-
កម្ពុជាមាតុភូមិយើង០៨.វិច្ឆិកា.២០២១

មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង០៨.វិច្ឆិកា.២០២១LD4 អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង២៨លានដុល្លារអាមេរិក បើកសម្ពោធជាផ្លូវការនៅថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕..អានLD2 សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបទី១៨ នៃ «របាំព្រះរាជទ្រព្យ» ចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ៕..អានTG1 ឯកឧត្តម ហ៊ុន ម៉ានី៖ «គំរូវីរភាព ពលិកម្ម និងសាមគ្គីភាពប្រកបដោយការតស៊ូ លះបង់របស់យុវជនជំនាន់មុន បានផ្តល់នូវអ្វីដែលយើងមាននាថ្ងៃនេះ» ៕.អាន..(អត្ថបទរូបភាពសារ៉ាន ទីងី)LD សន្តិសុខត្រូវបានរឹតបន្តឹង ខណៈរដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលីមកដល់កម្ពុជានាថ្ងៃម្សិលមិញ ក្នុងនោះក៏មានការស្នើសុំយ៉ាងទទូចពីភាគីអូស្រ្តាលី មិនឱ្យមានការថតយករូបភាពថតវីដេអូ និងការផ្សាយបន្តផ្ទាល់នៃដំណើរមកដល់របស់លោកជំទាវនៅព្រលានយន្តហោះឡើយ៕..អានLD1 អ្នកជំនាញ៖ ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអូស្រ្តាលី មានសារៈសំខាន់សម្រាប់កម្ពុជាដែលត្រូវធ្វើជាប្រធានអាស៊ាននាឆ្នាំក្រោយ៕..អានLD5 គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ជូនដំណឹងពីការអុជកាំជ្រួចអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេរភូមិន្ទ នាថ្ងៃស្អែក៕..អានLD3 កម្ពុជាកំណត់យកកសិផលសក្ដានុពល១០មុខ ដែលត្រូវជំរុញផលិតកម្ម និងការនាំចេញ ដើម្បីទាញយកប្រយោជន៍ឲ្យបានច្រើន ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕..អានTG រដ្ឋមន្ត្រីទេសចរណ៍៖ ចរន្តភ្ញៀវទេសចរនៅតែកើនឡើង ដោយសប្ដាហ៍ទី១ខែវិច្ឆិកា មានភ្ញៀវជាង១៧ម៉ឺននាក់ចេញដើរកម្សាន្ត ៕…អាន.(អត្ថបទរូបភាពសារ៉ាន…
-
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ សូមលោកអ្នកផ្តោតលើការប្រមូលពត៌មាន និងពីនិត្យឯកសារ។ ការប្រញាប់ប្រញាលក្នុងការរកស៊ីនឹងមិននាំឲ្យមានផលល្អប្រសើរឡើយ។ ក្នុងនោះលោកអ្នកមិនគួររស់នៅក្នុងគំនិតអវិជ្ជមាននោះទេ។ ចូរបន្តធ្វើការងាររបស់អ្នក នោះនឹងទទួលបានសំណាងដ៏ល្អ។ ក្នុងនោះសូមបង្កើនចំណាប់អារម្មណ៍ទៅភាពអាថ៌កំបាំងផ្សេងៗរបស់ការងារ។ ទន្ទឹមនឹងនោះ នៅពេលដោះស្រាយបញ្ហាអាជីវកម្ម អ្នកអាចពឹងផ្អែកលើអារម្មណ៍ខាងក្នុងរបស់អ្នកបាន ប៉ុន្តែក៏ត្រូវគិតពីបរិយាកាសជុំវិញដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ក្នុងរយៈថ្ងៃនេះ ចូរព្យាយាមកុំធ្វើការងារដោយការប្រថុយប្រថាន ពីព្រោះការសម្រេចចិត្តលឿនអាចជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះអាជីវកម្ម និងការងារការិយាល័យរបស់អ្នក។ ក្នុងពេលនេះការពិភាក្សាចរចា និងការធ្វើសន្ទរកថាផ្សេងៗគឺមានដំណើរកាល្អ ដោយសារលោកអ្នកទទួលបានអំណោយផលក្នុងការបង្ហាញពីគោលគំនិតបានយ៉ាងត្រឹមត្រូវ។ ចំពោះបញ្ហាតូចតាចមួយចំនួនអាចនឹងកើតឡើង ប៉ុន្តែមិនធ្វើឲ្យរំខានដល់គោលដៅរបស់អ្នកទេ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី ក៏សូមធ្វើការគិតគូរពិចារណាមុនសម្រេចចិត្ត ហើយការពឹងពាក់អាស្រ័យអ្នកដទៃគួរតែធ្វើក្នុងកំរិតតូចចង្អៀត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ ការវិនិយោគរបស់អ្នកទាំងអស់នឹងទូទាត់បានយ៉ាងលឿន។ សូមព្យាយាមចំណាយពេលធ្វើការឲ្យបានច្រើនបំផុត។ ហោរាសាស្រ្តអាជីព ណែនាំកុំឲ្យមានការព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុឡើយ បើទោះបីជាជួបផលលំបាកបន្តិចបន្តួចក្តី។ ពេលនេះលោកអ្នកមានសញ្ញាណបង្កើនការចាប់អារម្មណ៍ ដូច្នេះអ្នកគួរចំណាយខ្លះដើម្បីស្រង់យកពត៌មានសំខាន់ៗជុំវិញអាជីពរបស់អ្នក។ ការប្រើប្រាស់អារម្មណ៍នៅកន្លែងការងារក្នុងថ្ងៃនេះគឺអាចជឿជាក់បាន ដូច្នេះសូមជឿជាក់លើការយល់ឃើញរបស់ខ្លួនឯង។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…
