-
កម្ពុជាមិនតម្រូវធ្វើចត្តាឡីស័កលើអ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំង២ដូសឡើយ (Video Inside)

កម្ពុជាចាប់ពីថ្ងៃច័ន្ទទី១៥វិច្ឆិកានេះទៅ នឹងមិនធ្វើចត្តាឡីស័កចំពោះអ្នកដំណើរមកពីក្រៅប្រទេសដែលបាន ចាក់ វ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ស្របតាមស្តង់ដាកំណត់នៃវិធានសុខាភិបាលឡើយ។ គោលការណ៍កំណត់មិនធ្វើចត្តា ឡីស័កនេះ ត្រូវបានអនុវត្តជាលើកដំបូងបំផុតហើយក្នុងប្រទេសកម្ពុជាក្រោយរយៈពេល១៨ខែកន្លងមកនេះ។ គោលការណ៍កំណត់មិនធ្វើចត្តាឡីស័កចាប់ពីថ្ងៃច័ន្ទដើមសប្តាហ៍នេះទៅ ត្រូវបានលើកឡើងតាមរយៈសារ សម្លេងរបស់សម្តេចតេជោហ៊ុនសែនតាមប្រព័ន្ធបណ្តាញសង្គមជាផ្លូវការ។
-
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ផ្តើមនៅថ្ងៃអង្គារនេះ (Video Inside)

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដែលរដ្ឋសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ត្រៀមនឹងចាប់ផ្តើមនៅ ថ្ងៃអង្គារស្អែកនេះហើយ។ កម្ពុជាចាប់ពីពាក់កណ្តាលខែវិច្ឆិកានេះទៅ នឹងធ្វើជាម្ចាស់ផ្ទះនេះ កិច្ចប្រជុំកំពូលធំៗ ចំនួន២ គឺកិច្ចប្រ ជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី១៣។ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ហៅកាត់ថា ASEP នឹងធ្វើថ្ងៃស្អែកនេះ ចំណែកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី១៣ នឹងធ្វើនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកាសប្តាហ៍ក្រោយ៕
-
សម្តេចព្រះអនុជត្រូវបានតែងតាំងជាឯកអគ្គរាជទូតសុច្ឆន្ទៈ AWFF ក្រោយទទួលពាន់រង្វាន់ One Heart Award (Video Inside)

សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណ រស្មី ត្រូវបានតែងតាំងពីឯកអគ្គរាជទូតសុច្ឆន្ទៈអន្តរជាតិប្រចាំAWFF Asian World Film Festival បន្ទាប់ពីបានទទួលពានរង្វាន់ One Heart Award។ សម្តេចព្រះ រាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី គឺជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិមុទិតា។ ពិធីទទួលរង្វាន់ និងការតែងតាំងនេះ បានធ្វើនៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក។
-
ព្រះមហាក្សត្រយាងមកកម្ពុជាវិញក្រោយព្រះរាជទស្សនកិច្ច៥ថ្ងៃចូលរួមមហាសន្និបាតអង្គការយូណេស្កូ (Video Inside)

