀតពីព្រោះភាពរីកចម្រើននេះកំពុងនៅក្នុងគន្លងផ្លូវរបស់អ្នក។ ត្រូវចាំថា កុំ ទាន់បាក់ទឹកចិត្តឲ្យសោះ។ ទន្ទឹមនឹងនោះសូមរក្សាទំនាក់ទំនងឲ្យបានល្អជាមួយមនុស្សដែលនៅក្បែរ ពីព្រោះពួកគេអាចជួយទំនុកបម្រុង និងយកអាសារលោកអ្នកបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងច្រើនណាស់ក្នុងថ្ងៃនេះ រួមទាំងជីវិតឯកជន និងការបង្កើតកម្មវិធីមង្គលនានាផង។ ទ្រព្យសម្បត្តិ មុខតំណែងអាចនឹងទទួលបានដំណឹងយ៉ាងជាក់ប្រាកដក្នុងរយៈពេលរសៀល ក្នុងនោះដែរអ្នកមិនគួរមានការភ្ញាក់ផ្អើលសំពោះហេតុការទេ ពីព្រោះអ្វីៗជាប់ទាក់ទងនឹងមជ្ឈដ្ឋានជុំវិញច្រើន។ ដោយឡែក អ្នកអាចមានជម្លោះ…

  • កម្ពុជាមាតុភូមិយើង២៦.វិច្ឆិកា.២០២១

    កម្ពុជាមាតុភូមិយើង២៦.វិច្ឆិកា.២០២១

    មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង២៦.វិច្ឆិកា.២០២១LD សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ថ្ងៃទី១ បានប្តេជ្ញាពង្រឹងនយោបាយពហុភាគីនិយម ដែលជាគ្រឹះនៃសន្តិភាពស្ថិរភាព និងវិបុលសុខសកល៕..ឃ្លីប(សម្លេង+អត្ថបទលីដា+កាត់តរូបភាពសេឌី)LD1 អឺរ៉ុបថ្លែងអំណរគុណ និងកោតសរសើរកម្ពុជា ដែលខិតខំរៀបចំកិច្ចប្រជុំ ASEM13 បានជោគជ័យ ៕..ឃ្លីប(សម្លេង+អត្ថបទលីដា+កាត់តរូបភាពសេឌី)LD2 លោកបណ្ឌិត គិន ភា ៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣បង្ហាញឲ្យឃើញពីសមត្ថភាពរបស់កម្ពុជានិងការលេចធ្លោ របស់កម្ពុជានៅក្នុងតំបន់ និង អន្តរជាតិ៕…អាន(អត្ថបទលីដា+ រូបភាពកាត់តសេឌី)TG តាមរយៈហ្វេកប៊ុកឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ផ្តាំតាមនាយករដ្ឋមន្ត្រីព័រទុយហ្កាល់ ពីបំណងអញ្ជើញ កំពូលកីឡាករបាល់ទាត់ Ronaldo មកលេងកម្ពុជានៅថ្ងៃណាមួយ ៕…..អាន…… (អត្ថបទរូបភាព ទីងី)LD3 កិច្ចពិភាក្សាបើកច្រកព្រំដែលកម្ពុជា-ថៃឡើងវិញ ភាគីកម្ពុជាស្នើសុំឱ្យពលរដ្ឋចេញចូល ៣.០០០នាក់ ក្នុងមួយថ្ងៃ៕ អាន (អត្ថបទលីដា+រូបភាពទីងី) ព័ត៌មានអន្តរជាតិពេលព្រឹក១- បណ្តាប្រទេសជាច្រើនកំពុងបញ្ចេញប្រេងពីស្តុកយុទ្ធសាស្រ្តរបស់ជាតិ ដើម្បីទម្លាក់តម្លៃប្រេងឆៅពិភពលោក ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា២-…

  • អភិបាលខេត្តកម្ពុជា និងថៃពិភាក្សារកការបើកច្រកព្រំដែន (Video Inside)

    អភិបាលខេត្តកម្ពុជា និងថៃពិភាក្សារកការបើកច្រកព្រំដែន (Video Inside)

    អភិបាលខេត្តថៃ និងអភិបាលខេត្តកម្ពុជា ដែលមានព្រំដែនភាគខាងលិចជាប់នឹងប្រទេសថៃ បានជួបគ្នានៅថ្ងៃ ទី២៥វិច្ឆិកាដើម្បីស្វែងរកការបើកច្រកព្រំដែនសាឡើងវិញ។

  • ការសាងសង់ដំណាក់កាលទី១ ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី ទើបសម្រេចបាន២៧% (Video Inside)

    ការសាងសង់ដំណាក់កាលទី១ ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី ទើបសម្រេចបាន២៧% (Video Inside)

    សំណង់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី ទើបសម្រេចបាន២៧% ទេ ក្នុងដំណាក់កាលទី១ប៉ុន្តែនឹងរំពឹង បញ្ចប់តាមការគ្រោងទុក។

  • រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង៦ពាន់៥៧១នាក់ (Video Inside)

    រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង៦ពាន់៥៧១នាក់ (Video Inside)

    តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងនេះមានចំនួន ៦ពាន់៥៧១នាក់ ។ យោងតាម ក្រសួងសុខាភិបាលតួលេខនៃចំនួនសរុបចាក់លើប្រជាពលរដ្ឋទូទាំងប្រទេសគិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា បាន កើនដល់១៤លាន១សែន១ម៉ឺន៤ពាន់៤៧៤នាក់។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន២ម៉ឺន៩ពាន់៤៧៣ ករណី និងការស្លាប់ថ្មីមានចំនួន៤៣៨នាក់។ បើប្រៀបធៀបនឹងម្សិលមិញការឆ្លងថ្មីមានកើនឡើងចំនួន១ពាន់ ៧៦៥ករណី, និងការស្លាប់ថ្មីថយចុះ៦១នាក់។ ប្រទេសដែលមានការឆ្លងថ្មីនិងការស្លាប់ថ្មី ក្នុងរយៈ ពេល២៤ ម៉ោងចុងក្រោយនេះនៅអាស៊ានមាន១០ប្រទេស។

  • ការឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាកើនឡើងលើស១២ម៉ឺនករណី (Video Inside)

    ការឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាកើនឡើងលើស១២ម៉ឺនករណី (Video Inside)

    តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា បានកើនលើស១២ម៉ឺនករណីហើយ បើរាប់បញ្ចូលការឆ្លង៣២ករណី បន្ថែមទៀតនៅថ្ងៃនេះ។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន៣២ករណីក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ, ការឆ្លងចូលក្នុងសហគមន៍ មានចំនួន២៥ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន ៧ករណី។