Category: កម្មវិធីព័ត៌មាន

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអាជីពរបស់អ្នកនឹងទទួលផលសម្រេច ព្រមទាំងការជឿទុកចិត្តណាស់ខ្ពស់ពីមនុស្សនៅជុំវិញខ្លួន។ ដោយឡែក សម្រាប់ការផ្លាស់ប្តូរការងារមិនអាចធ្វើទៅបាននោះទេ ដោយសារស្ថានភាពខាងក្រៅកំពុងរុញច្រានការងារថ្មីឲ្យស្ថិតក្នុងដំណាក់កាលពិបាកកំណត់បាន។ ក្នុងនោះដែរ លោកអ្នកអាចមានរឿងរកាំរកូសតិចតួចនៅកន្លែងការងារ​ ដូច្នេះសូមទប់ទល់នឹងកំហឹងឲ្យបាន បើអាចអ្នកគួរដើរចេញទើបជាការប្រសើរ ដើម្បីកុំឲ្យអ្វីៗពិបាកទៅថ្ងៃក្រោយ។ ប៉ុន្តែ បើទោះបីជាស្ថានភាពថ្ងៃនេះមិនសូវជាសមប្រកប សូមបន្តការងារនេះ និងកុំទាន់ធ្វើការផ្លាស់ប្តូរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់កិច្ចការទេ ពីព្រោះផលរំខានបានកើតឡើងច្រើន ពិសេសទាក់ទងនឹងមនុស្សក្នុងរង្វង់ការងារ។ អ្នកគួររក្សាពាក្យសំដី និងអាកប្បកិរិយាក្នុងកំរិតខ្ពស់ ពីព្រោះលោកអ្នកកំពុងមានមនុស្សមើលបំណាំ ដូច្នេះកំហុសអាចនឹងកើតឡើងដោយនឹកស្មានមិនដល់។ សម្រាប់អាជីវករ ការជឿទុកចិត្តដៃគូជំនួញមិនគួរធ្វើទេក្នុងពេលនេះ ពីព្រោះស្ថានភាពហិរញ្ញវត្ថុបានកំណត់ថាកំពុងរងការប៉ះពាល់។ ទោះបីជាយ៉ាងនេះក្តី សូមកុំបាក់ទឹកចិត្ត ភាពច្បាស់លាស់នឹងអាចជួយដោះស្រាយផលលំបាកបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីរបស់អ្នកចម្រើនលូតលាស់ច្រើនជាងការរំពឹងទុក។ ចំពោះអ្នកធ្វើការរដ្ឋឯកជន គួររក្សាពាក្យសំដី ជៀសវាងការនិយាយរិះគន់ ឬការនិយាយដើមចុងឥតប្រយោជន៍ បើមិនដូច្នេះទេលទ្ធផលការងារល្អនឹងប្រែជាបាត់បង់ទៅវិញយ៉ាងងាយ។ ផ្ទុយទៅវិញ បញ្ហាមួយចំនួនមិនទាន់អាចកំណត់បានទេ ដូច្នេះសូមរក្សាលំនឹងរបស់ខ្លួន ហើយមិនត្រូវធ្វើការផ្លាស់ប្តូរអ្វីធំដុំពេកទេ…

  • អប្សរាព្រឹកនេះ ១៨ វិច្ឆិកា ២០២១

    អប្សរាព្រឹកនេះ ១៨ វិច្ឆិកា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ C6    ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ពីខ្សោយ ទៅបង្គួរ លាយឡំផ្គរ រន្ទះ ចាប់ពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ៕…អ្នកនាង រ័ត្ន ចរិយា…ឃ្លីប… L0    សម្ដេចតេជោ នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ៧១C ៕…ឃ្លីប… T1    នាយករដ្ឋមន្រ្តីឡាវនិងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាចុងខែវិច្ឆិកានេះតបតាមការអញ្ជើញរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី៕…ឃ្លីប… SB3 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាល និងនាំយកអំណោយជាមូលនិធិរបស់ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋ ១១១គ្រួសារ នៅស្រុកកំពង់រោទិ៍   ៕ ឃ្លីប  ….. ( រូបភាព អត្ថបទ៖លោក  ថេត វិចិត្រ   កាត់ត ៖លោក  ហេង សម្បត្តិ សម្លេង ៖អ្នកនាង  រ័ត្ន…

