-
រដ្ឋសភា នឹងប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សប្តាហ៍ក្រោយ ដើម្បីពិនិត្យសំណើដាក់បេក្ខភាពឯកឧត្តម ជាម យៀប ជំនួសឯកឧត្តម ងួន ញិល និងសមាសភាពក្នុងគណៈកម្មការមួយចំនួន ដែលស្នើដោយសម្តេចតេជោ ហ៊ុន សែន (Video Inside)

-
កម្ពុជាមាតុភូមិយើង១៦.វិច្ឆិកា.២០២១

មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង១៦.វិច្ឆិកា.២០២១ TG1 ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា, ភ្លៀងបន្តធ្លាក់ពីខ្សោយទៅបង្គួរលាយឡំផ្គរ រន្ទះ ៕…..អាន …..(អត្ថបទរូបភាព ទីងី) LD3 នៅរសៀលនេះ សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១៕…អានផ្ទាល់(ដោយ៖ឈុន លីដា+ជា សេឌី) LD4 សម្តេចតេជោ ហ៊ុន សែន ស្នើផ្លាស់ប្តូរអនុប្រធានទី១ រដ្ឋសភា និងសមាសភាពក្នុងគណៈកម្មការមួយចំនួនរបស់រដ្ឋសភា…អានផ្ទាល់(ដោយ៖ឈុន លីដា+ជា សេឌី) LD1 បើមិនមានការប្រែប្រួលនោះទេ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទទួលដោយផ្ទាល់ នូវវ៉ាក់សាំងជំនួយរបស់ចិនចំនួន២លានដូសទៀត ដែលនឹងដឹកមកដល់កម្ពុជា នៅថ្ងៃទី១៧ វិច្ឆិកា ខាងមុខនេះ ៕…អានផ្ទាល់(ដោយ៖ឈុន លីដា+ជា សេឌី) TG រដ្ឋមន្ត្រី ថោង ខុន៖ វិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ ថ្លែងអំណរគុណសម្តេចតេជោដែលបាន អនុញ្ញាតឲ្យទេសចរអន្តរជាតិនិងអ្នក ដំណើរចូលកម្ពុជាដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ៕…..អាន……(អត្ថបទរូបភាព ទីងី) TG2 «របាំភោគផល» ប្រពៃណីជនជាតិដើមភាគតិច នឹងត្រូវសម្តែងក្នុងព្រឹត្តិការណ៍អម…
-
១០ខែនាំទំនិញទៅជប៉ុនបានចំណូលជាង៩២០លានដុល្លារ (Video Inside)

ទំនិញរបស់កម្ពុជានាំចេញទៅប្រទេសជប៉ុន ទទួលបានចំណូលជាង៩២០លានដុល្លារ ក្នុងរយៈពេល១០ខែ ដើម ឆ្នាំ២០២១នេះ។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ទំនិញនាំចេញទៅកាន់ប្រទេសជប៉ុន រយៈពេល១០ខែឆ្នាំ២០២១នេះ មានទំហំទឹកប្រាក់ជាង៩២០លានដុល្លារ ដែលកើនឡើង៥.២៧ភាគរយ ខណៈ ការនាំចូលពីជប៉ុនវិញ មានទំហំទឹកប្រាក់ជាង៤៩៥លានដុល្លារ។ ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក្នុងរយៈ ពេល១០ខែ ឆ្នាំនេះ សម្រេចបានសរុប ប្រមាណ១ពាន់៤១៦លានដុល្លារ កើនឡើង១.៣០% បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៅឆ្នាំ២០២០ ដែលទទួលបានចំណូលប្រមាណ១ពាន់៣៩៧លានដុល្លារ។
-
អាវរងាច្រើនសិបម៉ឺនអាវចែកជូនកម្លាំងក្នុងរដូវត្រជាក់ឈានមកដល់ (Video Inside)

-
ពលរដ្ឋភូមិលេខក១ក្នុងខេត្តកណ្តាលអំពាវនាវអាជ្ញាធរទប់ស្កាត់រថយន្តក្រុមហ៊ុនដឹកបំផ្លាញថ្នល់ (Video Inside)