-
អប្សរាព្រឹកនេះ ០៨ វិច្ឆិកា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L1 សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញ សម្ពោធអគារ ក្រសួងដែនដី ដែលជាសមិទ្ធផលថ្មី ដ៏ពិសិដ្ឋ នៃស្ថាបត្យកម្មកម្ពុជា នៅព្រឹកស្អែកនេះ៕ …អានផ្ទាល់… V2 វិចារណកថា ពង្រឹងស្មារតីសាមគ្គី ឯកភាពជាតិ ថែរក្សា ការពារ ឯករាជ្យ អធិបតេយ្យ សន្តិភាព ដើម្បីអភិវឌ្ឍ៕…ឃ្លីប… C6 អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ចេញវីដេអូឃ្លីបស្តីពី «ជោគជ័យលើសមរភូមិវ៉ាក់សាំងជាសរសគ្រឹះ សម្រាប់ការបើកប្រទេសឡើងវិញ»៕…ឃ្លីប…២០នាទី C4 ក្រសួងសុខាភិបាល កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១បានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧១នាក់, ជាសះស្បើយចំនួន៨០នាក់ និងអ្នកស្លាប់ថ្មីចំនួន៥នាក់ (ក្នុងនោះ ៣នាក់អត់បានចាក់វ៉ាក់សាំង)។ គិតត្រឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៩,០៩២នាក់, អ្នកជាសះស្បើយសរុបចំនួន១១៥,៤៤៧នាក់, ស្លាប់សរុបចំនួន២,៨២៩នាក់៕ …អានផ្ទាល់ (ដោយ៖ជា សេឌី) ចប់ វគ្គទី២៖ C7 …
-
ហោរាសាស្រ្តប្រចាំអាទិត្យ ៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងស្រុតចុះ។ កិច្ចការងារនានារបស់អ្នកក្នុងថ្ងៃនេះអាចនឹងជួបប្រទះនឹងកំហុសឆ្គងឬភាពរអាក់រអួលច្រើន ដែលមានទំនោរពីមជ្ឈដ្ឋានខាងក្រៅជាជាងក្នុងរង្វង់ការងារ។ ព្យាយាមធ្វើកិច្ចការដោយម៉ត់ចត់ និងកុំធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មិត្តរួមការងារ ក៏ដូចជាថ្នាក់លើក្តី។ ការចូលរួកក្នុងកិច្ចពិភាក្សាគួរតែយកចិត្តទុកដាក់មុននឹងបញ្ចេញយោបល់។ អ្វីៗគួរអនុវត្តន៍ទៅតាមគម្រោងផែនការ និងកាលវិភាគ។ ថ្ងៃនេះមិនមែនជាពេលវេលាសមស្របសម្រាប់ការចេញដំណើរបេសកកម្មផ្លូវឆ្ងាយនោះទេ ដូច្នេះបើអាចគួរផ្អាកសិន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពការងារផ្តល់ដល់អ្នកនូវភាពចម្រើនលូតលាស់យ៉ាងខ្លាំងសម្រាប់រាល់កិច្ចការទាំងឡាយដែលអ្នកកំពុងធ្វើ និងគ្រោងទុក។ លោកអ្នកអាចដាក់បង្ហាញការងារទាំងនោះបាន ហើយអ្វីៗនឹងផ្តល់មកវិញនូវភាពវិជ្ជមានទាំងអស់។ លោកអ្នកដែលប្រកបការងាររដ្ឋអាចនឹងទទួលបានដំណឹងដ៏រីករាយទាក់ទងនឹងផែនការសកម្មភាពរបស់អ្នក។ នៅមានបញ្ហាមួយចំនួនដែលអ្នកជួបប្រទះ ប៉ុន្តែសូមកុំមានក្តីបារម្ភឡើយ។ អ្វីៗទាំងអស់អាចគ្រប់គ្រង និងដោះស្រាយបានដោយភាពងាយស្រួល។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាសីការងាររបស់អ្នកធានាបាននូវភាពវិជ្ជមាន និងសុទិដ្ឋនិយមក្រៃលែង។ ប៉ុន្តែសូមកុំរងចាំទទួលផលដោយមិនបានធ្វើសកម្មភាព។ អំណោយផលរបស់អ្នកក្នុងថ្ងៃនេះ គេលទ្ធភាពសម្រេចចិត្ត និងការគិតឆាប់រហ័ស។ អ្នកពោរពេញដោយផែនការ ហើយផែនការទាំងនោះនឹងមានមនុស្សជាច្រើនគាំទ្រយ៉ាងខ្លាំង ហេតុដូច្នេះសូមសម្រេចធ្វើការងារទៅតាមបំណងប្រាថ្នា។ ភាពអវិជ្ជមាន អាចកើតឡើងបន្តិចបន្តួច ប៉ុន្តែលោកអ្នកអាចដោះស្រាយបានយ៉ាងងាយ ដូច្នេះគ្មានអ្វីត្រូវបារម្ភទេ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។…
-
កម្ពុជារៀបចំកីឡារត់ម៉ារ៉ាតុងសាឡើងវិញក្រោយការអាក់ខានច្រើនលើក (Video Inside)

ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ដែលខកខានច្រើនលើកមកហើយនោះ បានរៀបចំធ្វើសាជាថ្មីវិញហើយ ក្រោយកម្ពុជាបានបើកប្រទេសសាជាថ្មីកាលពីដើមខែវិច្ឆិកានេះមក។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន ជួនដំណឹងការរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦ នៅតំបន់អង្គរខេត្តសៀបរាប ដែលគ្រោង នឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យទី១៩ ខែធ្នូ ឆ្នាំ២០២១ ដោយកំណត់អ្នកចួលរួមចំនួនត្រឹម ២ពាន់៥០០នាក់ ព្រមទាំង កំណត់ជាគោលការណ៍នូវលក្ខខណ្ឌវិធានសុវត្ថិភាពផងដែរ។
-
ក្រសួងយុត្តិធម៌បន្តលើកទឹកចិត្តណែនាំការដោះលែងមនុស្សនៅក្រៅឃុំ (Video Inside)

-
រដ្ឋបាលរាជធានីជូនដំណឹងការបញ្ចៀសចរាចរនៅថ្ងៃសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី (Video Inside)

-
អង្គការសហប្រជាជាតិអញ្ជើញកម្ពុជាចូលរួមកិច្ចប្រជុំតុមូល ថ្នាក់រដ្ឋមន្ត្រីស្ដីពីការងារអត្រានុកូលដ្ឋាន (Video Inside)

-
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីគ្រោងធ្វើទស្សនកិច្ចកម្ពុជា២ថ្ងៃ (Video Inside)

-
អប្សរាព្រឹកនេះ ០៦ វិច្ឆិកា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L1 សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្ដីការថ្មី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នៅថ្ងៃទី០៨ ខែវិច្ឆិកា ខាងមុខនេះ ៕ …ឃ្លីប…(សេចក្ដីជូនដំណឹង) អត្ថបទ អាន កាត់ត វណ្ណលុក V2 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមអង្គកឋិនទាន នៅវត្តលង្ការកុសុមារ៉ាម ៕…អានផ្ទាល់ V3 ក្រសួងអប់រំ កំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ សម្រាប់ប្រឡងសញ្ញាបត្របាក់ឌុប៕…អានផ្ទាល់ V4 Drone និង CubeSat របស់ក្រុមការងារនិស្សិត ត្រូវបាន ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ សរសើរ ៕…អានផ្ទាល់ TN សារព័ត៌មានថៃ TNN Online ផែនការធំរបស់កម្ពុជា គឺចង់ប្រែក្លាយ ក្រុងព្រះសីហនុ អោយដូចទីក្រុងសិនជិន ទី២ នៃអាស៊ាន ៕ …ឃ្លីប……