  • លិខិតមិត្តអ្នកអាន៖ «ខ្មោចអតីតបក្សប្រឆាំងរលាយទាំងផ្នូរ» (មានវីដេអូ)

    លិខិតមិត្តអ្នកអាន៖ «ខ្មោចអតីតបក្សប្រឆាំងរលាយទាំងផ្នូរ» (មានវីដេអូ)
  • កម្ពុជាមាតុភូមិយើង១៧.វិច្ឆិកា.២០២១

    កម្ពុជាមាតុភូមិយើង១៧.វិច្ឆិកា.២០២១

    មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង១៧.វិច្ឆិកា.២០២១L1 វ៉ាក់សាំងដែលរដ្ឋាភិបាលចិនបានផ្តល់ជាជំនួយមកកម្ពុជាមានចំនួនសរុប៦លាន៨០ម៉ឺនដូសហើយ ខណៈព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំង២លានដូសបន្ថែមទៀត ជាជំនួយរបស់រដ្ឋាភិបាលចិន ៕ …ឃ្លីប… ដោយលោក ស៊ូ វណ្ណលុកLD3 សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាន ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ី និងក្រុមគ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកម្ពុជា៕អានTG ជនជាតិអាហ្វហ្កានីស្ថានមួយចំនួន ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ីរបស់អាមេរិក បានមកដល់ ប្រទេសកម្ពុជាហើយ ខណៈរាជរដ្ឋាភិបាលត្រៀមទីតាំងដើម្បីឱ្យពួកគេស្នាក់នៅបណ្តោះអាសន្ន៕…..អាន……(អត្ថបទរូបភាព ទីងី)LD លិខិតមិត្តអ្នកអាន៖ «ខ្មោចអតីតបក្សប្រឆាំងរលាយទាំងផ្នូរ»៕ ឃ្លីប ៦នាទីLD4 ឯកឧត្តម ហ៊ុន ម៉ានី៖ សភាអាស៊ី-អឺរ៉ុប នឹងបង្កើនសហប្រតិបត្តិការ ដើម្បីរកដំណោះស្រាយនូវការចាប់ផ្តើមស្តារសេដ្ឋកិច្ចក្រោយពីវិបត្តិជំងឺកូវីដ១៩ ៕អានLD1 សម្តេចពិជ័យសេនា ទៀ បាញ់ ណែនាំឱ្យគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រទប់ស្កាត់បទល្មើសលើផ្ទៃសមុទ្រ៕អានLD5 កម្ពុជាត្រូវការថវិកាប្រមាណ២២៥លានដុល្លារបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនគ្មានមីន ឆ្នាំ២០២៥៕អាន LD2 រដ្ឋមន្ដ្រីព័ត៌មានបានចាត់ទុកសិក្ខាសាលាស្តីពី «ការអនុវត្ដវិជ្ជាជីវៈ និងសេរីភាពអ្នកសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា» ជាសិក្ខាសាលាប្រវត្តិសាស្រ្ត ជាមួយនឹងការថ្លែងបញ្ជាក់ទៀតថា «មិនមែនទាល់តែប្រឆាំងរដ្ឋាភិបាល ទើបហៅថា សារព័ត៌មានឯករាជ្យនោះទេ»៕…ឃ្លីបព័ត៌មានអន្តរជាតិពេលព្រឹក១-…

  • តម្លៃប្រេងឥន្ធនៈថយចុះ (Video Inside)

    តម្លៃប្រេងឥន្ធនៈថយចុះ (Video Inside)

    តម្លៃប្រេងឥន្ធនៈ បានថយចុះមកវិញតិចតួច ក្រោយការឡើងបន្តបន្ទាប់រយៈពេលកន្លងមកនេះ។ យោងតាម ក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់៤៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះថយចុះមកវិញចំនួន១០០រៀល បើធៀប ទៅការលក់រយៈពេល១៥ ថ្ងៃមុនដូចគ្នា, ចំណែកប្រេងម៉ាស៊ូត វិញ មានតម្លៃ៤ពាន់៥០រៀលក្នុង១លីត្រដែលតម្លៃ នេះ គឺធ្លាក់ចុះមកវិញចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈពេល១៥ ថ្ងៃមុន។

  • អាវរងាច្រើនសិបម៉ឺនអាវបន្តចែកជូនកងកម្លាំងប្រចាំការតាមបណ្តោយព្រំដែនក្នុងរដូវត្រជាក់ឈានមកដល់ (Video Inside)

