-
យោធាជាន់ខ្ពស់អាមេរិក៖ចិនទំនងជាមិនព្យាយាមដណ្តើមយកកោះ តៃវ៉ាន់ក្នុងពេលឆាប់ៗនេះទេ (មានវីដេអូ)

-
មន្ទីរបញ្ចកោណព្រមានពីមហិច្ឆតាបង្កើតចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន (មានវីដេអូ)

-
អ៊ីរ៉ង់៖ ការចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរនឹងបន្តនៅថ្ងៃទី ២៩ ខែវិច្ឆិកាខាងមុខ (មានវីដេអូ)

-
កម្ពុជាមាតុភូមិយើង០៤.វិច្ឆិកា.២០២១

មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង០៤.វិច្ឆិកា.២០២១LD3 សម្តេចពិជ័យសេនា ទៀ បាញ់ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អនុព័ន្ធយោធាឥណ្ឌូនេស៊ី ចប់អាណត្តិ ដែលបានរួមចំណែក ពង្រឹងចំណងមិត្តភាព លើកកម្ពស់កិច្ច សហប្រតិបត្តិការយោធាទាំងពីរ ៕ ឃ្លីប (អត្ថបទលីដា+រូបភាពសេឌី)LD5 រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមយ៉ាងសកម្ម ក្នុងយន្តការសហប្រតិបត្តិការទាំងឡាយ នៃ «គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវ» ដើម្បីវឌ្ឍនភាព និងការរីកចម្រើនរួម នៃតំបន់ និងសកលលោក ៕ អាន (អត្ថបទលីដា+រូបភាពសេឌី)TG គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា សរុបការចាក់វ៉ាក់សាំងកូវីដ១៩ទូទាំងប្រទេសបានចំនួនជាង ១៣ លាននាក់៕……អាន…(អត្ថបទរូបភាពសារ៉ាន ទីងី)LD អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថា ជាគោលការណ៍ច្បាប់ក៏ដូចជាគោលការណ៍សិទ្ធិមនុស្សការប្រើប្រាស់ប្រព័ន្ធតុលាការក្នុង ការផ្តន្ទា ទោសអ្នកដែលប្រព្រឹត្តបទល្មើស គឺជាយន្តការនៃការអនុវត្តច្បាប់ ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋ មិនមែនជាការរិតត្បិតសិទ្ធិសេរីភាព ឬមួយក៏ជាការបំបិទសំឡេងប្រឆាំង ឬក៏ធ្វើទុក្ខបុកម្នេញសកម្មជននោះទេ៕ អានLD2 ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី សម្រេចការសាងសង់បាន២៦%ហើយ ដែលចំណាយ ថវិកាសរុប៣៤៦លានដុល្លារជាមួយការរំពឹងទុក ដែលអាចនឹងទទួលបាន ភ្ញៀវទេសចរ ១៣លាននាក់ក្នុង១ឆ្នាំ សម្រាប់ដំណាក់កាលទី១៕ ឃ្លីប (អត្ថបទលីដា+រូបភាពសេឌី)LD1 ក្រសួងទេសចរណ៍…
-
កម្ពុជាបង្ក្រាបគ្រឿងញៀនជាង៥៤គីឡូនៅរាជធានី (Video Inside)

-
កម្ពុជាត្រៀមបើកការប្រកួតហែលទឹកទីឆ្ងាយជ្រើសរើសជើងឯក Open Water (Video Inside)

សហព័ន្ធខ្មែរកីឡាហែលទឹកគ្រោងនឹងរៀបចំការប្រកួតកីឡាហែលទឹកទីឆ្ងាយក្នុងការជ្រើសរើសជើងឯក Open Water។ ការរៀបចំប្រកួតហែលទឹកជ្រើសរើសជើងឯក Open Water នេះ នឹងគ្រោងធ្វើនៅថ្ងៃទី៧ ខែវិច្ឆិកា ខាង មុខនេះ នៅមណ្ឌលកីឡាហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោរាជធានីភ្នំពេញ។ ការរៀបចំការប្រកួត កីឡាហែលទឹកទីឆ្ងាយជ្រើសរើសជើងឯកOpen Water បានធ្វើឡើងនៅទន្ទឹមនឹងការប្រកាសបើកប្រទេសសា ឡើងវិញចាប់តាំងពីថ្ងៃទី១វិច្ឆិកាកន្លងមកនេះ។
-
សត្វពស់កន្ទុយក្រហមដ៏កម្រប្រទះឃើញនៅកម្ពុជា (Video Inside)

