-
២៤ម៉ោងមនុស្សចាក់វ៉ាក់សាំងបានចំនួន៥ម៉ឺន៥ពាន់៣៤៦ (Video Inside)

មនុស្សវ័យ១៨ឆ្នាំឡើង បានបន្តទទួលការចាក់វ៉ាក់សាំងបន្ថែមទៀត បើទោះបីជាផែនការដាក់ចេញការចាក់លើ មនុស្សចំនួន១០លាននាក់ បានគ្រប់តាមផែនការណ៍រួចមកហើយនោះក៏ដោយ។ សេចក្តីរាយការណ៍២៤ម៉ោង ចុងក្រោយនេះ បានបញ្ជាក់ថាតួលេខចាក់វ៉ាក់សាំងលើពលរដ្ឋវ័យ១៨ឆ្នាំឡើង បានកើនដល់១០លាន១ម៉ឺន ១ពាន់៤២១នាក់ហើយ ។ យោងតាមក្រសួងសុខាភិបាលប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៥ម៉ឺន៥ពាន់៣៤៦នាក់ ។
-
តួលេខអ្នកស្លាប់ដោយសារការមិនចាក់វ៉ាក់សាំងកូវីដ១៩នៅតែខ្ពស់ (Video Inside)

ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ មានចំនួនសរុប៧នាក់នៅថ្ងៃពុធនេះ ក្នុងនោះអ្នកស្លាប់ដោយសារមិនទាន់ បានចាក់វ៉ាក់សាំងមានច្រើនដល់៥នាក់។ អ្នកស្លាប់ដោយសារមិនបានចាក់ថ្នាំបង្កាកូវីដ១៩ ត្រូវគេរកឃើញមាន តួលេខខ្ពស់គួរឲ្យកត់សម្គាល់។ គិតត្រឹមរយៈពេល១៦ថ្ងៃជាបន្តបន្ទាប់មកនេះ ក្នុងចំណោមអ្នកស្លាប់ ១៣៧នាក់ ដោយសារឆ្លងកូវីដ១៩ គឺមានចំនួន៩៤នាក់ ដែលជាអ្នកមិនបានចាក់វ៉ាក់សាំង។
-
កម្ពុជានៅសល់អ្នកឆ្លងកូវីដ១៩ចំនួន៣ពាន់៦៧៦នាក់ (Video Inside)

តួលេខអ្នកឆ្លងកូវីដ-១៩និងកំពុងស្ថិតក្នុងការព្យាបាល នៅសល់ចំនួន៣ពាន់៦៧៦នាក់ ក្រោយការជាសះស្បើយ ចំនួន៩៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខអ្នកជាសះស្បើយក្នុងមួយថ្ងៃៗ ត្រូវគេឃើញថា មានចំនួនច្រើនជាងអ្នកឆ្លង ក្នុងរយៈពេលច្រើនថ្ងៃបន្តបន្ទាប់មកនេះ។ កាលពីម្សិលមិញ តួលេខអ្នកព្យាបាលជា សះស្បើយមានចំនួន១១៥នាក់ខណៈអ្នកឆ្លងមាន៨៩នាក។ ចំណែកនៅថ្ងៃទី៣វិច្ឆិកានេះ តួលេខឆ្លងមាន៨៥ នាក់ខណៈតួលេខអ្នកព្យាបាលជាសះស្បើយមានចំនួន៩៤នាក់។ គិតត្រឹមថ្ងៃទី៣វិច្ឆិកានេះ, តួលេខអ្នកឆ្លងកូវីដ ១៩ដែលកំពុងស្ថិតក្នុងការព្យាបាល នៅសល់តែចំនួន៣ពាន់៦៧៦នាក់។
-
សមត្ថកិច្ចរាជធានីបើកកិច្ចប្រជុំពង្រឹងសណ្តាប់ធ្នាប់ (Video Inside)

-
រាជធានីបន្តបិទខារ៉ាអូខេនិងក្លឹបកំសាន្តទោះបីបើក Beer Gardens (Video Inside)

