Category: កម្មវិធីព័ត៌មាន

  • កម្ពុជាមាតុភូមិយើង២៥.វិច្ឆិកា.២០២១

    កម្ពុជាមាតុភូមិយើង២៥.វិច្ឆិកា.២០២១

    មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង២៥.វិច្ឆិកា.២០២១LD ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប, នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកម្រិតអន្តរជាតិ ហើយបាននឹងកំពុងដើរតួនាទី និងឈរដោយស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានា លើពិភពលោក ប្រកបដោយមោទកភាពបំផុត៕ ..ឃ្លីប(សម្លេងអត្ថបទលីដា+កាត់តរូបភាពសេឌី)LD5 ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ត្រូវបានកិច្ចប្រជុំពេញអង្គរដ្ឋសភាបោះឆ្នោតគាំទ្រជា អនុប្រធានទី១ រដ្ឋសភាហើយនៅព្រឹកនេះ៕..អាន(អត្ថបទលីដា+រូបភាពសេឌី)LD1 រដ្ឋមន្ដ្រីពាណិជ្ជកម្ម៖ កម្ពុជាទទួលបានលទ្ធផល ប្រកបដោយផ្លែផ្កា ក្នុងនាមជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១៕ ..អាន(អត្ថបទលីដា+កាត់តរូបភាពទីងី)LD3 ២៥វិច្ឆិកានេះ ជាខួបលើកទី១៦ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ៕.. អាន(អត្ថបទលីដា+កាត់តរូបភាពសេឌី)LD2 ពលរដ្ឋខ្មែរអាមេរិកាំង ខឹងសម្បារនឹង សម រង្ស៉ី ដែលព្រមានញុះញង់ឱ្យអាមេរិក ដកហូតសញ្ជាតិរបស់ពួកគេបើមាននិន្នាការគាំទ្រ CPP ៕..អាន +ឃ្លីបវីដេអូ(អត្ថបទលីដា+កាត់តរូបភាពទីងី)LD4 គិតត្រឹម២៤ វិច្ឆិកា៖ របាយការណ៍ចាក់វ៉ាក់សាំង លើប្រជាជនអាយុពី១៨ឆ្នាំឡើង មាន ១០០,៧៨%៕…អាន(អត្ថបទលីដា+កាត់តរូបភាពទីងី) ព័ត៌មានអន្តរជាតិពេលព្រឹក១- លោក ហ៊្វូមីអូ គីស៊ីដា៖ ជប៉ុននឹងបញ្ចេញប្រេងឆៅពីស្តុកបម្រុង ដើម្បីតបតាមសំណើរបស់សហរដ្ឋអាមេរិក ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា…

  • សមត្ថកិច្ចបន្តរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ២៧១ ក្នុងខណ្ឌមានជ័យ (Video Inside)

    សមត្ថកិច្ចបន្តរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ២៧១ ក្នុងខណ្ឌមានជ័យ (Video Inside)

    រដ្ឋបាលរាជធានី បានចុះរៀបចំសណ្តាប់ធ្នាប់សន្តិសុខតាមដងថ្នល់នៅលើកំណាត់ផ្លូវ២៧១ ក្នុងខណ្ឌមានជ័យ ខណៈពលរដ្ឋមួយចំនួនបានបន្តយកចិញ្ចើមថ្នល់ធ្វើអាជីវកម្មបង្កប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ អាជ្ញា ធរបានទុករយៈពេល៣ថ្ងៃដល់ក្រុមអាជីរករក្នុងការរុះរើភាពអនាធិបតេយ្យ លើចិញ្ចើមថ្នល់នោះដោយខ្លួនឯង បើពុំដូច្នោះទេ នឹងមានវិធានការចុះរុះរើដោយកម្លាំងសមត្ថកិច្ចផ្ទាល់៕

  • រយៈពេល៩ខែប្រមូលចំណូលចរន្តបានជិត៤ពាន់លានដុល្លារ (Video Inside)

    រយៈពេល៩ខែប្រមូលចំណូលចរន្តបានជិត៤ពាន់លានដុល្លារ (Video Inside)

    ក្រសួងសេដ្ឋកិច្ច ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ បានប្រមូលចំណូលចរន្តបានជិត ៤ពាន់លានដុល្លារអាមេរិក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការប្រមូលចំណូលចរន្តគិតត្រឹមខែកញ្ញា មានចំនួន១ម៉ឺន៥ពាន់៨៩៥បីលានរៀល ដែលស្មើនឹងប្រមាណ៣ពាន់៨០០លានដុល្លារ។សេចក្តីប្រកាសព័ត៌មាន ដដែលបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ដើមឆ្នាំនេះ, ការប្រមូលចំណូលចរន្ត សម្រេចបាន៧៥% ច្រើនជាងការប្រ មូលចំណូល នៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ដែលសម្រេចបានត្រឹម៦៣%៕

  • ខេត្តចំនួន៤ភាគឥសានទទួលការបណ្តុះបណ្តាលវិស័យគ្រប់គ្រងព័ត៌មាន (Video Inside)

    ខេត្តចំនួន៤ភាគឥសានទទួលការបណ្តុះបណ្តាលវិស័យគ្រប់គ្រងព័ត៌មាន (Video Inside)