សត្វពស់កន្ទុយក្រហមដ៏កម្រ ត្រូវបានគេប្រទះឃើញ នៅខេត្តមណ្ឌលគិរី ។ ពស់កន្ទុយក្រហម ដែល មាន ឈ្មោះថា ៖COLUBRIDAE ខូលូប្រាយឌី ដែលជាប្រភេទសត្វល្មូនកម្រលើពិភពលោក ត្រូវបានគេប្រ ទះឃើញ លើកដំបូងក្នុងខេត្តភាគឥសានកម្ពុជានេះ។ ប្រភេទសត្វពស់ខូលូប្រាយឌី គឺជាប្រភេទសត្វពស់ដែល ពិភព លោកចាត់ទុកថា ស្ថិតក្នុងចង្កោមក្រុមសត្វពស់ធំជាងគេបង្អស់៕
-
អង្គកឋិនទានព្រះមហាក្សត្រដង្ហែរចូលវត្តជនបទខេត្តកំពង់ឆ្នាំង (Video Inside)

អង្គព្រះកឋិនទានមួយដែលរួមមានអំណោយព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែ និងការចូលរួម ពី ថ្នាក់ដឹកនាំកំពូលស្ថាប័នដទៃទៀត ត្រូវបានដង្ហែរទៅវត្តជនបទមួយនៃខេត្តកំពង់ឆ្នាំង។ ពិធីដង្ហែអង្គព្រះកឋិន ទានថ្ងៃទី៣វិច្ឆិកាត្រូវបានសម្ដេចចៅហ្វាវាំង គង់ សំអុល និងមន្ត្រីពាក់ព័ន្ធបានដង្ហែទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តគម្រាបរុក្ខារាម ដែលស្ថិតនៅក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ នៃស្រុកបរិបូណ៌ ។ ពិធីបុណ្យកឋិន ទានគឺជាពិធីមួយដែលប្រជាពលរដ្ឋ កម្ពុជាតែងតែប្រារព្ធធ្វើនូវបន្ទាប់ពីបុណ្យចេញវស្សា ។
-
ផ្សារទំនើប សិនជូរីផ្លាហ្សាគ្រោងបើកមុនចូលឆ្នាំខ្មែរខែមេសា (Video Inside)

ផ្សារទំនើប សិនជូរីផ្លាហ្សា គ្រោងនឹងបើកដំណើរការ នៅមុនពេលបុណ្យចូលឆ្នាំខ្មែរ ក្នុងឆ្នាំ២០២២ ខាងមុខ នេះក្រោយការសាងសង់រយៈពេលប្រមាណជិត២ឆ្នាំមកនេះ។ សំណង់ផ្សារទំនើប សិនជូរីផ្លាហ្សា មានទីតាំង ស្ថិតក្នុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ការប្រការនូវគំរោងត្រៀមបើកផ្សារទំនើបនេះ បានបញ្ជាក់ ឲ្យដឹងក្នុងពេលដែលកម្ពុជាបានប្រកាសការបើកប្រទេសសាឡើងវិញនាដើមខែវិច្ឆិកានេះ បន្ទាប់ពីយុទ្ធនាការ ចាក់វ៉ាក់សាំងលើពលរដ្ឋបានសម្រេចជិត៩០ភាគរយនៅទូទាំងប្រទេស។
-
មន្ទីរពេទ្យព្យាបាលជម្ងឺកូវីដ១៩ខេត្តព្រះសីហនុអាចផលិតអុកស៊ីហ្សែនបាន៣០ម៉ែត្រគូបមួយម៉ោង (Video Inside)
