Category: កម្មវិធីព័ត៌មាន

  • រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង៧ពាន់៨៦៩នាក់ (Video Inside)

    រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង៧ពាន់៨៦៩នាក់ (Video Inside)

    តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងនេះ មានចំនួន ៧ពាន់៨៦៩ នាក់ ។ យោងតាម ក្រសួងសុខាភិបាលតួលេខនៃចំនួនសរុបចាក់លើប្រជាពលរដ្ឋទូទាំងប្រទេសគិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា បាន កើនដល់១៤លាន១សែន៧ពាន់៩០៣នាក់។

  • រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន៣៤ករណី (Video Inside)

    រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន៣៤ករណី (Video Inside)

    តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានចំនួន៣៤ករណីដែលថយ ចុះ៥ករណីបើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន៣៤ករណី នោះ ការឆ្លងក្នុងសហគមន៍ មានចំនួន២៨ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន៦ករណីផងដែរ។

  • សម្តេចតេជោ ហ៊ុន សែន ជម្រុញបង្កើនទំហំពាណិជ្ជកម្មជាមួយវៀតណាម (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ជម្រុញបង្កើនទំហំពាណិជ្ជកម្មជាមួយវៀតណាម (Video Inside)

    សម្ដេចតេជោហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេស វៀតណាម ប្រចាំកម្ពុជា និងសម្តេចបានស្នើ លោកឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយតាំង បង្កើនទំហំពាណិជ្ជកម្មវវាងប្រទេសទាំង ២។ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងវៀតណាម គិតត្រឹមឆ្នាំ២០២០ បានកើនឡើងដល់៥ពាន់៣៣០លាន ដុល្លារបើទោះបីប្រទេសទាំង២បានប្រឈមនឹងជម្ងឺឆ្លងកូវីដ១៩។

  • ឃុំខ្លួនមន្ត្រីយោធា៧នាក់ពាក់ព័ន្ធករណីជួញដូរអាវុធ (Video Inside)

    ឃុំខ្លួនមន្ត្រីយោធា៧នាក់ពាក់ព័ន្ធករណីជួញដូរអាវុធ (Video Inside)

    មន្រ្តីយោធាចំនួន៣នាក់ទៀត ត្រូវបានតុលាការសម្រេចឃុំខ្លួន ដែលនាំការសម្រេចឃុំខ្លួននេះបានឡើងដល់ ៧នាក់ហើយពាក់ព័ន្ធនឹងបទល្មើសជួញដូរអាវុធខុសច្បាប់។

  • ក្រសួងមហាផ្ទៃ ចេញលិខិតទទួលស្គាល់ «គណបក្សអនាគតជាតិ» (Video Inside)

    ក្រសួងមហាផ្ទៃ ចេញលិខិតទទួលស្គាល់ «គណបក្សអនាគតជាតិ» (Video Inside)

    ក្រសួងមហាផ្ទៃ បានចេញលិខិតទទួលស្គាល់គណបក្សនយោបាយមួយទៀតនៅថ្ងៃទី២៤វិច្ឆិកានេះ ដែលគណ បក្សនយោបាយនោះឈ្មោះ «គណបក្សអនាគតជាតិ»។

  • ក្រសួងមហាផ្ទៃទទួលស្គាល់គណបក្សកម្ពុជានិយមរបស់លោក យ៉ែម ប៉ុញ្ញឫទ្ធិ (Video Inside)

    ក្រសួងមហាផ្ទៃទទួលស្គាល់គណបក្សកម្ពុជានិយមរបស់លោក យ៉ែម ប៉ុញ្ញឫទ្ធិ (Video Inside)

    ក្រសួងមហាផ្ទៃ បានចុះបញ្ជីទទួលស្គាល់គណបក្សកម្ពុជានិយមដើម្បីឲ្យគណបក្សនយោបាយថ្មីមួយនេះអាច ចូលរួមក្នុងការបោះឆ្នោតក្នុងប្រទេសកម្ពុជា។

  • សម្តេចតេជោហ៊ុនសែនជម្រុញប្រក្រតីភាពរំហូរពាណិជ្ជកម្ម, ធុរកិច្ចនិងវិនិយោគរវាងអាស៊ីនិងអឺរ៉ុបក្នុងវេទិកាសេដ្ឋ កិច្ចនិងធុរកិច្ចអាស៊ីអឺរ៉ុបលើកទី១ (Video Inside)

    សម្តេចតេជោហ៊ុនសែនជម្រុញប្រក្រតីភាពរំហូរពាណិជ្ជកម្ម, ធុរកិច្ចនិងវិនិយោគរវាងអាស៊ីនិងអឺរ៉ុបក្នុងវេទិកាសេដ្ឋ កិច្ចនិងធុរកិច្ចអាស៊ីអឺរ៉ុបលើកទី១ (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាការជម្រុញប្រក្រតីភាពនៃរំហូរពាណិជ្ជកម្ម, ធុរកិច្ចនិងវិនិយោគឳ្យ ស្របទៅនឹងការផ្លាស់ប្តូរថ្មីជាសកល គឺជាការងារសំខាន់និងបន្ទាន់ដើម្បីស្តារនិងជំរុញការអភិវឌ្ឍន៍វិស័យសង្គម សេដ្ឋកិច្ចអាស៊ីអឺរ៉ុបឡើងវិញ។

  • កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី១៣ចាប់ផ្តើមថ្ងៃព្រហស្បតិ៍នេះ (Video Inside)

    កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី១៣ចាប់ផ្តើមថ្ងៃព្រហស្បតិ៍នេះ (Video Inside)

    កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី១៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃស្អែកនេះ ហើយ រយៈពេល២ថ្ងៃតាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំកំពូល ASEM លើកទី១៣ ត្រូវបានលើកពេលយ៉ាង ហោច២ដងរួចមកហើយដោយសារតែវិបត្តិកូវីដ-១៩។ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣នេះ បានលើកពេល ពីចុងឆ្នាំ ២០២០ មកពាក់កណ្តាលឆ្នាំ២០២១ និងបន្តលើកមកចុងឆ្នាំ២០២១។

  • ហោរាសាស្រ្តអាជីពប្រចាំថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តអាជីពប្រចាំថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានទេ គឺវាអំណោយផលសម្រាប់ការងារទាំងឡាយ។ ដូច្នេះហើយសូមចាប់ផ្តើមអនុវត្តផែនការរបស់អ្នក។ អ្នកអាចធ្វើការបណ្តាក់ទុនលើកិច្ចការងារថ្មី ក៏ដូចជាអាចបោះបង់ការងារចាស់ផងដែរ។ សូមកុំទាន់ទុកចិត្តនឹងសមត្ថភាពការងារដែលអ្នកអាចធ្វើបាន គម្រោងការងារច្បាស់លាស់មិនត្រូវបោះបង់ចោលនោះទេ ជាពិសេសហាមដាច់ខាត។ ដោយឡែក លោកអ្នកមិនត្រូវធ្វើការរំលងដៃគូរបស់អ្នក បើទោះជាក្នុងស្ថានភាពយ៉ាងណាក៏ដោយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនះជាពេលវេលាដែលមានអំណោយផលសម្រាប់ការធ្វើទំនាក់ទំនងជាមួយដៃគូជំនួញ ថ្នាក់លើ ក៏ដូចជាសហសេវិក។ សូមកុំមានការស្ទាក់ស្ទើរក្នុងការលើកឡើងនូវគោលបំណងសំខាន់ៗមកពិភាក្សា និងចរចានៅពេលនេះ ពីព្រោះការខិតខំប្រឹងប្រែងរបស់អ្នកនឹងមានការកោតសរសើរ។ លោកអ្នកអាចនឹងជួបបញ្ហាប្រទាក់ក្រឡាតិចតួច ប៉ុន្តែសូមកុំបារម្ភ ពីព្រោះស្ថានភាពនោះនឹងរសាយទៅវិញដោយេកឯង។ ក្រៅពីនេះសូមលោកអ្នកអាចធ្វើការផ្លាស់ប្តូរស្ថានភាពការងារបានដោយសេរី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ មុខរបររកស៊ី និងការងាររបស់អ្នកពិបាកក្នុងការទទួលបានផលតាមក្តីបំណង។ មតិរិះគន់ និងគំនិតយោបល់អវិជ្ជមានជាច្រើននឹងរំខានដល់ទឹកចិត្តរបស់អ្នកខ្លាំង ហេតុដូច្នេះសូមប្រុងប្រយ័ត្ន ធ្វើយ៉ាងណាកុំឲ្យខ្លួនឯងរងផលប៉ះពាល់ពីគំនិតយោបល់ពីខាងក្រៅខ្លាំងពេក។ សូមព្យាយាមចំណាយពេលវេលាធ្វើការ ទទួលខុសត្រូវឲ្យបានខ្ពស់។ ក្រៅពីនេះ លោកអ្នកមិនអាចខ្ជះខ្ជាយពេលវេលា និងថាមពលបានទេ។ ប្រសិនបើអ្នកមានការសង្ស័យចំពោះចំណេះដឹង និងជំនាញវិជ្ជាជីវៈរបស់ខ្លួន សូមពិភាក្សាជាមួយសហសេវិក។ ក្រៅពីនេះ…

  • អប្សរាព្រឹកនេះ ២៥ វិច្ឆិកា ២០២១

    អប្សរាព្រឹកនេះ ២៥ វិច្ឆិកា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ C2    ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ធាតុអាកាសនៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយ ទៅបង្គួរ លាយឡំខ្យល់បក់បោកខ្លាំងខុសពីធម្មតា៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប… BH1  ព្រះមហាក្សត្រកម្ពុជា មានបន្ទូលថា«កម្ពុជាប្ដេជ្ញាចូលរួម ជួយជ្រោមជ្រែង ដល់អង្គការសហប្រជាជាតិ ដើម្បីពង្រឹងឱ្យមានសន្តិភាពនៅគ្រប់ទីកន្លែង ក្នុងពិភពលោក»៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក​ ប៊ុនហុក + អាន អ្នកនាង រ័ត្ម ចរិយា) SB1  ព្រឹកនេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ របស់ខ្លួន ៕ …ឃ្លីប… ( រូបភាព លោក ថេត វិចិត្រ + អត្ថបទ កាត់ត លោក ហេង សម្បត្តិ + អាន អ្នកនាង រ័ត្ន ចរិយា)…