    ខេត្តចំនួន ៤ នាភាគឥសាន្តកម្ពុជា បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាលខេត្ត ស្តីការគ្រប់គ្រង ព័ត៌មាន។ សិក្ខាសាលារយៈពេល២ថ្ងៃរវាងពីថ្ងៃទី២៤ដល់២៥វិច្ឆិកា បានអញ្ជើញចួលរួមដោយមន្ត្រីនាំពាក្យរដ្ឋា ភិបាលលោកផៃ ស៊ីផាន៕

  • ខេត្តតាកែវប្រកាសស្នងការនគរបាលថ្មី (Video Inside)

    ខេត្តតាកែវប្រកាសស្នងការនគរបាលថ្មី (Video Inside)

    ខេត្តតាកែវ បានធ្វើពិធីប្រកាសផ្លាស់ប្តូរស្នងការនគរបាលខេត្តថ្មីនៅថ្ងៃទី២៤វិច្ឆិកានេះ។ អតីតស្នងការចាស់ លោកឧត្តមសេនី យ៍ទោ សុខ សំណាង ដែលត្រូវបានផ្ទេរភារកិច្ចទៅជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអត្ត សញ្ញាណកម្ម, ចំណែកស្នងការនគរបាលថ្មីខេត្តតាកែវ គឺលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ដែលជា អតីតស្នងការរងនគរបាលរាជធានីភ្នំពេញ។

  • សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលជួបឯកអគ្គរដ្ឋទូតថ្មីបារាំង (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលជួបឯកអគ្គរដ្ឋទូតថ្មីបារាំង (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានទទួលជួបឯកអគ្គរដ្ឋទូតថ្មីប្រទេសបារាំងដែលបានមានប្រសាសន៍ជម្រុញ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២។ លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ត្រូវបានតែងតាំងជា ឯកអគ្គ រដ្ឋទូតថ្មីបារាំងជំនួសលោកអេវ៉ា ង្វៀន ប៊ិញ៕

  • ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីជួយកម្ពុជាបង្កើតសារមន្ទីរអូឡាំពិក (Video Inside)

    ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីជួយកម្ពុជាបង្កើតសារមន្ទីរអូឡាំពិក (Video Inside)

    កម្ពុជា ត្រៀមនឹងមានសារមន្ទីរអូឡាំពិកសម្រាប់ផ្ទុកនូវឯកសារប្រវត្តិនៃចលនាអូឡាំពិកជាតិកម្ពុជានិងពិភព លោក។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សារមន្ទីរអូឡាំពិកនោះ គឺជាជំនួយរបស់ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដែល​នឹងរៀបចំឡើងនៅពហុកីឡដ្ឋាន ជាតិមរតកតេជោ ។

  • មន្ត្រីនគរបាលផែនការងារអត្តសញ្ញាណកម្មព្រមានមន្ត្រីស្ពឹកស្រពន់ (Video Inside)

    មន្ត្រីនគរបាលផែនការងារអត្តសញ្ញាណកម្មព្រមានមន្ត្រីស្ពឹកស្រពន់ (Video Inside)

    មន្ត្រីនគរបាលទទួលផែនការងារអត្តសញ្ញាណកម្មរាជធានី បានថ្លែងព្រមានមន្ត្រីក្រោមបង្គាប់ដែលស្ពឹកស្រពន់ ជុំវិញកិច្ចការផ្តល់សេវាអត្តសញ្ញាណកម្មដល់ប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងនគរ បាលរាជធានី ក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី២៤វិច្ឆិកាបានព្រមានការចាត់វិធានការលើមន្ត្រីក្រោមបង្គាប់ណាដែល ស្ពឹកស្រពន់ទាំងនោះ៕

  • ការប្រឡងឌីប្លូមឆ្នាំ២០២១ជាប់ជាង៩៥ភាគរយ (Video Inside)

    ការប្រឡងឌីប្លូមឆ្នាំ២០២១ជាប់ជាង៩៥ភាគរយ (Video Inside)

    ការប្រឡងសញ្ញាប័ត្រឌីប្លូមឆ្នាំ២០២១នេះ មានអ្នកជាប់ច្រើនច្រើនដល់៩៥,៩៧% ក្នុងចំណោមអ្នកមកប្រឡង សរុប១៤ម៉ឺន៥ពាន់៦៦៨ នាក់។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ សិស្សដែលប្រឡងជាប់ មានចំនួន ១៤ម៉ឺន១ពាន់៥៦នាក់។

  • ប្រទេសអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន២ម៉ឺន៧ពាន់៧០៨ ករណីនិងការស្លាប់ថ្មីមានចំនួន៤៩៩នាក់។ បើប្រៀបធៀបនឹងម្សិលមិញការឆ្លងថ្មីមានកើនឡើងចំនួន២ពាន់ ៩៥០ករណី, និងការស្លាប់ថ្មីថយចុះ២៣នាក់។ ប្រទេសដែលមានការឆ្លងថ្មី ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ នេះនៅអាស៊ានមាន១០ប្រទេស។ ចំណែកការស្លាប់ថ្មីមាន៩ប្រទេស៕