    អាវរងាច្រើនសិបម៉ឺនអាវបន្តចែកជូនកងកម្លាំងប្រចាំការតាមបណ្តោយព្រំដែនក្នុងរដូវត្រជាក់ឈានមកដល់ (Video Inside)

    អាវរងាជាច្រើនសិបម៉ឺនអាវ ត្រូវបានបន្ដផ្តល់ចែកជូនដល់កងកម្លាំងប្រដាប់អាវុធដែលប្រចាំការតាមបណ្តោយ ព្រំដែនខេត្តជាប់វៀតណាម, ថៃនិងប្រទេសឡាវ ខណៈសីតុណ្ហភាពបានបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ក្រសួង ធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថែមទៀតថា អាកាសធាតុត្រជាក់ បានចាប់ផ្តើមហើយ ជាពិសេសក្នុង តំបន់ព្រំដែនដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៕

  • ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ (Video Inside)

    ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ (Video Inside)

    ភ្លៀងនៅតែបន្ដធ្លាក់ដោយកន្លែងខ្លះមានតិចនិងតាមកន្លែងខ្លះមានបង្គួរនិងច្រើន ដោយសារតែកម្ពុជាក្នុងមួយ សប្តាហ៍ទៅមុខទៀតនេះ នឹងរងឥទ្ធិពលជ្រលងសម្ពាធទាបមកពីសមុទ្ទចិនខាងត្បូងនិងទ្រនុងសម្ពាធខ្ពស់ពីភាគ ខាងជើងប្រទេសចិន។

  • កងទ័ពមួកខៀវកម្ពុជា៧៣នាក់វិលត្រឡប់ពីស៊ូដង់ខាងត្បូង (Video Inside)

    កងទ័ពមួកខៀវកម្ពុជា៧៣នាក់វិលត្រឡប់ពីស៊ូដង់ខាងត្បូង (Video Inside)

    កងទ័ពមួកខៀវកម្ពុជា៧៣នាក់ បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់បេសកកម្មមនុស្ស ធម៌ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ ពិធីទទួលកងទ័ពមួកខៀវកម្ពុជាចំនួន៧៣នាក់នោះ ត្រូវបានធ្វើឡើងនៅ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមវត្តមាន អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី នៅព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ។

  • សមត្ថកិច្ចបន្តរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ (Video Inside)

    សមត្ថកិច្ចបន្តរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ (Video Inside)

    ការរៀបចំសណ្តាប់ធ្នាប់សន្តិសុខតាមដងថ្នល់បានឈានមកដល់កំណាត់ផ្លូវ២៧១ក្នុងខណ្ឌមានជ័យរាជធានីភ្នំ ពេញ។ រដ្ឋបាលរាជធានី បានព្រមានចាត់វិធានការណ៍ផ្លូវច្បាប់លើអាជីវករណាដែលបានលក់ដូរលើផ្លូវតាម ចិញ្ចើមថ្នល់លើកំណាត់ផ្លូវដែលរៀបចំនោះ។ អាជ្ញាធរបានទុករយៈពេល៣ថ្ងៃក្នុងការរុះរើភាពអនាធិបតេយ្យ លើចិញ្ចើមថ្នល់នោះដោយខ្លួនឯង៕

  • ជនសង្ស័យគ្រឿងញៀនជាតិកាណាដាប្រឈមការជាប់គុកពី៥ទៅ១០ឆ្នាំ (Video Inside)

    ជនសង្ស័យគ្រឿងញៀនជាតិកាណាដាប្រឈមការជាប់គុកពី៥ទៅ១០ឆ្នាំ (Video Inside)

    មន្ត្រីតុលាការបានថ្លែងថាជនជាតិកាណាដាដែលត្រូវបានចាប់ខ្លួនក្នុងករណីជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជាង១៦៧គីឡូក្រាម នឹងត្រូវប្រឈម ការជាប់ពន្ធនាគាររវាងពី៥ទៅ១០ឆ្នាំបើសិនជាគេបានរកឃើញពិត ជាមានកំហុស។ កម្ពុជាមិនមានទោសប្រហារជីវិតដូចប្រទេសដទៃពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនដ៏ច្រើន សន្ធឹកនោះឡើយ។