-
ប្តីសម្លាប់ប្រពន្ធនៅខេត្តក្រចេះសង្ស័យអំពើប្រច័ណ្ឌ (Video Inside)

កំហឹងនៃក្តីប្រច័ណ្ឌ ត្រូវគេសង្ស័យថាបាននាំឲ្យបុរសជាប្តីវ័យក្មេងម្នាក់ បានកាប់ភរិយារបស់ខ្លួន ចំនួន៨ កាំបិតបណ្តាលឲ្យបាត់បង់ជីវិតនៅក្នុងហេតុការណ៍មួយកើតឡើងនៅខេត្តក្រចេះ។ សេចក្តីរាយការណ៍ពីអាជ្ញាធរ បានសរសេរថាហេតុការណ៍ដែលនាំឲ្យមានការកាប់សម្លាប់ភរិយានេះ គឹដោយសារការសង្ស័យនូវភ្លើងប្រច័ណ្ឌ ប៉ុន្តែមិនមានសេចក្តីរាយការណ៍បញ្ជាក់ពិស្តារជុំវិញហេតុការណព៍ពាក់ព័ន្ធនោះឡើយ៕
-
វិស័យសំណង់កម្ពុជារំពឹងងើបឡើងវិញក្រោយការបើកប្រទេសសាជាថ្មី (Video Inside)

-
សមត្ថកិច្ចបង្ក្រាបអំពើឆបោកជ្រុះមាស (Video Inside)

-
តួលេខទេសចរណ៍ផ្ទៃក្នុងកាន់តែកើនឡើងក្រោយការបើកប្រទេសសាជាថ្មី (Video Inside)

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា ចំនួនភ្ញៀវទេសចរដែលបានចេញដើរកម្សាន្តថ្ងៃចុងសប្តាហ៍កន្លងមកនេះ មាន១៨ម៉ឺន២៩៦នាក់ ដែលមានការកើនឡើងប្រមាណ ៣.២៩% ប្រៀបធៀបនឹងសប្តាហ៍កន្លងមក។ លោករដ្ឋ មន្រ្តីថោងខុន បានថ្លែងថាក្នុងចំណោមភ្ញៀវទេសចរណ៍ទាំងជាង១៨ម៉ឺន២៩៦នាក់ រួមមានភ្ញៀវជាតិ១៧ម៉ឺន ៥ពាន់៨០១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន៤ពាន់៤៩៥នាក់ ដែលបានដើរកម្សាន្តក្នុងប្រទេស ។
-
តុលាការសម្រេចដាក់លក់អតីតទីស្នាក់ការគណបក្សសង្ក្រោះជាតិ (Video Inside)

អតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិនៅសង្កាត់ចាក់អង្រែលើ ដែលជាកម្មសិទ្ធិរបស់ទណ្ឌិត សម រង្ស៊ី ត្រូវ តុលាការបានប្រកាសសម្រេចដាក់លក់ដោយបង្ខំដើម្បីយកលុយសងសំណងផ្នែករដ្ឋប្បវេណីដល់ដើមបណ្តឹង។ ការសម្រេចដាក់លក់ដោយបង្ខំអតីតទីស្នាក់ការនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើសុំឱ្យអនុវត្តវិធានបង្ខំ ដោយផ្ទាល់របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីទាំង៤ និងបណ្តឹងរបស់អយ្យការអមសាលាដំបូងភ្នំពេញ ចំនួន៤ សំណុំរឿងទៀត បន្ទាប់ពីភាគីអ្នកចាញ់ក្តី មិនបានបំពេញកាតព្វកិច្ចសងសំណងតាមសាលក្រម សាលដីកា ស្ថាពរ កាលពី៣ឆ្នាំមុន និងសាលក្រមស្ថាពរជាបន្តបន្ទាប់ទៀត។
-
វ៉ាក់សាំង Astrazeneca ចំនួន ៣២ម៉ឺន៤ពាន់ដូស តាមយន្តការកូវ៉ាក់ដឹកមកដល់កម្ពុជា (Video Inside)

-
សម្តេចតេជោ ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង តាមប្រព័ន្ធវីដេអូពីចម្ងាយ (Video Inside)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជួបពិភាក្សាការងារ ជាមួយ នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាជំនួបពិភាក្សាតាមរយៈប្រព័ន្ធវីដេ អូពីចម្ងាយនេះ គឺជាជំនួបពិភាក្សាការងារដ៏មានសារសំខាន់ដែលផ្តោតលើការបង្កើនកិច្ចសហប្រតិបត្តិការឲ្យ កាន់តែស៊ីជម្រៅ និងស្អិតរមួតថែម រវាងប្រទេសទាំង២ ដែលជាប្រទេសនៃមិត្តដែកថែបរវាងគ្នានឹងគ្នា។
-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៨ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន៨ម៉ឺន៣ពាន់ ២៨៧ ករណី និងការ ស្លាប់ថ្មីមានចំនួន១ពាន់៣៥២នាក់។ បើធៀបនឹងសប្តាហ៍មុនការឆ្លងថ្មីមានការកើនឡើង ចំនួន ៣៩៦នាក់ ចំណែកការស្លាប់ថ្មីមានការកើនឡើងចំនួន២៦៧នាក់ ។ប្រទេសដែលមានការឆ្លងថ្មី និងការស្លាប់ថ្មី ក្នុងរយៈ ពេល៧២ម៉ោងចុង ក្រោយនេះនៅអាស៊ាន រួមមាន១០ប្រទេស៕
-
រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន៥២ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា កាន់តែបន្តធ្លាក់ចុះក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះទៀតដោយ តួលេខនៅសល់៥២ករណីតែប៉ុណ្ណោះ។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងនេះ បានថយចុះ៣ករណីបើ ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន៥២ករណីកនោះ ការឆ្លង ក្នុងសហគមន៍ មានចំនួន៤៨ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន៤ករណីផងដែរ។
-
ពលរដ្ឋចាក់វ៉ាក់សាំងទូទាំងប្រទេសមានចំនួន៨៧,៨៥% (Video Inside)