រាជធានីភ្នំពេញ បើទោះបីជាមានការបើកអាហារដ្ឋានបៀរហ្គាដិននោះមែន ប៉ុន្តែអាជីវកម្មខារ៉ាអូខេនិងក្លឹប កំសាន្ត នៅបន្តបិទនៅឡើយទេ។ អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ក្នុងកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូអន ឡាញ កាលពីល្ងាចថ្ងៃទី០២ ខែវិច្ឆិកា បានដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងប្រដាប់អាវុធ ត្រូវអនុ វត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវការហាមមិនឲ្យបើកការ៉ាអូខេនិងក្លឹបកំសាន្តនោះ។ អភិបាលរាជធានីភ្នំពេញបានថ្លែង ថា បើទោះបីជារាជរដ្ឋាភិបាលបានបើកប្រទេសឲ្យដំណើរការឡើងវិញលើគ្រប់វិស័យនោះមែន ប៉ុន្តែចំពោះក្លឹប កំសាន្តនិងខារ៉ាអូខេ គឺនៅមិនអនុញ្ញាតឲ្យបើកដំណើរការនៅឡើយនោះទេ ។
-
ហោរាសាស្រ្តប្រចាំព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកធានាថាទទួលបានភាពរីកចម្រើនលូតលាស់ដល់អាជីពនានាដែលអ្នកកំពុងអនុវត្ត។ មិនត្រឹមតែប៉ុណ្ណេះក្នុងអនាគតដ៏ខ្លីនេះ អ្នកនឹងទទួលបានដំណឹងយ៉ាងរីករាយសម្រាប់ការអភិវឌ្ឍន៍កំរិតហរិញ្ញវត្ថុ និងស្ថានភាពការងារផង។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរទីកន្លែងការងារ គឺអាចធ្វើទៅបានដោយមិនមានអ្វីជំទាស់នោះទេ។ ក្នុងនោះមិនបាច់បារម្ភលើករណីណាមួយឡើយ ពីព្រោះលោកអ្នកអាចធ្វើឲ្យសម្រេចគ្រប់កិច្ចការទាំងអស់។ ដោយឡែក សូមការពារខ្លួនឲ្យបានល្អ ប្រយ័ត្នថ្លោះគ្រិច។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលអំពីគំនិតឈ្លាសវៃ រហ័សរហួន ហេតុដូច្នេះលោកអ្នកមានសមត្ថភាពពេញលេញធ្វើឲ្យការងារទាំងឡាយរបស់អ្នកទទួលបានភាពជោគជ័យបានដោយខ្លួនឯង ពិសេសគឺការពិភាក្សាវែកញែកគំនិតយោបល់ និងគម្រោងផែនការ។ ដោយឡែក សូមកុំធ្វើអ្វីដើម្បីផ្គាប់ចិត្តអ្នកដទៃ ពីព្រោះដំណើរការនោះគឺគ្មានប្រយោជន៍អ្វីសោះឡើយ ប៉ុន្តែការជឿជាក់លើបទពិសោធន៍ខ្លួនឯង ហើយព្យាយាមបំពេញការងារឲ្យបានល្អ នោះគឺគ្រប់គ្រាន់សម្រាប់ពេលនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះ កិច្ចការរបស់អ្នកហាក់ប្រទះនឹងភាពស្មុគ្រស្មាញបន្តិច ដូច្នេះផលចំនេញ និងភាពជោគជ័យហាក់មិនទាន់អាចកំណត់បានទាំងស្រុងនោះទេ។ ក្រៅពីនេះ លោកអ្នកកំពុងរងឥទ្ធិពលពីបញ្ហាពីអតីត ដោយរួមទាំងបញ្ហាផ្ទាល់ខ្លួនផង ដូច្នេះចិត្តរបស់អ្នកហាក់មានភាពតានតឹង ហើយពិបាកសម្រេចចិត្តឲ្យបានល្អ។ ហេតុផលទាំងនេះ លោកអ្នកអាចដោះស្រាយបាន តែអ្វីៗពឹងពាក់ទៅលើការតាំងចិត្ត និងការថ្លឹងថ្លែងរបស់អ្នក។ លើសពីនេះ…
-
អប្សរាព្រឹកនេះ ១៤ វិច្ឆិកា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ V2 រាជរដ្ឋាភិបាលថៃបានយល់ព្រមឱ្យកម្ពុជានាំយកវ៉ាក់សាំងចូលទៅចាក់ឱ្យប្រជាពលរដ្ឋកម្ពុជានៅតាមព្រំដែន៕…អានផ្ទាល់ C3 ក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្ស តែម្តងគត់នៅថ្ងៃចូលរៀនដំបូង៕ …អានផ្ទាល់ (ដោយ៖ជា សេឌី) C7 រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ក្រសួងកំពុងពិចារណាពន្យារពេលប្រឡងបាក់ឌុប ដែលគ្រោងធ្វើនៅថ្ងៃទី០៦ ខែធ្នូ ទៅដើមឆ្នាំ២០២២វិញ…អានផ្ទាល់ (ដោយ៖ជា សេឌី) BH2 ក្មេងប្រុស គង់ សីហា ដែលកំពុងមានការចាប់អារម្ម ពីមហាជន ឥលូវនេះ បានទទួលការយកចិត្តទុកដាក់ ពីប្រមុខថ្នាក់ដឹកនំា ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សុផាត) V1 កម្ពុជានឹងធ្វើជាប្រធាន នៃកិច្ចប្រជុំសមាគម JiCA អាស៊ាន នៅឆ្នាំ២០២២ ៕…អានផ្ទាល់ C6 កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំអចលនទ្រព្យអាស៊ាន នៅចុងខែវិច្ឆិកានេះ ៕ …អានផ្ទាល់ (ដោយ៖ជា សេឌី)…
-
រមាំងសត្វកម្រ ស្ថិតនៅក្នុងបញ្ជីក្រហម របស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ (Video Inside)

-
នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង បង្ហាញពីដំណោះស្រាយ ចំពោះបុគ្គល បាត់កាតចាក់វ៉ាក់សាំង និងចង់កែ ព័ត៌មានខុស ឬកាតវ៉ាក់សាំង ស្កែនអត់ឃើញ ព័ត៌មានជាដើម (Video Inside)

-
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៨៥នាក់ និងស្លាប់ចំនួន៧នាក់ (Video Inside)