-
ហោរាសាស្ត្រប្រចាំថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្ដុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសី អស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺជាថ្ងៃដែលមានអំណោយផលបំផុត សម្រាប់ការធ្វើអាជីវកម្ម បោះទុន និងការបង្កើតការងារថ្មីៗ។ អាជីពទាំងនេះរំពឹងថាទទួល បានស្ថានភាពយូរអង្វែង និងមានភាពចម្រើនលូតលាស់កាន់តែប្រសើរ។ សូមព្យាយាម ពង្រីកអាជីវកម្មរបស់អ្នក ឬបទពិសោធន៍ជាមួយកម្មវិធីថ្មីៗដើម្បីបង្កើនប្រាក់ចំណូលរបស់អ្ន ក។ កំរិតហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកក៏អាចមានភាពរីកចម្រើនកាន់តែប្រសើរ។ លើសពីនេះ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់ការចរចា ពិភាក្សា និងដោះស្រាយបញ្ហាចាស់ថ្មី ទាំងឡាយ ដូច្នេះធ្វើយ៉ាងណាកុំបណ្ដោយពេលវេលាឲ្យកន្លងទៅ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសី លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកក្នុងថ្ងៃនេះហាក់មានភាពមមាញឹកយ៉ាងខ្លាំ ង។ បើទោះបីជាយ៉ាងណាសូមកុំបោះបង់ចោលការងារ ឬបដិសេធការផ្តល់ជូនលឿនពេក សូមគិតពិចារណាឲ្យបានច្បាស់ ពីព្រោះឱកាសចម្រើនលូតលាស់របស់អ្នកមិនអាចបក ឆ្ងាយពីការខិតខំប្រឹងប្រែងនោះទេ សូមប្ដេជ្ញាចិត្តអនុវត្តការងារឲ្យបានក្នុងកំរិតអតិបរមា នោះអ្នកនឹងអាចទទួលបានផលតបស្នងជាទីគាប់ចិត្តត្រឡប់មកវិញក្នុងពេលឆាប់ៗ។ ទោះបីជាយ៉ាងនេះក្តី សូមរកពេលវេលាសម្រាក និងធ្វើដំណើរកំសាន្តខ្លះទើបល្អ។ ផ្ទុយទៅ វិញ សូមកុំមានការអាក់អន់ព្រោះតែសភាពលំបាកពីខាងក្រៅ អ្វីៗមិនអាក្រក់នោះទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខា ធាតុឈើ ពង្សយក្សស្រី រាសី អស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។…
-
អប្សរាព្រឹក ១៦ វិច្ឆិកា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L0 នាយករដ្ឋមន្ត្រីកម្ពុជា-ចិន ឯកភាពគ្នា ដាក់ឱ្យចូលជាធរមាន នូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នៅខែមករាខាងមុខ និងជំរុញឱ្យនាំអង្ករ និងកសិផលកម្ពុជា ចូលទៅប្រទេសចិន ដោយផ្ទាល់ ៕ …អានផ្ទាល់… D5 សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលដោយផ្ទាល់ នូវវ៉ាក់សាំងជំនួយរបស់ចិន ២លានដូសទៀត ដែលនឹងដឹកមកដល់កម្ពុជា នៅថ្ងៃទី១៧ វិច្ឆិកា ខាងមុខនេះ ៕…អានផ្ទាល់(ដោយ៖ជា សេឌី) L3 រយៈពេល២ថ្ងៃ ចុងសប្ដាហ៍ ភ្ញៀវទេសចរ ចេញដើរកម្សាន្ត មានជាង១៨ម៉ឺននាក់ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត អាន លោក វណ្ណលុក) D2 ក្រសួងទេសចរណ៍ ជូនដំណឹង ស្តីពីការអនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក៕ …លោកចាន់ វិចិត្រ …ឃ្លីប…៤៖១០…
-
ពិធីប្រកាសទទួលស្គាល់សមាជិកអចិន្រ្តៃយ៍គណបក្សឃុំ និងសមាជិកគណៈកម្មាធិការសាខាភូមិទាំង១០ នៃឃុំរមេញ ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខនេះ (Video Inside)

-
អភិបាលស្រុកបទុមសារគរ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះជួយច្រូតស្រូវ ប្រជាកសិករ ដែលខ្វះកម្លាំងពលកម្ម នារដូវស្រូវទុំ (Video Inside)

-
មន្រ្តីជាន់ខ្ពស់ក្រសួងដែនដីបានថ្លែងថា វិស័យសំណង់នឹងងើបឡើងវិញ ខណៈ១០ខែឆ្នាំនេះ គម្រោងសាងសង់ថ្មីមានជាង៣ពាន់គម្រោង ទុនជិត៥ពាន់លានដុល្លារ (Video Inside)

-
ឯកឧត្តម ចាប ភក្តី ជុំរុញឲ្យនាយ និងពលទាហានបន្តការងារកសាងជុំរុំជម្រកស្នាក់នូវ និងការងារបង្ករបង្កើនផលចិញ្ចឹមសត្វឲ្យបានជាប់ជាប្រចាំ (Video Inside)
