-
សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុប គឺជាយន្តការស្នូលដ៏សំខាន់ សម្រាប់តភ្ជាប់ប្រជាជននិងប្រជាជន (Video Inside)

-
សមត្ថកិច្ចបន្តរកឃើញអាវុធច្រើនដើមទៀតលាក់ទុកនៅចំការមៀនស្រុកភ្នំព្រឹកខេត្តបាត់ដំបង (Video Inside)

កាំភ្លើងជាច្រើនដើមទៀត ត្រូវបានបន្តរកឃើញនៅតំបន់ស្រុកភ្នំព្រឹកខេត្តបាត់ដំបងក្បែរព្រំដែនថៃដែលនាំឲ្យ សមត្ថកិច្ចបានប្រញាប់ស្វែងរកតម្រុយជាប់ពាក់ព័ន្ធសង្ស័យ។ កាលពីថ្ងៃទី១២វិច្ឆិកា កាំភ្លើងអាកាស្វ័យប្រវត្តិ ៣០ដើមនិងកាំភ្លើង M79 ៣ដើម រួមជាមួយបង់គ្រាប់ថ្មីៗជាច្រើនត្រូវបានគេប្រទះឃើញលាក់ទុកក្នុងចំការមៀន មួយកន្លែងក្នុងក្រុមទី២, ភូមិអូររំដួល, ឃុំអូររំដួល នៃស្រុកភ្នំព្រឹក, និងកាំភ្លើងអាកាប្រមាណ២០ដើមទៀតត្រូវ បានគេរកឃើញបន្ថែមនៅក្នុងចំការមៀនដដែល ដោយនាំឳ្យចំនួនកាំភ្លើងដែលបានរកឃើញសរុបកើនដល់ ៥៣ដើមហើយ។
-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន៤៨ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា កាន់តែបន្តធ្លាក់ចុះក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះទៀតដោយ តួលេខនៅសល់៤៨ករណីតែប៉ុណ្ណោះ។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងនេះ បានថយចុះ៤ករណីនិង ជាតួលេខឆ្លងក្រោម៥០ករណីលើកដំបូងបំផុតក្រោយចំណាត់ការចាក់វ៉ាក់សាំងទូទាំងប្រទេសកាន់តែកើនឡើង ស្ទើរពាសពេញប្រទេស។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន៤៨ករណីនោះ ការឆ្លង ក្នុងសហគមន៍មានចំនួន៣៧ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន១១ករណីផងដែរ។
-
សម្តេច ហេង សំរិន អំពាវនាវការគាំទ្រសន្តិភាពដែលជាបុរេលក្ខខណ្ឌចម្បង (Video Inside)

-
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកកិច្ចប្រជុំពិនិត្យបេក្ខភាពអនុប្រធានទី១រដ្ឋសភា (Video Inside)

-
ពលរដ្ឋចាក់វ៉ាក់សាំងទូទាំងប្រទេសមានចំនួន៨៧,៩៣% (Video Inside)

-
សម្តេចតេជោ ហ៊ុន សែន នឹងទទួលវ៉ាក់សាំងចិន២លានដូសនៅថ្ងៃពុធនេះ (Video Inside)

សម្តេចតេជោហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងចំនួន២លានដូស ដែលជាជំនួយរបស់ប្រទេសចិន ចំពោះ រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៧វិច្ឆិកាស្អែកនេះ។ ក្នុងជំនួបមួយកាលពីថ្ងៃទី១៥វិច្ឆិកាម្សិលមិញតាមប្រព័ន្ធវីដេអូ, នាយករដ្ឋមន្ត្រីចិនលោកលីខឺឈាំង បានបញ្ជាក់ប្រាប់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនជុំវិញប្រទេសចិននៅតែ បន្តគាំទ្រការផ្តល់វ៉ាក់សាំងដល់ប្រទេសកម្ពុជា។ នាយករដ្ឋមន្ត្រីចិនលោកលឺខឺឈាំង បានថ្លែងរំលឹកជុំវិញដំណើរ ទស្សនកិច្ចបញ្ច្រាសទិសរបស់សម្តេចទៅកាន់ប្រទេសចិនកាលពីដើមឆ្នាំ២០២០ដែលពេលនោះ ការផ្ទុះខ្លាំងជាង គេបានកើតឡើងនៅប្រទេសចិន ។
-
សម្តេចវិបុលសេនាភក្តីអំពាវនាវគ្រប់ភាគីប្រឈមមុខត្រូវដោះស្រាយគ្នាដោយសន្តិវិធី (Video Inside)