ការដឹកខ្សាច់បំផ្លាញផ្លូវប្រជាពលរដ្ឋនៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បានធ្វើឲ្យពលរដ្ឋខឹងសម្បារ និងបានអំពាវនាវអាជ្ញាធរមានវិធានការជួយទប់ស្កាត់ជាបន្ទាន់។ ផ្លូវលំភូមិលេខ១ក សង្កាត់ស្វាយរលំ គឺជាផ្លូវ លំមួយប្រើប្រាស់ដោយពលរដ្ឋច្រើនរយនាក់ក្នុងមូលដ្ឋាន និងផ្លូវលំនេះមិនដែលមានការខូចខាតខ្ទេចខ្ទាំខ្លាំង ដូចពេលនេះទេ បើទោះបីជាផ្លូវនោះ បានរងនឹងការលិចម្តងម្កាល ដោយសារជំនន់ទឹកភ្លៀងក៏ដោយ៕
-
ខេត្តកំពង់ឆ្នាំងឃ្លាំមើលដាក់ពិន័យអ្នកចោលសម្រាមខុសច្បាប់ (Video Inside)

ខេត្តកំពង់ឆ្នាំង បានដាក់ផែនការតាមឃ្លាំចាប់អ្នកចោលសម្រាមផ្តេសផ្តាសនិងអនាធិបតេយ្យ ប៉ុន្តែការអនុវត្ត នៅមិនទាន់បានដាក់ទោសអ្នកប្រព្រឹត្តខុសណាម្នាក់នោះឡើយ។ សម្រាម គឺជាបញ្ហាមួយនៃចំណោទចំពោះ មុខដែលមិនត្រឹមតែធ្វើឲ្យខូចអនាម័យនិងបរិស្ថានល្អប៉ុណ្ណោះទេ ប៉ុន្តែបានបង្កការខូចខាតនូវថវិកាសន្សំរបស់ រដ្ឋថែមទៀត។ ខេត្តកំពង់ឆ្នាំងមានសេចក្តីរាយការណ៍មួយទាក់ទងនឹងការចោលសម្រាមអនាធិបតេយ្យ ៕
-
ឯកអគ្គរាជទូតជប៉ុនទស្សនកិច្ចក្រុងព្រះសីហនុពិនិត្យគម្រោងទប់ស្កាត់ សំណល់ប្លាស្ទិកក្នុងសមុទ្រ (Video Inside)

ឯកអគ្គរាជទូតជប៉ុនបានធ្វើទស្សនកិច្ចនៅក្រុងព្រះសីហនុថ្ងៃទី១៥វិច្ឆិកានេះ ដោយបាន ពិនិត្យគម្រោងទប់ស្កាត់ សំណល់ប្លាស្ទិកក្នុងសមុទ្រ។ គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា បានចុះហត្ថលេខាលើ កិច្ចព្រម ព្រៀងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ រវាងស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ជាមួយនឹងរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់។
-
ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ (Video Inside)

ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការសាងជាស្ថាពរ នៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះហើយ។ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ជុំវិញការគ្រោង បញ្ចប់ ជា ស្ថាពរនេះក្នុងឳកាសចុះពិនិត្យវឌ្ឍនភាពការងារនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុង ខេត្តសៀម រាបនេះកាលពីចុងសប្តាហ៍កន្លងមក។
-
ចាប់គ្រឿងញៀន១៦៧គីឡូ និងជនសង្ស័យជាតិកាណាដានៅរាជធានី (Video Inside)

គ្រឿងញៀនចំនួនជាង១៦៧គីឡូក្រាមនិងជនសង្ស័យជាតិកាណាដាម្នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ តុលាការនៅថ្ងៃទី១៥វិច្ឆិកានេះ។ ជនសង្ស័យជាតិកាណាដា ឈ្មោះ ហ៊្វូយុងគីង អាយុ ៥២ឆ្នាំ និងគ្រឿងញៀន ជាង១៦៧គីឡូក្រាម ត្រូវសមត្ថកិច្ចកិច្ចបានបង្ក្រាបជាបន្តបន្ទាប់រវាងពីថ្ងៃទី២៧តុលា ដល់ថ្ងៃទី១០វិច្ឆិកា ស្ថិតនៅ ៣ទីតាំងផ្សេងគ្នាគឺនៅខណ្ឌសែនសុខ,ខណ្ឌចំការមន,និងខណ្ឌបឹងកេងកង។
-
ការប្រឡងឌីប្លូម២ថ្ងៃបានចាប់ផ្តើម (Video Inside)