សម្តេចវិបុលសេនាភក្តីសាយឈុំ ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា បានធ្វើសុន្ទរកថាស្វាគមន៍ភ្ញៀវចូលរួម ក្នុង កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដែលរដ្ឋសភានៃប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី ១៦ វិច្ឆិកានេះ។ កិច្ចប្រជុំកំពូលថ្ងៃទី១៦វិច្ឆិកា តាមប្រព័ន្ធនិម្មិត Virtual Meeting បានអញ្ជើញចូលរួមពី ថ្នាក់ ដឹកនាំនិង តំណាងសភាក្នុងតំបន់អាស៊ីនិងអឺរ៉ុប រួមនិងដៃគូពីអង្គការនិងស្ថាប័នជាង៣០ប្រទេស៕
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះហានិភ័យនៃការប្រឈមមុខ។ ការខាតបង់ប្រាក់កាស គឺមានកំរិតខ្ពស់ ដូច្នេះសូមលោកអ្នកប្រកាន់ខ្ជាប់គម្រោងផែនការ ចំណែកការចាយវាយ ឬទិញរបស់របរចូលក៏មិនជាការប្រសើរដែរក្នុងពេលនេះ។ ក្នុងនោះដែរ ស្ថានភាពអាជីពរបស់អ្នកកំពុងប្រែប្រួល ដូច្នេះសូមពិនិត្យ និងវាយតម្លៃស្ថានភាពជាថ្មី ហើយវាទាមទារបទពិសោធន៍ និងវិជ្ជាជីវរបស់អ្នក។ ទោះបីជាយ៉ាងនេះក្តី សូមកុំបាក់ទឹកចិត្ត ពីព្រោះភាពប្រសើរនឹងកើតឡើងបន្ទាប់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់អ្នកនឹងទទួលបានជោគជ័យទាំងអស់ ម្យ៉ាងទៀតឳកាសជោគជ័យនោះគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកមានពេលច្រើនក្នុងការសម្រេចចិត្តទទួលយក ឬបំពេញការងារដែលខ្លួនប៉ងប្រាថ្នា។ មានបញ្ហាតូចតាចមួយចំនួននឹងអាចកើតឡើងផងដែរ ដូច្នេះសូមប្រើវិធីសាស្រ្តដោះស្រាយបញ្ហាដោយសមស្រប និងសន្តិវិធី។ លោកអ្នកអាចក្លាយទៅជាមានទោសបានដោយពាក្យសំដី ដូច្នេះសូមប្រុងប្រយ័ត្ន។ ដោយឡែក ប្រសិនបើអ្នកចង់បានផលកាន់តែប្រសើរសូមសំឡឹងមើលឳកាសពីទិសបូព៌។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលក៏ទទួលបានច្រើនលើសពីការរំពឹងទុកផងដែរ។ សូមលោកអ្នកយកចិត្តទុកដាក់ទៅលើការរៀនសូត្រ ឬការចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារ ពីព្រោះវាធ្វើឲ្យអ្នកមានទំនុកចិត្តបន្ថែមទាំងវិស័យទំនាក់ទំនង និងចំណេះដឹងក្នុងការប្រតិបត្តិការងារ។ ក្នុងពេលនេះត្រូវប្រយ័ត្នអាកប្បកិរិយា ពីព្រោះលោកអ្នកកំពុងក្លាយជាគោលដៅរបស់មនុស្សជាច្រើនរួមទាំងថ្នាក់លើផង។ សូមមានភាពរួសរាយរាក់ទាក់ជាមួយមនុស្សក្បែរខ្លួនជានិច្ច។…